លោក ​ហ៊ុន​ ម៉ាណែត​ថា​ អ្នក​នយោបាយ​ខ្លះ​ មិន​ជួយ​អ្វី​ក្រៅ​ពី​ការ​បំផ្លាញ​ជាតិ​

លោក ​ហ៊ុន​ ម៉ាណែត ថ្លែង​ជាមួយ​អ្នក​​សារព័ត៌មាន​នៅ​កោះពេជ្រ នា​ពេល​កន្លង​មក។ ផា លីណា




ភ្នំពេញប៉ុស្តិ៍

កំពតៈ លោក ​ហ៊ុន ម៉ា​ណែត ​មេបញ្ជាការ​កងទ័ព​ជើងគោក​និង​ជា​កូនប្រុស​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ថ្លែង​មិន​ចំឈ្មោះ​តែ​ត្រូវបាន​គេ​ដឹងថា ​អាច​សំដៅ​ទៅ​លោក ​សម រង្ស៊ី​ ប្រធាន​ស្តីទី​អតីតគណបក្ស​ប្រឆាំងនោះ ​លោក​ប្រាប់​ទៅកងទ័ព​ថា​ លោក ​រង្ស៊ី ​គឺជា​មនុស្ស​ដែល​មិន​ជួយ​អ្វី​សោះ​ដល់​ខ្មែរ​ក្រៅតែពី​បំផ្លិច​បំផ្លាញ​ និងញុះញង់​បង្កឱ្យមាន​ចលនា ​ដើម្បី​តែ​អំណាច​ផ្ទាល់ខ្លួន​ ហើយ​ទុក​ប្រទេស​ឱ្យនៅ​រង​ទុក្ខ។

ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ព្រំដែន​គោក​ប្រចាំ​ឆ្នាំ ​២០១៩ ​និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សមិទ្ធផល​នានា​ក្នុង​តំបន់​ប្រតិ​បត្តិការ​សឹក​រង​កំពត​នៅ​ខេត្ត​កំពត នាថ្ងៃ​ទី ២ កុម្ភៈ ​លោក ហ៊ុន ម៉ា​ណែត ​ដែល​ក៏ជា​អគ្គមេបញ្ជាការ​រង​ក​ង​យោធពល​ខេមរ​ភូមិន្ទ បាន​ប្រាប់​កងទ័ព​កុំឱ្យ​ជឿ​តាម​ការ​ញុះញង់​រហូត​បំផ្លាញ​ប្រទេស​ខ្លួន ក្រោយពី​លោក​លើកឡើងថា ​មាន​អ្នកនយោបាយ​ខ្លះ​ដែល​ប្រៀបធៀប​កម្ពុជា​ទៅនឹង​ប្រទេស​ វ៉េណេស៊ុយអេឡា ​កំពុង​ដើរ​បំផុស​ចលនា​ដល់​ប្រជាជន​និង​កងទ័ព។

លោក ​ហ៊ុន ម៉ាណែត ​ថ្លែងថា​៖ «ប៉ុន្តែ​សូម​កុំភ្លេចថា ​តួអង្គ​នេះ​ មិនដែល​ជួយអ្វី​ដល់​ស្រុក​ខ្មែរ​នោះទេ​ ក្រៅពី​បំផ្លិច​បំផ្លាញ​ក្រៅពី​ញុះញង់​ដើម្បី​អំណាច​ផ្ទាល់ខ្លួន។ ប្រជាពលរដ្ឋ​កំពុងតែ​មាន​សេចក្ដី​សុខ ​(សម រង្ស៊ី) ដឹកនាំ​បាតុកម្ម​តាម​រោងចក្រ ​តាម​​បន្ទាត់​ព្រំដែន ​ដើរ​បំផុស​ចលនា​ឱ្យ​បរទេស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្វើបាប​ប្រជាជន​ខ្លួនឯង ​ហើយ​លើក​នេះ​ដើរ​បំផុស​ចលនា​ដល់​កងកម្លាំង។ បើ​ចង់​ឈ្នះ​ខំប្រឹង​ទៅ ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ ​កុំ​ដើរ​អុជអាល​ប្រជាពលរដ្ឋ កងកម្លាំង​ប្រដាប់​អាវុធ ​បំផ្លាញ​ប្រទេស​​ខ្លួនឯង​ដើម្បី​មហិច្ឆតា​នយោ​បាយ​ខ្លួនឯង​ ហើយ​អាង​តែ​ខ្លួន​មាន​លិខិត​ឆ្លងដែន​បរទេស​ងាយ​ស្រួល​ទៅ​នៅ​បរទេស​ទុកឱ្យ​ប្រទេស​វេទនា​ ប្រជាជន​វេទនា»។

លោកបន្តថា ​ទន្ទឹមនឹង​សេចក្ដីសុខ ​ស្មារតី​ឯកភាព​ជាតិ ​ការធានា​សន្តិភាព ​និង​ស្ថិរភាព​នយោបាយ​សង្គម ​កងទ័ព​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ជាពិសេស​ឥទ្ធិពល​នៃ​ការ​វិវត្តសភាពការណ៍​សន្ដិសុខ​ពិភពលោក ​និង​តំបន់ ដូច​ជាការ​ចិញ្ចឹមចិត្ត​ផ្ដួលរំលំ​រដ្ឋាភិ​បាល​ស្រប​ច្បាប់​តាម​គ្រប់​រូបភាព ​ជាពិសេស​ចលនា​បដិវត្ត​ន៍​ពណ៌​និង​ការ​ប៉ុន​ប៉ង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុងពី​សំ​ណាក់​បរទេស​តាម​គ្រប់​រូប​ភាព។

លោក​ថា​៖ «ខ្ញុំ​ជឿថា ពូ​មីង​ដែលជា​អតីតយុទ្ធជន​មិន​ចង់ឱ្យ​ប្រទេស​ និង​កូនចៅ​របស់​ខ្លួន​វេទនា​ដោយសារ​សង្គ្រាម​ដូច​អតីតកាល​នោះ​ទេ គឺ​ចង់ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​មាន​សេចក្ដី​សុខ។ កម្លាំង​ប្រដាប់​អាវុធ​ក៏​ដូចគ្នា ​យើង​ត្រៀម​ការពារជាតិ​គឺ​មិនឱ្យ​ប្រទេស​ធ្លាក់​ទៅក្នុង​សង្គ្រាម​​ខ្មែរ​ និង​ខ្មែរ​ឡើយ»។

ក្រសួង​ការពារ​ជាតិ​ ថ្មីៗនេះ​ប្រកាស​ថ្កោល​ទោស​លោក​ សម រង្សី​ ដែល​បាន​អំពាវនាវ​កងទ័ព​កុំឱ្យ​ស្ដាប់​តាម​បញ្ជា​រដ្ឋា​ភិបា​ល​ក្រោយពី​លោក សម រង្ស៊ី ​អំពាវ​នាវ​​​សហគមន៍​អន្តរជាតិ​ប្រឆាំង​រដ្ឋាភិបាល​លោក​ហ៊ុន សែន ​ឱ្យ​ដូច​គ្នា​ដែល​សហគមន៍​អន្តរជាតិ​​កំ​ពុង​ប្រឆាំង​នឹង​រដ្ឋាភិ​បាល​ដឹក​នាំ​ក្នុង​ប្រទេស​ វ៉េណេ​ស៊ុយអេឡា។

លោក ​គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា ថាបើ​កងទ័ព​មិន​ស្ថិតក្រោម​រដ្ឋាភិ​បាល​​ទេ ​វា​អាច​ធ្វើឱ្យ​ប្រទេស​មាន​អស្ថិរភាព​នយោបាយ​។

លោក​ថា​៖ «ឧទា​ហរណ៍​ដូចជា​ករណី​នៅ​ថៃ​ដែល​មាន​​រដ្ឋប្រហារ​ញឹក​ញាប់​ដូរ​របប​ដឹកនាំ​ញឹកញាប់​នោះ​ គឺ​ដោយ​សារកងទ័ព​លែង​ដើរ​តួនាទី​ជា​ឧបករណ៍​របស់​រដ្ឋាភិបាល»។

អ្នក​វិភាគ​នយោបាយ​លោក​ មាស នី​ មិន​អាចទាក់ទង​បាន​៕


Contact author: ខន សាវិ

What Next?

Recent Articles

3 Responses to "លោក ​ហ៊ុន​ ម៉ាណែត​ថា​ អ្នក​នយោបាយ​ខ្លះ​ មិន​ជួយ​អ្វី​ក្រៅ​ពី​ការ​បំផ្លាញ​ជាតិ​"

  1. Anonymous says:

    yes…..MANETH your opposition party was destroy every thing including sovereignty , forest, under ground min, fresh water fish in the great lake , and recently they want to pump a tiny oil that Cambodia have . every Cambodian are not blind they can see who was destroy this nation Mr. I gest your father never been in powers and he will not responsible for any thing. HUN SEN is Cambodian’s GOD at first he help Vietcong to put their policy to rule Cambodia, after he change constitution to let Vietcong took a few island and also thousand of HECTA land concession to Vietcong until this day. not even that HUN MANETH’s father that mean HUN SEN the great GOD of Cambodian landed a lot of money from China and a few more nation just about one hundred million US dollar my question is who will pay for this deft ??? I quest those young Cambodian generation have to pay for. HUN SEN will never pay back because his time is just about over from this planet. I’m sorry to say that but it base to the true story that every one knew and saw whit their own eyes . at last I’m admire that you guy are so good at flip any situation around in fever of this GOD that is a new dictator in the world of this century. GOD bless Cambodia and it people

  2. Vannarith says:

    បុរសវ័យក្មេងរូបនេះដែលធំពេញវ័យក្នុងសតវត្សរ៍ទី២១ ប៉ុន្តែដូចជាឪពុករបស់វាដែរ ដែលមានមហិច្ឆតាផ្តាច់ការអាត្មានិយមខ្លាំងក្លាចង់បានអំណាចនិងឞាសប្រាក់។ វាគួរឱ្យសោកស្តាយណាស់។

  3. Anonymous says:

    Dictator still dictator even learning in democracy country ‘