តុលាការ​ឃុំ​ខ្លួន​សកម្មជន​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ក្រោម​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍​

ដោយ អ៊ឹង ប៊ុនថន
20/01/2019
RFI

media
លោក គង់ ម៉ាស់ សកម្មជនអតីតគណបក្សសង្រ្គោះជាតិ
@FB/Kong Mas


​ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នៅព្រឹក​​ថ្ងៃ​អាទិត្យ​នេះ ​បាន​ចេញ​ដី​កា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​សកម្មជន​​អតីត​​គណ​បក្ស​​សង្រ្គោះ​ជាតិ​ម្នាក់​ ឈ្មោះ ​គង់​ ម៉ាស់ ​បន្ទាប់ពី​​សមត្ថកិច្ច​​ក្រសួង​​មហាផ្ទៃ​​បាន​ចាប់​​ខ្លួន​ ដោយ​​ចោទ​​ថា​​ប៉ុន​​ប៉ង​​ផ្តួល​​រំលំ​រដ្ឋាភិបាល​កម្ពុជា​​តាម​ការ​បញ្ជា​ពី​លោក ​សម​ រង្ស៊ី​។​

ប៉ុន្តែ​នៅ​ពេល​មក​ដៃ​តុលាការ​ តំណាង​អយ្យការ​ បាន​ចោទ​ប្រកាន់​ពី​បទ​ជេប្រមាថ​ជា​សាធារណ:​ និង​ញុះញង់ ​ឱ្យ​ប្រព្រឹត្ត​បទ​ល្មើសជា​អាទិ៍ ​តាម​មមាត្រា​ ៣០៧ ​និង​មាត្រា​ ៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ បន្ទាប់ពី​​ លោក ​គង់ ​ម៉ាស់ ​បាន​​សរសេរ​សារ​នយោបាយ​មួយ​ចំនួន​​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​​​។​

សូម​ស្តាប់​សំឡេង លោក​ សំ ​សុគង់​ ជា​មេធាវិការ​​ពារ​ក្តី។

What Next?

Recent Articles