កម្មការិនី៣០នាក់នៅរោងចក្រមួយក្នុងខណ្ឌពោធិ៍សែនជ័យដូលសន្លប់



https://www.vodhotnews.com

កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់​ អ៊ែភល​ អឹលភែរឹល​ (ខេមបូឌា)​ បានសន្លប់ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។ រូបភាព៖ ហ្វេសប៊ុក កម្មករនិយោជិតរោងចក្រកាត់ដេរសម្លៀកបំពាក់​ អ៊ែភល​ អឹលភែរឹល​ (ខេមបូឌា)​ បានសន្លប់

កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ អ៊ែភល អឹលភែរឹល(ខេមបូឌា) មានទីតាំងស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ បានដូលសន្លប់ប្រមាណ៣០នាក់នៅព្រឹកនេះ។

កម្មការិនីម្នាក់គឺអ្នកស្រី ​ស៊ឹម ស៊ាងលី ប្រាប់ vod ឲ្យដឹងថា  អ្នកដួលសន្លប់បន្តបន្ទាប់ប្រមាណ៣០នាក់នៅម៉ោង៨ព្រឹកថ្ងៃពុធនេះ ប៉ុន្តែនៅមិនទាន់បានដឹងមូលហេតុនៅឡើយ។​

រោងចក្រ អ៊ែភល អឹលភែរឹល មានកម្មករធ្វើការចំនួន១៤០០នាក់។ រោងចក្រនេះមានកម្ពស់៦ជាន់ ហើយការដួលសន្លប់នេះចាប់ពីជាន់ទី៣ បន្ទាប់មកជាន់ទី៤។​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles