មន្ត្រីជាន់ខ្ពស់ក្រសួងការងារស្នើអ្នកវិនិយោគកុំរត់ចោលកម្ពុជាបើ EU ដក EBA


|
https://www.vodhotnews.com

លោក ហេង សួរ ថ្លែងក្នុង “វេទិកាធុរកិច្ច” របស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៅថ្ងៃទី១៦ខែមករា ឆ្នាំ២០១៩ (រូបពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់នៅថ្ងៃពុធនេះបានអំពាវដល់វិនិយោគិនបរទេសកុំអោយរត់ចោលកម្ពុជា បើសិនជាមានការទណ្ឌកម្មណាមួយពីសហគមន៏អឺរ៉ុបលើបញ្ហា​សិទ្ធិ​មនុស្សនិង​លទ្ធិ​ប្រជាធិបតេយ្យ។

ថ្លែងទៅកាន់អ្នកវិនិយោគបរទេសនិងអ្នកបញ្ជាទិញ (brands)សំលៀកបំពាក់ពីរោងចក្រនៅកម្ពុជា លោក ​ហេង សួរ​ ​រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាននិយាយថាអ្នកវិនិយោគបរទេសនិងអ្នកបញ្ជារទិញគួរផ្ដោតការចាប់អារម្មណ៍​ទៅលើលក្ខខណ្ឌការងារល្អនៅកម្ពុជា ក៏ដូចជាកំណែទម្រង់នានាដើម្បីកាត់បន្ថយការចំណាយលើការនាំចេញរបស់រោងចក្រ។

លោក ​ហេង សួរ៖« ខ្ញុំជឿថាតាមរយ:បទបង្ហាញក៏ដូចជាសំនូមពររបស់ខ្ញុំមួយចំនួននេះ គឺប្រេន (brands) ទាំងអស់ហើយនិង investors ទាំងអស់ នឹងពាំនាំនូវអ្វីជាវឌ្ឍនភាពពិតប្រាកដនៅកម្ពុជា ដើម្បីជំរាបជូនទៅអ្នកធ្វើគោលនយោបាយនៃប្រទេសរបស់គាត់ ដើម្បីធ្វើម៉េចធានាថាវិស័យកាត់ដេរ សំលៀកបំពាក់និងស្បែកជើងនៅកម្ពុជា និងនៅបន្តបានភាពអនុគ្រោះពីប្រទេសទាំងអស់នោះ ហើយអស់លោក លោកស្រីទាំងអស់នឹងមិនរត់ចោលកម្មករកម្ពុជានោះទេ បើទោះបីជាគ្មានការអនុគ្រោះពន្ធពីប្រទេសរបស់អស់លោកក៏ដោយ។»

សហភាពអឺរ៉ុបបានប្រាប់កម្ពុជាកាលពីឆ្នាំមុនថា ខ្លួនបានចាប់ផ្តើមនីតិវិធីផ្លូវការមួយដើម្បីដកហូត EBA ចេញពីកម្ពុជា​ បន្ទាប់ពីការបោះឆ្នោតទូទៅកាលពីខែកក្កដាកន្លងទៅ ដែលគណបក្សរបស់នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន បានឈ្នះអាសនៈសភាទាំងអស់បន្ទាប់ពីបក្ស​ប្រឆាំងត្រូវបានរំលាយចោលដោយតុលាការកំពូល។

EBA គឺជាគំនិតផ្តួចផ្តើមរបស់សហគមន៍អឺរ៉ុបដើម្បីជួយប្រទេសបណ្តាប្រទេសក្រីក្រឲ្យនាំចូលទំនិញទៅទីនោះដោយមិនបាច់បង់ពន្ធហើយវាអាចត្រូវបានដកចេញក្នុងករណីមានការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

យោងតាមតួលេខផ្លូវការ ទំនិញ​ដល់​ទៅ៤០ភាគរយនៃទំនិញ​ទាំង​អស់​ដែល​នាំចេញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប។

លោក​ ហេង សួរ បាននិយាយបន្ថែមថា ដើម្បីធានានូវបរិយាកាសវិនិយោគគឺរដ្ឋាភិបាលបានកែសម្រួលនូវគោលនយោបាយមួយចំនួន ដើម្បីធានាថាវិស័យឯកជននៅកម្ពុជានិងអាចបន្តនៅកម្ពុជាបាន ទោះបីជាមានឬក៏គ្មានភាពអនុគ្រោះ EBA ពីអឹរ៉ុបក៏ដោយ។

វិធានការណ៍ទាំងនោះ យោងតាមលោក ​ហេង សួរ រួមមានការកាត់បន្ថយចំនួនស្ថាប័នរដ្ឋដែលចុះមើលតាមរោងចក្រនានាដែលវាជាការរំខានទៅដល់សង្វាក់ផលិតកម្មរបស់រោងចក្រ ហើយរដ្ឋក៏និងពិចារណាផងដែរលើការកាត់បន្ថយតម្លៃអគ្គីសនីបន្ថែមទៀត ដើម្បីអោយវិស័យឯកជនមានជម្រើសកាន់តែច្រើនក្នុងការប្រើប្រាស់ប្រភពអគ្គីសនី។

លោក​ហេង សួរ៖« ​ ដូច្នេះ សុំជួយកម្ពុជាដែលខំរុញប្រាក់ឈ្នួលមួយដែលប្រហាក់ប្រហែលបង់ក្លាដែសឡើងទៅលើសបង់ក្លាដែសប្រហែល២ដង ពីប្រទេសមួយដែលមានការប្រកួតប្រជែងមិនទាន់ស្មើវៀតណាម ប៉ុន្តែយើងរុញប្រាក់ឈ្នួលរបស់យើងអោយស្មើនឹងវៀតណាមហើយយើងហ៊ានផ្តល់នូវកិច្ចគាំពារសង្គមមួយ ដែលប្រសើរជាងប្រទេសមួយចំនួនដែលប្រេនទាំងអស់កំពុងទិញទំនិញពីប្រទេសទាំងនោះផងដែរ។»

សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានស្វាគន៍វិធានការណ៍ចុងក្រោយរបស់រដ្ឋាភិបាល ដែលមិនតំរូវអោយការនាំចេញស្ថិតក្រោមការត្រួតពិនិត្យរបស់ស្ថាប័នកាំកុងត្រូល ហើយអាចសម្រាលបន្ទុកក្នុងការចំណាយនិងកាត់បន្ថយពេលវេលាក្នុងការបំពេញបែបបទនាំចេញ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "មន្ត្រីជាន់ខ្ពស់ក្រសួងការងារស្នើអ្នកវិនិយោគកុំរត់ចោលកម្ពុជាបើ EU ដក EBA"

  1. Anonymous says:

    That shows how illiterate Cambodia government trying to accommodate international businesses. They have to expect most businesses will leave Cambodia because they need to make profits by selling more products but with the tax imposed by EU and US, they have no choice but to go somewhere else

  2. Anonymous says:

    the bloody consequent is just beginning we do not know how bad it will be. all I knew it can be the worse of all when every thing come together. sorry to our Cambodian inside the country they will felling the heat from EU and the US put to HUN SEN leadership. we Cambodian knew HUN SEN did not care about this nation all he care was his powers that Vietcong gave to him. we knew HUN SEN took this poor Cambodian as his hostage all the way. my warning to all Cambodian inside the country please be aware of the second killing that HUN SEN can use to full fill his master plane . I can see HUN SEN is so ugly from inside out nothing good about this evil at all. I can not imagine how many Cambodian life that HUN SEN murder. up till this day the whole international community knew and they collage a lot of evident to prosecute him in the nearest future. my massage to HUN SEN supporter please do not eat him alive if you the truth about him. all I knew if every thing is too much it not always good . I mean love too much and when you hate too much is not good for any human being . hop some thing can change but so slime whatever Cambodian have to live whit it. GOD bless Cambodia and it’s people