បក្ស​កាន់​អំណាច​ប្រកាស​ថ្កោល​ទោស​សេចក្តី​ថ្លែង​ការណ៍​ស្តី​ពី​ការ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​ខ្លួន​

ដោយ វណ្ណ សុគន្ធា
08/02/2019
RFI

media
គណបក្សប្រជាជនកម្ពុជា
@Internet


នៅ​ថ្ងៃ​សុក្រ​នេះ ទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា “អ្នក​ស្នេហា​ជាតិ គណ​បក្ស​ប្រជាជន” បាន​បង្ហោះ​នូវ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​។ សេច​ក្តី​ថ្លែង​ការណ៍​នេះ​បង្ហោះ​ចេញ​ភ្លាម លោក​ សម រង្ស៊ី ក៏​បាន​ចែក​ចាយ​ភ្លាម​ដែរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​។ ប៉ុន្តែ​ភ្លាមៗ​នេះ បក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ចេញ​មុខ​ទាត់​ចោល ​និង​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​។ 

សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​មាន​ឈ្មោះ​ថា “អ្នក​ស្នេហា​ជាតិ គណ​បក្ស​ប្រជាជន”នេះ បាន​ប្រើ​ប្រាស់​ទម្រង់​បែប​បទ និង​រូប​សញ្ញា​ដូច​សេចក្តី​ថ្លែង​ការណ៍​ផ្លូវ​ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​។ ទំព័រ​ហ្វេស​ប៊ុក​នេះ​បាន​បង្ហោះ​ចេញ​កាល​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​​សុក្រ​​​នេះ ហើយ​ជាង​កន្លះ​ម៉ោង​ក្រោយ​មក​លោក​សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ក៏​បាន​ចែក​ចាយ​បន្ត​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​។

សេចក្តី​ថ្លែង​ការណ៍​នេះ បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ និង​ខក​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន ដោយ​ហៅ​ថា ជា​ទង្វើ​ផ្តាច់​ការ និង ក្បត់​ជាតិ​។ ក្រុម​ដែល​ហៅ​ខ្លួន​ឯង​ថា “អ្នក​ស្នេហា​ជាតិ​ក្នុង​ជួរដឹកនាំ​គណបក្ស​ប្រជាជន”នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ បាន​អះអាង​ថា នឹង​ដឹក​នាំ​កម្លាំង​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​រួម​កម្លាំង​ជាមួយ​អ្នក​សេ្នហា​ជាតិ​ផ្សេង​ទៀត ព្រម​ទាំង​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ផង ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​។

ប៉ុន្តែ​ភ្លាមៗ គណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​មុខ​មក​ទាត់​ចោល​។ តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​​សុក្រ​នេះ គណបក្ស​កាន់​អំណាច បាន​ហៅ​សេចក្តី​ថ្លែង​ការណ៍​នោះ​ថា ឯកសារ​ក្លែង​ក្លាយ​ក្នុង​គោល​បំណង​ញុះញង់​បំបែក​បំបាក់​គណបក្ស​ប្រជាជន​កម្ពុជា បង្ក​ភាព​វឹកវរ​ក្នុង​សង្គម និង​បំផ្លាញ​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។ ជាមួយ​គ្នា​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ប្រកាស​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​បង្កើត​សេចក្តី​ថ្លែង​ការណ៍​នេះ ហើយ​បាន​ប្រកាស​ប្តឹង​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​ជា​បន្ទាន់ ដើម្បី​វែក​មុខ​អ្នក​បង្កើត​សេចក្តី​ថ្លែង​ការណ៍​នេះ យក​មក​ផ្ទន្ទា​ទោស​តាម​ច្បាប់​។

ជា​ការ​កត់​សម្គាល់ សេចក្តី​ថ្លែង​ការណ៍​បង្ហាញ​ពី​ការ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស​កាន់​អំណាច​នេះ បាន​លេច​ឡើង​ស្រប​ពេល​ដែល​លោក​សម រង្ស៊ី កំពុង​បំផុស​បំផុល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នៅ​ក្រៅ​ប្រទេស និង ក្នុង​ប្រទេស​ឱ្យ​ងើប​ឈរ​ឡើង​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដោយ​សន្តិវិធី​។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បាន​ចាត់​ទុក​ការ​បង្កើត​សេចក្តី​ថ្លែង​ការណ៍​នេះ​ថា ជា​ឧបាយកល​ចាស់​គម្រិល​របស់​លោក​ សម រង្ស៊ី ​ចង់​បំបែក​បំបាក់​ផ្ទៃ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​។ ​ ប៉ុន្តែ គ្មាន​ប្រសិទ្ធ​ភាព​នោះ​ទេ​។ គា្មន​ប្រសិទ្ធ​ភាព ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​មូល​មាន​សាមគ្គី​ភាព ឯក​ភាព​ផ្ទៃ​ក្នុង​ខ្ពស់ និង​គោរព​នូវ​តួនាទី​ជា​ប្រវត្តិ​សាស្រ្ត​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ដែល​ជា​ស្នូល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អគ្គ​មគ្គុទេ្ទស​ដ៏​ឆ្នើម​របស់​ប្រជាជន​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​៕

What Next?

Related Articles

2 Responses to "បក្ស​កាន់​អំណាច​ប្រកាស​ថ្កោល​ទោស​សេចក្តី​ថ្លែង​ការណ៍​ស្តី​ពី​ការ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​ខ្លួន​"

  1. Anonymous says:

    whatever HUN SEN want to say the true still be true no matter what. Cambodian nationalist inside his party and the whole nation are waiting for the time to kick HUN SEN out of powers. the reason why???? forty years under HUN SEN regime there are a lot of question that this poor nation have to ask themselves . we knew this is a dictatorship indeed no question to ask and this nation right now is belonging to HUN families . we knew HUN SEN is the worse dictator of this century . the western nation and all democracy nation are concerning about this dictatorship in Cambodia. I knew HUN SEN a dictator after the killing field is awaiting for nationalist to eliminate him out of this poor nation. HUN SEN the childish politician is making harm to this poor nation by supporting China policy over south China sea . Cambodian should know about the consequent can Cambodia receiving in the near future. the question is will the world let China take the whole south China sea by itself???please be ready for the wars world situation in the near future . like the old Cambodian word said ( PLIENG CHHESS KAL ) GOD bless Cambodia and it’people

  2. Anonymous says:

    So funny’ haha’ cpp party used to make a dirty tricks with funcinpect and leaded to do the coup (1997) killing a lot of khmer ‘ and now the dirty tricks of cpp become a problem so who made this statement ?? and who ‘s who?? people lost hope ‘GOD bless all good people’