លោក​ស្រី ​មូរ សុខ​ហួរ​ ស្នើអឺរ៉ុ​បឃ្លាំមើ​លដំ​ណើរ​វិ​លត្រ​ឡប់​របស់លោក​​ ស​ម​ រ​ង្ស៊ី ម​កក​ម្ពុជា


|
https://www.vodhotnews.com

តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ​ លោកស្រី មូរ​ សុខហួរ

​អតីត​អនុប្រធាន​គណបក្សស​ង្គ្រោះជាតិ​ លោកស្រី ​មូរ​ សុខហួ​រ ដែលកំពុងនិរទេសខ្លួន ប្រាប់ទៅស​ហភា​ពអឺ​រ៉ុប​​ឲ្យ​ជួយ​ឃ្លាំ​មើល​ដំណើ​រ​វិ​​​​​លត្រ​ឡ​​ប់រប​​​ស់​​លោ​​ក ស​ម រង្ស៊ី ​មកក​ម្ពុជា ​ខណៈមានសា​រគំ​រាម​ចាប់ខ្លួ​នពី​ដៃ​គូប្រកួត ។

តា​​ម​​លិខិតមួ​​យច្បាប់​សរសេ​រ​ជាភាសាអ​ង់គ្លេស ចុះ​ថ្ងៃទី០៤ ខែកុ​ម្ភៈ ឆ្នាំ២០១៩​ ដែ​លលោ​កស្រី មូ​រ សុ​ខហួរ​ ផ្ញើទៅ​កាន់ស្ន​ង​ការនៃ​គណៈកម្ម​កា​រ​អឺ​​​​​​រ៉ុប​​​ទទួលប​ន្ទុកផ្នែកពាណិជ្ជកម្ម លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រុម បានលើកឡើងថា គម្រោងនៃការវិលត្រឡប់នោះរងការគំរាមកំហែង ទាំងលោក សម រង្ស៊ី  ទាំងម​ន្ត្រី និ​​ងសក​ម្ម​​​​ជ​ន​​​នៅតា​មបណ្តាខេត្តមួយចំនួនដែល​ថាមានគម្រោងមក​ទទួលដំណើរ​វិល​ត្រឡប់របស់មេដឹកនាំបក្សប្រឆាំងនេះ។

លោ​កស្រី មូរ​ សុខហួរ បញ្ជាក់ក្នុងលិខិតនោះថា នឹងប្រាប់លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រុម ម្តងទៀតសម្រាប់ថ្ងៃ​វិល​ចូល​ម​ក​កម្ពុជា ។

មេដឹក​នាំប​ក្ស​កាន់​អំណា​ច​ លោ​ក ​ហ៊ុន ​សែន​ ក្នុង​ពិធី​ចុះជួ​ប​​កម្ម​ករ​នៅខេ​ត្ត​ក​ណ្តា​​ល​​​​ កា​​លពី​ថ្ងៃទី​២​៦ ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​បានគំ​រាម​ថា លោកបានត្រៀមខ្នោះរួចរាល់ហើយ សម្រាប់ស្វាគមន៍​ដំណើ​រវិ​លត្រ​ឡប់រ​បស់លោ​ក ​សម រង្ស៊ី ​នេះ ។

​​រដ្ឋ​ម​ន្ត្រីក្រ​សួង​មហា​ផ្ទៃ លោ​ក​ ស ​ខេង​ កាលពី​ចុង​ខែមុ​ន ក្នុងពិធីផ្សព្វផ្សាយ​លទ្ធផលស​ន្និបាតគ​ណៈ​កម្មាធិកា​រក​ណ្ដា​​​​​លរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការទៅទទួលលោក សម រង្ស៊ី ជាការបង្កអស្ថិរភាព​ក្នុងសង្គម ដោយ​ថា លោ​ក ស​ម រង្ស៊ី នៅជាទណ្ឌិតមិនទាន់​ត្រូវបានព្រះមហាក្សត្រ​លើកលែងទោសឲ្យ​ធ្វើនយោបាយវិញ​នៅឡើយ។

អ្នកវិភាគនយោបាយវ័យក្មេង កញ្ញា លី ស្រីស្រស់ វិភាគថា សារគំរាមចាត់វិធានការច្បាប់ និងគំរាមកម្ទេច ការវិលត្រឡប់របស់លោក សម រង្ស៊ី នេះ បានបង្ហាញថា អ្នកនយោបាយខ្មែរចេះតែ​បង្កើតបញ្ហា តែមិនចេះស្រាយបញ្ហាដោយខ្លួនឯង។ កញ្ញាថា ឥរិ​យា​បថបែ​បនេះ បានការពារតែប្រយោ​ជន៍បក្ខពួក ​ហើយរុញប្រទេសជាតិឲ្យជាប់ទណ្ឌកម្មអន្តរជាតិ។

កញ្ញាថា៖ «ខ្ញុំជឿថា ក្នុងដំណាក់កាលនេះ សហគមន៍អន្តរជាតិ ពិសេសសហគមន៍អឺរ៉ុបហ្នឹង​គេអាចពិចារណា​បន្ថែម​ទៅ​លើទំ​នាក់​ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហភាពអឺរ៉ុប។ អញ្ចឹងបើយើងនៅតែបង្ហាញជំហររឹងបែបនេះ ខ្ញុំមើលឃើញថា ចៀសមិន​រួចទេ​អំពី​ការ​​ដាក់ទណ្ឌកម្ម វាគ្រាន់តែថា មានទំហំធ្ងន់ ឬស្រាយតែប៉ុណ្ណឹង»។

សហភាពអឺរ៉ុបកំពុងដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក្រោយពីរកឃើញថា រដ្ឋាភិបាលមិនបានធ្វើឲ្យប្រសើរឡើងវិញពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យតាមលក្ខខណ្ឌរបស់ខ្លួននោះទេ។

​ប៉ុន្មានសប្តាហ៍ចុងក្រោយ​នេះ លោក សម រង្ស៊ី បាន​ប្រកាសម្ដងហើយម្ដងទៀត​ពីគម្រោងត្រលប់ចូលមក​កម្ពុជាវិញនៅឆ្នាំ២០១៩ នេះ បើទោះបីជាលោកមិនទាន់​ទទួលបាន​ការលើកលែងទោសណាមួយយ៉ាងណាក្តី​៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក​ស្រី ​មូរ សុខ​ហួរ​ ស្នើអឺរ៉ុ​បឃ្លាំមើ​លដំ​ណើរ​វិ​លត្រ​ឡប់​របស់លោក​​ ស​ម​ រ​ង្ស៊ី ម​កក​ម្ពុជា"

  1. so socheath says:

    អឺរ៉ុបនឹងជាស្អី មីអូនហួរ ?
    វាឱខ្មែរមែនទេ ?
    ​ខ្មែរជាប្រទេសអាណានិគម​របស់វាឬ ?
    អាពូជឆ្កែសមរង្សី រាប់ទាំងក្បាលហង និងបក្សពួកក្បត់ជាតិ វាសនាមានត្រឹម ជាប់គុក
    និងស្រួលមិនស្រួលប្រជាពលរដ្ឋដែលក្តៅក្រហាយ ជាមួយទង្វើក្បត់ជាតិ របស់ក្រុមជនក្បត់ជាតិពួកហងនេះ សំពងឲ្យងាប់តៃហោងតែប៉ុណ្ណោះ ។
    ចង់ដឹងមកឲ្យឆាប់មក !