សិស្សវិទ្យាល័យសម្តេចឪសម្តេចម៉ែដួលសន្លប់លើកទី២នៅដើមឆ្នាំនេះ​


|
https://www.vodhotnews.com

កាលពីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០.៣៥នាទី មានករណីសិស្សសាលាវិទ្យាល័យសម្ដេចឪសម្ដចម៉ែស្ថិតក្នុងក្រុងបានលុងខេត្តរតនគិរីបានដួលសន្លប់ចំនួន៣នាក់។​ តាមប្រភពព័ត៌មានបានអោយដឹងថាករណីកន្លែងកើតឡើងនៅក្នុងបន្ទប់រៀនថ្នាក់ទី១២B3 ។​ រូបភាព៖ ហ្វេសប៊ុក ទូរទស្សន៍ខេត្តរតនគិរី-Ratanakiri TV

យ៉ាងហោចណាស់សិស្សរៀននៅវិទ្យាល័យមួយក្នុងខេត្តរតនគិរី ចំនួន​៣នាក់ ដួលសន្លប់ជាបន្តបន្ទាប់ជាថ្មីទៀតកាលពីម្សិលមិញ ដោយសារខ្វះជាតិស្ករ។​

អនុប្រធានមន្ទីរអប់រំខេត្តរតនគិរី លោក ឈៀវ គឹមសាយ ឲ្យដឹងថាសិស្សទាំងបីនាក់សន្លប់កាលពីព្រឹកម្សិលមិញ ហើយបន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅពេទ្យបង្អែកក្បែរនោះរកឃើញថាមូលហេតុបណ្តាលពីខ្វះជាតិស្ករ។​

លោក ឈៀវ គឹមសាយ ឲ្យដឹងទៀតថា សិស្សនៅវិទ្យាល័យសម្តេចឪសម្តេចម៉ែចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២មានចំនួនជាង២១០០នាក់។​ លោកថា កាលពីដើមខែមករាក៏មានករណីសិស្សសន្លប់ដែរមូលហេតុខ្វះជាតិស្ករ និង អត់ងងុយច្រើន។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment