សារ​បែក​ធ្លាយ​របស់​លោក ហ៊ុន សែន ប្រកាស​មិន​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី ​និង​លោក កឹម សុខា​

សារ​បែក​ធ្លាយ​របស់​លោក ហ៊ុន សែន ប្រកាស​មិន​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី ​និង​លោក កឹម សុខា


By

ឌឹ ខេមបូឌា ដេលី

លោក ​ហ៊ុន សែន ​បាន​អះអាង​ជា​ថ្មី​ថា​ គ្មាន​ផ្លូវ​ណាមួយ​ដែល​លោក​ត្រូវ​លើកលែង​ទោស​ឲ្យ​លោក ​កឹម សុខា ​និង​លោក​ សម រង្ស៊ី ​បាន​ជា​ដាច់ខាត​ហើយ​ថា​ រាល់​កម្លាំង​ទាំងឡាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​កំចាត់​ចោល​ទាំងអស់​ តាម​រយៈ​ការ​ផ្តាច់​ខ្សែ​រយៈ​ទាក់ទង​មិន​ឲ្យ​រស់​បាន​ជា​ដាច់ខាត។​

ជាង​នេះ​ទៅ​ទៀត​លោក​ ហ៊ុន សែន ​អះអាង​ថា​ លោក​នឹង​មិន​អត់ឱន​ឲ្យ​ជន​ណា​ដែល​ហ៊ាន​អម​ដំណើរ​​លោក​ សម រង្ស៊ី​ ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ​ប៉ុន្តែ​លោក​អនុញ្ញាត​ឲ្យជន​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​ចូល​ស្រុក​ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ទៅ​វិញ។​

ជាង​នេះ​ទៅ​ទៀត​លោក​ ហ៊ុន សែន ​បាន​បញ្ជា​ឲ្យ​អង្គភាព​ហ្វេ្រសញូវ​ (Fresh News) របស់​លោក​យក​លោក​ សុខ សុគន់​ ហៅ ​James Sok ​មក​ធ្វើ​ការ​វិភាគ​ដើម្បី​បន្សាប​ឥទ្ធិពល​របស់​លោក​ សម រង្ស៊ី។​

សារ​ព័ត៌មាន​ The Cambodia Daily​ នៅមិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ សុខ សុគន្ធ ហៅ ​James Sok បាន​នៅ​ឡើយ​ទេ​ ដោយ​សារ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទទួល​ការហៅ​ចូល​បាន។​

សារ​ជា​សំឡេង​ជាង​១២​នាទី​របស់​លោក ហ៊ុន សែន​ ដែល​បាន​បែក​ធ្លាយ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក ​ហ៊ុន សែន​ ក៏បាន​អះអាង​ដែរ​ថា ​ការ​ដក​ EBA​ គឺ​ស្មើ​នឹង​ការ​សម្លាប់​បក្ស​ប្រឆាំង៕


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Related Articles

4 Responses to "សារ​បែក​ធ្លាយ​របស់​លោក ហ៊ុន សែន ប្រកាស​មិន​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី ​និង​លោក កឹម សុខា​"

  1. so socheath says:

    ហេតុអ្វីស្ថានទូតអាមេរិកចេញមុខមកអះអាង ថា កឹម សុខា ស្អាតស្អំ ?
    ——————–
    វាពិតជាហួសពីការស្មានដែល ស្ថានទូតអាមេរិកប្រចាំកម្ពុជាចេញមុខមកអះអាងថា កឹម សុខា ជាមនុស្សស្អាតស្អំ និងដែលត្រូវបានឃុំខ្លួន ដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត ( ? )
    តាមរយ:បណ្តាញ សង្គមហ្វេសប៊ុក ស្ថានទូតអាមេរិក នៅយប់ថ្ងៃសុក្រទី១៥ ខែកុម្ភះឆ្នាំ២០១៩ បានលើកឡើងថា “តើអ្នកមានដឹងទេថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ខែមកហើយ?
    វាមានរយៈពេល ៥៣០ ថ្ងៃនៃការជាប់ឃុំ។ គាត់ជាមនុស្សស្អាតស្អំ
    ដែលត្រូវបានឃុំខ្លួន ដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។
    មិនមានភស្តុតាងណាមួយប្រឆាំង នឹងគាត់ឡើយ ហើយក៏មិនទាន់ការកំណត់ បើកសវនាការកាត់ទោសគាត់ដែរ។
    គ្មានភស្តុតាង គ្មានសវនាការកាត់ទោស គ្មានយុត្តិធម៌។ “
    ហេតុអ្វីស្ថានទូតអាមេរិកចេញមុខមកអះអាង ថា កឹម សុខា ស្អាតស្អំ
    បែបនេះ ?
    ជាការពិតណាស់ ប្រវត្តិសាស្ត្រកម្ពុជា បានធ្វើការកត់ត្រាយ៉ាងច្បាស់លាស់ ពីសកម្មភាពគ្រប់ទម្រង់ការងាររបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមរបស់សម្តេច
    ព្រះនរោត្តមសីហនុមកម្លេះ ។ ជានិច្ចកាល ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មិនដែលបានធ្វើសកម្មភាពដោយឈរលើគោលការណ៍ “ស្មោះត្រង់” និង “យុត្តិធម៌” នោះទេ។ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបិទភ្នែក ជាមួយនឹងរបៀបវារៈនយោបាយ ដែលសហរដ្ឋអាមេរិកគឹតថាល្អឥតខ្ចោះ នោះគឺសេរីភាពនិងប្រជាធិបតេយ្យ ដែលសូម្បីតែ
    សហរដ្ឋអាមេរិកខ្លួនឯង ធ្វើមិនបានល្អផងនោះ ។
    ជារឿងអយុត្តិធម៌បំផុត ខណៈដែលសហរដ្ឋអាមេរិកមិនអើពើចំពោះវិធានការជាក់ស្តែង និងវឌ្ឍនភាពសំខាន់ៗជាច្រើន ដែលបានធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រកាន់ខ្ជាប់ នូវការប្តេជ្ញាចិត្ត ក្នុងការពង្រឹងលំហនយោបាយ ក្នុងសិទ្ធិសេរីភាព និងប្រជាធិបតេយ្យយ៉ាងពេញលេញនៅកម្ពុជា ។
    ដោយឡែកអ្នកសង្កេតការណ៍នានា ដែលមានភាពអព្យាក្រឹត្យ និងយុត្តិធម៌ គេបានលើកឡើងថាគ្រប់សកម្មភាព និងវិធានការដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង គឺអាចទទួលស្គាល់បានថាជាវឌ្ឍនភាពសំខាន់ ។ ការមិនទទួលស្គាល់នូវការពិតទាំងនេះបានបង្ហាញយ៉ាងច្បាស់នូវភាពលំអៀងយ៉ាងគឃ្លើនរបស់
    សហរដ្ឋអាមេរិក ក្នុងការមិនអើពើចំពោះម្ចាស់ឆ្នោតនិងគណបក្សរបស់ពួកគេដែល
    បានចូលរួមក្នុងការបោះឆ្នោត ក៏ដូចជាសិទ្ធិ និងជម្រើសនយោបាយរបស់ប្រជាជន
    កម្ពុជាទាំងមូល។
    ការមិនគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា គឺជាការបង្ហាញយ៉ាងច្បាស់លាស់
    ជាមួយនឹងការចេញមុខមកអះអាងរបស់ស្ថានទូតសហរដ្ឋអាមេរិក ថាកឹមសុខាគឺជាមនុស្ស
    ស្អាតស្អំនេះឯង ។
    សម្រាប់ការអះអាងរបស់ស្ថានទូតសហរដ្ឋអាមេរិក បែបនេះគឺស្មើនឹងការជ្រៀតជ្រែក
    ចូលទៅក្នុងការវិវត្តនយោបាយរបស់ប្រទេសមួយ នោះគឺកម្ពុជា។
    ការជ្រើសយកការគាំទ្រអ្នកនយោបាយមួយក្តាប់តូចដែលក្បត់អធិបតេយ្យជាតិខ្លួនជាមួយការកសាង
    ប្រជាប្រិយភាពតាមរយៈការស្អប់ជាតិសាសន៍ ការរើសអើងពូជសាសន៍ និងភាសាអុចអាលបញ្ឆេះកំហឹងពលរដ្ឋឲ្យបង្កាត់ភ្លើងសង្គ្រាមស៊ីវិល ដូចការសារភាព
    ជាចំហរបស់កឹម សុខា ស្តីពីការទទួលបាននូវការអប់រំបំពាក់បំប៉នពីសហរដ្ឋអាមេរិក និង
    កាណាដា ក្នុងការធ្វើបដិវត្តន៍ពណ៍ក្នុងបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ។
    រាជរដ្ឋាភិបាលកម្ពុជាកន្លងមក បានខិតខំប្រឹងប្រែង ដើម្បីបើកផ្លូវឲ្យថ្នាក់ដឹកនាំនៃអតីតគណបក្ស
    សង្គ្រោះជាតិ១១៨រូប ចាប់ផ្តើមឡើងវិញដោយពេញលេញនូវជីវិតនយោបាយរបស់ពួកគេ។
    ក្នុងទិដ្ឋភាពបែបនេះសហរដ្ឋអាមេរិកបានសុខចិត្តនៅស្ងៀមចំពោះតថភាពជាក់ស្តែងនៃកិច្ចប្រឹងប្រែង
    របស់រាជរដ្ឋាភិបាលកម្ពុជា ដោយនៅតែចាត់ទុក អតីតគណបក្ស
    សង្គ្រោះជាតិ១១៨រូបឲ្យក្លាយជាចំណាប់ខ្មាំងរបស់ខ្លួនសម្រាប់បង្កើតលេស
    ដែលងាយស្រួលនឹងដាក់គំនាបមកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងមហិច្ឆិតានៃ
    ការផ្លាស់ប្តូរបែបសម្អប់សងសឹក ។
    សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកប្រកាសរួចហើយ នូវការតាំងជំហរប្រកបដោយភាពមុះមុតក្នុងការរក្សានូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយបានបញ្ជាក់ថា មិនយកឯករាជ្យភាព និងអធិបតេយ្យភាពជាតិទៅដោះដូរ ឬជាថ្នូរនឹងបញ្ហាអ្វីនោះឡើយ ដែលនេះគឺជាជំហប្រកបដោយភាពប្រាកដប្រជា
    ធានារក្សាអធិបតេយ្យភាពជាតិ ដែលមិនអនុញ្ញាតិឲ្យបរទេសណារំលោភបំពានបាន ។
    ដូច្នេះស្ថានទូតអាមេរិកគួរសិក្សា ពីរបៀបនៃការចេញមុខមកអះអាងលើរបៀបវារះរបស់កឹមសុខា
    ឡើងវិញ ព្រោះជឿជាក់ថា សូម្បីតែសហរដ្ឋអាមេរិក ក៍មិនអនុញ្ញាតិជនក្បត់ជាតិខ្លួន អាចចាកចេញពីសំណាញ់ច្បាប់របស់អាមេរិកនោះដែរ ។

    ព្រោះតែស្រេកឃ្លានដុល្លារធ្វើឲ្យកឹមសុខាផ្ងារជើងដោយគ្មាន
    ការគ្រោងទុក
    ………….
    អំណាចនៃប្រាក់ដុល្លារ បានធ្វើឲ្យមនុស្សដែលពោរពេញដោយតណ្ហានិងការលោភលន់ដូចកឹមសុខា ត្រូវផ្ងារជើង
    ដោយខ្លួនអែងសម្រាប់រឿងឃុបឃិតជាមួយបរទេស ប្រព្រឹត្តបដិវត្តន៍ពណ៍ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
    នៅកម្ពុជាក្រោយការបោះជាតិជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៥កន្លងទៅនេះ ។
    កាលនៅជាប្រធានអង្គការសិទ្ធិមនុស្ស ក៏ដូចជាក្រោយការបង្កើតគណៈបក្សសិទ្ធិមនុស្ស ជារឿយៗ កឹមសុខាតែងប្រើ
    វោហាស័ព្ទយ៉ាងខ្ទ័រខ្ទារអួតអាងពីសហរដ្ឋអាមេរិកថាគឹជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្លួន ដែលមានពេលខ្លះក្នុងពេល
    កឹមសុខា ហ៊ានដល់ការប្រព្រឹត្តទង្វើល្មើសច្បាប់ បំពានច្បាប់ប្រទេសកំណើតរបស់ខ្លួន ដោយសម្អាងលើពាក្យ
    ពីរឃ្លា គឺសេរីភាព និងប្រជាធីបតេយ្យ ជាមួយការទ្ទេញជាប់មាត់ ថាអាមេរិក គឺជាខ្នងបង្អែករបស់ខ្លួនទៀតផង។
    សភាពការណ៍នយោបាយ ជាមួយនិងជំនឿប្រជាពលរដ្ឋលើការឃោសនាបោកប្រាស ញុះញង់អុចអាលលាភពណ៌
    ជាតិ ពីសំណាក់អតីតបក្សសង្គ្រោះជាតិ មិនបានធ្វើឲ្យមានការបែកបាក់ជំនឿរបស់អ្នកជឿលើការដឹកនាំរបស់គណៈ
    បក្សប្រជាជនកម្ពុជានោះទេ។
    ការកើននូវសម្លេងឆ្នោតខ្លះរបស់អតីតគណៈបក្សសង្គ្រោះជាតិ គឺបានមកពីការបែកបាក់របស់គណៈបក្សរាជានិយម
    ហ្វុនស៊ីនប៉ិចតែប៉ុណ្ណោះ។
    បញ្ហានេះអ្នកណាក៏យល់ដែរថាបើទោះបីក្រុមមនុស្សរាជានិយមហ្វុននស៊ីនប៉ិចទាំងអស់បោះឆ្នោតឲ្យ អតីត
    គណៈបក្សសង្គ្រោះជាតិ ក៏មិនអាចផ្តួលរំលំដណ្តើមជោគជ័យលើគណៈបក្សប្រជាជនកម្ពុជាបានដែរ។
    ក្រោយការបោះឆ្នោតភ្កើងបដិវត្តន៍ពណ៌ដែលដឹកនាំដោយសមរង្ស៊ីនិងកឹមសុខា បានផ្ទុះឡើងក្រោមលេស ទាមទារ
    ប្រាក់ខែ១៦០ដុល្លារឲ្យកម្មករ។ តែទម្រង់បដិវត្តន៌ដែលសមរង្ស៊ីបានទៅសិក្សានៅប្រទេសទុយនីស៊ីគឺបដិវត្តន៍
    ផ្កាឈូកបានស្តែងចេញយ៉ាងច្បាស់មិនអាចលាក់បាំងបាន ដូចមានភ័ស្តុតាងជូនផ្កាឈូកឲ្យទាហ៊ានកងពល
    ឆ័ត្រយោង៩១១ជាតឹកតាងស្រាប់ បើទោះបីពួកគេយកសហជីពនិងក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាកា
    ប្រឆាំងរាជរដ្ឋាភិបាលឲ្យដើរជួរមុខក្តី ។
    ទម្រង់បដិវត្តន៍ពណ៌លាក់មុខត្រូវបានបង្ក្រាប។ ជំនឿក្នុងការសង្ឃឹមឈ្នះរបស់ក្រុមខ្មែរនៅក្រៅប្រទេស
    ដែលបានផ្តល់មូលនិធិ ជាមួយការប្តូរយកបុណ្យសក្តិលើក្តីសង្ឃឹមក្រោយអតីតបក្សសង្គ្រោះជាតិឈ្នះឆ្នោត
    ត្រូវបានរសាយ ឈានដល់ការលែងមានជំនឿលើការឈ្នះក្នុងអាណត្តិដូចការអួតអាងរបស់សមរង្ស៊ី និងកឹមសុខា
    ទៀតហើយ។
    ដើម្បីកែប្រែសភាពការណ៍សម្រាប់ការបោកប្រាសបន្តឡើងវិញ កឹមសុខា ក្រោយការទម្លាក់ចេញពីអនុប្រធានសភា
    បានចេញធ្វើយុទ្ធនាការឃោសនានៅក្រៅប្រទេស ស្តារភាពបរាជ័យដើម្បី ទាញយកទំនុកចិត្តផង ពិសេសគឺមូលនិធិ
    ជាប្រាក់ដុល្លារ ដែលបុរសតណ្តាក្រាសនិងលោភលន់នេះ អាចមានឱកាសកេងប្រវ័ញបាន ។
    ដើម្បីស្តារនូវបញ្ហាទាំងអស់នេះឡើងវិញបាន កឹមសុខាបានធ្វើការទម្លាយនូវការសម្ងាត់ទាំងប៉ុន្មាន ដែលខ្លួន
    បានលាក់ទុកយ៉ាងយូរក្នុងការឃុបឃឹតជាមួយបរទេសបំផ្លាញជាតិឯង ដែលរឿងនេះមិនមែនកឹមសុខា មិនដឹង
    ថាខុសនឹងច្បាប់ធម្មនុញ្ញរបស់ជាតិនះទេ។
    ការប្រមាថរបស់កឹមសុខា នោះគឹការទុកច្បាប់ជាតិ គ្រាន់តែជាសំរាម ព្រោះថាកឹមសុខាអាងអាមេរិកធ្វើជាខ្នងបង្អែក
    ក្នុងសតិមើលស្រាលច្បាប់ជាតិថាមិនហ៊ានធ្វើអីខ្លួននោះឡើយ ព្រោះអាមេរិកនិងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីខ្លួន។
    ទីបំផុតកឹមសុខាផ្ងារជើងដោយខ្លួនឯង ដោយគ្មានការគ្រោងទុក នោះគឺការជាប់ទោសពីបទក្បត់ជាតិ ។
    គេមិនដឹងថា តើកឹមសុខា ធ្វើការសន្យាអ្វីជាក់លាក់ ក្នុងការយកផលប្រយោជន៍ជាតិកម្ពុជា ជាថ្នូរជាមួយអាមេរិក
    នោះទេ ទើបបានជាស្ថានទូតអាមេរិក ដែលជាតំណាងឲ្យសហរដ្ឋអាមេរិក លោតជើងបី ជើងបួន គឃ្លើនការពារ
    កឹមសុខា បំពានលើអធិបតេយ្យភាពកម្ពុជា ដោយរំលោភយ៉ាងងងើលលើច្បាប់អន្តរជាតិដែលបានចែងនៅ
    ក្នុងទីក្រុវវីយែនបែបនេះនោះ ។ សរុបសេចក្តីមក កឹមសុខា គឺជាជននាំគ្រោះថ្នាក់ដល់ជាតិដែលមិនអាចលើកលែង
    ទោសបានឡើយ ។
    អធ្យាស្រ័យឲ្យជនក្បត់ជាតិ គឺជាការសម្លាប់ដល់ជាតិកម្ពុជាទាំងមូល ៕

  2. Anonymous says:

    WOV…. too long this guy must be a good educated communist jungle fighter . by having been born as human being every one must having brain to think what is wrong and what is right. let make a complement about what was wrong and what was right in Cambodian leadership that the world keep their eyes on. Cambodian should understand by now the reason why world community is watching Cambodia closely until this day. UNITED NATION that every one known in short writing UN was form by every nation on art. as we knew every problem that happen in the world they came to UN’s house of representative to talk and finding some peaceful solution . as a Cambodian we should understand more about how many nation that making more problem to the world. for example Cambodia that some Cambodian though it was (KAMPOUCHEA ACHHAKRIYAK) was the shameful word to say. the question is how can any one stated as a peaceful nation???????I admiring that this poor nation was peaceful in some cases that this nation not intent to invade any nation around them . but in internal this nation was always having big problem the problem is about leadership. every one that came to powers acting himself is a great leader and a GOD for this poor people. sorry I did not see that instated from POL POT to HUN SEN regime totally was more then three million Cambodian was vanish from this sad nation. it is not surprising the world community keep their eyes on Cambodia leadership. it is not about Cambodian sovereignty that HUN SEN a new dictator said to world community not to get involvement in Cambodia cases. at last I just want to mention to all AH CHESS in Cambodia that >>> do you know how much money and afford that world community have spend to your trouble nation. and again it just my warning >>please do not love some one too much and also not hate too much I’m 100 % you are not so sour about all this childish leader . GOD bless Cambodia and it’s people

  3. Anonymous says:

    one more I really admiring that HUN NEANG ‘s germ has been greeted a great GOD in the world of this century. by listening to this record I have no wonder why ????????? GOD bless Cambodian and it’s people

  4. Anonymous says:

    cambodia is belong to sa dart hun-sen and his groups so when he have a good feeling he ask the king to sign and let mr SY back and when he not happy he dissolve opposition party and jail mr so kha so is up to the feeling of sa dart hunsen ‘so wait and see ‘