កម្ពុជា​ប្រា​ប់​អាមេ​រិក​វិ​ញ​ថា​ លោក ​កឹម​ សុ​ខា ​ត្រូវ​​បាន​ដោះលែ​ងឲ្យ​នៅ​ក្រៅឃុំ​តាំង​ពី ៦​ខែមុ​ន​


|
https://www.vodhotnews.com

លោក កឹម សុខា ក្រោយសាលាដំបូងរាជធានីភ្នំពេញសម្រេចកាលពីថ្ងៃទី១០ ខែកញ្ញា ដោយអនុញ្ញាតឲ្យលោកកឹម សុខា ចេញពីពន្ធនាគារ មកស្នាក់នៅក្នុងផ្ទះវិញ (រូបភាព៖ FN)

ក្រសួ​ងយុ​ត្តិ​ធ​ម៌​ក​ម្ពុជា​ព​ន្យល់​ថា ​អតី​ត​មេដឹក​នាំប​ក្សប្រ​ឆាំង​ លោក​ កឹម​ សុខា ​ត្រូវព្រះរា​ជអាជ្ញា​ដោះ​​លែងឲ្យនៅ​​ក្រៅឃុំ​តាំ​ង​​ពី៦​ខែមុនមក​ម៉្លេះ បន្ទាប់​ពី​អា​​មេ​រិកបង្ហាញការ​ខក​ចិត្ត​​​ចំពោះ​ការ​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​​ទាំង «​អយុត្តិធម៌​» អស់​រយៈ​ពេល​ជិត ១៨​ខែ​មក​នេះ។

​ស្ថានទូតអាមេរិក​ប្រ​ចាំក​ម្ពុជា ​បានស​រសេ​រនៅលើទំព័រ​ហ្វេសប៊ុ​ករ​បស់ខ្លួន​កាលពី​សប្ដាហ៍​មុន​ ដោយ​ចោទ​សួរ​ថា៖

«តើអ្នកមានដឹងទេថា លោក កឹម សុខា ​បានជាប់ក្នុង​ការឃុំឃាំងជី​ត១​៨ខែម​កហើយ?​ វាមានរយៈ​​ពេល ៥​៣០​ថ្ងៃ​នៃ​ការជាប់ឃុំ។ គា​ត់ជាមនុស្សស្អា​តស្អំ​ ដែលត្រូ​វបាន​ឃុំខ្លួ​ន​ដោ​យអយុត្តិធម៌ក្រោ​មកា​រចោ​ទប្រ​កាន់មិនពិត»​។

*English below*តើអ្នកមានដឹងទេថា លោក កឹម សុខា បានជាប់ក្នុងការឃុំឃាំងជិត ១៨ខែមកហើយ? វាមានរយៈពេល ៥៣០ ថ្ងៃនៃការជាប់ឃុំ។…

Posted by U.S. Embassy Phnom Penh, Cambodia on Friday, February 15, 2019

ប៉ុន្តែ ក្នុង​សេចក្តីថ្លែងការណ៍កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួងយុត្តិធម៌ក​ម្ពុជាចាត់ទុកការលើក​ឡើងរបស់ស្ថា​នទូតអា​មេ​រិក​នេះ​ថាមាន​ចេតនា​បំភ្លៃ​ការពិត ធ្វើឲ្យ​សាធារណមតិជាតិ និងអន្ត​ជាតិយល់ច្រឡំពីកា​រអនុវត្តច្បាប់រប​ស់​​តុលា​ការក​ម្ពុ​ជានិ​ង​មិនគោរពអធិបតេយ្យកម្ពុជា។

ក្រសួង​យុត្តិធម៌​បាន​អះ​អាង​បន្ថែម​ថា លោក កឹម សុខា ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​ហើយ​តាំងដើម​ខែ​កញ្ញា​ឆ្នាំ​មុន​ម៉្លេះ។

ក្រសួងយុត្តិធម៌ថា៖ «ជនត្រូវចោទ កឹម សុខា ត្រូវបានចៅក្រមស៊ើបសួរសម្រេ​ឃុំខ្លួនជាបណ្តោះអាសន្ន​កាល​ពីថ្ងៃ​ទី​៥​ក​​ញ្ញា​ឆ្នាំ​២០១៧។ ប៉ុន្តែ នៅថ្ងៃទី៩ ខែកញ្ញា ​ឆ្នាំ២០១៨ ចៅក្រ​មស៊ើបសួរក៍បា​នសម្រេច​ដោះ​លែងជន​ត្រូវចោ​ទរូបនេះ ឲ្យ​នៅ​ក្រៅ​ឃុំ​វិញ ដោយជំនួសមកវិញ​ នូវ​វិធាន​ការ​ដាក់ឲ្យស្ថិ​តនៅក្រោមការត្រួត​ពិនិត្យតាមផ្លូវតុលាការ ដោ​យ​ភ្ជា​​ប់​នូវ​កាតព្វ​កិច្ច​មួយ​ចំនួ​​ន​សម្រាប់ជនត្រូវចោទអនុវត្ត ដោយអនុឡោ​ម​តាម​បទ​បញ្ញត្តិនៃក្រមនី​តិវិធីព្រ​ហ្មទ​​ណ្ឌ​ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីមាត្រា២២៣ ដល់មាត្រា២៣០»។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី អ៊ែមីលី ហ្វីប៊ឺក (Emily Zeeberg) ប្រាប់ VOD តាមរយៈសា​រអេឡិចត្រូនិ​ នៅ​ថ្ងៃនេះថា៖

«សហរដ្ឋអាមេរិកមាន​កាតព្វកិច្ចជំរុញរឿ​ងគោរពសិទ្ធិមនុស្ស​នៅកម្ពុជា។ អាមេរិក​ជា​​ភា​​គី​ហ​ត្ថ​​លេ​ខីនៃ​កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស ដែលរដ្ឋាភិបាល​កម្ពុជាមិនបា​នគោរពតា​មនោះទេ»។

មេធាវីមួយរូបដែលការពារក្តី លោក កឹម សុខា គឺលោកស្រី ម៉េង សុភារី មានប្រសាសន៍ថា កូនក្តីរបស់លោកស្រី បាន​បាត់បង់​សេរីភាព​ជាង ៥០០​ថ្ងៃមកហើយ បើគិតពីថ្ងៃចាប់ខ្លួន ដូចដែលស្ថានទូតអាមេរិកបានលើកឡើង។

មេធាវីរូបនេះពន្យល់ថា បើទោះបីពេលនេះលោក កឹម សុខា មិនត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារក៏ពិតមែន ប៉ុ​ន្តែ​អ្នកស្រី​​ហៅ​ការ​​ដា​ក់​កូន​ក្តី​ឲ្យ​ស្ថិត​ក្រោមការឃ្លាំមើលរបស់តុលាការនោះ​ថាជាការឃុំខ្លួនក្នុងផ្ទះ ធ្វើឲ្យសេរីភាពរបស់កូនក្តី​នៅ​បន្ត​រួមតូច។

បើតា​មលោកស្រី ម៉េង សុភារី ​ចៅ​ក្រមស៊ើ​បសួរ​មិនអនុញ្ញាតិឲ្យលោក កឹម​ សុខា ជួបជ​នប​​រទេ​សមិន​ឲ្យធ្វើ​សកម្មភា​ពនយោបាយ ហា​​ម​ជួប​បុគ្គល​ដែលយល់ថា អាចជាប់ពាក់ព័ន្ធនឹងសំណុំរឿងនិង​កំណ​ត់ព្រំ​ដី​ឲ្យ​ដើរ​ជាដើម។

លោកស្រី ម៉េង សុភារី មេធាវីការពារក្តីលោក កឹម សុខា


លោកស្រី ម៉េង សុភារី មាន​ប្រសាសន៍​ថា៖ «ហើយនៅក្នុងនោះ យើងឃើញថា ចៅក្រមស៊ើបសួរ​បានកំណត់ព្រំប្រទល់ដែនរបស់​គាត់ក្នុ​ងកា​រ​ដើរ​​ហើរ សេរីភាពដើរហើរហ្នឹង​តូចចង្អៀត មានន័យថា គាត់អាចដើរបាន​តែត្រឹមមុខផ្ទះ​របស់គា​ត់តែ​ប៉ុណ្ណោះ។ ដល់អ​ញ្ចឹង​ទៅ ​យើ​ងមើល​ជា​រូបភាពទៅឃើញថា គាត់ត្រូវបានគេឃុំខ្លួនក្នងផ្ទះ»

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ប្រតិកម្មរបស់សហរដ្ឋអាមេរិក​ករណីបន្តឃុំខ្លួន​មេដឹកនាំ​បក្សប្រ​ឆាំង​រូប​នេះ ជា​សញ្ញា​បង្ហាញថា មហាអំណាចមួយនេះ អាចនឹងមាន​វិធានលើរដ្ឋាភិបាល​ បន្ថែមទៅ​លើវិ​ធានការរបស់​ស​ហភាពអឺ​រ៉ុបដែ​​លកំពុងដំណើរការព្យួរ ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​EBA បើស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មិន​ត្រូវ​បាន​ស្តារឡើងវិញនោះ។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ


លោក ឯម សុវណ្ណារ៉ា ប្រាប់​ថា៖ «យើងកំពុងតែប្រឈមជាមួយសហភាពអឺរ៉ុបផង ហើយសហរដ្ឋអាមេរិក គេបញ្ជាក់ជំហរ​បែបននេះទៀត ធ្វើ​ឲ្យកម្ពុជាយើងប្រឈមនឹងបញ្ហាកាន់តែធំដែរ។ នេះជាសញ្ញាមួយដែលមើលទៅមិនល្អសម្រាប់កម្ពុជា។ រដ្ឋាភិបាលគួរ​តែ​មាន​យន្តការ​បែប​ណា​ដើម្បីបំបាត់អាភាពមន្ទិលសង្ស័យលើគ្នាទៅវិញទៅមកហ្នឹង ធ្វើឲ្យខា​តនយោ​បាយប​រទេស ​ហើយនិងសេដ្ឋកិច្ចក​ម្ពុជាកាន់តែខ្លាំង»

លោក កឹម សុខា ត្រូវ​បានសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងយប់​កាល​ពី​ដើម​ខែកញ្ញា ឆ្នាំ២០១៧ ដោយ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចោទថា ឃុប​ឃិត​ជាមួយ​ស​ហរដ្ឋ​អាមេរិក​ចង់ផ្តួលរំលំរដ្ឋាភិបាល។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅឃុំខ្លួនបណ្តោះអា​សន្ន​នៅ​​​​​ពន្ធនាគារ​ត្រពាំង​ផ្លុង​ជាប់ព្រំដែនវៀតណាម​អស់​រយៈ​ពេល​ជិត ១ឆ្នាំ ទើបបញ្ជូនមកឃុំខ្លួនក្នុងផ្ទះវិញនៅរាជធានីភ្នំពេញ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "កម្ពុជា​ប្រា​ប់​អាមេ​រិក​វិ​ញ​ថា​ លោក ​កឹម​ សុ​ខា ​ត្រូវ​​បាន​ដោះលែ​ងឲ្យ​នៅ​ក្រៅឃុំ​តាំង​ពី ៦​ខែមុ​ន​"

  1. Sam says:

    សូមជំរាបដល់លោកអាគាំងម្គារសូរថា: ទណ្ឌិតរហ័សនាមខែមសុខាត្រូវបានដោះលែងពីឃំុខ្លួន​ មកជាឃាំងខ្លួនវិញ ដូច្នេះវាមានលក្ខណះខុសគ្នា។

  2. Sam says:

    សូមជំរាបដល់លោកអាគាំងម្គារសូរថា: ទណ្ឌិតរហ័សនាមខែមសុខាត្រូវបានដោះលែងពីឃំុខ្លួន​ មកជាឃាំងខ្លួនវិញ ដូច្នេះវាមានលក្ខណះខុសគ្នា។