ក្រសួងព្រមានចាត់វិធានការក្រុមហ៊ុនមិនអនុត្តតាមបទប្បញ្ញត្តិថ្មីនៃការបើកប្រាក់ឈ្នួលដល់កម្មករ


|
https://www.vodhotnews.com

កម្មករ-កម្មការិនី ធ្វើដំណើរចូលបម្រើការងារនៅក្នុងរោងចក្រ W and D ស្ថិតក្នុងភូមិឬស្សី សង្កាត់មានជ័យ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ហ៊ី ឆាយ

ក្រ​​សួ​ងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមានចាត់វិធានការចំពោះក្រុមហ៊ុនមិ​នព្រមទូ​ទាត់ប្រា​ក់ឈ្នួល ២ដង​ក្នុង​១ខែ​ ឲ្យ​​​ទៅ​​​​ក​​ម្ម​​ក​រ​និយោជិ​តតាមច្បាប់កំណត់​ ខណៈខ្លួនរកឃើញ​ថា គិតត្រឹមពាក់​ក​ណ្តា​​​លខែ​នេះមា​ន​ក្រុមហ៊ុន​មួយចំនួ​នមិនទា​ន់អ​នុ​វត្ត​​​នៅ​ឡើយ។

ច្បាប់កា​រងារ ដែលតម្រូវឲ្យម្ចាស់រោងចក្រ​សហ​គ្រាស ត្រូវបើកប្រាក់ឈ្នួ​លឲ្យកម្មករនិយោ​ជិ​ត​២​ដ​​ង​ក្នុង​១​ខែ​នោះ ត្រូវបាន​ដា​ក់ឲ្យ​​អនុ​វត្ត​ចាប់ពីខែមករា ឆ្នាំ២០១៩​នេះទៅ។

ប៉ុ​ន្តែ ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យដឹងតាមសេចក្តីប្រកាសព័ត៌មានថា គិតត្រឹមថ្ងៃទី១៦ ខែមករានេះ មាន​រោ​ង​ច​ក្រ​ស​​ហគាស៨១ភាគរយ​ប៉ុណ្ណោះ បានអនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ថ្មី​នេះ។

ក្រសួងថាចំពោះរោងចក្រសហគ្រាសដែលកំពុងអនុវត្ត ខ្លួននឹងតាមដានត្រួតពិនិត្យ
ដើម្បីជំរុញឲ្យអនុវត្ត ហើយថា ក្នុងក​រណីមិ​ន​​អនុ​វត្ត​ នឹងត្រូវផាកពិន័យតាមច្បាប់ស្តីពីការងារ។

ក្រសួងបាន​ឲ្យដឹងទៀតថា ក្នុងចំណោមរោចក្រសហគ្រាស៨១​ភាគរយ ដែលកំពុងអនុវត្តច្បាប់នេះ មាន ៥០​ភាគរយ​បើកប្រាក់ឈ្នួ​ល​លើកទី១ ច​ន្លោះថ្ងៃ​ទី១​​៦ដល់ថ្ងៃទី១៩ ខែមករា និងបើកលើកទី២ នៅចន្លោះថ្ងៃទី១ ដល់ថ្ងៃទី៧ នៃខែបន្ទាប់។

ក្រសួង​ឲ្យ​ដឹង​ទៀត​ថារោង​ចក្រ​សហគ្រាស ២៥%​ បាន​បើក​ប្រាក់ឈ្នួល​ដល់​កម្មករ​លើក​ទី១​ នៅថ្ងៃទី១៦ ខែមករានិង​លើក​ទី​២ នៅ​ថ្ងៃទី១ នៃខែបន្ទាប់ រោង​ចក្រ​សហគ្រាស ២៥​ភាគរយ​ទៀត ​បើកប្រាក់​ឈ្នួល​ដល់​កម្មករ​លើកទី១​នៅ​​ថ្ងៃទី​​២៥ ខែម​ក​រា និងលើ​​កទី២ ​នៅ​​ចន្លោះថ្ងៃ១០ នៃខែបន្ទាប់។

ប្រកាសដដែល ឲ្យដឹងដែរថា កន្លងទៅរោចក្រសហគ្រាសតែងតែបើកប្រាក់ឈ្នួល​ប្រចាំខែជូនកម្មករនិយោ​ជិត​​រប​​ស់ខ្លួននៅច​ន្លោះ​​​ថ្ងៃទី១ដល់ថ្ងៃទី៧ នៃខែបន្ទាប់ ដោយសាររោងចក្រ​សហគ្រាស ត្រូវគណនាចំនួនថែមម៉ោងចំនួ​​នផលិតផ​ល​ដែ​លស​ម្រេ​ច​បាន និងប្រាក់លើកទឹក​ចិត្តផ្សេ​ងៗ​ក្នុងខែនីមួយៗ។

ក្រសួងថា ដោយឡែកចាប់ពីខែមករា ឆ្នាំ២០១៩នេះត​ទៅ រោចក្រ​សហគ្រាស នឹងបើកផ្តល់ប្រា​ក់ឈ្នួលសុទ្ធសាធចំនួន ៥​០​ភាគរយ ​​ដ​​ល់​​​​ក​​​ម្ម​ករ​និយោជិតនៅចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ នៃខែនីមួយៗ និងបើកផ្តល់​ប្រាក់ឈ្នួលសរុបដែលនៅ​​សល់ឲ្យដ​ល់​​កម្មករនិ​យោ​​​​​ជិ​ត​ចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៧ នៃខែបន្ទាប់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles