អតីតសកម្មជន CNRP ខេត្តស្វាយរៀងម្នាក់ត្រូវចាប់ខ្លួន


|
https://www.vodhotnews.com

​លោក គង់ ម៉ាស់ សកម្មជនអតីតគណបក្សសង្រ្គោះជាតិ​មួយ​រូប​នៅ​ខេត្ត​ស្វាយរៀង។ រូបភាព៖ ហ្វេសប៊ុក Kong Mas

សកម្មជនអតីតគណបក្សសង្រ្គោះជាតិ​មួយ​រូប​នៅ​ខេត្ត​ស្វាយរៀង គឺ​លោក គង់ ម៉ាស់ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មករា ក្នុង​ពេល​លោក​កំពុង​អង្គុយពិសាកាហ្វេ​ក្នុង​ហាង អាលមិន (ALmond)​ ស្ថិត​នៅ​​រាជធានី​ភ្នំពេញ។

មិត្តភក្តិរបស់លោកគង់ ម៉ាស់ ​ គឺ ​លោក ឯម សុខសុវណ្ណ ដែល​អង្គុយ​​ពិសា​កាហ្វេ​ជាមួយ​គ្នា ឲ្យ​ដឹង​ថា អាជ្ញាធរ​ប្រមាណ ១០នាក់ មាន​ទាំងស្លៀកពាក់ស៊ីវិលផង បានប្រគល់ដីកាមួយឱ្យលោក គង់ ម៉ាស់ អានហើយក៏នាំខ្លួនទៅសួរនាំនៅក្រសួងមហាផ្ទៃ ដោយថា ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​ហ្វេសប៊ុក តែ​មិន​បាន​បញ្ជាក់​ថា ជា​សារ​អ្វី​នោះ​ទេ។ ​

ប្រភពដដែល ថាមកទល់ម៉ោង៤រសៀលនេះ លោកគ្មានដំណឹងពី លោក គង់ ម៉ាស់ ឡើយ។

នៅមុនការឃាត់ខ្លួនមួយម៉ោង លោក គង់ ម៉ាស់ បាន​បង្ហោះ​រូបថត​របស់​លោក កំពុង​អង្គុយ​ទទួលទាន​កាហ្វេ និង​សរសេរ​ថា៖ «ទឹក​ទី១៖ សហភាព​អឺរ៉ុប​បាន​សម្រេច​ជំហាន​ដំបូង​ដាក់​ទណ្ឌកម្ម​លើ​ការ​យក​ពន្ធ និង​តំឡើង​ថ្លៃ​លើ​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា ដោយ​យក​ពន្ធ ២០០.៧៣ដុល្លារ​ក្នុង​មួយ​តោន។ នេះ បើតាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន​រ៉យទ័រនៅថ្ងៃទី ១៤ មករា»។ 

ការចាប់ខ្លួនអតីតសកម្មជនគណបក្សសង្រ្គោះជាតិជាថ្មីទៀតនេះគឺ ពីរថ្ងៃក្រោយពេល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានកម្ចេចក្រុមបក្សប្រឆាំងចោលនិងមិនអត់អោនឱ្យក្រុមបក្សនេះឡើយ ប្រសិនបើសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើរដ្ឋាភិបាលក្រុងភ្នំពេញ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles