ជំនួយ និង​កម្ចី​ចិន​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​មាន​ជាង ២​ពាន់​លាន​ដុល្លារ

ដោយ អាស៊ីសេរី
2019-01-20

​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល នៅ​ក្នុង​វេទិកា​ពិភាក្សា​ពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា បច្ចុប្បន្ន នា​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៦។ RFA
​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល នៅ​ក្នុង​វេទិកា​ពិភាក្សា​ពី​វិស័យ​ពាណិជ្ជកម្ម និង​អប់រំ​នៅ​កម្ពុជា បច្ចុប្បន្ន នា​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១៩ មីនា ឆ្នាំ​២០១៦។ RFA


រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា គិត​ត្រឹម​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ និង​កម្ចី​ជាង ២ ពាន់ ៥ រយ (.៥៨១) លាន​ដុល្លារ​អាមេរិក ដើម្បី​ស្ថាបនា​ផ្លូវ និង​ស្ពាន​នៅ​កម្ពុជា។

លោក​បញ្ជាក់​ថា ហេដ្ឋារចនាសម្ពន្ធ​ស្ពាន​ថ្នល់​ដែល​ចិន​ជួយ​សាងសង់​នេះ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​តភ្ជាប់​ភូមិសាស្ត្រ​ផ្ទៃក្នុង​របស់​កម្ពុជា និង​ជាមួយ​ប្រទេសជិតខាង ដែល​ជា​ផ្នែក​មួយ​នៃ​ការ​លើកស្ទួយ​សេដ្ឋកិច្ច​ជាតិ។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ទទួល​ស្គាល់​ថា ផ្លូវ និង​ស្ពាន មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ ព្រមទាំង​ជា​ប្រយោជន៍​ក្នុង​ការ​ធ្វើដំណើរ និង​ដឹកជញ្ជូន ក៏ប៉ុន្តែ​លោក​កត់សម្គាល់​ថា ស្ពាន​ថ្នល់​ដែល​ត្រូវ​បាន​ស្ថាបនា​ក្រោម​គម្រោង​របស់​ចិន ឬ​ដោយ​ក្រុមហ៊ុន​ចិន ភាគច្រើន​មិន​សូវ​មាន​គុណភាព ហើយ​ឆាប់​រង​ការខូចខាត។ «»

ក្រៅពី​រឿង​គុណភាព​មិនសូវ​ល្អ ការស្ថាបនា​ស្ពាន​ថ្នល់​ក្រោម​គម្រោង​របស់​ចិន​ក៏​រង​ការរិះគន់​ខ្លាំង​រឿង​ថ្លៃ​ចំណាយ​ខ្ពស់​ហួសហេតុ​ផង​ដែរ។

ឧទាហរណ៍​ជាក់ស្ដែង គឺ​ផ្លូវ​ក្រវាត់ក្រុង​ទី៣ ដែល​មាន​ប្រវែង​ត្រឹម ៥៣​គីឡូម៉ែត្រ ប៉ុន្តែ​ត្រូវ​ចំណាយ​ទឹកប្រាក់​អស់​ដល់​ទៅ ២៧៣​លាន​ដុល្លារ មានន័យថា​ផ្លូវ​មួយ​គីឡូម៉ែត្រ ត្រូវ​ចំណាយ​អស់​ទឹកប្រាក់​ជាង ៥​លាន​ដុល្លារ​អាមេរិក។

លោក សន ជ័យ ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ​បង្ហាញ​ព័ត៌មាន​ទាក់ទង​នឹង​គម្រោង​ស្ថាបនា​ផ្លូវថ្នល់ ដើម្បី​ចៀសវាង​ការប្រព្រឹត្ត​អំពើពុករលួយ និង​ភាព​មិន​ប្រក្រតី​ទាំងឡាយ​ដែល​អាច​នឹង​កើតមាន​ឡើង​ក្នុង​គម្រោង​ទាំងនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles