លោក សម រង្ស៊ី ​បបួល​​ពលរដ្ឋ​​ខ្មែរ​​នៅ​ក្រៅ​​ប្រទេស​​ឱ្យ​​ចូល​មក​​កម្ពុជា​​វិញ​​ជាមួយ​​រូប​លោក​

ដោយ វណ្ណ សុគន្ធា
07/02/2019
RFI

media
លោក​ សម​ រង្ស៊ី ​កាល​នៅ​ក្នុង​ប្រទេស​កម្ពុជា
@Sam Rainsy Facebook


អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ សម រង្ស៊ី បាន​បន្តធ្វើ​វេទិកា​ជួបជុំ​នៅក្រៅ​ប្រទេស​ដោយ​លើកឡើង​ពី​គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅក្នុង​ឆ្នាំ២០១៩នេះ។ ប៉ុន្តែ​នៅពេលនេះ លោក​ សម រង្ស៊ី មិនមាន​បំណង​ចូលមក​កម្ពុជា​តែម្នាក់ឯង​ទេ គឺ​លោក​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រៅប្រទេស​ចូលមក​ជាមួយនឹង​រូបលោក​ដែរ។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា គ្មាន​នរណា​អើពើ​នឹង​ការអំពាវនាវ​របស់លោក​ សម រង្ស៊ី​ ឡើយ។

តាមរយៈ​វីដេអូ​ក្លី​ប​ជាង៦នាទី​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី០៥ ខែកុម្ភៈ លោក​ សម រង្ស៊ី បានប្រកាស​ប្រាប់​ទៅកាន់​ក្រុម​អ្នកគាំទ្រ​របស់លោក​នៅ​អាមេរិក​ថា នៅក្នុង​ឆ្នាំ២០១៩នេះ លោក​នឹង​យក​ប្រទេស​កម្ពុជា​ប្រគល់ជូន​ប្រជាពលរដ្ឋ​ខ្មែរ​វិញ។ សម្រាប់​លោក​ សម រង្ស៊ី នេះ​គឺជា​បេស​សកម្ម​ដ៏​លំបាក តែ​ចាំបាច់​ត្រូវតែ​ធ្វើ​ហើយ​ធ្វើ​ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ទើបបាន​សម្រេច។ និយាយ​ដល់​ត្រង់ចំណុច​នេះ លោក​ សម រង្ស៊ី ក៏បាន​ប្រកាស​បបួល​ព​ល​រដ្ឋ​ខ្មែរ​ដែល​នៅក្រៅ​ប្រទេស ជាពិសេស នៅក្នុង​ប្រទេស​ថៃ​ជាប់​កម្ពុជា​តែម្តង​ឱ្យ​វិល​មកកាន់​ប្រទេស​កម្ពុជា​វិញ​ជាមួយ​រូបលោក​នាពេលខាងមុខ​នេះ។

ប៉ុន្តែ​ការលើកឡើង​របស់លោក ​សម រង្ស៊ី ត្រូវបាន​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាងថា គ្មាន​នរណា​អើពើ​ឡើយ។ លោក​ថា ទាំង​ប្រជាពលរដ្ឋ​កម្ពុជា កម្មករនិយោជិត និង​កងទ័ព មិនបាន​គាំទ្រ​លោក​សម រង្ស៊ី​នោះទេ។ ផ្ទុយទៅវិញ បើតាម​លោក ​សុខ ឥសាន គឺ​កងទ័ព និង​ប្រជាជន​កម្ពុជា​ភាគច្រើន​លើសលប់​បាន និង កំពុង​ចងកំហឹង​ជាមួយ​លោក​អតីត​ប្រធាន​បក្សប្រឆាំង​រូបនេះ​ដោយ​នឹង​ចាប់​លោក ​សម រង្ស៊ី បញ្ចូល​ពន្ធនាគារ​បើ​លោក ​សម រង្ស៊ី​ មកដល់​កម្ពុជា។

បើទោះជា​បែបនេះ​ក្តី លោក​ សម រង្ស៊ី បាន​អះអាង​ម្តង​ជា​ពីរដង​ថា លោក​មិនមែន​មកឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចាប់ខ្លួន​នោះទេ តែ​គឺ​លោក​ទៅវិញ​ទេ​ដែល​មក​ប្រទេស​កម្ពុជា ដើម្បី​ចាប់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ហើយ​យក​ប្រទេស​កម្ពុជា​ប្រគល់​សង​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​វិញ។ ការចង់​ផ្តួលរំលំ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​នេះ គឺ​លោក ​សម រង្ស៊ី ប្រើ​យុទ្ធសាស្ត្រ​គៀងគរ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ឱ្យ​ចូលមក ហើយ​បំផុសបំផុល​ប្រជាពលរដ្ឋ​ក្នុងស្រុក​ឱ្យ​ងើបឈរ​ឡើង​រួមគ្នា​តែម្តង។ ប៉ុន្តែ​លោក​ សម រង្ស៊ី ក៏បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា លោក​មិន​ចង់ឱ្យមាន​អំពើហិង្សា ការបង្ហូរ​ឈាម​អ្វី​ទេ គឺអ្វីៗធ្វើឡើង​ដោយ​សន្តិវិធី។

តែ​ទោះជា​យ៉ាងណា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ធ្លាប់​បានបញ្ជាក់​យ៉ាងច្បាស់​ហើយ​ថា លោក​ចង់ឱ្យ​លោក ​សម រង្ស៊ី​ ចូលមក​ប្រទេស​កម្ពុជា​វិញ នឹង​អាល​ចាប់ខ្លួន​បញ្ចូល​ទៅក្នុង​ពន្ធនាគារ។ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ឱ្យដឹង​ដែរ​ថា អាជ្ញាធរ​ទទួលបាន​ដីកាចាប់ខ្លួន​លោក​ សម រង្ស៊ី ​ពី​តុលាការ​រួចរាល់ហើយៗលោក​ក៏បាន​ព្រមាន​ដែរ​ទៅកាន់​អ្នកគាំទ្រ​លោក​ សម រង្ស៊ី កុំឱ្យ​ចង់​មក​ជាប់ពន្ធនាគារ​ជាមួយ​លោក ​សម រង្ស៊ី៕

What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី ​បបួល​​ពលរដ្ឋ​​ខ្មែរ​​នៅ​ក្រៅ​​ប្រទេស​​ឱ្យ​​ចូល​មក​​កម្ពុជា​​វិញ​​ជាមួយ​​រូប​លោក​"

  1. so socheath says:

    ពេលវេលាងាប់តៃហោង របស់អាក្បត់ជាតិសមរង្សី និងបក្សពួកក្បត់ជាតិរបស់វា
    ងាប់តាមខ្មោចតៃហោងបក្សសង្គ្រោះជាតិជិតមកដល់ហើយ ។
    សូមអបអរសាទរ និងអំពាវនាវឲ្យ អាក្បត់ជាតិសមរង្សី និងបក្សពួកក្បត់ជាតិរបស់វា
    មកឲ្យឆាប់ ព្រោះប្រជាពលរដ្ឋរង់ចាំអាក្បត់ជាតិសមរង្សី និងបក្សពួកក្បត់ជាតិរបស់វា
    នេះយូរហើយ ។
    មិនប្រាកដថា អាក្បត់ជាតិសមរង្សី និងបក្សពួកក្បត់ជាតិរបស់វា រស់ទេដឹង !
    ជៀថា មុននឹងងាប់ អាក្បត់ជាតិសមរង្សី និងបក្សពួកក្បត់ជាតិរបស់វា បែបកំសត់ខ្លួនហើយ ។
    សំពងម្នាក់មួយដំបង ពេលណាបានងាប់ !
    នេះមិនកំសត់ទេឬ ?

  2. Anonymous says:

    it not like what you think Mr SO SOCHEATH I tell you what . no one that stupid to go there for HUN SEN to kill them if they do not have protection. didn’t you know this country is not even one province of the other country???? let say their one province is three time bigger then Cambodia they have ten provinces my question is how much deference is it SO SOCHEATH??? all I knew it is a small country but they have too much problem . com on you guy talking like a human being. GOD bless Cambodia and it’s people

Leave a Reply

Submit Comment