លោក ហ៊ុន សែន៖ សុខទុក្ខរបស់បងប្អូនគឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ


|
https://www.vodhotnews.com

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បំពេញការងារក្នុងការិយាល័យ (រូបដែលបង្ហោះលើហ្វេសប៊ុក របស់លោក ហ៊ុន សែន នៅថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៩)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ២ថ្ងៃជាប់ៗគ្នាគឺម្សិលមិញនិងថ្ងៃនេះដោយថ្លែងអំណរគុណចំពោះការបោះឆ្នោតគាំទ្រ ហើយលោកថាលោកនឹងខិតខំធ្វើការងារហើយចាត់ទុកសុខទុក្ខរបស់ពលរដ្ឋដូចសុខទុក្ខរបស់រូបលោកផ្ទាល់។​

លោកនាយករដ្ឋមន្ត្រីបានលើកឡើងពីតម្លៃនៃសន្តិភាពដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន។​លោកក៏បានអរគុណដល់ពលរដ្ឋនិងប្តេជ្ញាក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៍ដើម្បីប្រជាពលរដ្ឋ។

 លោកសរសេរ៖«សូមអរគុណចំពោះការស្រឡាញ់រាប់អាននិងទំនុកចិត្ត ជាមួយនឹងភាពជឿជាក់និងការគាំទ្រឥតងាករេពីបងប្អូនជនរួមជាតិចំពោះរូបខ្ញុំ។ ព្រោះសុខទុក្ខរបស់បងប្អូនគឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ ដែលខ្ញុំត្រូវតែការពារ មើលថែ និងជំរុញការកសាងប្រទេសជាតិអោយកាន់តែរីកចម្រើនទៅមុខជានិច្ចដើម្បីជីវភាពរស់នៅរបស់បងប្អូនកាន់តែធូរធារល្អប្រសើរ។»

លោក ហ៊ុន សែន ក៏បានលើកឡើងថាមានតែគណបក្សរបស់លោក តែមួយគត់ ដែលខ្លាំង និងធានាដល់ការរក្សាសន្តិភាព។​

លោកសរសេរ៖«គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដ៏ខ្លាំងតែមួយគត់ដែលបានរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ គណបក្សប្រជាជនគឺធានាដាច់ខាតមិនអោយ សង្រ្គាមវិលមកលើទឹកដីកម្ពុជាសារជាថ្មីទៀតឡើយទោះបីដោយទម្រង់រូបភាពណាក៏ដោយ។»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់តំណែងជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៥ គិតមកដល់ពេលនេះលោកកាន់តំណែងបាន៣៤ឆ្នាំ។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន៖ សុខទុក្ខរបស់បងប្អូនគឺជាសុខទុក្ខផ្ទាល់របស់ខ្ញុំ"

  1. Anonymous says:

    sa dart only joke haha ‘ i don’t care if veitcong boss wanted me to sign and give Tral island to Youn-hanoi boss i will give everything as long as i stay in power ‘ haha’ Who want to fight with me?? i have brother&sisters meourn nam ‘help me haha ‘

  2. ពុទ្ធោ! ពុទ្ធោ! says:

    ថាមិច!! បងប្អូនមានឮលោក ហ៊ុនសែន ថាឥទេ ? ខ្ញុំដូចជាមិនសូវឮគាត់ថាស្អីគេ!! សុកទុក្ខរបស់បងប្អូនដូចជា ការរំលោភដីធ្លី ការកាប់បំផ្លាញព្រៃឈើសហគមន៍ គ្រោះថ្នាក់ចរាចរណ៍ រងគ្រោះដោយសារអំពើពុករលួយតុលាការតេលេ បិទសិទ្ធិសេរីភាពពលរដ្ឋខ្មែរ បំផ្លាញលិទ្ធិប្រជាធិបតេយ្យ ធ្វើអោយមហាជនខ្មែរឈឺចាប់មួយនគរនិងឬជាសុកទុក្ខផ្ទាល់របស់ លោកហ៊ុនសែន ផេះ !ចេះតែថាទៅកើតសូម្បីតែក្មេងបៀមដៃក៏វាចេះថាដែរ។

  3. Anonymous says:

    as I mentioning long time ago the policy of Vietcong was gone so deep in Cambodian society . I’m not felling bad about the one Vietnamese say some thing bad last week about Cambodia and it’s people. it is every true by the way I’m seeing Cambodia right now is going forward to the year minus ZERO soon. I’m not a fortune teller but I can tell this evil by listening to every word and his action. it is nothing good from inside and out ,instated I’m so embarrassing to tell any foreigner that I’m a Cambodian . GOD bless Cambodia and it’people

Leave a Reply

Submit Comment