លោក ហ៊ុន សែន អះ​អាង​ថា រដ្ឋាភិបាល​នឹង​ពង្រីក​ទីផ្សារ​នាំ​ចេញ​ក្រៅ​ពី​អឺរ៉ុប និង​អាមេរិក


|
https://www.vodhotnews.com

ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកូនក្មួយនិស្សិតចំនួន ៤៦៨នាក់ ដែលកំពុងសិក្សានៅក្នុងប្រទេសចិន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន អះ​អាង​ថា រដ្ឋាភិបាលកម្ពុជាគ្រោងពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសចិន និងប្រទេសផ្សេងទៀត បន្ទាប់ពីសហភាពអឺរ៉ុបបានសម្រេចយកពន្ធលើអង្ករកម្ពុជា។

ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចុះផ្សាយថា ក្នុងពិធីជួបជាមួយនិស្សិតខ្មែរនៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីល្ងាចម្សិលមិញ លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលរបស់លោកគ្រោងពង្រីកទីផ្សារនាំចេញបន្ថែមទៀតទៅកាន់តំបន់​ផ្សេង​ក្រៅពីទីផ្សារសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក។

លោក ហ៊ុន សែន អះអាងថាទីផ្សារផ្សេងទៀតដែលកម្ពុជាអាចនាំចេញទំនិញ និងផលិតផលកសិកម្មរបស់ខ្លួនបាននោះរួមមានចិន អាហ្វ្រិក បូព៌ា និងកូរ៉េ។

លោក ហ៊ុន សែន អះអាងទៀត​ថាក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសចិនលើកនេះ លោកនឹងទាក់ទាញភ្ញៀវទេសចរចិនបន្ថែមទៀតពង្រីកទំហំពាណិជ្ជកម្មកម្ពុជា-ចិន និងជំរុញកំណើនវិនិយោចិនឲ្យបានកាន់តែច្រើនថែមទៀត ដូចជា ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ស្ពាន ស្ពានអាកាស និងវារីអគ្គីសនី ជាដើម។

លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុកថា៖ «ជាមួយគ្នានេះដែរគឺកម្ពុជាត្រូវខិតខំបើក ពង្រីក និងពង្រឹងទីផ្សារឲ្យ​បានច្រើនថែមទៀតក្រៅពីទីផ្សាអាមេរិក
និងអ៊ឺរ៉ុប ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជាចេញក្រៅដូចជានៅក្នុងប្រទេសចិន អាហ្វ្រិក មឈ្ឈឹមបូព៌ា និងកូរ៉េជាដើម
»។

​សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​គយ​លើ​អង្ករ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​
និង​ប្រទេស​ភូមា​ សម្រាប់​រយៈ​ពេល៣​ឆ្នាំ​ជាប់​គ្នាៗ ​កាលពីថ្ងៃទី១៦​មករាកន្លងមកទៅ​តាម​សំណើ​បណ្ដា​សមាជិក​ដែល​ជា​ប្រទេស​ផលិត​អង្ករ​នៅ​ក្នុង​សហគមន៍​មួយ​នេះ។

រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​វិធានការ​បែប​នេះ​របស់​សហភាព​អឺរ៉ុប​​ថា
ជាអាវុធសម្លាប់ប្រជាកសិករដែល​កំពុងមានជីវភាពក្រីក្រ និងមានជាប់បំណុលនៅធនាគារ​នា​ពេល​បច្ចុប្បន្ន៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន អះ​អាង​ថា រដ្ឋាភិបាល​នឹង​ពង្រីក​ទីផ្សារ​នាំ​ចេញ​ក្រៅ​ពី​អឺរ៉ុប និង​អាមេរិក"

  1. so chết says:

    poor hun sen, one can ask the question if hun knows how to count the number of hairs in his pubis
    his statements are prouttttt and at the same time shit

  2. Anonymous says:

    hun sen still think all theses students are dumb ‘ and he can lie to a few people ‘ but in his mind maybe so worry ‘ haha’

Leave a Reply

Submit Comment