ក្រសួង​យុត្តិធម៌ ​ប្រាប់​អាមេរិក​វិញ​ថា​ លោក ​កឹម​ សុខា ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​រួច​ទៅ​ហើយ​

ក្រសួង​យុត្តិធម៌ ​ប្រាប់​អាមេរិក​វិញ​ថា​ លោក ​កឹម​ សុខា​ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​រួច​ទៅ​ហើយ


By

ឌឹ ខេមបូឌា ដេលី

អ្នក​នាំពាក្យ​ក្រសួង​យុត្តិ​ធម៌​កម្ពុជា​បាន​អះអាង​ថា​ ​តុលាការ​បាន​សម្រេច​ដោះ​លែង​ជន​ត្រូវ​ចោទ​គឺ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ​លោក​ កឹម សុខា​ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន ​ដោយ​ជំនួស​មក​វិញ​នូវ​ការ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​ដោយ​ភ្ជាប់​នូវ​កាតព្វ​កិច្ច​មួយ​ចំនួន​តាំង​ពី​ថ្ងៃ​ទី​៦​កញ្ញា​២០១៨។​

សេចក្តី​ថ្លែង​ការ​របស់​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ច័ន្ទ​ឲ្យ​ដឹង​ថា​ អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​ កឹម សុខា ​ត្រូវ​ចៅក្រម​ស៊ើប​សួរ​សម្រេច​ដោះ​លែង​ឲ្យនៅ​ក្រៅឃុំ​តាំង​ពី​៦​ខែ​មុន ​មក​ម៉្លេះ។​

សេចក្តី​ថ្លែង​ការណ៍​នេះ​ធ្វើ​ឡើង​ក្រោយពី​សហ​រដ្ឋ​អាមេរិក​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ការ​ឃុំ​ខ្លួន​មេដឹក​នាំ​បក្ស​ប្រឆាំង​លោក ​កឹម សុខា​ ទាំងអយុត្តិ​ធម៌​អស់​រយៈ​ពេល​ជិត​១៨​ខែ​រួច​មក​ហើយ​នេះ។​

ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​កម្ពុជា​ កាល​ពី​សប្តាហ៍​មុន​បាន​បង្ហាញ​ជំហរ​យ៉ាង​ច្បាស់​ថា​ការ​ឃុំ​ខ្លួន​អតីត​ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ​លោក ​កឹម សុខា ​ជា​រឿង​អយុត្តិធម៌​បំផុត។​

ប៉ុន្តែ​ក្រសួង​យុត្តិធម៌​ ចាត់​ទុក​ការ​លើក​ឡើង​របស់​ស្ថានទូត​អាមេរិក​ថា ​ មាន​ចេតនា​បំភ្លៃ​ការណ៍​ពិត​ធ្វើឲ្យ​សាធារណ​មតិ​ជាតិ​ និង​អន្ត​ជាតិ​យល់​ច្រឡំ​អំពី​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​កម្ពុជា​និង​មិន​គោរព​អធិប​តេយ្យ​កម្ពុជា​ដែល​ជា​រដ្ឋ​ឯករាជ្យ។​

ទោះបីជា​យ៉ាង​ណា​ក៏​ដោយ ​មន្ត្រី​តំណាង​សហ​រដ្ឋ​អាមេរិក​ បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា ​អាមេរិក​នឹង​មិន​អាច​រក្សា​ទំនាក់​ទំនង​ល្អជា​មួយ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ​បាន​ទេ ​ប្រសិន​បើ​រដ្ឋា​ភិបាល​មួយ​នេះ​ នៅតែ​ដំណើរ​ការ​ក្តី​លើ​លោក ​​កឹម សុខា​ ទាំង​អយុត្តិធម៌​នោះ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

2 Responses to "ក្រសួង​យុត្តិធម៌ ​ប្រាប់​អាមេរិក​វិញ​ថា​ លោក ​កឹម​ សុខា ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​រួច​ទៅ​ហើយ​"

  1. Anonymous says:

    every one know justice system in Cambodia was under HUN SEN hand. it is very shameful that HUN SEN spoke in media not to let KIM SOKHA and SAM RANSY be free . let take those video and listening to what this animal said. I knew since the start that Cambodia under HUN SEN will come to the end if Cambodian not kicking this evil out on time. HUN SEN the jungle educated man spoke in media he though no any foreigner know what he spoke in Cambodian language .sorry some foreigner like ALEC may better educated in Cambodian language then HUN SEN himself. as Cambodian we wanted to remind all Cambodia to think about the future of this sad nation. as a Cambodia I want to ask all Cambodian a question . what do you think Cambodia under HUN SEN ????????good, better, worse please answer these three question. now I want to express my understanding from my research and the true situation in Cambodia. Cambodia right now is minus ZERO why I said that ??? treasury from Cambodian ancestor is gone over the ground, under the ground, in the water, not even that the sovereignty of this nation have been under threatening from communist Vietnam and China. my point is land concession for 99 years to Vietnam and China . wakeup Cambodian I knew HUN SEN will driving to a dangerous deep hole in the next few month . this is from what I know and believing me HUN SEN can not get away from his evil act. GOD bless Cambodia and it’s people

  2. Phanna says:

    គេប្រាប់ថា​ ដោះលែងដោយគ្មានការចោតប្រកាន់​ ពួកអាឡប់អេីយ

Leave a Reply

Submit Comment