“មន្ត្រី​របប​លោក ហ៊ុន សែន បង្ហាញ​ចរិត​មិន​ថ្លៃថ្នូរ​ករណី​ប្រកាស​រករឿង​ម្ដាយ​ឪពុក​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់”

ដោយ មួង ណារ៉េត
2019-02-10
RFA

ស្ដាប់ ឬ ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក គឹម សុខ អ្នកវិភាគនយោបាយ។ រូបថត​ពី​ហ្វេសប៊ុក​លោក គឹម សុខ
លោក គឹម សុខ អ្នកវិភាគនយោបាយ។ រូបថត​ពី​ហ្វេសប៊ុក​លោក គឹម សុខ


បញ្ញវន្ត​ខ្មែរ​មួយ​រូប និង​ជា​អ្នកវិភាគ​បញ្ហា​នយោបាយ និង​សង្គម​លោក គឹម សុខ យល់ ថា​មន្ត្រី​របប​លោក ហ៊ុន សែន បង្ហាញ​ចរិត​នៃ​ការដឹកនាំ​ខ្វះ​ភាព​ថ្លៃថ្នូរ ករណី​ប្រកាស​រករឿង​ម្ដាយ​ឪពុក​អ្នក​ប្រើ​ហ្វេសប៊ុក (Facebook) ឈ្មោះ ថារិទ្ធិ ប៊ុន នេះ។

លោក គឹម សុខ ចាត់​ទុក​សារ​របស់​មន្ត្រី​នាំ​ពាក្យ​របប​លោក លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន ដែល​ផ្សាយ​តាម​ហ្វេសប៊ុក តាម​រក​ឪពុកម្ដាយ និង​កន្លែង​ស្នាក់នៅ​របស់​ពួកគាត់​បែបនេះ គឺជា​ការ​ប្រាសចាក​ពី​ក្រមសីលធម៌ នៃ​មន្ត្រី​ថ្លៃថ្នូរ និង​បង្ហាញ​សារជាតិ​ជា​មន្ត្រី បែប​មនុស្ស​យូកូង គួរ​ឲ្យ​រាស្ត្រ​ស្អប់ខ្ពើម​បំផុត៖ «នេះ​ជា​របៀប​នៃ​សកម្មភាព​ជន​បាត​សង្គម ពួក​ម៉ាហ្វីយ៉ា បើ​ពួក​អ្នកដឹកនាំ​ប្រទេស គឺជា​របៀប​នៃ​ពួក​កុម្មុយនិស្ត​ផ្ដាច់ការ សាហាវយង់ឃ្នង»

លោក ផៃ ស៊ីផាន កាលពី​ថ្ងៃទី៨ ខែ​កុម្ភៈ បាន​ប្រកាស​ជូន​រង្វាន់ ថែមទៀត បើ​នរណា អាច​ផ្ដល់​ព័ត៌មាន អំពី​ទីកន្លែង​ដែល​ឪពុកម្ដាយ និង​អ្នកប្រើប្រាស់​ហ្វេសប៊ុក​ឈ្មោះ ថារិទ្ធិ ប៊ុន ស្នាក់​នៅ​។ លោក ផៃ ស៊ីផាន បង្ហោះ​រូបភាព​នៃ​ម្ចាស់​ហ្វេសប៊ុក​នោះ ដោយ​អម​ជាមួយ​នឹង​សារ​ថា “​សូម​ជួយ​ផ្សព្វផ្សាយ និង​ស្វែង​រក​ឪពុកម្ដាយ​បុរស​រូប​នេះ និង​កន្លែង​ស្នាក់នៅ​របស់​វា (លោក ផៃ ស៊ីផាន ប្រើ​ពាក្យ​វា ជំនួស​គាត់​) ហើយ​ថា មាន​ជូន​រង្វាន់។ ជាពិសេស​អាជ្ញាធរ​មេមត់

សូម្បីតែ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ឃើញ​សារ​របស់​មន្ត្រី​របប​លោក ហ៊ុន សែន រូប​នេះ ក៏​ភ្ញាក់ផ្អើល​នឹង​រឿង​នេះ​ដែរ។ សារ​របស់​លោក ផៃ ស៊ីផាន ត្រូវ​អ្នកប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ រតនៈ​បណ្ឌិត អ៊ួន ផ្តល់​យោបល់​ទៅ​លោក ផៃ ស៊ីផាន មិន​គួរ​រករឿង​អ្នកដទៃ ដែល​មិន​ដឹង​រឿង​អ្វី​នោះ​ទេ។ ម្ចាស់​គណនី​ហ្វេសប៊ុក​ដដែល​នេះ បន្ត​ថា រករឿង​តែ​សាមីខ្លួន ដែល​រង​ការសង្ស័យ​ពី​បទ​ប្រមាថ​ជីវិត​លោក ហ៊ុន សែន នោះ​បាន​ហើយ មិន​ត្រូវ​រករឿង​ឪពុកម្ដាយ​គាត់​បែបនេះ​នោះ​ទេ​។ ឈ្មោះ រតនៈ​បណ្ឌិត អ៊ួន សរសេរ​ថា “​ម៉ែ​ឪ​វា អត់​ដឹង​អី​ទេ រកតែ​វា​ទៅ​បាន​ហើយ

លោក ផៃ ស៊ី​ផាន នៅតែ​ការពារ​ជំហរ​នេះ ដោយ​តប​ទៅ​ឈ្មោះ រតនៈ​បណ្ឌិត អ៊ួន នោះ​វិញ​ដោយ ចោទ​ថា យុវជន ថារិទ្ធ ប៊ុន មាន​ចរិត​ជា​ឃាតក ក៏​ដោយសារ​ចាប់ផ្ដើម​ពី​ឪពុកម្ដាយ​របស់​យុវជន​នេះ​ឯង។

អាស៊ីសេរី នៅ​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ផៃ ស៊ីផាន បាន​នៅឡើយ​ទេ។

ទោះបី​មិន​ទាន់​មាន​ការស៊ើបអង្កេត​ណាមួយ តាម​ផ្លូវ​តុលាការ ក្នុង​ករណី​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ថារិទ្ធិ ប៊ុន ដែល​លោក ផៃ ស៊ីផាន អះអាង​ថា បាន​សរសេរ​សារ​ប្រមាថ​ជីវិត​លោក ហ៊ុន សែន យ៉ាង​ណាក្តី ក៏​ក្រមព្រហ្មទណ្ឌ​កម្ពុជា ជំពូក​ទី​១ មាត្រា ២៤ ចែង​ច្បាស់​អំពី​ការទទួលខុសត្រូវ​ព្រហ្មទណ្ឌ របស់​បុគ្គល។ មាត្រា​នោះ​ចែងថា បុគ្គល​ម្នាក់ៗ ទទួលខុសត្រូវ​ព្រហ្មទណ្ឌ តែ​ចំពោះ​អំពើ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ក្នុង​ន័យ​នេះ បើ​បុគ្គល​ណា​ប្រព្រឹត្ត​កំហុស បុគ្គល​នោះ​ទទួលទោស ដោយ​មិន​ត្រូវ​ឡូកឡំ ជាមួយ​សមាជិក គ្រួសារ ឬ​អ្នកដទៃ​ណា​ម្នាក់ ដែល​មិន​ជាប់​ពាក់ព័ន្ធ ក្នុង​ការ​ការប្រព្រឹត្តិ​នេះ​នោះ​ឡើយ។

លោក គឹម សុខ ស្នើ​ឲ្យ​មន្ត្រី​របប​លោក ហ៊ុន សែន បញ្ឈប់​ការ​ការ​គំរាមកំហែង សម្លុត​បំភ័យ និង អាង​តួនាទី និង​អំណាច មក​បន្លាច​អ្នកដទៃ​បែបនេះ តទៅទៀត ព្រោះ​វា​រឹតតែ​បង្ហាញ​ពី​ភាព​មិន​ថ្លៃថ្នូរ ដល់​មន្ត្រីរាជការ​សាធារណៈ និង​ប្រព័ន្ធ​ដឹកនាំ​ប្រទេស​បែប​កុម្មុយនិស្ត​ឆ្អិនឆ្អៅ ដែល​ផ្ទុយ​ពី​ស្មារតី នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "“មន្ត្រី​របប​លោក ហ៊ុន សែន បង្ហាញ​ចរិត​មិន​ថ្លៃថ្នូរ​ករណី​ប្រកាស​រករឿង​ម្ដាយ​ឪពុក​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់”"

  1. so chết says:

    I weigh my words regarding the statements of ផៃ ស៊ី ផា ន sorry to be rude
    ផៃ ស៊ី ផា ន it’s a TRUE ASSHOLE LOW FLOOR

  2. Anonymous says:

    Communist alway do that’ this guy is so dirty mind’ PI C PEST is the real angka lour order like pol-pot . Pi c pest is like mad-dog’ and must ask mr so socheat

  3. so socheath says:

    ស្អីអាពូជឆ្កែ គឹមសុខហ្នឹង បញ្ញវ័ន្តផង ? អ្ហែងម៉េចមិនអួតវាថា ជាវិរជនតាហ្នងទៅអាមាត់វៀច
    មួងណារ៉េត ? ក្រុមអាវិទ្យុលាងក្តRFA និយាយចេញម៉ោបើមិនឆ្កួតក៍ឡប់ដែរ ។