លោក ប្រាក់ សុខុន ថាអឺរ៉ុបគួរបន្ទោសលោក សម រង្ស៊ី ករណី​​អ្នកសុំសិទ្ធិធ្វើនយោបាយមានតិច


|
https://www.vodhotnews.com

លោក ប្រាក់ សុខុន (ឆ្វេង) និងលោក សម រង្ស៊ី (ស្ដាំ)

លោក ប្រាក់ សុខុន ថាអឺរ៉ុបគួរបន្ទោសលោក សម រង្ស៊ី ករណី​​អ្នកសុំសិទ្ធិធ្វើនយោបាយមានតិច


ប្រមុខការទូតកម្ពុជាសំដែងការខកចិត្តចំពោះការព្រមានទណ្ឌកម្មរបស់អន្ដរជាតិមកលើកម្ពុជានិងទម្លាក់កំហុសនេះទៅលើលោក សម រង្ស៊ី ដែលហាមមន្ដ្រីបក្សប្រឆាំងមិនឲ្យទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ។

ថ្លែងក្នុងពិធីមួយនៅថ្ងៃនេះ
រដ្ឋមន្ដ្រីការបរទេសកម្ពុជា លោក​ ប្រាក់ សុខុន រំលឹកថា ក្នុងជំនួបមួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៥ ខែកុម្ភៈ កម្ពុជាបានព្យាយាមពន្យល់ទៅគណៈកម្មាការអឺរ៉ុបទទួលកិច្ចការពាណិជ្ជកម្មលោកស្រី Cecilia Malmström អំពីកិច្ចខិតខំរបស់រដ្ឋាភិបាល ក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញតាមរយៈការកែច្បាប់បើកផ្លូវឲ្យអ្នកជាប់បំរាមរបស់តុលាការអាចទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ  ដែលនេះគឺជាការឆ្លើយតបនឹងជំហររបស់អឺរ៉ុបពាក់ព័ន្ធការព្រមានដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។

លោក ប្រាក់ សុខុន ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងទិសដៅការងារឆ្នាំ ២០១៩ ដែលរៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។ រូបភាព៖ ហ៊ី ឆាយ


បើតាមលោក​ ប្រាក់ សុខុន ក្នុងជំនួបកាលពីចុងខែមុន លោកស្រី Cecilia Malmström បានលើកឡើងនូវក្ដីកង្វល់ពាក់ព័ន្ធគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាការរំលាយគណបក្សសង្គ្រោះជាតិ ការហាមឃាត់អ្នកនយោបាយបក្សប្រឆាំង ១១៨រូប និងការតម្រូវឲ្យពួកគេធ្វើលិខិតស្នើសុំ ដើម្បីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។  ប៉ុន្ដែ លោក​ ប្រាក់ សុខុន ឆ្លើយតបថាការដាក់លិខិតសុំសិទ្ធិនេះ គឺគ្រាន់តែជាការបង្គ្រប់កិច្ចប៉ុណ្ណោះ និងថា អឺរ៉ុបគួរស្ដីបន្ទោសទៅលើលោក សម រង្ស៊ី ដែលបានផ្ញើរសារគំរាមមិនឲ្យអ្នកជាប់បំរាមរបស់តុលាការ ទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ។

លោក​ ប្រាក់ សុខុន ថ្លែងថា៖ «លោកស្រី Malmström សួរយើងថា អ្នកឯងធ្វើច្បាប់ឲ្យគេទទួលសិទ្ធិធ្វើនយោបាយឡើងវិញហើយ អ្នកឯងចាំបាច់ឲ្យគេធ្វើលិខិតធ្វើអី ជាលិខិតដែលបង្គ្រប់កិច្ចតែប៉ុណ្ណឹងទេ […]ហើយមកបន្ទោសយើងធ្វើអី មិនបន្ទោសលោក សម រង្ស៊ី ដែលគំរាមចាត់ទុកអ្នកទាំងឡាយណាដែលទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញថា ជាមនុស្សក្បត់ មិនទៅប្រាប់គាត់ កុំឲ្យគាត់បានមាត់ពេក។ បើគាត់ទៅគំរាមហាមឃាត់គេអញ្ចឹងហើយ បើសិនអត់គំរាម មនុស្សគេមកសុំសិទ្ធិនយោបាយឡើងវិញម៉ាកូគោកហើយ»។

ក្នុងពិធីនៅថ្ងៃនេះផងដែរលោក ប្រាក់ សុខុន ហៅការព្រមានដាក់ទណ្ឌកម្មរបស់អឺរ៉ុបមកលើកម្ពុជា ថា ធ្វើឡើងយ៉ាង «កំរោល» និងមានស្ដង់ដារពីរលម្អៀងទៅរកប្រទេសមួយចំនួន ដែលលោកថា មានស្ថានភាពប្រជាធិបតេយ្យអន់ថយជាងកម្ពុជាទៅទៀត។

អតីតមន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ទាត់ចោលការលើកឡើងរបស់ប្រមុខការទូតកម្ពុជារូបនេះ ដោយថា ការបើកផ្លូវរបស់រដ្ឋាភិបាលគឺមិនអាចឲ្យមន្ដ្រីអតីតបក្សប្រឆាំងជាប់បំរាមទាំងនោះអាចទទួលយកបាននោះទេ។ លោក បន្តថា​ ដោយសារប្រធានរបស់ពួកគេគឺលោក កឹម សុខា មិនទាន់មានសេរីភាពពេញលេញ ដើម្បីធ្វើសេចក្ដីសម្រេចចិត្តបង្ហាញជំហររួមសម្រាប់អតីតបក្សប្រឆាំងមួយនេះ។

លោក មាជ សុវណ្ណារ៉ា ក្រោយចេញពីពន្ធនាគារ (រូបFB Meach Sovannara)


លោកបន្ដថា៖ «ជុំវិញបញ្ហាថាវាជាការរាំងស្ទះដោយប្រធាន សម រង្ស៊ី ខ្ញុំថា វាមិនមែនជារឿងចោទទេ សំខាន់នៅលើថាតើការឯកភាពផ្ទៃក្នុងរបស់ក្រុមអ្នកត្រូវបានគេរឹតត្បឹតឈប់ធ្វើនយោបាយហ្នឹងនឹងយល់យ៉ាងម៉េចពីខ្លួន។គាត់រៀងៗខ្លួននៃ១១០នាក់ជាង ក៏ដូចជាការពិគ្រោះយោបល់ពីលោកប្រធាន កឹម សុខា គឺថាបើយើងចាប់មេមាន់ក្រុង ហើយប្រលែងមេមាន់ គ្នាកំព្រាញ័រញាក់ដើម្បីទៅធ្វើអីនៅពេលខាងមុខ»។

អតីតប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុករបស់លោកកាលពីខែធ្នូឆ្នាំមុនដោយហាមប្រាមមិនឲ្យមន្ដ្រីអតីតបក្សប្រឆាំងទាំង១១៨រូបទៅសុំសិទ្ធិធ្វើនយោបាយនោះឡើយដោយលោកចាត់ទុកថា ច្បាប់នេះជាល្បិចបំបែកបំបាក់របស់បក្សកាន់អំណាច។

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា សហភាពអឺរ៉ុបមិនបានស្ដាប់តាមការជម្រុញរបស់លោក សម រង្ស៊ី នោះទេ ប៉ុន្ដែ គឺមកពីរដ្ឋាភិបាលខ្លួនឯងដែលបានដើរផ្ទុយពីអ្វីដែលអន្ដរជាតិចង់បាន។  

លោកវិភាគទៀតថាច្បាប់បើកផ្លូវឲ្យអតីតបក្សប្រឆាំងចូលធ្វើនយោបាយដោយភ្ជាប់នូវលក្ខខណ្ឌបែបនេះបានបង្កប់នូវយុទ្ធសាស្ដ្របន្សាបឥទ្ធិពលគណបក្សប្រឆាំង ប៉ុន្ដែ លោកថា យុទ្ធសាស្ដ្រនេះមិនមានប្រសិទ្ធិភាពនោះទេ ដោយថា វាបានដើរក្រោយលោក សម រង្ស៊ី មួយជំហាន។

លោក ឯម សុវណ្ណារា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ


លោកបន្ដថា៖ «អឺរ៉ុបគេមិនមែនស្ដាប់អតីតមេគណបក្សប្រឆាំង លោក សម រង្ស៊ី ទេ គឺអឺរ៉ុបគេគិតពីបរិបទនយោបាយ បរិយាកាសសិទ្ធិមនុស្ស ប្រជាធិបតេយ្យទេ […] យុទ្ធសាស្ដ្រដែលគណបក្សកាន់អំណាចវិសោធនកម្មមាត្រា៤៥ថ្មីស្ទួននោះ ហើយវាមិនអាចឆ្លើយតបនឹងតម្រូវការរបស់សហគមន៍អឺរ៉ុបទេ។ ខ្ញុំគិតថា វិសោធនកម្មច្បាប់ហ្នឹងហាក់ដូចជាអត់សូវមានប្រសិទ្ធិភាព ពីព្រោះយើងធ្វើមិនមែនព្រួញមួយបាញ់បានសត្វ២ ចង់បានសត្វ៣ទៅទៀតនុះ»។

ប៉ុន្ដែក្នុងពិធីមួយកាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានព្រមានបិទផ្លូវចរចាជាមួយអតីតបក្សប្រឆាំង និងបិទទ្វារលែងទទួលសំណើសុំសិទ្ធិធ្វើនយោបាយតទៅទៀតនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ការព្រមានរបស់លោក ហ៊ុន សែន នេះ គឺបន្ទាប់ពីមានមនុស្ស៣នាក់ប៉ុណ្ណោះ បានចេញទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ គឺលោក គង់ គាំ កូនប្រុសរបស់លោក គឺលោក គង់ បូរ៉ា និង​សមាជិក​គណៈ​កម្មាការនាយក​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ីម សុវណ្ណនី៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

8 Responses to "លោក ប្រាក់ សុខុន ថាអឺរ៉ុបគួរបន្ទោសលោក សម រង្ស៊ី ករណី​​អ្នកសុំសិទ្ធិធ្វើនយោបាយមានតិច"

  1. Sam says:

    គេថាហើយថាទៀត​​ នៅពេលក្រុមបក្សប្រឆាំងមិនព្រមបែកបាក់ គេនាំគ្នាថា​​​ ពួកអស់វាក្បាលរឹងចចេសវាស្តាប់តែមេវា នៅពេលមានបក្សប្រឆាំងរត់ចុះចូលបក្សដទៃ គេថាមកពីមេវាមិនកើត៕
    Damn if you do, damn if you don’ t

  2. Anonymous says:

    Do you have anybody to blame?? or only mr SY? haha so funny’ when jail mr So kha without warren from court ‘ Blame mr So kha for betraying the country ‘ and now not even see mr so kha mistake then when Europe suspend the tax -exemption they try to blame mr Sy haha ‘ and now anothey story haha .After bane opposition politicians for 5 years this government ask opposition politicians to come in ‘ What wrong with this government?? why blame mr SY?? Is it P-M have psychopath ?? haha

  3. Anonymous says:

    This comment clearly shows incapacitation of Hun Sen government especially Sokhon himself to understand the value and determination of people who support democracy. Pure democracy will lead to willingness of sacrifice no matter who the leader. Also popularity will come along with it because democracy will serve people with justice and freedom. Imagine what happen if both Kem Sokha and Sam Ramsey together return to lead their party in Cambodia.

  4. Target says:

    ដំបូងខ្ញុំបានគឹតថា ប្រាក់សុខុន វាធ្វើឆ្កួតតែការពិតវាឆ្កួតមែនព្រោះវាគឹតថាអឺរុបគេជឿវា។

  5. Anonymous says:

    after all HUN SEN and his follower is showing their true color to EU . I tell you what>> no one in the world can take what you are doing to the other party like your childish leader. it just telling every one that you are the killer then you only want that gosh to make food for you . isn’t it right Mr??? too bad if only HUN SEN was mental it still have the other are not but in this cases the hole group are mental no one can help any one. isn’t it right that my word was not wrong the year of minus ZERO is coming . I knew Cambodia is a curs nation that every Cambodian inside the country and all over the world will having another though. right now all Cambodian nationalist are fighting to get Cambodia back . I tell you what if the wars come to wars that we can not stop it I believe Cambodia will become a forgotten nation on art . I can tell this guy is a original Cambodian but his brain is limited .

  6. so socheath says:

    ហាស ! ហាស
    ឯ/ឧ ប្រាក់សុខុន លោកមានប្រសាសន៍ត្រូវ !
    បើមិនបន្ទោសអាពូជឆ្កែ អាបំផ្លាញជាតិ អាក្បត់ជាតិសមរង្សី តើត្រូវបន្ទោសអ្នកណាវិញ !
    សីទ្ធិនយោបាយត្រូវបានបើកចំហយ៉ាងពេញលេញ ។
    ការបើកផ្លូវឲ្យសកម្មជនបក្សប្រឆាំងជាអ្នកជាប់បំរាមរបស់តុលាការអាចទទួលបានសិទ្ធិ
    ធ្វើនយោបាយឡើងវិញ នេះគឺជាការឆ្លើយតបនឹងបញ្ជាក់ជំហរយ៉ាងច្បាស់លាស់របស់
    រាជរដ្ឋាភិបាលកម្ពុជា ។
    តែគឺអាក្បត់ជាតិសមរង្សីទេតើ ដែលជាអ្នកហាមឃាត់ ​ មិនឲ្យ
    អ្នកទាំងនោះ ស្នើសុំធ្វើសិទ្ធិនយោបាយឡើងវិញ​អីតើ ។
    អ្ហែងមើល ផេកផ្លូវការរបស់អាក្បត់ជាតិសមរង្សី ដែលបង្ហោះតាមហ្វេសបុក តើវាថាម៉េចខ្លះ
    ក្នុងការហាមឃាត់របស់វានោះ ។
    តែពួកអ្ហែងចេះត្រឹមតែព្រុសដូចឆ្កែ បើទោះប្រាប់អ្ហែង ដូចចាក់ទឹកលើក្បាលទា មិន
    អញ្ចឹង អាមូស ! (Anonymous )

  7. so socheath says:

    send tofacebook
    ផោមមិនស្អុយ គឺមកពីអ្នកមិនចេះ
    ហិតក្លិនផោមដឹង !
    ………
    មូលនិធិ៣០មុឺនដុល្លារ ប្តូរនឹងការវិលត្រឡប់មកជាប់គុក
    របស់សមរង្សុី ពេលនេះវាបានក្លាយទៅជាពេលវេលានៃ
    ការផោមសម្អុយចោលរបស់លោកប្រធាន ដេីម្បីចែកចាយ
    ក្រុមជនអគតិ ដែលចេះត្រឹមស្រេកឃ្លានអំណាច មុខតំណែង
    ស្រូបស្រង់ក្លិន សំរាប់ការពិចារណា ថាតេីវាមានក្លិនស្អុយ
    ឬមិនស្អុយហេីយ។
    ក្រុមសហសេវិកដែលល្ងិឹតល្ងង់ មួយចំនួនក្រោយបានហឹត
    ក្លិនផោមលោកប្រធានដ៍មហិមារួចហេីយ ពួកគេនៅតែស្រែក
    អះអាងថា ផោមលោកប្រធានមិនស្អុយទេ ។ ពួកគេនៅបាន
    ស្រែកបន្ទរទៀតថា អ្នកដែលថាផោមលោកប្រធានស្អុយ
    គឺមកពីពួកគេមិនចេះហឹតតែប៉ុណ្ណោះ។
    សម្រាប់អ្នកដែលដឹងថាផោមលោកប្រធានស្អុយណាស់
    ពេលនេះពួកគេបានសម្រេចចិត្តដេីរចេញ លែងទ្រាំ ដោយការ
    ដេកចាំហឹតក្លិនផោមបែបនេះទៀតហេីយ។
    ការស្នេីសុំសិទ្ធិធ្វេីនយោបាយឡេីងវិញរបស់ពួកអ្នកជាប់
    បំរាមធ្វេីនយោបាយនៃអតីតបក្សសង្គ្រោះជាតិ បានបោះ
    ជំហានតាមតិថីនយោបាយថ្មីក្នុងក្តីប្រាថ្នារបស់ខ្លួន មាន
    ជាបណ្តេីរៗហេីយ។ ពួកគេមិនដេកហេីយដេកទៀត រង់ចាំ
    ពេលយប់ដ៏យូរ ក្នុងសុបិន្តដ៏ច្រេីនស្អេកស្កះហេីយផ្តេសផ្តាស
    នោះទេ។
    ជាមួយមូលនិធិ៣០ម៉ុនដុល្លារ ជាថ្នូរនឹងការចូលមកជាប់គុក
    របស់លោកប្រធានសមរង្សុី ពេលនេះបានរសាត់ទៅឆ្ងាយ
    ជាមួយពាក្យថាបាយ! បាយ ដោយគ្រាន់តែទុកអនុស្សាវរីយ៍
    ក្លិនផោមរបស់លោកប៉ាធាន អប់ទុកដល់ អស់លោក-អ្នក
    ដែលហឹតក្លិនផោមលោកប៉ាធានអត់ដឹងថាស្អុយតែប៉ុណ្ណោះ។
    លោកប៉ាធានសន្យាថាមិនមានមុខមកជាប់គុកច្រវ៉ាក់ទេ ។ តែលោកប៉ាធានមិនចោលទេលុយមូលនិធិ គឺសុំទទួល
    យកទាំងអស់ហេីយទាន! ។
    រាត្រីសមោ-ស ហាំបាហ្គេីរ៍ ហតដក ស្រីក្មេងសម្រាប់
    កៀកកេីយប្រឡែង ក្រេបក្លិនលំអងនាពេលរាត្រី វាជា
    ចំណូលចិត្តរបស់លោកប៉ាធាន រឿងអីត្រូវឲ្យលោក
    ប៉ាធានមកជាប់គុកនោះ ! ។ ភ្លេីមែនវុី !
    ដូច្នេះក្តីសង្ឃឹមចាំលោកប៉ាធានមក សូមរង់ចាំជាតិក្រោយ
    ទៀតចុះ៕

  8. so socheath says:

    Send to facebook
    ឱ !លោកប៉ាធាន ដ៏មហិមា
    ………….
    ដូចជាស្ងប់ស្ងាត់ខុសសព្វមួយដង លោកប៉ាធានខ្ញុំ
    ថ្ងៃនេះ គាត់អង្គុយមើលហ្វេសប៊ុកយ៉ាងជក់ចិត្ត។
    គាត់អង្គុយសុខៗ មិនដឹងជាខ្យល់ចង្រៃស្អី ហក់មកធាក់គាត់
    ធ្វើឲ្យគាត់ស្ទុះក្រញ៉ាង ស្រែកគំហកចង្អុលមុខហ្វេសប៊ុក
    ស្លេវៗ ជាមួយសម្តីថា -អ្ហែងនិយាយភ្លើ អាពភ្លើ !
    -អ្ហែងភ្លើណាស់ អាភ្លើ !
    គាត់និយាយផង ចង្អុលផង បែបនេះជាច្រើនដង។ បើតាម
    អារម្មណ៍ខឹងរបស់គាត់ ហាក់បីដូចជាគាត់ចង់ទំពារទូរស័ព្ទ
    ដែលគាត់កំពុងមើលហ្វេសប៊ុកនេះ ឲ្យម៉ត់ដូចអាចម៌ភេ
    តែម្តង ។
    អេង ឆៃអ៊ាង អ្នកតាមស៊ីតាមផឹកជាមួយលោកប៉ាធាន កាល
    បើឃើញសភាវៈលោកប៉ានបែបនេះ បានស្ទុះវឹង រួចដើរត្រុនៗ
    ចូលមកក្បែរជាមួយសម្តីថា (សម្តេច ?) ប៉ាធាន តើមានរឿងអី!
    -វាឲ្យខ្ញុំទៅចូលគុក (សមរង្សីនិយាយ)
    -អ្នកណាឲ្យសម្តេចប៉ាធានទៅចូលគុក ? (អេងឆៃអ៊ាងបញ្ជាក់)
    -គឺវា ! (សមរង្ស៊ីនិយាយផង ចង្អុលទៅទូរស័ព្ទដែលខ្លួនកំពុងកាន់ផង)
    ឃើញបែបនេះ អេងឆៃអ៊ាង លួចសើច ដោយងាកមុខចេញ។
    អ៊ាងនិយាយថា
    -សម្តេចប៉ាធាន ទៅចាប់អារម្មណ៍ស្អីជាមួយសម្តី ពួកអាយើង
    បោកបានហ្នឹងនោះ! ។ ពួកអាអស់ហ្នឹង! ល្ងង់ដូចគោ ពួកវាមិនយល់សាច់ការស្អីទេ !
    -តែវាដេញខ្ញុំឲ្យចូលខ្លួនឲ្យហ៊ុនសែនចាប់ ។ វាថាអាហ្នឹង
    បានហៅថាតស៊ូ។ ចាប់ខ្លួនខ្ញុំដាក់គុក ណា! មិនមែនវា
    ជាប់គុកឯណា ។ រឿងអីថាតស៊ូនោះ ខ្ញុំមិនមែនកឹមសុខាទេ។
    យាយចាស់ខ្ញុំមិនឲ្យទៅទេ ហើយពួកនាងៗក៏មិនឲ្យខ្ញុំទៅដែរ ។
    រឿងថាទៅវិញហ្នឹង ខ្ញុំចេះតែថាកុំឲ្យសមាជិកវារលាយ
    លឿនពេកអីតើ ! ។ ដល់គេជឿ បានលុយចាយដែរហ្នឹង។
    តែអារឿងទៅ ទោះយកច្រវ៉ាក់មកទាក់ ក ក៏ខ្ញុំមិនទៅដែរ
    ចាំតែភ្លើដេកស៊ីបាយគុកអីតើ។
    ស្តាប់ចប់អ៊ាងនិយាយតប
    -សម្តេចប៉ាធាន កុំខ្វល់ ! កុំខឹង នាំបែករឿងខ្ចរខ្ចាយ ។ យើង
    គ្រាន់តែថា ទៅ ! ចាំទៅ ! បង្កើតចលនាតស៊ូ មាត់យើង វាមានទៅទាក់
    ព្រៃឯណា ! ។ ការទន្ទេញពាក្យនេះ ទុកឲ្យខ្ញុំនិងយាយហួរ
    ឯសម្តេចប៉ាធានចាំតែបន្ទរតាមក្រោយទៅ នោះវាមិន
    ចំណេញទាំងសងខាង។ ធ្វើបែបនេះយើងបានលុយចាយ
    រហូត ។ សំខាន់យើងបង្កើតរឿងថ្មីៗ ឲ្យបានច្រើន ដើម្បី
    បង្វែងការចាប់អារម្មណ៍ លើរឿងវិលត្រឡប់ជាការស្រេច។
    -អើ ! អ៊ាងអែងនិយាយត្រូវ ខ្ញុំតែច្រឡោត ប៊ិះបែកការណ៍។
    មានអ្នកណានៅក្បែរលួចស្តាប់យើងទេ (សមរង្ស៊ីនិយាយ)
    -អត់មានទេ ! សម្តេចប៉ាធាន (អ៊ាងនិយាយ)
    លបរំសៀកខ្លួនចេញពីទីនោះផុតឆ្ងាយ ខ្ញុំឈររឹតទ្រូង
    ព្រមជាមួយការ ធ្លោយសម្តីថា ឱ! លោកប៉ាធានខ្ញុំអ៊ើយ
    អញ្ចឹងអីតើទើបលោកប៉ាធាន ចាត់ទុកអ្នកជឿគាត់
    ថាសុទ្ធតែពួកល្ងង់ដូចគោ ៕