លោក ហ៊ុន សែន​ ប្រកាស​បិទ​ផ្លូវ​ចរចា​ដោះលែង​លោក ​កឹម សុខា ​និង​បង្ខំឱ្យ​អ្នក​ជាប់​បម្រាម​ប្រញាប់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ

លោក ហ៊ុន សែន​ ប្រកាស​បិទ​ផ្លូវ​ចរចា​ដោះលែង​លោក ​កឹម សុខា ​និង​បង្ខំឱ្យ​អ្នក​ជាប់​បម្រាម​ប្រញាប់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ


By

ឌឹ ខេមបូឌា ដេលី

លោក​ ហ៊ុន សែន ​បាន​ព្រមាន​សារ​ជាថ្មី​ថា​ លោក​នឹង​មិន​ចរចា​ដើម្បី​លើក​លែង​ទោស​ដល់​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​ កឹម សុខា ​នោះ​ឡើយ​ដោយ​ថា​ សំណុំ​រឿង​នេះ​មិនមែន​ជា​រឿង​នយោបាយ​ទេ​ប៉ុន្តែ​វា​ជា​រឿង​ច្បាប់​ដែល​តុលាការ​នឹង​បន្ត​ការ​កាត់​ក្តី​នៅ​ពេល​បញ្ចប់​ការ​ស៊ើប​អង្កេត។​

ការ​ព្រមាន​របស់​លោក​ ហ៊ុន សែន ​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ពេល​លោក​ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាង​សង់​សំណង់​ការពារ​ទឹក​ជំនន់​និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ នៅ​រាជ​ធានី​ភ្នំពេញ​កាលពី​ព្រឹកមិញ។​

លោក​ ហ៊ុន សែន ​ក៏​បាន​ព្រមាន​បិទ​ទ្វារ​ក្នុង​ការ​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​ក្រុម​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​​ដទៃ​ទៀត​ដែល​ពុំ​ទាន់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ ត្រឹម​មុន​ ឬ​ក្រោយ​ចូល​ឆ្នាំខ្មែរ​យ៉ាង​យូរ។​ មិនតែ​ប៉ុណ្ណោះ​ លោក​បាន​ទទូច​ហើយ​ទទូច​ទៀត​ជា​ច្រើន​ដង​ក្នុង​រូបភាព​គំរាម​ផង​ លួង​លោម​ផង​នៅ​ព្រឹក​នេះ​ឱ្យ​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជាប់​បម្រាម​ទាំង​អស់​ឱ្យ​ប្រញាញ់​មក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ​បើ​មិន​ដូច្នេះ​ទេ​ពួក​គេ​នឹង​បាត់​បង់​ឱកាស​ក្នុង​ការ​ធ្វើ​នយោបាយ​មិន​ខាន។​

ជាង​នេះ​ទៅ​ទៀត​ លោក​ ហ៊ុន សែន ​ក៏​បាន​គំរាម​វាយ​ខ្នោះ​មន្ត្រី​ទាំង​នោះ​ ប្រសិន​បើ​ពួក​គេ​ហ៊ាន​ធ្វើ​សកម្ម​ភាព​នយោបាយ​ណា​មួយ​ខណៈ​ខ្លួន​មិន​ទាន់​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ទេ។​

ចាប់​តាំង​ពី​រដ្ឋ​សភា​ឯកបក្ស​របស់​លោក​ ហ៊ុន សែន​ បាន​កែ​ប្រែ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ដែល​បើក​ផ្លូវ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​អាច​វិល​ត្រឡប់​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ឡើង​វិញ​នោះ​មក​ គេ​ឃើញ​មាន​តែ​ ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​អតីត​បក្ស​ប្រឆាំង​៣​រូប​ប៉ុណ្ណោះ ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។​

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ​លោក​ ហ៊ុន សែន ​បរាជ័យ​ក្នុង​ការ​ទាក់​ទាញ​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ជាប់​បម្រាម​ទាំងនោះ ​មក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ហើយ​ដែល​ធ្វើឱ្យ​គម្រោង​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​នោះក៏​ត្រូវ​បរាជ័យ​ដែរ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន​ ប្រកាស​បិទ​ផ្លូវ​ចរចា​ដោះលែង​លោក ​កឹម សុខា ​និង​បង្ខំឱ្យ​អ្នក​ជាប់​បម្រាម​ប្រញាប់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ"

  1. Anonymous says:

    this animal is announcing open blood war in his country . as I mention year of minus ZERO is coming. it all up to all Cambodian the question is >> will we let HUN SEN doing whatever he want???????I knew the coffin was coming close to HUN SEN but right now it just a mater of time to put him in that coffin . HAS …I do not believe that this animal is doing every thing again the will of GOD

  2. Anonymous says:

    massage to HUN SEN are you that dump this is I call animal brain . your reform is not going to word for EBA or GSP . you know what you scratch the wrong place no mater what it will still be the same . their main request is to release KIM SOKHA to stop this EBA and GSP.

  3. Anonymous says:

    No body want to go to your communist cage mr Veitcong mafia dictator’ because your law is mafia law