ក្រសួង​ឧហ្សាហ​កម្ម​និង​សិប្បកម្ម​ចេញ​លិខិត​រដ្ឋបាល​ហៅ​មន្រ្តី​របស់​ក្រសួង​នេះ​ឲ្យចូលរួម​ចូលឆ្នាំ​ចិន​ជាមួយ​លោក​ ចម ប្រសិទ្ធ​

ក្រសួង​ឧហ្សាហ​កម្ម​និង​សិប្បកម្ម​ចេញ​លិខិត​រដ្ឋបាល​ហៅ​មន្រ្តី​របស់​ក្រសួង​នេះ​ឲ្យចូលរួម​ចូលឆ្នាំ​ចិន​ជាមួយ​លោក ​ចម ប្រសិទ្ធ


By

ឌឹ ខេមបូឌា ដេលី

ក្រុម​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​បាន​នាំ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​លិខិត​រដ្ឋបាល​ផ្លូវការ​របស់​ក្រសួង​ឧហ្សាហ​កម្ម​ និង​សិប្បកម្ម​ដែល​អញ្ជើញ​មន្រ្តី​របស់​ក្រសួង​នេះ​ទាំងអស់​ទៅ​ចូលរួម​ពិធី​សែន​ចូល​ឆ្នាំ​ចិន​នៅ​ទីស្តីការ​ក្រសួង។​

ក្នុង​លិខិត​អញ្ជើញ​មួយ​ចុះ​ថ្ងៃទី​៣០​ខែ​មករា​ ដែល​ធ្វើ​ឡើង​ដោយ​លោក ​ឡុង សុភ័ណ្ឌ ​អគ្គនាយក​រង​កិច្ចការ​ទូទៅ​នៃ​ក្រសួង​ឧស្សាហ​កម្ម ​និង​សិប្បកម្ម​ ហើយ​ដែល​បាន​បែក​ធ្លាយ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​នោះ ​បាន​ណែនាំ​ដល់​មន្ត្រី​ក្រសួង​ទាំងអស់​ត្រូវ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ​ចូល​រួម​ពិធី​សែនចូល​ឆ្នាំចិន​នៅ​ទីស្តី​ការ​ក្រសួង​នាថ្ងៃ​ទី​៤​ ខែ​កុម្ភៈ​ ក្រោម​អធិបតី​ភាព​លោក​ ចម ប្រសិទ្ធ ​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហ​កម្ម ​និង​សប្បកម្ម។​

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស Norway​ លោក ​ម៉ែន ណាត ​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា​ ការ​ចេញ​លិខិត​ក្នុង​ក្របខណ្ឌ​ក្រសួង​របៀប​នេះ​ជា​កំហុស​រដ្ឋបាល​សាធារណៈ​ផង​ ហើយ​និង​ធ្វើ​ឲ្យ​ស្ថាប័ន​ជាតិ​កាន់តែ​មាន​ភាព​រញ៉េ​រញ៉ៃ។​

លោក​បន្ត​ថា ​ពិធី​បុណ្យ​ចូល​ឆាំ្ន​ចិន ​និង​វៀតណាម​នេះ​មិន​មែន​ជា​ប្រពៃណី​របស់​ខ្មែរ​ ​ឬ​ជា​ពិធី​ផ្លូវការ​របស់​ខ្មែរ​នោះ​ទេ ​ដូច្នេះ​អ្នក​ដែល​មាន​សែ​ស្រឡាយ​ចិន​ និង​វៀតណាម ​ភាគ​ច្រើន​ធ្វើ​ពិធី​នេះនៅ​​តាម​ផ្ទះ ​ហើយ​អញ្ជើញ​សាច់​ញាតិ​ មិត្ត​ភក្តិ​ ឬអ្នក​ជិត​ខាង​​មក​ចូល​រួម​តែ​ប៉ុណ្ណោះ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

Leave a Reply

Submit Comment