EU សម្រេចជំហានដំបូងយកពន្ធអង្ករពីកម្ពុជា


|
https://www.vodhotnews.com

កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវកាល​ពី​ពេល​កន្លង​ទៅ (រូបថត៖ បូ សាវី)

សហភាពអឺរ៉ុបបានសម្រេចជាជំហានដំបូងយកពន្ធនាំចូលអង្ករពីប្រទេសកម្ពុជា តាមការស្នើសុំរបស់សមាជិក ដើម្បីការពារតម្លៃផលិតអង្ករក្នុងតំបន់។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩​ បញ្ជាក់ថា គណៈកម្មការអឺរ៉ុបសម្រេចយកពន្ធអង្ករពីកម្ពុជា និងមីយ៉ាន់ម៉ា ក្នុងរយៈពេល៣ឆ្នាំខាងមុខ។​

តាមគម្រោងរបស់អឺរ៉ុប ការចាប់ផ្តើមឆ្នាំដំបូងយកពន្ធ ២០០,៧៣ដុល្លារក្នុង១តោន ហើយពន្ធនឹងមានការទម្លាក់ចុះបន្តិចនៅឆ្នាំបន្ទាប់។​

ទោះយ៉ាងណាការសម្រេចនេះ ក៏ទុកពេលឲ្យភាគីពាក់ព័ន្ធផ្សេងទៀតប្តឹងជំទាស់ ហើយបើមិនមានការជំទាស់ទេ នឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ។​

ការសម្រេចរបស់គណៈកម្មការអឺរ៉ុបធ្វើឡើងតាមការស្នើរបស់រដ្ឋាភិបាលអ៊ីតាលី ដោយថា ដើម្បីរក្សាតម្លៃអង្ករនៅបណ្តាប្រទេសអឺរ៉ុបដែលផលិតមានការកើនឡើង។​

គណៈកម្មការអឺរ៉ុបរកឃើញថា ការអនុគ្រោះពន្ធនាំអង្ករចូលពីកម្ពុជានិងមីយ៉ាន់ម៉ា បានធ្វើឲ្យប៉ះពាល់ដល់ដំណើរការផលិតអង្ករក្នុងតំបន់ស្របពេលបច្ចុប្បន្នប្រទេសចំនួន៨នៅភាគខាងត្បូងអឺរ៉ុបផលិតអង្ករកើនឡើងចាប់ពីប្រទេស Portugal ដល់ Bulgaria។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles