លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​វិញ​ដើម្បី​ដឹក​នាំ​កម្លាំង​ចាប់​លោក ហ៊ុន សែន ទៅ​កាត់​ទោស​ពីបទ​ក្បត់​ជាតិ

លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​វិញ​ដើម្បី​ដឹក​នាំ​កម្លាំង​ចាប់​លោក ហ៊ុន សែន ទៅ​កាត់​ទោស​ពីបទ​ក្បត់​ជាតិ


By

ឌឹ ខេមបូឌា ដេលី

អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​កាលពី​ថ្ងៃ​អាទិត្យ​បាន​ប្រកាស​ជាថ្មី​ទៀត​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​អំពី​គម្រោង​វិល​ចូល​ស្រុក​ខ្មែរ​វិញ​នៅ​ឆ្នាំ​២០១៩​នេះ​ ដើម្បី​ដឹក​នាំ​កម្លាំង​មហា​ជន​ចាប់​​លោក​ ហ៊ុន សែន​ ទៅ​ផ្តន្ទា​ទោស​ពីបទ​ក្បត់​ជាតិ​ឲ្យ​ខាង​តែបាន។​

ក្នុង​ពិធី​ជួប​ជុំជាមួយ​សមាជិក​ និង​អ្នក​គាំទ្រ​ខ្លះ​នៅ​សហ​រដ្ឋ​អាមេរិក ​កាល​ពីម្សិលមិញ​ លោក ​សម រង្ស៊ី ​អះអាង​ថា ​លោក​នឹង​វិល​ចូល​ស្រុក​ឱ្យ​ខាង​តែ​បាន​ ហើយ​នឹង​រួម​ដៃជា​ប្រជារាស្ត្រ ​មន្ត្រី​រាជការ ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ដើម្បី​រំដោះ​ប្រទេស​កម្ពុជា​ពី​កណ្តាប់​ដៃ​លោក​ ហ៊ុន សែន​ និង​ក្រុម​គ្រួសារ​របស់​លោក​វិញ​ ព្រោះ​កម្ពុជា​មិនមែន​ជា​កម្ម​សិទ្ធិ​របស់​លោក​ ហ៊ុន សែន ​ដាច់​ថ្លៃ​នោះ​ឡើយ។​

អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​គំរាម​ថា​ ការ​វិល​ត្រឡប់​ទៅកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​មិន​មែន​មក​ដើម្បី​ឱ្យ​របប​លោក​ ហ៊ុន សែន ​ចាប់​ខ្លួន​លោក​នោះ​ទេ ​ប៉ុន្តែ​លោក​នឹង​ដឹកនាំ​កម្លាំង​ចាប់​លោក​ ហ៊ុន សែន ​តែ​ម្តង។​

ទោះជាយ៉ាង​ណាក៏​ដោយ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ​សុខ ឥសាន ​បាន​ប្រាប់​សារ​ព័ត៌មាន​The Cambodia Daily​នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា ​ការ​អះអាង​របស់​លោក​ សម រង្ស៊ី​ គួរ​ឲ្យ​អស់​សំណើច​ជា​ខ្លាំង​ និង​ជា​សម្តី​មួយ​ដូច​ការ​គោះ​ធុងឲ្យ​ឮ​តែ​សំឡេង​ប៉ុណ្ណោះ។ ​ លោក​បន្ត​ថា​ ប្រសិន​បើ​លោក​សមរង្ស៊ី​ដឹង​ច្បាស់​ថា​ មាន​ក្រុម​កងទ័ព​គាំទ្រ​លោក​យ៉ាង​សន្ធឹក​សន្ធាប់​ដូច្នេះ​នោះ​ លោក​ សម រង្ស៊ី​ គួរតែ​មាន​ភាព​ក្លាហាន​ចូល​ស្រុក​ឲ្យបាន​ឆាប់​បន្តិច​ទៅ។​

កាលពី​ចុង​ខែ​មករា ​ក្រុម​កងទ័ព​ស្ម័គ្រ​ស្លាប់​របស់​លោក ​ហ៊ុន សែន ​ជាច្រើន​ក្រុម​បាន​ប្រកាស​ដាច់​ណាត់​ទៅ​ហើយ​ថា​ នឹង​កម្ចេច​លោក​ សម រង្ស៊ី​ ព្រម​ទាំង​អ្នក​គាំទ្រ​របស់​លោក​ប្រសិន​បើ​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ ​ហ៊ានចូល​ស្រុក​ខ្មែរ​វិញ​មែន​នោះ។ ​លោក​ ហ៊ុន សែន ​បាន​គំរាម​ម្តង​ហើយ​ម្តង​ទៀត​ថា លោក​ សម រង្ស៊ី​ ហ៊ាន​ចូល​ស្រុក​ពេល​ណា ​ជាប់​គុក​ពេល​នោះ ​ហើយ​វៃ​ខ្នោះតាម​ស្ទាយ​ (style) អាមេរិកាំង​ថែម​ទៀត៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

3 Responses to "លោក សម រង្ស៊ី ប្រកាស​វិល​ចូល​ស្រុក​វិញ​ដើម្បី​ដឹក​នាំ​កម្លាំង​ចាប់​លោក ហ៊ុន សែន ទៅ​កាត់​ទោស​ពីបទ​ក្បត់​ជាតិ"

  1. so socheath says:

    ហាស! ហាស អាពូជឆ្កែ អាក្បត់ជាតិសម រង្សី អានេះពិតជាពូកែព្រុសដូចឆ្កែមែន ។
    អាក្បត់សមរង្សី មិនដឹងវាសម្អាងលើស្អី ថាមកដឹកនាំកម្លាំង ចាប់សម្តេចហុនសែន ?
    នែអាពូជឆ្កែសមរង្សី ដ៏មហាចោលម្សៀត ! អ្ហែងមានកាំភ្លើងទេ ? មានអ្នកគាំទ្រទេ ?
    ពេលនេះ ប្រជា​ពលរដ្ឋ ដែលធ្លាប់លង់តាមការបោកប្រាសសន្យា
    ខ្យល់ផល់អ្ហែង គាត់មិនគាំទ្រអាថោកជាងឆ្កែ ដូចអ្ហែងហ្នឹងទៀតទេ ។
    ចេះព្រុសមែនអាពូជក្បត់ជាតិ ។ ​សូម្បីតែឆ្កែក៏វាសើច នឹងសម្លេងព្រុសខ្យល់ផស់អ្ហែងដែរអ្ហា !
    អ្ហែងដែលឃើញឆ្កែសើចទេអាពូជឆ្កែសម រង្សី ?

  2. Anonymous says:

    time to show who is the true nation’s traitor . HUN SEN and SAM RANSY final stage there will be a lot of people are watching . please be worry free Mr SO SOCHEATH who is the evil man you will see in the near future. but>>>>>> my request to you is>>> do not use that kind of language it is so stinky . can you change it??? we understand that kind of word is not a human word . GOD bless Cambodia and it’s people

  3. Sam says:

    He plans to arrest Hun Sen or gets arrested. He has a very big dream and seems a bridge is too far off.

Leave a Reply

Submit Comment