តុលាការ​សម្រេច​ឃុំខ្លួន​សកម្មជន​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ នៅ​ពន្ធនាគារ​ព្រៃស

2019-01-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អាជ្ញាធរ​ឃាត់​ខ្លួន​លោក គង់ ម៉ាស់ (អាវ​ដៃ​ខ្លី​ពណ៌​លឿង) នៅ​ហាង​កាហ្វេ អាលមិន (Almond) នៅ​ជិត​ស្ថានទូត​រុស្ស៊ី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មករា។ Provided photo
អាជ្ញាធរ​ឃាត់​ខ្លួន​លោក គង់ ម៉ាស់ (អាវ​ដៃ​ខ្លី​ពណ៌​លឿង) នៅ​ហាង​កាហ្វេ អាលមិន (Almond) នៅ​ជិត​ស្ថានទូត​រុស្ស៊ី​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មករា។ Provided photo


មន្ត្រី​អង្គការ​សិទ្ធិមនុស្ស ចាត់​ទុក​ការ​ការចោទប្រកាន់ និង​ចាប់ខ្លួន​មន្ត្រី​គណបក្សប្រឆាំង លោក គង់ ម៉ាស់ ថា ជា​ការ​រំលោភ​ច្បាប់ ហើយ​កាន់តែ​បង្ហាញ​ឲ្យ​មជ្ឈដ្ឋាន​ទូទៅ​មើល​ឃើញ​ថា កម្ពុជា គ្មាន​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នោះ​ទេ។ ប្រតិកម្ម​របស់​មន្ត្រី​សិទ្ធិមនុស្ស​នេះ ដោយសារតែ​តុលាការ​របប​លោក ហ៊ុន សែន ​បានសម្រេច​ឃុំខ្លួន លោក គង់ មាស់ ក្រោយ​ពី​លោក​បាន​សរសេរ​តាម​បណ្ដាញ​សង្គម​ថា សហគមន៍​អឺរ៉ុប​នឹង​យក​ពន្ធ​លើ​អង្ករ​ខ្មែរ។

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ម៉ុង មុន្នីសោភា បាន​សម្រេច​ឃុំខ្លួន​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ នៅ​ពន្ធនាគារ​ម​១ ឬ​ពន្ធនាគារ​ព្រៃ​ស​ហើយ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី​១៩ ខែ​មករា។ ការ​សម្រេច​ឃុំខ្លួន​នេះ ដើម្បី​បន្ត​ដំណើរការ​ស៊ើបសួរ ក្រោយ​ពី​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធាន​ភ្នំពេញ លោក អ៊ុំ សុភ័ក្រ បាន​សម្រេច​ចោទប្រកាន់​លើ លោក គង់ ម៉ាស់ ចំនួន​ពីរ​បទល្មើស គឺ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បទមជ្ឈិម​ជាអាទិ៍ និង​បទ​ប្រមាថ ដែល​មាន​ចែង​ក្នុង​មាត្រា​៤៩៥ និង​មាត្រា​៥០២ នៃ​ក្រមព្រហ្មទណ្ឌ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក គង់ ម៉ាស់ គឺ​លោក សំ សុគង់ ឲ្យ​អាស៊ីសេរី​ដឹង​ថា ការ​ចោទប្រកាន់​កូន​ក្តី​លោក​បែបនេះ គឺជា​រឿង​អយុត្តិធម៌​បំផុត ព្រោះ​កូន​ក្តី​របស់​លោក គ្រាន់តែ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ដែល​មាន​ចែង​ក្នុង​ច្បាប់​ប៉ុណ្ណោះ។ លោក​បន្ត​ថា តុលាការ​ផ្អែកលើ​សារ​របស់​លោក គង់ ម៉ាស់ ដែល​បាន​សរសេរ​នៅ​តាម​បណ្ដាញ​សង្គម រិះគន់​របប​លោក ហ៊ុន សែន ករណី​តម្លៃ​កសិផល​ចុះថោក និង​ការ​រំលោភ​សិទ្ធិមនុស្ស​ជាដើម​ដើម្បី​ដាក់​បន្ទុក​កូន​ក្តី​លោក។ «»

នៅ​មុន​ពេល​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស លោក គង់ ម៉ាស់ បាន​សរសេរ​លិខិត​មួយ​ច្បាប់​បញ្ជាក់​អំពី គោលជំហរ​របស់​លោក​ថា កិច្ចការ​ដែល​លោក​ធ្វើ​កន្លងមក គឺ​ដើម្បី​ប្រទេស​ជាតិ ហើយ​លោក​នៅ តែ​មាន​ជំហរ​រឹងមាំ​ដដែល លុះត្រាតែ​រដ្ឋាភិបាល​មួយ​នេះ កែប្រែ​ឥរិយាបថ​របស់​ខ្លួន។ ក្នុង​លិខិត​នោះ លោក គង់ ម៉ាស់ ក៏​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជួយ​ផ្ដល់​កម្លាំងចិត្ត និង​សេដ្ឋកិច្ច​ដល់​គ្រួសារ​របស់ លោក​ផង ព្រោះ​ពេលនេះ លោក​មិន​អាច​ធ្វើ​អ្វី​បាន​ទៀត​នោះ​ទេ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល ដែល​កំពុង​ភៀសខ្លួន​នៅ ក្រៅ​ប្រទេស លើកឡើង​ថា ការ​ចោទប្រកាន់​របស់​តុលាការ​លើ​លោក គង់ ម៉ាស់ គឺ​ធ្ងន់ធ្ងរ និង​មិន ត្រឹមត្រូវ​តាមច្បាប់​នោះ​ទេ។ លោក​ចាត់​ទុក​ករណី​នេះ ថា ជា​រឿង​នយោបាយ​សុទ្ធសាធ។ «»

ចំណែក អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក គង់ ម៉ាស់ គឺ ជា​សកម្មជន​នយោបាយ ដូច្នេះ​ការ​បញ្ចេញ​មតិ​រឿង​នយោបាយ និង​សង្គម គឺជា​រឿង​ស្របច្បាប់។ លោក​បន្ត​ថា ការ​ចាត់​វិធានការ​ច្បាប់​ប្រឆាំង​ការ​បញ្ចេញមតិ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) នេះ គឺ​ជា​ការ​អនុវត្ត វិធានការ​រំលោភ​ទៅលើ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ដែល​ធានា​អំពី​សិទ្ធិ​សេរីភាព​ពលរដ្ឋ​គ្រប់​រូប។ «»

លោក ស៊ឹង សែនករុណា អះអាង​ថា ជន​គ្រប់រូប​ត្រូវ​មាន​សិទ្ធិ​សំដែង​កង្វល់ និង​ទស្សនៈ​របស់​ខ្លួន​ដោយ​សេរី​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​រំខាន​ពី​រដ្ឋាភិបាល​នោះ​ទេ។ ទោះ​យ៉ាងណា​ក្តី លោក​មេធាវី សំ សុគង់ អះអាង​ថា លោក​នឹង​ជជែក​ជាមួយ​កូន​ក្តី​របស់​លោក នៅ​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ដាក់ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ទោះបី​ជា​មាន​លក្ខខណ្ឌ​បែប​ណា​ក្ដី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

6 Responses to "តុលាការ​សម្រេច​ឃុំខ្លួន​សកម្មជន​បក្ស​ប្រឆាំង លោក គង់ ម៉ាស់ នៅ​ពន្ធនាគារ​ព្រៃស"

  1. Target says:

    របប ហ៊ុនសែន កំពុងតែឈានខុសមួយចំហានទៀតហើយដោយគាត់ភ្កើនអោយប្រទេសដែលកាន់លិទ្ធិប្រជាធិបតេយ្យមួយចំនួនក្នុងលោក។ហ៊ុនសែន គឺជាមេដឹកនាំដែលអាក្រកបំផុតគ្មានពីរលើលោកធ្វើបាបធ្វើកម្មបានតែជាមួយជនជាតិឯង បើចិននិងយួនវិញលូនពីចម្ងាយទៅបៀមពងគេអោយតែបានអំណាចទុកគ្រាន់ធ្វើបាបជាតិសាស្ត្រឯង។

  2. Anonymous says:

    There will be more arrest, no surprise. This is the beginning of the end.

  3. so socheath says:

    មុខអាហ្នឹង មើលក្រយ៉ៅវា ជាប់គុកយ៉ាងតិច ៧ ទៅ១០ឆ្នាំ ។
    មិនផ្តន្ទាទេ តែបើគោលបំណងពួកអាក្បត់ជាតិទាំងនេះបានសម្រេច គឺជិវិតប្រជាជនទេ
    ដែលទទួលរងវិនាសកម្ម​នៃការសម្លាប់ ដោយសារសង្គ្រាមសីវិលសារជាថ្មីនៅកម្ពុជានោះ !
    អ្នកស្លាប់ម៉ឺន សែន ដល់លានអ្នកណា ។ សម័យអាវុធទំនើបស្មោះ ។
    បើមានទោសប្រហារជិវិត យកវាទៅបាញ់ចោលបានត្រូវ ។

  4. Anonymous says:

    So sochaet is the good man and help hun-sen to give Tral island to Youn-hanoi so so so cheat real traitor ‘

  5. Anonymous says:

    wave ! real traitor for me

  6. so socheath says:

    What ? traitor is me Anonymous
    real traitor is sam Rainsy and kem sokha
    has ! has I is the good man, is a stron man