លោក ​សម រង្ស៊ី ​អំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរជាតិ ​ដក​ភាព​ស្រប​ច្បាប់​ពី​កម្ពុជា ​ដូច​នៅ​វ៉េណេ​ស៊ុយ​អេឡា​

ដោយ វ៉ា សំណព្វ
01/02/2019
RFI

media
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។
RFI/Siv Channa


តាម​រយៈ​​អត្ថបទ​​បញ្ចេញ​មតិ​​មួយ​​ចុះ​ផ្សាយ​​នៅ​លើ​​ទំព័រ​សារព័ត៌មាន​​បារាំង ​Libération​ លោក​ សម រង្ស៊ី ​បាន​​អំពាវ​នាវ​​ឲ្យ​​បណ្តា​​ប្រទេស​​ប្រជាធិបតេយ្យ​​ក្នុង​​លោក ​ប្រឆាំង​នឹង​​រដ្ឋ​អំណាច​​លោក ​ហ៊ុន សែន ​ដូច​ដែល​​ពួកគេ​​កំពុង​​ប្រឆាំង​នឹង​​របប​​លោក ​Nicolas ​Maduro​ នៅ​​ Venezuela ​អីចឹង​​ដែរ​។ ​ប៉ុន្តែ​​អ្នក​នាំ​ពាក្យ​​គណបក្ស​កាន់​អំណាច​​បាន​​ចាត់​ទុក​​ការ​​អំពាវ​នាវ​​នេះ​ថា ​​គឺ​ជា​​ការ​​ញុះ​ញង់​។ 

តាមរយៈ​អត្ថបទ​នេះ លោក សម រង្ស៊ី បានស្នើ​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ ប្រកាសថា របប ​ហ៊ុន សែន មិនមាន​ភាពស្របច្បាប់​នោះទេ ពីព្រោះ​ការបោះឆ្នោត​នៅ​កម្ពុជា ក្នុង​ឆ្នាំ ២០១៨ កន្លងទៅ​ក៏​មិនមាន​ភាពស្របច្បាប់​ដែរ។ មិន​ស្របច្បាប់​ព្រោះ​គណបក្សប្រឆាំង​មិនមាន​វត្តមាន​ក្នុងការ​បោះឆ្នោត គឺ​ដូច​ករណី នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា (Venezuela) ដែល​ប្រទេស​ប្រជាធិបតេយ្យ​ទាំងអស់​ក្នុង​ពិភពលោក បាន​ដក​ភាពស្របច្បាប់​ពីរ​បប លោក នី​កូ​ឡា​ ម៉ា​ឌូ​រ៉ូ (Nicolas Maduro) ដែល​បាន​រារាំង​មិន​ឲ្យ​គណបក្សប្រឆាំង ចូលរួម​ក្នុងការ​បោះឆ្នោត​ក្នុង​ឆ្នាំ ២០១។ នេះ​បើ​យោងតាម​អត្ថបទ​បញ្ចេញមតិ​របស់លោក សម រង្ស៊ី ដែល​​ត្រូវ​បាន​ចុះផ្សាយ​នៅលើ​ទំព័រសារព័ត៌មាន​បារាំង Libération កាលពី​ថ្ងៃទី ៣១ មករា​។ ចំពោះ លោក សម រង្ស៊ី សហគមន៍​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​នៅក្នុង​លោក ត្រូវ​ប្រកាស​កុំ​ទទួលស្គាល់​លោក ហ៊ុន សែន ដូចដែល​ពួកគេ​បានប្រកាស​មិន​ទទួល​ស្គាល់​​លោក​ Maduro នៅ Venezuela អ៊ីចឹង​ដែរ។ ហើយ​លើសពី​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ (Venezuela) ទៅទៀត គឺ​ប្រទេស​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ ​១៩៩១ ដែល​តម្រូវ​ឲ្យ​មានការ​បោះឆ្នោត​ត្រឹមត្រូវ ដោយ​សេរី និង​យុត្តិធម៌ ហើយ​ឲ្យ​មាន​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស គឺ​មិនមែន​ដូច​របប​ផ្តាច់ការ​បក្ស​តែមួយ ដែល​មាន​​សព្វ​ថ្ងៃនេះ​ទេ។ នេះ​បើតាម​សំណេរ​បន្ថែម​របស់លោក សម រង្ស៊ី នៅលើ​ទំព័រ​ហ្វេ​ស​បុក​​របស់លោក នៅ​ថ្ងៃទី ០១ ខែកុម្ភៈ​នេះ។

គួរ​ជំរាបជូន​ថា មកទល់ពេលនេះ វិបត្តិ​នយោបាយ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុង​បន្ត​ពុះ​ចែក​​សហគមន៍​​អន្តរជាតិ​ជា​ពីរ នៅ​ម្ខាង​មាន សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី អ៊ីស្រាអែល និង​ប្រទេស​មួយចំនួនទៀត​នៅ​អាមេរិក​ឡាទីន បានទទួល​ស្គាល់​លោក ហ័ន ហ្កា​យ​ដូ ប្រធាន​គណបក្សប្រឆាំង ជា​ប្រធានាធិបតី​ស្តីទី។ ចំណែក​នៅ​ម្ខាង​ទៀត មាន​រុស្ស៊ី ចិន ឬ​តួ​ក​គី ជាដើម បាន​បន្ត​គាំទ្រ​លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ ខណៈដែល​ប្រទេស​បារាំង អេ​ស្ប៉ា​ញ អង់គ្លេស អាល្លឺម៉ង់ និង​បែ​ល​ហ្សិ​ក​ជាដើម បានប្រកាស​ជំហរ​ដាក់​ឱ​ស្សា​នុ​វាទ​ទៅ​រដ្ឋាភិបាល​លោក នី​កូ​ឡា ម៉ា​ឌូ​រ៉ូ ត្រូវតែ​ប្រកាស​រៀបចំ​ការបោះឆ្នោត​ជាថ្មី ក្នុង​រវាង៨ថ្ងៃ​ទៀត បើ​ពុំ​ដូច្នោះ​ទេ ប្រទេស​ទាំងនេះ នឹង​ប្រកាស​ទទួលស្គាល់​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់លោក ហ័ន ហ្កា​យ​ដូ ថែមទៀត។

យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច បានចាត់ទុក​ការសរសេរ​របស់លោក សម រង្ស៊ី នេះ ថា​ជាការ​ញុះញង់ ដោយ​ប្រៀបធៀប​សភាព​ការណ៍​​នៅ​​កម្ពុជា ទៅនឹង​សភាពការណ៍​នៅក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​កំពុង​ច្របូក​ច្របល់ ឲ្យ​សហរដ្ឋអាមេរិក និង​សហគម​ន៏​អឺរ៉ុប ដាក់​កំហិត​ឲ្យ​មានការ​បោះឆ្នោត​ឡើង​វិញ​​ក្នុង​ឆ្នាំ២០១៩នេះ ដោយ​ចោទថា ការបោះឆ្នោត​នៅ​ឆ្នាំ២០១៨ ជាការ​បោះឆ្នោត​ក្លែងក្លាយ។ បន្ថែម​លើ​នេះ លោក សុខ ឥសាន បាន​ចំអក​ឲ្យ​លោក សម រង្ស៊ី ថា ការ​ញុះ​ញង់​​ពី​ក្រៅប្រទេស​ឲ្យ​ប្រជាជន​និង​កងទ័ព​បះបោរ​ប្រឆាំងនឹង​រដ្ឋាភិបាល​ក​ម្ពុជា ​នឹង​គ្មាន​អ្នក​ណា​ឈឺក្បាល​ជាមួយ​ឡើយ។ ផ្ទុយទៅវិញ វា​កាន់តែ​ធ្វើ​ឲ្យ​លោក សម រង្ស៊ី ធ្លាក់​ទឹក​ចិត្ត​​កាន់តែខ្លាំងឡើងៗ ចំពោះ​ជោគវាសនា​អនាគត​របស់ខ្លួន៕

 

What Next?

Recent Articles

3 Responses to "លោក ​សម រង្ស៊ី ​អំពាវ​នាវ​ឲ្យ​សហគមន៍​អន្តរជាតិ ​ដក​ភាព​ស្រប​ច្បាប់​ពី​កម្ពុជា ​ដូច​នៅ​វ៉េណេ​ស៊ុយ​អេឡា​"

  1. so socheath says:

    គាស់ទាំងខ្មោចអាក្បត់ជាតិសម សារី ឱអ្ហែងចេញមកទឿតក៍វាទៅមិនរួចដែរអាឡប់ !
    អាក្បត់ជាតិសមរង្សី !
    អ្ហែងកុំឲ្យប្រជាជនខ្មែរឃើញមុខ !
    ឃើញពេលណាក្បាលអ្ហែងមិនធានាថានៅមូលដដែលទេ អាពូជក្បត់ជាតិ !

  2. so cheat ! says:

    ពួកអាកញ្ជះយួនពួកអាផ្ដាច់ការទេដែលក្បត់ជាតិខ្មែរមហាជនខ្មែរមិនចង់ឃើញមុខអាអាចម៌so socheath

  3. Anonymous says:

    if your are old enough that you can saw all those presentation be for they play all those open field theatre around the 60th . PREAP IN, CHAO BORY, DAP CHHOUN, SAM SARY, and a few more these are politician who was stated as a nation’s traitor. my question is did they have all evident to show you every thing the truth. why this poor nation still involve whit China and Vietcong until this day ????? and started from 1970 up to this day how many Cambodian have been vanish from this sad land. I’m talking over all not just my personal sadness of my families . we Cambodian should trying to find out the truth from the history of our nation. be your own boss Mr SO SOCHEATH by not just burking in the fever of politician that can bring you to hell whit him. I telling you the true I was the same person as you but every thing change after I can see how big the world is. what was image is every citizen of the world can live peacefully together under what we call Democracy. the most important is every one is obey the law no one can make the law and sit on top of the law , that all I want to say but so sad I knew it is so hard to teach an old dog a new trick. GOD bless Cambodia and it’s people