ដោយ សុ ជីវី
2019-02-08
RFA
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងក្នុងកិច្ចសម្ភាសន៍ នាទីស្នាក់ការកណ្ដាល គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ AFP
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាង ថា សមត្ថកិច្ចនឹងចាប់ខ្លួនលោក សម រង្ស៊ី ពេល មក ដល់ព្រលានយន្តហោះភ្លាម ទាំងដែលអ្នកគាំទ្ររបស់លោកមិនទាន់ទាំងបានឃើញមុខផង ដូច្នេះលោក សម រង្ស៊ី គ្មានលទ្ធភាពណាមួយនឹងអាចចាប់ខ្លួនលោក ហ៊ុន សែន នោះទេ។ ប៉ុន្តែអ្នកវិភាគនយោបាយយល់ថា នេះល្បិចរបស់របបក្រុងភ្នំពេញដែលខ្លាចវត្តមានលោក សម រង្ស៊ី ប៉ុណ្ណោះ។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សរសេរនៅលើប្រព័ន្ធតេឡេក្រាមរបស់ខ្លួន នៅថ្ងៃទី៧ ខែកុម្ភៈ ថា ពេលនេះសមត្ថកិច្ចគ្រប់ច្រកបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ព្រមទាំងមានសាលក្រមចាប់ខ្លួនរបស់តុលាការរួចហើយ ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី។ លោកបន្តថា ការចូលស្រុករបស់លោក សម រង្ស៊ី គឺចូលមកដើម្បីឱ្យលោក ហ៊ុន សែន ចាប់ខ្លួន ដូច្នេះគ្មានទេដែលលោក សម រង្សី ចូលមកស្រុកខ្មែរចាប់លោក ហ៊ុន សែន។
អ្នកនាំពាក្យរូបនេះថា ផែនការនៃការចាប់ខ្លួននេះគឺធ្វើឡើងយ៉ាងសម្ងាត់ ដែលលោកអះអាងថា សូម្បីអ្នកគាំទ្រដែលនៅរង់ចាំទទួលលោក សម រង្សី នៅខាងក្រៅកន្លែងចុះចតយន្តហោះក៏ មិនបានដឹងរឿងចាប់ដែរ។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី៣ កុម្ភៈ ថា ថ្ងៃដែលលោកវិលចូលស្រុកវិញនៅឆ្នាំ២០១៩នេះ លោកនឹងដឹកនាំពលរដ្ឋខ្មែរទៅចាប់ខ្លួនលោក ហ៊ុន សែន ពីបទក្បត់ជាតិ។ លោក សម រង្ស៊ី ថែមទាំងផ្ញើសារអំពាវនាវកសិករឱ្យងើបឡើងដូររបបលោក ហ៊ុន សែន ចេញដើម្បីដោះបំណុល។
លោក សម រង្ស៊ី មិនទាន់បញ្ជាក់ថ្ងៃពិតប្រាកដនៃការធ្វើមាតុភូមិនិវត្តន៍របស់លោកនៅឡើយទេ។ ប៉ុន្តែកាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងទៅ លោក សម រង្ស៊ី ថ្លែងបង្ហើបឱ្យដឹងពីការវិលត្រឡប់ របស់លោកថា លោកអាចវិលចូលស្រុកវិញក្នុងស្ថានភាពមួយជាពេលដែលសហគមន៍អន្តរដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន។ លោកបន្តថា លោកនិងពលរដ្ឋខ្មែររាប់សិបម៉ឺននាក់នឹង ទៅចាប់ខ្លួនលោក ហ៊ុន សែន៖ «យើងជួបការលំបាកយើងរងគ្រោះដោយសារ ហ៊ុន សែន យើងរង់ចាំទណ្ឌកម្មហ្នឹងមកដល់បងប្អូនទាល់ប្រជារាស្ត្រក្ដៅក្រហាយថា ហ៊ុន សែន អ្នកនាំបញ្ហាអ្នកនាំគ្រោះថ្នាក់ អ៊ីចឹងត្រូវតែដូរហ៊ុន សែន ចេញពេលមកដល់ សម រង្ស៊ី មកដល់ទៅទទួលសម រង្ស៊ី ទៅចាប់ហ៊ុន សែន ទាំងអស់គ្នា»។
ការលើកឡើងរបស់លោក សម រង្ស៊ី បែបនេះខណៈកសិករមួយចំនួន សំដែងការតវ៉ាដោយសារ តម្លៃស្រូវពួកគេធ្លាក់ចុះខ្លាំង និងពិបាករកទីផ្សារក្រោយពីសហភាពអឺរ៉ុបបានយកពន្ធអង្កររបស់កម្ពុជានាំចេញទៅលក់នៅទីផ្សារអឺរ៉ុប។ ចំណែកវិបត្តិដីធ្លីក៏កំពុងបង្កជម្លោះ និងការតវ៉ា ស្ទើររាល់ថ្ងៃ ជាពិសេសនៅតំបន់ដីឡើងថ្លៃ។ នៅពេលនេះដែរសហភាពអឺរ៉ុបកំពុងដំណើរការនីតិវិធីលើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចេញពីកម្ពុជាបន្ថែមទៀត។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសយល់ថា ការព្រមានចាប់ខ្លួនលោក សម រង្ស៊ី ជាដដែលពីរបបក្រុងភ្នំពេញនេះ ព្រោះពួកគេ ខ្លាចវត្តមានលោក សម រង្ស៊ី។ លោកបន្តថាក្នុងស្ថានភាពសព្វថ្ងៃនេះពលរដ្ឋកំពុងពុះកញ្ជ្រោល ចង់ផ្លាស់ប្ដូររបបលោក ហ៊ុន សែន ដូច្នេះលោកយល់ថា បើលោក សម រង្ស៊ី អាចវិលចូលស្រុកក្នុងអំឡុងខែកុម្ភៈ នេះ ឬខែមីនា ខាងមុខគឺរឹតតែល្អ៖ «អ្វីដែលគាត់ (លោក ហ៊ុន សែន) បារម្ភគឺវត្តមានលោក សម រង្ស៊ី ចូលទៅក្នុងប្រទេសហ្នឹង»។
ប៉ុន្តែលោក គឹម សុខ ក៏ជំរុញឱ្យលោក សម រង្ស៊ី មានផែនការច្បាស់លាស់ដើម្បីធានាថា ទោះលោក សម រង្ស៊ី ត្រូវចាប់ខ្លួន ឬ មន្ត្រីសំខាន់ៗរបស់គណបក្សសង្គ្រោះជាតិត្រូវចាប់ខ្លួន ក៏គណបក្សប្រឆាំងនៅតែមានសកម្មភាពខ្លាំងក្លាដដែល។ លោកបន្តថា បើលោក សម រង្ស៊ី មានផែនការច្បាស់លាស់ពលរដ្ឋកម្ពុជានឹងងើបឡើងតវ៉ាតាមបែបប្រជាធិបតេយ្យ ដូចការ ទាមទាររបស់ពលរដ្ឋនៅប្រទេសវេណេហ្ស៊ុយអេឡា (Venezuela) ប្រឆាំងរបបលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) អ៊ីចឹងដែរ៕
អាពូជសំផឹង គឹម សុខ បើអ្ហែងចង់ដឹងថាពិតឬមិនពិត អាពូជឆ្កែអ្ហែងហ្នឹង មកជាមួយអាពូជឆ្កែ
អាក្បត់ជាតិសម រង្សីមក អញ្ចឹងអ្ហែងដឹងការពិតហើយ ។
Wow’ mr so socheat ‘ swearing too mux ch ‘ haha’ you know the hell gate waiting for people who swearing too much like you mr so socheat haha and be careful you may get heart attack easily ‘haha
ហាស ! ហាស
អ្នកគាំងបេះដូង គឺអាពូជឆ្កែពួកអ្ហែងទេអាមូស ( Anonymous )