ព្រះ​សង្ឃ​ជំរុញ​​ឲ្យ​ លោក ហេង សំរិន បង្ហាញ​ការ​សុំ​ទោស ដូច​ព្រះ​សង្ឃ​ ដែល​លត់​ជង្គង់​មុខ​ខ្លួន ដើម្បី​ជា​គំរូ​ដល់​អ្នក​ជំនាន់​ក្រោយ

ដោយ វ៉ែន សុមេធ
2019-02-18
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូប​ព្រះសង្ឃ​មួយ​អង្គ ដែល​អ្នក​ប្រើ​សង្គម​ហ្វេសប៊ុក​ នាំ​គ្នា​ចែក​ផ្សាយ នៅ​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ២០១៩ និង​រិះគន់​ព្រះអង្គ​រឿង​លត់​ជង្គង់​ទទួល​ស្រោម​សំបុត្រ​ពី​លោក ហេង សំរិន។ រូប​ពី​ហ្វេសប៊ុក
រូប​ព្រះសង្ឃ​មួយ​អង្គ ដែល​អ្នក​ប្រើ​សង្គម​ហ្វេសប៊ុក​ នាំ​គ្នា​ចែក​ផ្សាយ នៅ​ថ្ងៃ​ទី១៨ ខែ​កុម្ភៈ ឆ្នាំ២០១៩ និង​រិះគន់​ព្រះអង្គ​រឿង​លត់​ជង្គង់​ទទួល​ស្រោម​សំបុត្រ​ពី​លោក ហេង សំរិន។ រូប​ពី​ហ្វេសប៊ុក


ព្រះសង្ឃ ជំរុញ​ឲ្យ​ប្រធាន​រដ្ឋ​សភា​​នៃ​របប​ឯក​បក្ស លោក ហេង សំរិន ធ្វើការ​សុំ​ទោស​ជា​សាធារណៈ ដូច​ព្រះសង្ឃ ​ដែល​បាន​លត់​ជង្គង់​ចំពោះ​មុខ​ដែរ។ ការ​ជំរុញ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល ពលរដ្ឋ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នាំ​គ្នា ចែក​ផ្សាយ និង​រិះគន់ ករណី​ ព្រះសង្ឃ​មួយ​អង្គ លត់​ជង្គង់ ទទួល​ស្រោម​សំបុត្រ​ ពី​លោក ហេង សំរិន។

ព្រះសង្ឃ​ចូល​ចិត្ត​ចូលរួម​សកម្មភាព​សង្គម ព្រះ​តេជគុណ លួន សាវ៉ាត យល់​ថា លោក ហេង​ សំរិន ត្រូវ​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ទង្វើ​​ ដូច​ព្រះសង្ឃ​អង្គ​នោះ​ដែរ ព្រោះ​ព្រះសង្ឃ​អង្គ​នោះ ​បាន​សម្ដែង​​អាបត្តិ​ បង្ហាញ​កំហុស​រួច​រាល់​ហើយ បើ​ទោះ​ជា ការ​បក​ស្រាយ​នោះ ត្រូវ​គេ​យល់​ថា មិន​ទំនង​ក៏​ដោយ៖ «»

លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ឯក​បក្ស បាន​រង​ការ​រិះគន់ ពី​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្រោយ​ពេល​​ រូប​ថត​ជាច្រើន​សន្លឹក ​បែក​ធ្លាយ ឃើញ​រូប​ព្រះសង្ឃ​មួយ​អង្គ ទទួល​ស្រោម​សំបុត្រ ហើយ​លត់​ជង្គង់​ ខណៈ លោក ហេង សំរិន អង្គុយ​លើ​កៅអី។

អាស៊ី​សេរី​ គ្មាន​ប្រភព​សុំ​ការ​បំភ្លឺ​ពី លោក ហេង សំរិន ឬ ​មន្ត្រី​ខុទ្ទកាល័យ​លោក ហេង សំរិន ទេ នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ខណៈ​ហ្វេសប៊ុក​របស់​ លោក ហេង សំរិន ក៏​មិន​បាន​បង្ហោះ​សារ​បកស្រាយ​អ្វី​ឡើយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី ប្រាប់​អាស៊ីសេរី​ថា ក្រសួង​ធម្មការ​ មាន​តួនាទី គ្រប់​គ្រង​ការងារ​រដ្ឋបាល និង​ពង្រឹង​ពង្រីក​គ្រប់​សាសនា ប៉ុន្តែ​មិន​មាន​ចំណាត់​ការ​បែប​ណា លើ​ករណី​​ព្រះសង្ឃ ​លត់​ជង្គង់​មុខ​ លោក ហេង សំរិន ទេ ដោយ​សារ មិន​មែន​ជា​តួនាទី​របស់​ក្រសួង​ធម្មការ។ តែ​ជា​ភារកិច្ច​របស់​ស្ថាប័ន​ធម្ម​វិន័យ​សង្ឃ។

ព្រះ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​មេគណ​រាជ​ធានី​ភ្នំពេញ សម្ដេច​ព្រះពុទ្ធ​ជ័យ​មុនី ឃឹម សន ពន្យល់​ថា ករណី​បែប​នេះ នាំ​ឲ្យ​ព្រះសង្ឃ​​ត្រូវ​ទទួល​ទោស​ តាម​បែប​ព្រះ​ពុទ្ធ​សាសនា ឬ​ហៅ​ថា ហេតុ​ដែល​នាំ​ឲ្យ​មាន​អាបត្តិ​។ ព្រះ​តេជគុណ ឃឹម សន ឲ្យ​ដឹង​ថា មន្ត្រី​សង្ឃ​បាន​ទូរស័ព្ទ​មក​ប្រាប់​ព្រះអង្គ​ថា ព្រះសង្ឃ​អង្គ​នោះ បាន​សម្ដែង​អាបត្តិ​ តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក សុំ​អធ្យាស្រ័យ​ពី​មហាជន​រួច​ហើយ៖ «»

តែ​យ៉ាង​ណា ព្រះ​តេជគុណ ​ឃឹម សន ប្រាប់​ថា ព្រះអង្គ​ ក៏​មិន​បាន​ដឹង​ថា ព្រះសង្ឃ​អង្គ​នោះ គង់​នៅ​វត្ត​ណា ឬ ខេត្ត​ណា​ទេ។ ក្រោយ​​​រង​ការ​រិះគន់ ​ព្រះ​សង្ឃ​ ដែល​លត់​ជង្គង់​មុខ​ លោក ហេង សំរិន ​បាន​បក​ស្រាយ​ថា លោក ហេង សំរិន មិន​បាន​បង្គាប់​បញ្ជា​ឲ្យ​ព្រះអង្គ​លត់​ជង្គង់​ទេ តែ​ដោយសារ​តែ​ព្រះ​អង្គ រំភើប​នឹង​ទឹក​ចិត្ត របស់​ លោក ហេង សំរិន ពេក ទើប​ទ្រាំ​មិន​បាន​ទន់​ជង្គង់។

ព្រះ​តេជគុណ លួន សាវ៉ាត យល់ថា ករណី​​នេះ មិន​មែន ​ដោយសារ​ចិត្ត​រំជើប​រំជួល​ទេ តែ​​ជា​ការ​កើត​ចេញ​ពី​ចិត្ត​លោភលន់ ​របស់ ព្រះសង្ឃ​ ដែល​ទទួល​បាន​លាភ​សក្ការ​ពី​អ្នក​មាន​អំណាច។ ព្រះ​តេជ​គុណ លួន សាវ៉ាត សង្កេត​ឃើញ​ថា ករណី​បែប​នេះ​ កើត​ឡើង​ណាស់ ចំពោះ​ព្រះសង្ឃ​មួយ​ចំនួន​ ដែល​ចូល​ចិត្ត​លើក​ដៃ​សំពះ បន្ទន់​កាយ​ ឱន​លំទោន​ ដាក់​​អ្នក​ធំ មាន​អំណាច លុយ​កាក់ បុណ្យ​សក្ដិ ប៉ុន្តែ​ មិន​ដែល​ឃើញ​ព្រះសង្ឃ​មួយ​ចំនួន​តូច​នេះ ប្រើ​អាកប្បកិរិយា​បែប​នេះ ចំពោះ​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត ជា​យាយតា ក្រីក្រ កាន់​សីល​៥ ឬ​សីល​៨​ឡើយ៖ «»

កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ក្រសួង​ធម្មការ និង​សាសនា បាន​ចេញ​សារាចរ​ ជា​លើក​ដំបូង​មួយ​ តម្រូវ​ឲ្យ​រៀបចំ​អាសនៈ​ថ្វាយ ប្រគេន​ព្រះសង្ឃ​ ក្នុង​ពិធី​សាសនា និង​ពិធី​ផ្លូវការ​របស់​រដ្ឋ ដើម្បី​ឲ្យ​មាន​ការ​ប្រណិប័តន៍ ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ ដែល​បាន​ចែង​ថា ព្រះ​ពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ។ ព្រះ​តេជគុណ លួន សាវ៉ាត អះអាង​ថា ប្រសិន​បើ​ លោក ហេង សំរិន មិន​បង្ហាញ​​ការ​សុំ​ទោស​​ជា​សាធារណៈ​ ក៏​គ្មាន​នរណា ហ៊ាន​ធ្វើ​អ្វី​ លោក ​​ដែរ។ ប៉ុន្តែ​ លោក ហេង សំរិន មិន​អាច​គេច​ផុត​ពី​កេរ្តិ៍​ឈ្មោះ​មិន​ល្អ និង អំពើ​បាបកម្ម​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "ព្រះ​សង្ឃ​ជំរុញ​​ឲ្យ​ លោក ហេង សំរិន បង្ហាញ​ការ​សុំ​ទោស ដូច​ព្រះ​សង្ឃ​ ដែល​លត់​ជង្គង់​មុខ​ខ្លួន ដើម្បី​ជា​គំរូ​ដល់​អ្នក​ជំនាន់​ក្រោយ"

  1. so chèt says:

    I am very shocked by this affair
    1 Mr Heng Samrin would not have to sit down to welcome this monk
    2 But what does the supreme chief of the bonze in Cambodia think I name the venerable TEP VONG We remember his presence next to a monk who saluted the hands joined to a Vietnamese delegation
    It is the venerable Tep Vong who will have to settle this affair

Leave a Reply

Submit Comment