ព្រះសង្ឃ​លុត​ជង្គង់​ចំពោះ​មុខ​លោក ហេង សំរិន ធ្វើការ​បកស្រាយ​ក្រោយ​ពេល​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​រិះ​គន់​ខ្លាំង​

ព្រះសង្ឃ​លុត​ជង្គង់​ចំពោះ​មុខ​លោក ​ហេង សំរិន​ ធ្វើការ​បកស្រាយ​ក្រោយ​ពេល​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​រិះ​គន់​ខ្លាំង


By

ឌឹ ខេមបូឌា ដេលី

ព្រះ​សង្ឃ​មួយ​អង្គ ​និង​ប្រធាន​រដ្ឋ​សភា​លោក​ ហេង សំរិន​ រង​ការ​រិះគន់​ជាខ្លាំង​ពី​ពល​រដ្ឋ​ សង្គម​ស៊ីវិល​ ពិសេស​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ក្រោយ​ពេល​មាន​ការ​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ជុំវិញ​ការ​លុត​ជង្គង់​ របស់​ព្រះ​អង្គ​នៅ​ចំពោះ​មុខ​ប្រធាន​រដ្ឋ​សភា​លោក ​ហេង សំរិន​ កាល​ពី​សប្តាហ៍​មុន។​

ក្រោយ​ពេល​មាន​ការ​រិះគន់​ ព្រះសង្ឃ​អង្គ​នេះ​បាន​ចេញ​សង្ឃដីកា​បក​ស្រាយ​អំពី​មូលហេតុ​នោះ​ថា ​រូបភាព​ព្រះអង្គ​លុត​ជង្គង់​នោះ ​ជា​ទង្វើ​អចេតនា​របស់​ព្រះអង្គ​ទេ ​ដោយ​សារ​តែ​ព្រះ​អង្គ​រំភើប​ពេក​ ដែល​បាន​ជួប​លោក ​ហេង សំរិន។​ ព្រះ​តេជគុណ​អង្គនោះ​បន្ត​ថា ​ព្រះអង្គ​រំភើប​នៅពេល​លោក​ ហេង សំរិន​ បាន​ផ្ដល់​ថវិកា​ប្រគេន​ព្រះអង្គ​សម្រាប់​យក​ទៅ​កសាង​ព្រះវិហារ​នៅ​ព្រំដែន​កម្ពុជា-វៀតណាម​ ទើប​ធ្វើ​ឲ្យ​ព្រះ​អង្គ​ភ្លេច​ខ្លួនឯង​ថា​ ខ្លួនជា​សង្ឃ​ហើយ​ទន់​ជង្គង់​ចុះ​ និង​សំពះ​នៅ​ចំពោះ​មុខ​ប្រធាន​រដ្ឋ​សភា​តែម្ដង។​​

ជា​មួយ​គ្នា​នេះ ព្រះអង្គ​ក៏បាន​សុំ​ការ​អធ្យាស្រ័យ​ពី​សំណាក់​ពលរដ្ឋ ​ជាពិសេស​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ឈប់​បកស្រាយ ​និង​រិះគន់​ក្នុង​ន័យ​ធ្វើឱ្យ​ប៉ះពាល់​សេចក្តី​ថ្លៃថ្នូរ​របស់​ថ្នាក់​ដឹក​នាំ ​និង​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ។​ ​​

យ៉ាង​ណា​ក៏​ដោយ ​ធម្មនុញ្ញ​របស់​កម្ពុជា​មាត្រា​៤​បាន​ចែង​ថា​ បាវចនា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​គឺ​ជាតិ ​សាសនា​ ព្រះ​មហា​ក្សត្រ។​

ក្រោយ​រូប​ភាព​នេះ​ត្រូវ​បាន​គេ​បញ្ចេញ​ អ្នក​លេង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ក៏​បាន​យក​រូបភាព​អតីត​ព្រះ​មហា​ក្សត្រ​ខ្មែរ​គឺ​ព្រះ​បាទ​នរោត្តម​សីហនុ​គោរព​ប្រណិបត្តិ​ចំពោះ​ព្រះសង្ឃ ​ដោយ​ភាព​ទន់ភ្លន់​ ហើយ​ព្រះ​សង្ឃ​នៅតែ​បង្ហាញ​ភាព​ធម្មតា។​ ចំណែក​រូបភាព​មួយ​ទៀត​បង្ហាញ​ពី​ការ​លុត​ជង្គង់​ និង​សំពះ​របស់​ព្រះសង្ឃ ​នៅ​ចំពោះ​មុខ​លោក​ហេង សំរិន​ដោយ​លោក​ ហេង សំរិន​ បង្ហាញ​ចរិត​មាំ​មិន​បាន​គោរព​ចំពោះ​ព្រះ​សង្ឃ​ឡើយ។​

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក ​សន ជ័យ ​បាន​សរសេរ​នៅ​គណនី​ហ្វេសប៊ុក​របស់​លោក​ដោយ​បាន​បង្ហោះ​រូប​ភាព​ព្រះសង្ឃ​លុត​ជង្គង់ ​និង​ សំពះ​លោក​ ហេង សំរិន​ នោះ ​ហើយ​សរសេរ​ថា​ «ចង់​ឱ្យ​មាន​ការ​បក​ស្រាយ​ ចំពោះ​បញ្ហា​នេះ»។ ​ក្រោយ​មាន​ការ​រិះគន់​ និង​ចង់​ឱ្យមាន​ការ​បក​ស្រាយ​គឺ​មាន​តែ​ភាគី​ព្រះ​សង្ឃ​អង្គ​នោះ​ប៉ុណ្ណោះ​ដែល​បាន​ចេញ​ព្រះ​ភក្ត្រ​បកស្រាយ​ ចំណែក​ប្រធាន ​រដ្ឋ​សភា​លោក​ ហេង សំរិន​ នៅ​មិន​ទាន់​មាន​ការ​បក​ស្រាយ​ណាមួយ​ចំពោះ​សកម្ម​ភាព​នោះ​នៅ​ឡើយ​ទេ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "ព្រះសង្ឃ​លុត​ជង្គង់​ចំពោះ​មុខ​លោក ហេង សំរិន ធ្វើការ​បកស្រាយ​ក្រោយ​ពេល​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​រិះ​គន់​ខ្លាំង​"

  1. Sam says:

    You can see, ” the money talk and walk”
    Who can say money is nothing…?
    Money can buy heaven and hell the same time. (Am i wrong with this one?). But I do see people burn fake money during funeral procession or New year (why money is burned?) or donate money to the monks at Pshum Ben festival.