មន្ត្រី​អឺរ៉ុប​ថា សហគមន៍​នេះ​នៅ​តែ​​រក្សា​ច្រក​​សម្រាប់​ចរចា​ជាមួយ​កម្ពុជា​មុន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ


|
https://www.vodhotnews.com

អគ្គរដ្ឋទូតសហភាព​អឺរ៉ុប លោក George Edgar ថ្លែង​ក្នុង​ពិធី​មួយ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក។

មន្ត្រីតំណាង​សហភាពអឺរ៉ុប បាន​អះ​អាង​ថា វិធានការ​ដក​ហូត​ប្រទេស​កម្ពុជា​ចេញ​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ អាច​ត្រូវ​បាន​ពិចារណា​ឡើង​វិញ ប្រសិន​បើ​​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ត្រូវ​បាន​កែ​លម្អ​ឲ្យ​ប្រសើរ​ឡើង​នោះ ដែល​នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​ពី​មេដឹកនាំ​កម្ពុជា។

លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ​នៅថ្ងៃចន្ទម្សិលមិញនេះ បានព្រមាន​កម្ទេច​បក្ស​ប្រឆាំង ប្រសិន​បើ​សហគមន៍​អន្តរជាតិ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា។

ប៉ុន្តែ អគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុ​ប្រចាំ​នៅ​កម្ពុជាលោក George Edgar ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ដែល​បាន​ថ្លែង​ថា នីតិវិធីជាផ្លូវការដើម្បីដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»​ពី​ប្រទេស​កម្ពុជាមិន​ទាន់​ចាប់​ផ្ដើម​នៅ​ឡើយ​ទេ។

តំណាង​សហភាព​អឺរ៉ុប​រូប​នេះបាន​លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​ជាមួយ​រ៉យទ័រ​បន្ត​ទៀត​ថា ប្រសិនបើនីតិ​វិធីនៃ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធត្រូវបាន​ចាប់​ផ្តើម​ វានឹ​ងមានរយៈពេល ១២ខែមុនពេលដែលសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការអឺរ៉ុបថា តើត្រូវដកទាំងស្រុង ឬរក្សា​ទុ​កខ្លះ។

លោក George Edgar ថ្លែង​ប្រាប់​រ៉យទ័រ​ថា៖ «សហភាព​អឺរ៉ុប​បាន​សង្កត់​ធ្ងន់​ថា ខ្លួន​នឹង​រក្សា​ឱ្យ​មាន​ច្រក​ចរចារ​ជាមួយ​កម្ពុជា​​ហើយថាប្រសិន​បើ​កម្ពុជា​ត្រូវ​ចាត់​វិធានការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ភ្លាមៗ​ដែល​នាំ​ឱ្យ​មាន​ការ​ចាប់​ផ្តើម​នីតិ​វិធី​ដក​ខ្លួន​នោះសហភាព​អឺរ៉ុប​នឹង​ពិចារណា​ឡើង​វិញ»

គណៈកម្មាអឺរ៉ុបកាលពីថ្ងៃទី៥ ខែ​តុលា ឆ្នាំ​២០១៨ បានជូនដំណឹងមករដ្ឋាភិបាលកម្ពុជាអំពីដំណើរការព្យួរ ឬដកប្រព័ន្ធអនុ​គ្រោះព​ន្ធ​ពី​ក​ម្ពុជា ​ក្រោយពីរកឃើញថា រដ្ឋាភិបាលមិនបានធ្វើឲ្យប្រសើរឡើងវិញ​នូវការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ បន្ទាប់​ពី​គណបក្សសង្គ្រោះ​ជាតិមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរការឡើងវិញ និងការបោះ​ឆ្នោត​ជាតិ មិន​ត្រូវ​បាន​ធ្វើ​ឡើងតាម​យន្តកា​រ​ប្រជាធិបតេ​យ្យនោះ​ឡើយ។

សហភាព​អឺរ៉ុប​ក៏​បាន​ទុក​ពេល​ ៦​ខែ​ ២​ដង ឬ​រយៈពេល ១២​ខែ សម្រាប់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជានិង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។

សហភាពអឺរ៉ុប គឺជាទីផ្សារធំជាងគេ​របស់កម្ពុជា​សម្រាប់ផលិតផលសម្លៀកបំពាក់កាត់ដេរនិងផលិតផលកសិកម្ម ដែល​មាន​ចំណែក​ធំ​បំផុត​ក្នុង​ចំណោម​ផលិត​ផល​ដទៃ​ទៀត​ដែល​ត្រូវ​​បាន​នាំ​ចេញ​ពី​កម្ពុជា​ចូល​ទៅ​ទីផ្សារ​រួម​មួយ​នេះ។

របាយការណ៍​រដ្ឋាភិបាល​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ទំនិញ​ដែល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហគមន៍បាន​រួច​ផុត​ពី​កាតព្វកិច្ច​បង់​ពន្ធ​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ដល់​ទៅ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "មន្ត្រី​អឺរ៉ុប​ថា សហគមន៍​នេះ​នៅ​តែ​​រក្សា​ច្រក​​សម្រាប់​ចរចា​ជាមួយ​កម្ពុជា​មុន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ"

  1. so socheath says:

    គេមិនអាចយកជនក្បត់ជាតិ មកធ្វើការដោះដូរជាមួយជំនួយ ជាមួយ
    និងការត្រៀមទទួលយកសេចក្តីស្លាប់ របស់ប្រទេសជាតិ និងប្រជាជន ដែលស្តែងចេញពីទង្វើរបស់ជនក្បត់ជាតិនោះឡើយ
    ———
    ដោយសម្អាងលើទឹកប្រាក់ជិត ៧០០លានដុល្លារក្នុងមួយឆ្នាំៗ ដែលកម្ពុជាចំណេញពីការមិនបង់ពន្ធសម្រាប់នំាចេញទំនិញរបស់ខ្លួនទៅលក់នៅទី ផ្សារអឺរ៉ុបនោះ
    សហភាពអឺរ៉ុបកំពុងរៀបចំដំណើរការព្យួរប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដោយទុកពេលឲ្យកម្ពុជា
    ត្រឹមខែមិនា ឆ្នាំ២០១៩ ហើយ លក្ខខណ្ឌចម្បងដែលសហភាពអឺរ៉ុបទាមទារ ឲ្យកម្ពុជាដែលជារដ្ឋឯករាជ្យ
    និងមានអធិបតេយ្យភាពជាតិពេញលេញនោះ គឺត្រូវឲ្យគណបក្សប្រឆាំងនៅកម្ពុជាបានចូលរួមប្រឡូកក្នុងឆាកនយោបាយឡើងវិញ មិនទទួលស្គាល់រដ្ឋាភិបាលថ្មីដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងទាមទារត្រូវរៀបចំការបោះឆ្នោតឡើងវិញតាមយន្តការប្រជាធិបតេយ្យ ( ? ? ? ) ។
    សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ
    បានបង្ហាញថា កម្ពុជានឹងមិនព្យាយាមរក្សាប្រព័ន្ធអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុបនោះ ទេ។
    កម្ពុជាកំពុងបង្កើតយុទ្ធនាការពង្រឹងឯករាជ្យរបស់ខ្លួន ដើម្បីទប់ទល់នឹងការ
    ដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប និងអាមេរិកតាមរយៈធ្វើកំណែទម្រង់វិស័យធុរៈកិច្ច។
    សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថានឹងកម្ទេចបក្សប្រឆាំងនៅកម្ពុជាចោល
    ដើម្បីជាការឆ្លើយតបទៅនឹងការ ដកហូតប្រព័ន្ធអនុគ្រោះពន្ធពីប្រទេសកម្ពុជាពីសំណាក់
    ក្រុមទាំងនេះ។
    សម្តេចតេជោហ៊ុន សែន បញ្ជាក់ថា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសកម្ពុជា
    គឺមិនខុសពីសម្លាប់បក្សប្រឆាំងនោះទេ ហើយក៏លែងមានដែរចំពោះការនិយាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា។
    សម្តេច ហ៊ុន សែន ថា ដោយសារអ្នក ជ្រុលតែដាក់ទណ្ឌកម្មខ្ញុំហើយ អ្នកក៏គ្មានសិទ្ធិដើម្បីនិយាយប្រដៅខ្ញុំរឿងសិទ្ធិមនុស្ស ឬប្រជាធិបតេយ្យអីនោះដែរ។
    គឺអត់ទេ ហើយខ្ញុំចង្អុលបង្ហាញថា បើសិនអ្នកឯងដាក់ទណ្ឌកម្មខ្ញុំ គឺស្មើនឹងវ៉ៃសម្លាប់គណបក្សប្រឆាំងនៅកម្ពុជា។ ខ្ញុំនិយាយប្រាប់អ្នកឯងឱ្យច្បាស់ ព្រោះគ្មានរឿងអី
    ដែលខ្ញុំត្រូវថ្នាក់ថ្នម ព្រោះវាបានតែជ្រុលអីចឹងទៅហើយ ឱ្យវាទៅបណ្តោយទៅ គឺមានតែ ជាន់ក ហ្អែងថែម ។
    ចំណែករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចកម្ពុជានិយាយថា វា មិនមានអ្វីដែលត្រូវព្រួយបារម្ភហួសហេតុពេកនោះទេ
    ចំពោះបញ្ហាផ្តាច់EBAដោយសហភាពអឺរ៉ុប នេះ ដោយសំអាងថា កម្ពុជាមានកំណើនសេដ្ឋកិច្ចជាទៀងទាត់
    ក្នុងរង្វង់៧% ក្នុងមួយឆ្នាំ និង នៅមានលទ្ធភាពខ្ចីលុយពីបរទេសបានច្រើនទៀតផង។
    ការទាមទារពីសំណាក់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ឲ្យគណបក្សកាន់អំណាចប្រគល់អាសនៈ
    ទៅឲ្យគណបក្សប្រឆាំងវិញ និងរៀបចំការបោះឆ្នោតឡើងវិញ វាពិតជាមិនអាចទៅរួចនោះទេ។
    ការធ្វើបែបនេះ វាគឺជារឿងរំលោភច្បាប់ រំលោភលើរដ្ឋធម្មនុញ្ញកម្ពុជា ព្រោះថា ប្រជាពលរដ្ឋកម្ពុជា
    ភាគច្រើនលើសលប់ បានបោះឆ្នោតគាំទ្របក្សកាន់អំណាច នោះគឺគណបក្សប្រជាជនកម្ពុជា។
    ជំហរដ្ឋាភិបាលមកដល់ពេលនេះ មិនផ្លាស់ប្តូរទេ ក្នុងការចង់រក្សាប្រព័ន្ធអនុគ្រោះពីសហភាពអឺរ៉ុប ។
    ប៉ុន្តែគំនៀបសង្កត់ដ៍ហួសហេតុ ប្រាសចាកបទដ្ឋានច្បាប់ របស់សហភាពអឺរ៉ុប មកលើកម្ពុជាពិតជាមិនអាចទទួលយកបាននោះទេ។
    ប្រព័ន្ធអនុគ្រោះ EBA វាមិនបានជួយឲ្យមានការរីកចម្រើនជាមួយនិងការផ្តល់ដោយភាពស្ថិតស្ថេរចិរកាល នោះទេ ។ កម្ពុជាត្រូវការក្រោកឈរខ្លួនឯង ដោយធ្វើការការប្រកួតប្រជែងនៅក្នុងទីផ្សារសេរី តាមរយះការបង្កើនការផលិត ព្រោះថាប្រទេសខ្លះគេមិនត្រូវការ ប្រព័ន្ធអនុគ្រោះ EBA ដែលជាអន្ទាក់ជំនួយដ៍ពិសពុល ក្នុងការយកមកសម្លាប់អធិបតេយ្យភាពជាតិខ្លួនដោយខ្លួនឯងនោះទេ ។
    កម្ពុជាត្រូវការជំនួយ ។ តែការបរិច្ចាគ សូមប្រកបដោយឆន្ទះក្នុងការជួយ ពេញភាពមនុស្សធម៍ និងស្មើភាពរវាងប្រទេសនិងប្រទេស មិនមែនដាក់ធ្វើជានុយដើម្បីគៀបសង្កត់នោះទេ ។
    គេមិនអាចយកជនក្បត់ជាតិ មកធ្វើការដោះដូរជាមួយជំនួយ ជាមួយនិងការត្រៀមទទួលយក
    សេចក្តីស្លាប់ របស់ប្រទេសជាតិ និងប្រជាជន ដែលស្តែងចេញពីទង្វើរបស់ជនក្បត់ជាតិនោះឡើយ ៕

  2. Anonymous says:

    it is too long Mr political analysis you are not even knew about Democracy and your education is limited. that right I said Cambodia there are so many AH CHESS no Ha LNGOUNG that right this country always having peace people are so happy living under this group of thug . for my understanding the leader like HUN SEN I never will give him any credit of being a HERO for this nation. why I said that ?? by listening to all his speak in the last thirty three years this guy can not compare to any leader of the world. instate HUN SEN was matching whit a few dictator and two war lord that talking like animal. I knew Cambodian is the only unfortunate nation in the world for having the killer being the leader of this people. I swear to GOD that Cambodia is the only place that started my life but I will never forget all the pain that this group did to me and all Cambodian victim. those victim are living in the cage of HUN SEN and his group of AH CHESS like you . soon there will be some kind of bloody that what I know .waiting to see some of those AH CHESS coming out soon and this region can be the WW3 that can be worse then Vietcong war. GOD bless Cambodian but not AH CHESS group and this evil leader.

  3. sam says:

    Sam
    January 17, 2019 at 6:54 am
    ប្រជាជនខ្មែរសូមសម្បដប្រាប់ចក្រពត្តិមហាអំណាចអាមេរិកអោយដឹងថាកុំមើលងាយជនជាតិខ្មែរអោយសោះ មើលប្រវត្តិសាស្ត្រអោយច្បាស់ខ្មែរពូជអ្នកចម្បាំងច្បាំងការពារបូរណភាពទឹកដី តាំងពីទឹកដីធំរហូតដល់តូច​ ច្បាំងដេញអាមេរិករហូតដល់សុីគល់ចេកនឹងគទ្តួរ។ យើងមិនត្រូវការលក់ឧត្តមគតិដូរយកលុយទេ​លើកលែងតែលុយដុល្លារ។
    យើងកសាងប្រទេសជឿនលឿនសព្វថ្ងែមិនពឹងលើបរទេសទេ​​គ្រាន់តែនាំទំនិញចេញទៅប្រទេសមួយចំនួនបំុណ្ណោះ​ ហើយបានចំណេញប្រាក់មិនបង់ពន្ធ័