កម្ពុជា​​ប្រកាស​មិន​ឲ្យ​​សហគមន៍​អន្ដរជាតិ​លូក​ដៃ​ចូល​កិច្ចការផ្ទៃក្នុង


|
https://www.vodhotnews.com

រូបភាពពីហ្វេសប៊ុកលោក ប្រាក់ សុខុន

ក្រសួង​ការបរទេស​កម្ពុជា បានចាត់ទុកការលូកដៃណាមួយពីភាគីទីបី​ថា នឹងបង្កឲ្យមានអស្ថិរភាពជាតិនិងបំផ្លាញដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងការផ្សះផ្សារជាតិនៅកម្ពុជា។

យោងតាមសេចក្ដីថ្លែងការណ៍​កាលពីថ្ងៃម្សិលមិញ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់ទៅសហគមន៍អន្ដរជាតិកុំឲ្យជឿតាមសម្ដីញុះញង់របស់លោក សម រង្ស៊ី ដែលបានស្នើទៅ​សហគមន៍​អន្តរជាតិឲ្យចោទសួរពីភាពស្របច្បាប់របស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានិងការអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ និង​ពលរដ្ឋ​ ក្រោកឡើងបះបោរប្រឆាំងរដ្ឋាភិបាល​សព្វ​ថ្ងៃ។

អ្នកនាំពាក្យក្រសួងការបរទេសអះអាងថា រដ្ឋាភិបាលបានត្រៀមខ្លួនជាស្រេចក្នុងការទប់ស្កាត់រាល់ការប៉ុនប៉ងបំផ្លាញសន្ដិភាពនៅកម្ពុជានិងជំរុញទៅសហគមន៍អន្ដរជាតិ កុំឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលថាអាចឈានទៅបំផ្លាញដល់សន្ដិភាព ការគោរសិទ្ធិមនុស្ស​ លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជា។   

សេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «រាជរដ្ឋាភិបាលនឹងប្រឆាំងទប់ស្កាត់តាមគ្រប់មធ្យោបាយចំពោះរាល់ការប៉ុនប៉ងនានានិងការធ្វើអន្ដរាគមន៍ពីភាគីទី៣ ក្នុងការបង្កអស្ថិរភាព និងបំផ្លាញមាតុភូមិក៏ដូចជាសុភមង្គលរបស់ប្រជាជនយើង […] យើងបានអំពាវនាវមិនឲ្យមានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងឲ្យមានការគោរពអធិបតេយ្យភាពរបស់កម្ពុជាដើម្បីឲ្យកម្ពុជាអាចបន្ដដំណើរការលើមាគ៌ារបស់ខ្លួនឆ្ពោះទៅសាមគ្គីជាតិ»។

ក្រោយពីស្ថានការណ៍នយោបាយហាក់មិនមានដំណោះស្រាយណាមួយនោះ ក្រុមអតីតមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសដែលមានលោក សម រង្ស៊ី ជាប្រធាន បានប្រកាសពីគម្រោងធ្វើមាតុភូមិន៍និវត្តន៍មកប្រទេសកម្ពុជាវិញ ប៉ុន្ដែ គម្រោងនេះ ត្រូវបានរដ្ឋាភិបាលស្វាគមន៍ដោយការព្រមានបង្ក្រាប និងការចាប់ចងដាក់ពន្ធនារក្រោមហេតុផលថា អាចនឹងបង្កអសន្ដិសុខ និងស្ថិរភាពសង្គម។

ក្រៅពីប្រកាសអំពីគម្រោងធ្វើមាតុភូមិន៍និវត្តន៍នេះ លោក សម រង្ស៊ី ដែល​ប្រកាស​ខ្លួន​ឯង​ជា​ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ​នោះបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ឲ្យក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយថា រដ្ឋាភិបាលបច្ចុប្បន្នបានកើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវនិងយុត្តិធម៌នោះទេ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "កម្ពុជា​​ប្រកាស​មិន​ឲ្យ​​សហគមន៍​អន្ដរជាតិ​លូក​ដៃ​ចូល​កិច្ចការផ្ទៃក្នុង"

  1. Anonymous says:

    too bad PRAK SOKHON is truly 100% Khmer but sadly he trying to protect HUN SEN which the whole world did not like . by listening to HUN SEN speak and all his action ,history of this guy every one can judge he is not suitable to be the leader of any nation. I do not understand how come this guy come to speak in front of international community by telling them not to interfering internal policy of HUN SEN regime. please think this way no country in the world that can be isolated from the world . as a Cambodian born I admiring that my country is tiny whit a lot of sadness and political problem. we Cambodian knew the whole world was so surprise by the killing field that took over two millions life of innocent Cambodian. the international community took every aspect to help the left over from then until this day. they have been looking for a solution to heal this poor nation by set up an agreement in PARISE peace talked . after that there was a man HUN SEN pup up to be a good GOD saving this poor nation and it’s people. the international community was watching to see if HUN SEN is a true GOD saving this poor people but… sorry it was not what they wishing for instated this guy murder more Cambodian and making this poor nation getting deeper into Communist dictator regime. my massage to all Cambodian inside the country please do not over warming to see bran name of care tall building new road it just come up to this poor nation but the other nation they had that for many decade ago. we Cambodian should find out all those improvement whit a big deft that Cambodia have to pay back for many decade to come . Cambodian should find out in what regime they are living in . I myself declare that this regime is a HUN SEN dictator indeed no question to ask. we should knew that dictator never have been safe they must be top down by international community. I do not want to write too long please think all over to see you are living in dangerous regime. GOD bless Cambodia and it’ s people

  2. Sam says:

    លូកដៃមិនបុ៉ន្មានទេ ប្រយត្ន័តែគេលូកជើងវីវរធំហើយ។

  3. Anonymous says:

    Dictatorship never good to people’ So khmer so suffer since long time’