លោក ហ៊ុន សែន គ្រោង​ទៅ​ជួប​មេដឹកនាំ​ចិន ខណៈ​របប​នេះ​កំពុង​រង​ទណ្ឌកម្ម​ពី​អឺរ៉ុប

ដោយ ថន ថារ៉ូ
2019-01-19
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA
ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) (ឆ្វេង) ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA


មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន នឹង​ទៅ​ជួប​មេ​ដឹក​កំពូលៗ​របស់​ចិន រយៈ​បី​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២៣ ខែ​មករា។ របប​នេះ​អះអាង​ថា ដំណើរ​នេះ ដើម្បី​ពង្រឹង​វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ផ្សេងៗ​ទៀត។ អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ព្រមាន​ថា បើ​របប​នេះ បន្ត​សហការ​នឹង​ចិន កម្ពុជា​នឹង​ជួប​គ្រោះថ្នាក់។

ការ​បំពេញ​ទស្សនៈ​របស់​លោក ហ៊ុន សែន ទៅ​ប្រទេស​ចិន ស្រប​ពេល​ដែល​កម្ពុជា​ប្រឈម​នឹង​ដាក់​ទណ្ឌកម្ម​ផ្សេងៗ​ទៀត​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក ហើយ​សហគមន៍​អឺរ៉ុប ក៏​បាន​សម្រេច​យកពន្ធ​លើ​អង្ករ​កម្ពុជា​ដែល​ធ្វើ​វិនិយោគិន​នៃ​របប​នេះ ខាតបង់​ប្រយោជន៍​ជាច្រើន។ ទោះ​បី​យ៉ាង​ណា លោក ហ៊ុន សែន អះអាង​ថា ដំណើរ​ទៅ​ចិន​លើក​នេះ ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ ក្នុងនាម​ជា​ប្រទេស​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។ លោក ហ៊ុន សែន ឱ្យ​ដឹង​ទៀត​ថា ជំនួប​នោះ​លោក​នឹង​ជួប​មេដឹកនាំ​កំពូល​របស់​ចិន​គឺ លោក​ប្រធានាធិបតី ស៊ី ជិន​ពីង (Xi Jinping) និង​លោកនាយក​រដ្ឋមន្ត្រី លី ឃឺឈាង ហើយ​នឹង​ចុះ​អនុស្សរណៈ និង​កិច្ចព្រមព្រៀង​មួយ​ចំនួន។ លោក ហ៊ុន សែន ក៏​មិន​ភ្លេច​អរគុណ​ចិន​ដែល​លោក​អះអាង​ថា ដោយសារតែ​ចិន​ទើប​កម្ពុជា​មាន​ការ​រីក​ចំរើន។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត យល់ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន គ្មាន​អ្វី​ពី​ការ​ទៅ​អង្វរ​លន់តួ​ចិន​ដើម្បី​សុំ​ខ្ចី​លុយ​បន្ថែម និង​សុំ​ឱ្យ​ចិន​មក​វិនិយោគ​នៅ​កម្ពុជា។ ប៉ុន្តែ អ្នកវិភាគ​វ័យក្មេង​រូប​នេះ យល់ថា កម្ពុជា​មិន​អាច​ពឹង​ផ្អែកលើ​ប៉ូល​សេដ្ឋកិច្ច​តែមួយ​បាន​ទេ ពោល​របប​នេះ​ត្រូវ​មាន​ទំនាក់​ទំនាក់​ពាណិជ្ជកម្ម​សេដ្ឋកិច្ច និង​នយោបាយ​ទាំង​ជាមួយ​ប្រទេស​លោក​ខាងលិច​និង​ទាំង​ប្រទេស​ចិន ទើប​ធ្វើ​ឱ្យ​កម្ពុជា​មានការ​រីក​ចំរើន​មួយ​ដែល​ពិតប្រាកដ៖ «អ៊ីចឹង​ចិន​អាច​នឹង​នាំ​កម្ពុជា​ធ្លាក់​ចូល​ជ្រោះ​ជ្រៅ គឺ​នឹង​អាច​យើង​ខ្ចី​លុយ​ហើយ​បើ​គេ​ឱ្យ​យើង​ខ្ចី​លុយ​គេ​ប្រាកដជា​ចង់បាន​អ្វី​ពី​យើង ពេលនេះ​ហើយ​ពេល​សេដ្ឋកិច្ច​ធ្លាក់​លើ​ដៃ​គេ ហើយ​គេ​ហា​មាត់​គេ​មានអំណាច»

ក្រោយ​របប​ក្រុងភ្នំពេញ​រំលាយ​គណបក្ស​សង្គ្រោះជាតិ បំបិទ​សំឡេង​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម​នោះ រហូត​ដល់​ដឹកនាំ​ប្រទេស​ដោយ​ឯកបក្ស របប​នេះ​កំពុង​រង​ព្យុះភ្លៀង​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ ប្រទេស​សេរី​ទាំងនោះ​ព្រមាន​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កម្ពុជា​ស្ទើរ​គ្រប់​ទម្រង់។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា យល់​ថា ចិន​មិន​អាច​ជួយ​សេដ្ឋកិច្ច​របប​ក្រុងភ្នំពេញ​ក្នុង​រយៈពេល​វែង​ឡើយ។ លោក​យល់​ថា បើ​លោក ហ៊ុន សែន បោះបង់ចោល​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ដោយ​មិន​ខ្វាយខ្វល់​ពី​ការ​ទាមទារ​ឱ្យ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ​ទេ កម្ពុជា​នឹង​អាច​ធ្លាក់​ក្នុង​របប​ផ្ដាច់ការ​សាជាថ្មី៖ «ចិន​បាន​បន្សល់​នូវ​ការ​ឈឺចាប់ បង្ក​វិនាសកម្ម​ដល់​ជាតិ និង​ជាពិសេស​បាន​សម្លាប់​ប្រជាជន​ខ្មែរ​ជាង​ពីរ​លាន​នាក់ អ៊ីចឹង​ខ្ញុំ​ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ​ពិនិត្យ​ឡើង ហើយ​ត្រូវ​ងាក​មក​រក​សហរដ្ឋអាមេរិក​ក៏​ដូច​សហភាព​អឺរ៉ុប​ដើម្បី​ធានា​ការ​រីក​ចំរើន​សេដ្ឋកិច្ច​បាន​យូរ​អង្វែង»

ក្នុងពេលដែល​សហភាព​អឺរ៉ុប​កំពុង​អនុវត្ត​នីតិវិធី​ការ​ដក​ប្រពន្ធ​អនុគ្រោះ​EBA និង​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក ក៏​ព្រមាន​ឈប់​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) ដល់​កម្ពុជា​ដែរ​។ ទោះបី​សហគមន៍​អន្តរជាតិ កំពុង​ព្រមាន​កម្ពុជា​ឱ្យ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ លោក ហ៊ុន សែន​បែរជា​ព្រមាន​សហគមន៍​អន្តរជាតិ​វិញ​ថា នឹង​កម្ទេច​បក្ស​ប្រឆាំង​ប្រសិនបើ​មានទណ្ឌ​កម្ម​មែន។

ចិន​បាន​ក្លាយ​ជា​ប្រទេស​ម្ចាស់បំណុល​ធំ​បំផុត​របស់​កម្ពុជា​ដែល​មាន​ទំហំ​ទឹកប្រាក់ សរុប​ដល់​ទៅ ៤.៣​ពាន់​លាន​ដុល្លារ ឬ​ស្មើនឹង​ជាង ២០% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា។ ក្រៅពី​ជំ​ពាន់​បំណុល​ចិន ប្រជាជន​ចិន​ក៍​បាន​មក​រស់នៅ​កម្ពុជា​ច្រើន​ដែរ។ ជនជាតិ​ចិន​ទាំង​នោះ​បាន​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ​ខ្មែរ ដោយសារ​ជនជាតិ​ចិន​ខ្លះ បាន​យក​ទឹកដី​ខ្មែរ​ធ្វើជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​ដូច​ករណី​ចាប់ជំរិត លក់​គ្រឿង​ញៀន និង​បើក​បន​ល្បែង​ខុសច្បាប់​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

5 Responses to "លោក ហ៊ុន សែន គ្រោង​ទៅ​ជួប​មេដឹកនាំ​ចិន ខណៈ​របប​នេះ​កំពុង​រង​ទណ្ឌកម្ម​ពី​អឺរ៉ុប"

  1. ពុទ្ធោ! ពុទ្ធោ! says:

    សង្ស័យលោក ហ៊ុនសែន ទៅចិនដើម្បីចម្លងធម៌ទេដឹង?ឬមួយដើររកថ្នាំបីឆ្នាំងដូចតា ជេមសុខ គាត់ថា ឮគេនិយាយតៗគ្នាថា ហ៊ុនសែន ចូលចិត្ត តាជេមសុខ ហាស់ !ហាស់ ! ហា!😆😆😁😁។ បងប្អូនមានយល់ដូចខ្ញុំដែរទេបើ ហ៊ុនសែន គាត់ស្អប់អ្នកណាអ្នកនេះមានតម្លៃដូចគ្រាប់ពេជ្រ តែបើគាត់ចូលចិត្តអ្នកណាវិញអ្នកនិងសាបដូចទឹកទន្លេរ។តើហេតុអ្វី?សូមជួយឆ្លើយតើនាក់ណាឆ្លើយត្រូវ។(នាងរត់រកអ្នកមីគេធាក់រត់រកអាគេកាប់)

  2. ពុទ្ធោ! ពុទ្ធោ! says:

    សង្ស័យលោក ហ៊ុនសែន ទៅចិនដើម្បីចម្លងធម៌ទេដឹង?ឬមួយដើររកថ្នាំបីឆ្នាំងដូចតា ជេមសុខ គាត់ថា ឮគេនិយាយតៗគ្នាថា ហ៊ុនសែន ចូលចិត្ត តាជេមសុខ ហាស់ !ហាស់ ! ហា!😆😆😁😁។ បងប្អូនមានយល់ដូចខ្ញុំដែរទេបើ ហ៊ុនសែន គាត់ស្អប់អ្នកណាហើយអ្នកនេះមានតម្លៃដូចគ្រាប់ពេជ្រ តែបើគាត់ចូលចិត្តអ្នកណាវិញអ្នកនិងសាបដូចទឹកទន្លេរ។តើហេតុអ្វី?សូមជួយឆ្លើយតើនរណាឆ្លើយត្រូវ។ ពាក្យចាស់ពោលថា!
    (នាងរត់រកអ្នកមីគេធាក់រត់រកអាគេកាប់)

  3. Anonymous says:

    HUN SEN goes to China asking more money for his government to survive when international pressures apply on. There is no where else can support dictatorship.

  4. Anonymous says:

    as a Cambodian born I would like to tell all our Cambodian that I will never recognising HUN SEN as the leader of this nation. the reason why??? this guy was a genocidal of his own people in secreted by our neighboring nation. please look at his attitude by listening to all his speak . to me he was a gangster war lord that full of madness and angers . up till this day Cambodian should knew that this evil murder a lot of Cambodian. I knew some of Cambodian are believe in this evil whisper because our people are having a limited education . I fully believe in education if the nation lace of education was always in major problem. as Cambodian we knew our educated people was eliminated just about gone from this sad nation. all we have left mostly the person like HUN SEN and his small group of thug. at this minute HUN SEN has gone to CHINA there are a lot of question about his trip . if I’m not wrong CHINA right now is own Cambodia by buying this nation out whit their money under the word of development . CHINA will never care about international law about loan any money to a dictator regime. the international law said any government that landed money to un legitimated government and un recognize by those nation will be not responsible by international law. please look CHINA did not care about this after they getting fate from the help of international community. from the past all western nation are worry about CHINA . please look at how big this nation is and much their population is . if the west did not help to bring their technology factory to CHINA this nation can be the biggest problem of the whole world. now you knew when CHINA getting fat they just wanted to policing the whole world. at that time what will we think it going to happen . GOD bless Cambodia and it’s people

  5. Anonymous says:

    Itold everybody long time ago ‘ cambodia win win and tiger economy in Asean ‘ and will be bleeding like Veneazeala haha’