លោក ស ខេង ​ហៅ​ក្រុម​ក្រៅ​ច្បាប់​មួយ​ថា ​កំពុង​បំផ្លាញ​សុខ​សន្តិភាព​នៅ​កម្ពុជា​

ដោយ វណ្ណ សុគន្ធា
21/02/2019
RFI

media
លោក ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ
@rfi/ siv channa


អនុ​ប្រធាន​បក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង បាន​និយាយ​ដោយ​ប្រយោល​ ថា​ក្រុម​ក្រៅ​ច្បាប់ ដែល​គេ​យល់​ថា​ដឹក​នាំ​ដោយ​លោក​ សម រង្ស៊ី គឺ​ជា​ក្រុម​កំពុង​ប៉ុន​ប៉ង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​សុខ​សន្តិភាព​នៅ​កម្ពុជា​។ ​លោក ​ស ខេង អះ​អាង​ដូច្នេះ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ឆ្នាំ​២០១៨​ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្ត​ស្ទឹង​ត្រែង កាល​ពីថ្ងៃ​ម្សិល​មិញ។ ប្រឈម​នឹង​បញ្ហា​នេះ លោក​បាន​បញ្ជា​ឱ្យ​កង​កម្លាំង​ទាំង​អស់​ត្រៀម​ខ្លួន​ទប់​ស្កាត់​នូវ​សកម្មភាព​ដែល​បំផ្លាញ​សុខ​សន្តិភាព​នៅ​កម្ពុជា​។ 

បើ​ទោះ​បី​លោក​ ស ខេង មិន​បញ្ចេញ​ឈ្មោះ​ក៏​ពិត​មែន ប៉ុន្តែ​គេ​អាច​ដឹង​បាន​ថា ក្រុម​ក្រៅ​ច្បាប់​ដែល​លោក​ចង់​សំដៅ​ដល់​នោះ គឺ​ក្រុម​លោក​ សម រង្ស៊ី។ ក្រុម​លោក ​សម រង្ស៊ី ដែល​ប្រកាស​ពី​ការ​វិល​ត្រឡប់​របស់​លោក ​សម រង្ស៊ី​ មក​ក្នុង​ប្រទេស​កម្ពុជា និង​បាន​បំផុស​បំផុល​ឱ្យ​ប្រជាពល​រដ្ឋ ដែល​ជា​អ្នក​គាំទ្រ​អតីត​បក្ស​ប្រឆាំង​ប្រមូល​គ្នា​ទៅ​ទទួល​លោក​ផង​នៅ​ពេល​លោក​មក​ដល់​។ សម្រាប់​លោក ​ស ខេង ការ​វិល​ត្រឡប់​របស់​លោក ​សម រង្ស៊ី លើក​នេះ គឺ​ជា​ការ​ចូល​មក​ដោយ​ខុស​ច្បាប់ ព្រោះ​មិន​ទទួល​បាន​ការ​លើក​លែង​ទោស​ដូច​កាល​ពី​ឆ្នាំ​២០១៣​នោះ​ឡើយ​។

លោក សម រង្ស៊ី បាន​ប្រកាស​ថា នឹង​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ឱ្យ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៩នេះ តែ​មិន​បាន​បញ្ជាក់​កាល​បរិច្ឆេទ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​កាល​ពី​ចុង​សប្តាហ៍​មុន លោក​បង្ហាញ​ពី​ភាព​កាន់​តែ​មិន​ច្បាស់​លាស់​ថែម​ទៀត​ជុំវិញ​ដំណើរ​មក​កាន់​កម្ពុជា​នេះ ដោយ​លោក​ថា នឹង​ធ្វើ​អ្វី​តាម​កាលៈទេសៈ ហើយ​ថា លោក​មិន​ធ្វើ​ដូច​សព​លោក​បណ្ឌិត កែម ឡី និង​ឱ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ចាប់​ខ្លួន​ដូច​លោក ​កឹម សុខា ​ទេ​។ តែ​យ៉ាង​ណា លោក​បញ្ជាក់​ថា ឆ្នាំ​២០១៩​នេះ គឺ​ជា​ឆ្នាំ​អំណោយ​ផល​សម្រាប់​លោក​ចូល​មក​កាន់​កម្ពុជា​។

សម្រាប់​លោក ​ស ខេង ការ​ចង់​មក​កម្ពុជា​របស់​លោក​ សម រង្ស៊ី នៅ​ក្នុង​ឆ្នាំ​នេះ គឺ​ការ​ប៉ុនប៉ង​ ដើម្បី​បំផ្លាញ​សុខ​សន្តិភាព​ និង​ស្ថិរភាព​នៅ​កម្ពុជា​ ពីព្រោះ​ថា​កាល​ណា​ចូលមក​ខុស​ច្បា​ប់ ​ប្រមូល​កម្លាំង​គាំទ្រ​ចូលរួម​ ដើម្បី​​ទទួល​ឬ​ធ្វើ​សកម្មភាព​ណា​មួ​យ​ បានន័យថា ​ប្រឆាំង​ជាមួយនឹង​ច្បាប់ ប្រឆាំងនឹង​សុខ​សន្តិភាព ស្ថិរភាពដែលកម្ពុជា​កំពុង​តែ​មាន​សព្វថ្ងៃ​នេះ។

ហេតុ​ដូច្នេះ​ហើយ លោក​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ក្រើន​រំលឹក​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​មិន​ត្រូវ​ភ្លេច​ខ្លួន​ទេ ពោល​គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន និង​ត្រៀម​ខ្លួន​បង្រ្កាប និង​បំផ្លាញ​ចោល​នូវ​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​លោក​ថា មាន​បំណង ឫ​ធ្វើ​សកម្មភាព​បំផ្លាញ​សុខ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជាមួយ​គ្នា​នេះ លោក ​ស ខេង ក៏​ទទួល​ស្គាល់​ថា ការ​ដឹក​នាំ​ប្រទេស​នា​ពេល​នេះ មិន​ទាន់​ល្អ​ឥត​ខ្ចោះ​ទេ តែ​ប្រសើរ​ជាង​ការ​ដឹក​នាំ​សម័យ​មុនៗ ហើយ​ថា រដ្ឋា​ភិបាល​កម្ពុជា​នឹង​បន្ត​កែ​ទម្រង់ និង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​ឡាយ​ជូន​ប្រជាពលរដ្ឋ​៕

What Next?

Recent Articles

3 Responses to "លោក ស ខេង ​ហៅ​ក្រុម​ក្រៅ​ច្បាប់​មួយ​ថា ​កំពុង​បំផ្លាញ​សុខ​សន្តិភាព​នៅ​កម្ពុជា​"

  1. ពុទ្ធោ! ពុទ្ធោ! says:

    លោក ស ខេង ប្រទេសយើងសព្វថ្ងៃឥតមានសុខសន្តិភាពទេ គ្រាន់តែមានភាពស្ងៀមស្ងាត់ភ័យខ្លាចឈឺចាប់ដោយសាការគំរាមកំហែងពី ហ៊ុនសែន។ បិទមាត់បិទសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ហោ សុខុន ជាឧទាហរណ៍ស្រាប់ ប្រជាពលរដ្ឋយើងគ្មានសុខសន្តិភាពទេ សូមទានជ្រាបបើនៅតែមិនជ្រាបទេលើកក្រោយខ្ញុំសូមស្រែកជំទាស់លោក ស ខេង ហើយ។

  2. Sam says:

    Eh! I said. “Chicken comes first or egg comes first”.

  3. Anonymous says:

    YES……….. they wanted egg coming first because chicken are so noisy and not easy to take care. you can see the egg came first that right all of them getting big stomach whit no baby.

Leave a Reply

Submit Comment