អឺរ៉ុប​​ប្រកាស​​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​​សម្រាប់​កម្ពុជា ​ក្រោយ​រដ្ឋាភិបាល​​បរាជ័យ​កែ​លម្អ​បញ្ហា​​សិទ្ធិ​មនុស្ស


|
https://www.vodhotnews.com

European Commissioner for Trade Cecilia Malmström | Emmanuel Dunand/AFP via Getty Images

សហគមន៍​អឺរ៉ុប​បាន​ប្រកាស​ថា ខ្លួន​ចាប់​ផ្ដើម​ដំណើរការ​ផ្អាក​​ជា​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃ​នេះ​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​ខ្លួន​ដែល​ផ្ដល់​មក​ឲ្យ​ប្រទេស​កម្ពុជា​ដើម្បី​កែលម្អ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

សហភាព​អឺរ៉ុប​បាន​ប្រកាស​ឲ្យ​ដឹង​​បែប​នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​នេះដោយ​គណៈកម្មការ​អឺរ៉ុប។

សហភាព​អឺរ៉ុប​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថាសហគមន៍​ទីផ្សារ​រួម​មួយ​នេះ គ្រាន់​តែ​ដក​ហូត​ជា​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ ប៉ុន្តែថាមិន​មែន​ជា​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ភ្លាមៗ​នោះ​ឡើយ។

ទោះ​ជាយ៉ាងណា ​សហភាព​អឺរ៉ុប​បាន​ប្រកាស​បន្ថែម​ថា វិធានការ​របស់​ខ្លួន​នៅ​ថ្ងៃ​នេះអាច​នាំ​ទៅ​រក​ការ​ផ្អាក​​ឱកាស​ទទួល​បាន​ការ​អនុគ្រោះ​របស់​កម្ពុជាសម្រាប់​នាំ​ទំនិញ​ចូល​ទៅ​ទីផ្សារ​រួម​មួយ​នេះ នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»។

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះអាច​ត្រូវ​បាន​ដក​ហូត​វិញ ប្រសិន​បើ​ប្រទេស​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ពី EBA បរាជ័យ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​សំខាន់ និង​សិទ្ធិ​ការងារ។

តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​បរទេសនិង​ជា​អនុ​ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Federica Moghorini ត្រូវ​បាន​ដក​ស្រង់​សម្ដី​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះអឺរ៉ុប​បាន​មើល​ឃើញ​នូវ​​ដំណើរ​វិជ្ជមាន​មួយ​ចំនួន ដែល​កម្ពុជា​បាន​ចាត់​វិធានការដូច​ជា ការ​ដោះ​លែង​បុគ្គល​នយោបាយ សកម្មជន​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន​ព្រម​ទាំង​បន្ធូ​បន្ថយ​ការ​រឹត​ត្បិត​លើ​អង្គការ​សង្គម​ស៊ីវិល និង​សកម្មភាព​សហភាព។

អ្នកស្រី Moghorini ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា៖ «ទោះជាយ៉ាងណា ដោយ​ពុំ​មាន​វិធានការ​​ដាច់​ស្រេច​ថែម​ទៀត​​ពី​រដ្ឋាភិបាល​កម្ពុជា​នោះស្ថានការណ៍​ជាក់​ស្ដែង បាន​នាំ​ឲ្យ​មាន​ការ​ចោទ​សួរ​អំពី​ការ​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​កម្ពុជា»។

​អ្នកស្រី Moghorini បន្ថែម​ថា​៖ «ក្នុង​នាម​សហភាព​អឺរ៉ុប យើង​ប្ដេជ្ញា​ចំពោះ​ភាព​ជា​ដៃ​គូ​ជាមួយ​កម្ពុជាដែល​ធ្វើ​ឡើង​ដើម្បី​ប្រជាជន​កម្ពុជា។ ការ​គាំ​ទ្រ​របស់​យើង​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ជា​បេះដូង​នៃ​ភាព​ជា​ដៃ​គូ​នេះ»។

បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​រូប​នេះ សហគមន៍​អឺរ៉ុប​បាន​សម្រេច​ចាត់​វិធានការ​បែប​នេះបន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្សនិង​និតិ​រដ្ឋ​នៅ​កម្ពុជា​នៅ​ក្នុង​រយៈ​ពេល ១៨​ខែ​ចុង​ក្រោយ​មក​នេះ។

ចំណែក​ឯ​ស្នងការ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ពាណិជ្ជកម្មអ្នកស្រី Cecilia Malmstrom បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ដែរ​ថាសហភាព​អឺរ៉ុប​ត្រូវ​ការ​មើល​សកម្មភាព​ជាក់​ស្ដែង​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ខណៈ​ដែល​ពេល​វេលា​កាន់​តែ​រំកិល​ទៅ​មុខ​នោះ។

អ្នកស្រី Malmstrom ថ្លែង​ថា៖ «នៅ​ពេល​យើង​និយាយ​ថា គោល​នយោបាយ​សហភាព​អឺរ៉ុបគឺ​ផ្អែក​លើ​គុណ​តម្លៃ អញ្ចឹង វា​មិន​មែន​គ្រាន់​តែ​ជា​ការ​និយាយ​តែ​មាត់​ទេ។ យើង​មាន​មោទនភាព​ជា​ផ្នែក​មួយ​នៃ​ទីផ្សារ​បើក​ចំហរ​របស់​ពិភព​លោក​​សម្រាប់​បណ្ដា​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួចហើយ​ភស្តុតាង​បង្ហាញ​ថា ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​រួម​របស់​អឺរ៉ុបអាច​ផ្ដល់​នូវ​កម្លាំង​ជំរុញ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​នោះ»។

អ្នកស្រី​បន្ថែម​ថា​៖ «ប៉ុន្តែ ជា​ថ្នូរ​មក​វិញ យើង​ស្នើ​ឡើង​ថា​បណ្ដា​ប្រទេស​នោះ​ បាន​គោរព​យ៉ាង​ពិត​ប្រាក​ដ​ទៅ​តាម​គោលការណ៍​ស្នូល។ ទំនាក់​ទំនង​របស់​យើង​ជាមួយ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជាបាន​នាំ​ឲ្យ​យើង​សន្និដ្ឋាន​ថា មាន​ការ​ធ្លាក់​ចុះ​​យ៉ាង​ធ្ងន់​ធ្ងរ​​នៅ​ពេល​និយាយ​ដល់​បញ្ហា​សិទ្ធិ​មនុស្សនិង​សិទ្ធិ​ការងារ​នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ដោះ​ស្រាយប្រសិន​បើ​កម្ពុជា​ចង់​រក្សា​ឱកាស​ចូល​ទៅ​ទីផ្សារ​របស់​យើង»។

សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថាកម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ​ដល់​ទៅ៤.៩​ពាន់​លាន​ដុល្លារ​ចូល​ទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក។

សហគមន៍​អឺរ៉ុប បាន​បន្ថែម​ថា ផលិត​ផល​កាត់​ដេរ បន្លែនិង​ម្ហូប​អាហារ និង​ចក្រ​យាន មាន​ទំហំ​ដល់​ទៅ ៩៩​ភាគរយ​នៃ​ទំនិញ​សរុប​ដែល​កម្ពុជា​នាំ​ចូល​ទៅ​ទីផ្សារ​មួយ​នេះហើយ​ទំនិញ​មាន​តម្លៃ​ដល់​ទៅ ៤.៨​ពាន់​លាន​ដុល្លារអាមេរិកសុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

4 Responses to "អឺរ៉ុប​​ប្រកាស​​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​​​សម្រាប់​កម្ពុជា ​ក្រោយ​រដ្ឋាភិបាល​​បរាជ័យ​កែ​លម្អ​បញ្ហា​​សិទ្ធិ​មនុស្ស"

  1. Anonymous says:

    an announcement to Cambodian the clock is start kicking for the last decision from HUN SEN leadership. Cambodian inside the country should not be quite and waiting for any kind of bloody that may come in the near future. in another hand Cambodian nationalist inside HUN SEN leadership should doing some thing right now to preventing any bad situation that going to come at any time. EBA from EU is the life line of Cambodian and they are not going to give up for HUN SEN to do any thing again innocent Cambodian .all Cambodian should think the help from EU was came whit some condition that protecting Cambodian from any kind of evil leader. the reason they have to put condition be cause they had learn a painful human disaster during POL POT regime. EU they knew the political in Cambodia by Cambodian leader was very complicated until this day they still looking for who was the real genocidal of more then two million innocent Cambodia . every one should learn and understand the history of the world that every genocide to human being have been written in the world history book. in what so ever I myself will not believe that HUN SEN will give up his powers for the shag of Cambodian . instate HUN SEN is using Cambodian as his tool to stay in powers and continuous to dictate Cambodian for generation to come. the story is too long for me to write but I just want to pickup a main condition that Cambodian should concentrate on. we Cambodian should know by now that the country around us is every friendly to us because of the tax relieve from EU that they are benefited from it also. expressly China , Vietnam I do not believe that HUN SEN was a really dump person on art my research found out that Vietnam and China are riding on HUN SEN back and holding stick hitting HUN SEN ‘s head every day. please learn more about HUN SEN the great evil leader of KAMPOUCHEA. GOD bless Cambodia and it people

  2. Anonymous says:

    Veitcong mafia dictator never care about nation or country or human right what so ever ‘ haha’ this is the beginning of bleeding ‘ and this beast regime will blame mr SY and opposition party ‘ but the fact is cpp are worry when last year vote and saw the opposition won more then 500 sang gat they are worry then they dissolve opposition ‘

  3. Anonymous says:

    a new massage to all Cambodian inside the country . this time is more then ever HUN SEN announcement to open bloody war again opposition party and world community. please be a wear of bloody that can be worse then the killing field . I knew one day HUN SEN will showing his true color . I understand that to find out what this man have done to Cambodian and this poor nation it can not be that hart to fine out like a rocket scientist . words, action, can anally rather this guy is an evil or GOD as we seeing it right now. if Cambodian inside the country though HUN SEN is their GOD they will seeing it soon. I do not know what else to say but just warning to our people that all. GOD bless Cambodia and it’s people

  4. Anonymous says:

    Cambodian should understand about the tax release from EU call EBA . this tax release was not in any kind of political matter . this tax release was to help Cambodian got up on their feed after the killing field . as I used to say the western Democracy world was supported Cambodian government by an agreement in written of human right by democracy act. Cambodian should knew why they are caring about human right ??? because of the killing field by those genocidal of this poor nation. the complication of communist of Cambodia made western democracy world wonder and made their investigation thoroughly in POL POT regime and HUN SEN regime. as all Cambodian knew the Khmer RUE trial was not clear of whom really was a genocide leader of this sad nation. as I knew some thing else is more complicated then some people thought . to fine out more EU and all democracy world are watching in to this new leadership that lead by HUN SEN. they are watching and at the same time they also investigation , preventing of the new killing field. we should now what they are found out by now . this sanction is not just about to take out HUN SEN regime but some thing else . of cause EU they did not wanted to do that but they have no choice they knew will be hurt all this poor Cambodian . this situation is getting so intent after HUN SEN driven this poor nation 100% to China. as all of us knew about the south China sea the western democracy world will do every thing to stop China from take this whole region by itself. this is the same situation of HUN SEN regime they will do every thing to stop this dictator of this poor and sad nation. wait to see if HUN SEN the evil of this nation will getting away from it. the time bomb is just about to kick in last warning is beeping red . GOD bless Cambodia and this poor nation