លោក សម រង្ស៊ី អំពាវនាវ​កសិករ​ងើប​ឡើង​ដូរ​របប​លោក ហ៊ុន សែន ចេញ ដើម្បី​ដោះ​បំណុល​

ដោយ ទីន ហ្សាការីយ៉ា
2019-02-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ រូបថត៖ ហ្វេសប៊ុក Sam Rainy
លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ រូបថត៖ ហ្វេសប៊ុក Sam Rainy


លោក សម រង្ស៊ី អំពាវ​នាវ​ឲ្យ​កសិករ​ងើប​ឡើង​ ប្ដូរ​របប​លោក ហ៊ុន សែន


ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អំពាវនាវ​ដល់​កសិករ​ខ្មែរ​ទាំង​អស់​ ឲ្យ​ងើប​ឈរ​ឡើង ដូរ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ចេញ​ពី​អំណាច ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ការ​ជំពាក់​បំណុល​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ដោយ​សារ​តែ​របប​នេះ មិន​អាច​ជួយ​ជីវភាព​កសិករ​ឲ្យ​ល្អ​ប្រសើរ​នោះ​ឡើយ។ អ្នក​វិភាគ​ថា គាំទ្រ​ការ​អំពាវនាវ​នេះ នឹង​មាន​ការ​ចូល​រួម​ពី​ពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន ប្រសិនបើ​​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង​ចេញ​មុខ​ជា​គំរូ​ដឹកនាំ​ការ​តវ៉ា​ទាមទារ​ដោយ​សន្តិ​វិធី និង​បែប​បទ​ប្រជាធិបតេយ្យ​ ក្នុង​ប្រទេស​កម្ពុជា​នោះ។

លោក សម រង្ស៊ី លើក​ឡើង​ថា ប្រជារាស្ត្រ​ខ្មែរ​ភាគ​ច្រើន​ជា​កសិករ ជំពាក់​បំណុល​ច្រើន​មិន​អាច​ដោះ​ខ្លួន​រួច គឺ​ដោយ​សារ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោ ហ៊ុន សែន គ្មាន​សមត្ថភាព​រក​ទីផ្សារ​ឲ្យ​កសិករ​ និង​មិន​អាច​គ្រប់គ្រង​តម្លៃ​ទំនិញ​នៅ​លើ​ទី​ផ្សារ​បាន។ លោក សម រង្ស៊ី ហៅ​ លោក ហ៊ុន សែន ថា​ ជា​មេដឹកនាំ​សម្លាប់​មុខ​របរ​កសិកម្ម​របស់​ពលរដ្ឋ​ខ្មែរ ដោយ​បើក​ដៃ​ឲ្យ​ឈ្មួញ​មក​ពី​ប្រទេស​ជិត​ខាង កំណត់​តម្លៃ ស្រូវ អង្ករ សណ្ដែក និង​ដំឡូង តាម​តែ​អំពើ​ចិត្ត។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​​រូប​នេះ យល់​ថា​ លោក ហ៊ុន សែន គួរ​យកប្រាក់​ដែល​របប​ក្រុង​ភ្នំពេញ​ ខ្ចី​ពី​ប្រទេស​ចិន​ រាប់​ពាន់​លាន​ដុល្លារ មក​សង​បំណុល​ជំនួស​ពលរដ្ឋ​ខ្មែរ ជាពិសេស​កសិករ​ក្រីក្រ ដែល​កំពុង​ជួប​បញ្ហា។ លោក អំពាវនាវ​កសិករ​ទាំង​អស់ ឲ្យ​ងើប​ឈរ​ឡើង ដើម្បី​ដូរ​របប​គ្រប់គ្រង​ប្រទេស​សព្វថ្ងៃ​នេះ​ចេញ៖ «បង​ប្អូន​ដូច​ប្រជារាស្ត្រ​ក្នុង​ប្រវត្តិសាស្ត្រ បើ​បបួល​ឲ្យ​ធ្វើ​អ្វី​មួយ​ឲ្យ​បះបោរ ខ្លះ​គិត​សិន ប៉ុន្តែ​បើ​ប៉ះពាល់​ អាយុជីវិត​ខ្លួន​ដឹង​តែ​ទៅ​ហើយ​។ បាន​ការងារ​ធ្វើ រក្សា​ការងារ​ធ្វើ បាន​ប្រាក់​ខែ​បាន​ដីធ្លី​មកវិញ បាន​ទីផ្សារ​លក់​ផល​ដំណាំ​បាន​តម្លៃ​ខ្ពស់ ហើយ​បំណុល​ដែល​គេ​បង្ខំ​ឲ្យ​យើង​ទៅ​ខ្ចី​លុយ​ពី​គេ​ឆា​ចោល​បំណុល។ រួចខ្លួន​ពេល​ហ្នឹង ងើប​ឡើង​បង​ប្អូន​ឆា​របប​ហ៊ុន សែន ដើម្បី​ឆា​បំណុល​របស់​យើង​ចោល»

អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​ លោក គឹម សុខ យល់ថា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី គឺ​ជា​រឿង​ពិត​ដែល​កំពុង​មាន​ឡើង​ក្នុង​សង្គម​ខ្មែរ។ អ្នក​វិភាគ​រូប​នេះ យល់ថា បើ​មេ​បក្ស​ប្រឆាំង​អំពាវនាវ​បែប​នេះ​ទៅ​ហើយ គួរ​ណាស់​រូតរះ​វិញ​ចូល​ស្រុក​វិញ ដើម្បី​ធ្វើ​ជា​ជំហរ និង​ជា​ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ។ លោក គឹម សុខ សង្កេត​ឃើញ​ថា រាល់​បាតុកម្ម​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កន្លង​មក មិន​ថា​នៅ​ឆ្នាំ​១៩៩៨ ឬក៏​ឆ្នាំ​២០១៣​នោះ​ទេ តែង​តែ​មាន​​កម្លាំង​មហាជន​ច្រើន​កុះករ​ទាំង​អ្នក​នៅ​ទី​ក្រុង និង​មក​ពី​តាម​បណ្ដា​ខេត្ត ចូល​រួម​ជានិច្ច៖ «ស្ថានការណ៍​ដែល​លោក​ ហ៊ុន កំពុង​រង​សម្ពាធ​ពី​អន្តរជាតិ ហើយ​ការ​ដែល​លោក​ហ៊ុន រក​ច្រក​មិន​ឃើញ​ក្នុង​ការ​ដោះស្រាយ​អំណាច​របស់​ខ្លួន ទាំង​ស្ថានការណ៍​ជាក់​ស្ដែង​ដែល​ពលរដ្ឋ​កំពុង​ពុះ​កញ្ជ្រោល​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ហ្នឹង។ ដូច្នេះ ក្រុម​លោក សម រង្ស៊ី ត្រូវ​វែក​យុទ្ធសាស្ត្រ ដើម្បី​បើក​ផ្លូវ​យ៉ាង​ណា ដឹកនាំ​ចលនា​របៀប​នៃ​ការ​តវ៉ា​បែប​ប្រជាធិបតេយ្យ​របស់​ពលរដ្ឋ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ហ្នឹង ងើប​ឡើង​បាន​ទើប​ជា​ការ​ជោគជ័យ មិនមែន​ការ​អំពាវនាវ​ទេ។ ហើយ​រឿង​នេះ ត្រូវ​ធ្វើ​ឲ្យឆាប់​និង​ត្រូវ​កាលៈទេសៈ​បំផុត»

អ្នក​វិភាគ​ថា នៅ​ក្នុង​សង្គម​ណា​ក៏​ដោយ ដែល​មាន​ការ​ញាំញី​ពី​អំណាច​ផ្ដាច់ការ គឺ​មាន​តែ​ការ​ងើប​ឡើង​ពី​ប្រជា​ពលរដ្ឋ​ក្នុង​សង្គម​នោះ ទើប​អាច​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​ប្រទេស​នោះ​បាន។ ចំពោះ​ប្រទេស​កម្ពុជា អ្នក​វិភាគ​ថា អ្វី​ដែល​អន្តរជាតិ​អាច​ជួយ​បាន​ គឺ​ដាក់​សម្ពាធ​ផ្នែក​ពាណិជ្ជកម្ម ឬ​សេដ្ឋកិច្ច​ទៅ​លើ​របប​លោក ហ៊ុន សែន ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ គឺ​ការ​ងើប​ឡើង​របស់​ពលរដ្ឋ​ខ្មែរ​ដែល​ជា​ម្ចាស់​ប្រទេស ត្រូវ​តែ​ដើរ​ជួរ​មុខ ដោយ​មាន​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ចលនា​នេះ​ឲ្យ​បាន​ច្បាស់លាស់ ​តាម​បែប​បទ​លទ្ធិប្រជាធិបតេយ្យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "លោក សម រង្ស៊ី អំពាវនាវ​កសិករ​ងើប​ឡើង​ដូរ​របប​លោក ហ៊ុន សែន ចេញ ដើម្បី​ដោះ​បំណុល​"

  1. so socheath says:

    ហាស ! ហាស
    កសិករ សម័យតេជោ សុទ្ធតែផ្ទះថ្ម ។ បន្គន់អាចម៍ ស្អាតជាផ្ទះអាពូជឆ្កែសមរង្សីទៅទៀត
    តើដូរម៉ាយអ្ហែងស្អី ? ដូរផ្ទះថ្ម យកខ្ទមស្លឹក សីរួម ដេករួមឬ អាពូជឆ្កែ អាក្បត់ជាតិ ?
    អាពូជឆ្កែនេះអស់ក្រឡាលោតហើយ ។
    អាពូជឆ្កែសមរង្សី ព្រុសត្រដរខ្យល់ សម្រាប់ដង្ហើមចុងក្រោយហើយ ។
    ទីបំផុតរបស់អាក្បត់ជាតិសមរង្សី គឺរត់ចោលស្រុកជាអវសាន្ត !

Leave a Reply

Submit Comment