លោក ហ៊ុន សែន ខឹង​មន្ត្រី​បក្ស​ប្រឆាំង​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​តាម​ការ​ណែនាំ​របស់​លោក

ដោយ សុ ជីវី
2019-03-04
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​ពិធី​ជួប​អ្នក​សារ​ព័ត៌មាន​មក​ពី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​បោះពុម្ព​ផ្សាយ និង​ក្រុម​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម ចំនួន ៤.៥០០នាក់ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​ពិធី​ជួប​អ្នក​សារ​ព័ត៌មាន​មក​ពី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​បោះពុម្ព​ផ្សាយ និង​ក្រុម​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម ចំនួន ៤.៥០០នាក់ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister


លោក ហ៊ុន សែន ថាឈប់ផ្ដល់សិទ្ធិនយោបាយដល់មន្ត្រីបក្សប្រឆាំង នៅមុនឬក្រោយចូលឆ្នាំខ្មែរ


មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ប្រកាស​មិន​ដោះលែង​លោក កឹម សុខា និង​ប្រកាស​ឈប់​ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មន្ត្រី​ប្រឆាំង នៅ​មុន ឬ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ ប្រសិន​បើ​ពួក​គេ មិន​ប្រញាប់​សុំ​សិទ្ធិធ្វើ​នយោបាយ​តាម​ការ​ណែនាំ​របស់​លោក។

អ្នកវិភាគ និង​មន្ត្រី​បក​ប្រឆាំង យល់​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ គឺ​បង្ហាញ​ថា លោក​កំពុង​យក​តុលាការ និង​ច្បាប់ ធ្វើ​ជា​ឧបករណ៍​នយោបាយ។

លោក ហ៊ុន សែន បាន​ខឹង​សម្បារ​យ៉ាង​ខ្លាំង ចំពោះ​មន្ត្រី​បក្ស​ប្រឆាំង ដែល​ជាប់​បម្រាម​ធ្វើ​នយោបាយ ប៉ុន្តែ​មិន​ព្រម​សរសេរ​លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ ឡើង​វិញ​តាម​ការ​ណែនាំ និង​ការ​ចង្អុល​បង្ហាញ​របស់​លោក។

ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់​និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៤ ខែ​មីនា លោក ហ៊ុន សែន ប្រកាស​ថា លោក សម្រេច​ចិត្ត​រួច​ហើយ​ថា លោក មិន​ដោះលែង​លោក កឹម សុខា នោះ​ទេ។ លោក​បន្ត​ថា ចំពោះ​ទ្វារ​សម្រាប់​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ចូល​ធ្វើ​នយោបាយ ក៏​អាច​ត្រូវ​បិទ​ទៅ​វិញ​ដែរ នៅមុន​ឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ ប្រសិនបើ​ពួកគេ ព្រងើយកន្តើយ ឬក៏​បន្ត​ធ្វើ​ទង្វើ​ណា​គប្បី និង​គិតតែ​ពី​ទាមទារ​លក្ខខណ្ឌ​នេះ​លក្ខខណ្ឌ​នោះ៖ «រាជ​រដ្ឋាភិបាល​បាន​ខិត​ខំ​បើក​ទ្វារ​សម្រាប់​អស់​លោក​អ្នក ប៉ុន្តែ រឿង​អស់​លោក​អ្នក​ចូល ឬ​មិន​ចូល គឺ​ជា​រឿង​របស់​អស់​លោក​អ្នក ហើយ​អស់​លោក​កុំ​សង្ឃឹម​ថា នឹង​មាន​ការ​លើក​លែង​ទោស​ ឬ​លើក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ​អ្នក​ណា​នោះ​ទេ»

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែង​ការណ៍ អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​បន្ថែម​លើ​របប​លោក ហ៊ុន សែន ឱ្យ​ដោះលែង​​លោក កឹម សុខា ស្ដារ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ឡើងវិញ។

សេចក្ដី​ថ្លែង​ការណ៍ ចុះ​ថ្ងៃ​ទី៣ មីនា​នោះ រម្លឹក​របប​លោក ហ៊ុន សែន ថា គិត​មក​ត្រឹម​ថ្ងៃនេះ គឺ​មាន​រយៈ​ពេល ១៨ខែ ហើយ ដែល​លោក កឹម សុខា ត្រូវ​អាជ្ញាធរ​នៃ​របប​ក្រុងភ្នំពេញ​ចាប់ និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង និង​នៅ​គេហដ្ឋាន​របស់​លោក ដោយ​អយុត្តិធម៌។ គណបក្ស សង្គ្រោះ​ជាតិ ចាត់​ទុក​ចំណាត់​ការ​លើ​លោក កឹម សុខា នេះ​ធ្វើ​ទាំង​បំពាន និង​កម្រោល ដែល​រំលោភច្បាប់ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​មាន​ចេតនា​នយោបាយ​សុទ្ធ សាធ ក្នុង​ការ​កម្ចាត់​គូប្រកួត​ប្រជែង​នយោបាយ​ដ៏​មាន​សក្ដានុពល និង​ជា​ការ​បំបាក់​ស្មារតី​អ្នក​ប្រជាធិបតេយ្យ។

តំណាងរាស្ត្រ​គណបក្ស សង្គ្រោះ​ជាតិ និង​ធ្លាប់​ជា​អ្នក​ទោស​នយោបាយ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា ប្រសិន​បើ​តុលាការ​មិន​ដោះ​លែង លោក កឹម សុខា តាម​បញ្ជា​លោក ហ៊ុន សែន នោះ គឺ​មាន​ន័យ​ថា ជា​តុលាការ​តេឡេ ហើយ​លោក ហ៊ុន សែន កំពុង​តែ​រំលោភ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ។ លោក​បន្ត​ថា ចំពោះ​ការ​ព្រមាន​ឈប់​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​នោះ គឺ​ដោយ​សារ​លោក ហ៊ុន សែន បរាជ័យ​ក្នុង​ការ​អូស​ទាញ​មន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ៖ «គឺ​ជា​បរាជ័យ​មួយ​របស់​លោក ហ៊ុន សែន។ អ៊ីចឹង​ហើយ​ទើប​លោក ហ៊ុន សែន ខឹង។ កន្លង​មក លោក ហ៊ុន សែន ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ឲ្យ​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ មួយ​ចំនួន​ធ្វើ​នយោបាយ​ឡើង​វិញ​នេះ គឺ​ថា តាម​គំនាប​របស់​សហគមន៍​អឺរ៉ុប ដែល​ចង់​ផ្ដាច់​ប្រពន្ធ​អនុគ្រោះ​ព័ន្ធ EBAប៉ុន្តែ​ធ្វើ​វិសោធនកម្ម​ហើយ អត់​មាន​អ្នក​ដាក់​ពាក្យ​សុំ​ធ្វើ​នយោបាយ​វិញ គឺ​គាត់​បរាជ័យ ហើយ​ខឹង។ មួយ​វិញ ទៀត​លោក ហ៊ុន សែន ធ្វើ​នេះ គឺ​ជា​ល្បិច​បំបែក​បំបាក់​គណបក្ស សង្គ្រោះ​ជាតិ រវាង​លោក កឹម សុខា និង​លោក សម រង្ស៊ី។ តាម​ពិត ត្រូវ​ដោះ​លែង​លោក កឹម សុខា ជា​មុន​សិន ដើម្បី​បើក​ផ្លូវ​ចរចា បើក​ផ្លូវ​ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ រស់​ឡើង​វិញ និង​ដើម្បី​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​អស់ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ»

លោក អ៊ុំ សំអាន បន្ត​ថា ទោះ​បី​ជា​លោក ហ៊ុន សែន ព្រមាន​អ្វី​ក៏​ដោយ​ចុះ ក៏​មន្ត្រី​បក្ស​ប្រឆាំង​នៅ​តែ​រឹងមាំ និង​មិន​សុំ​អង្វរ​ឲ្យ​លោក ហ៊ុន សែន ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ទេ ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​រួម ។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ លើក​ឡើង​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ គឺ​កាន់​តែ​បង្ហាញ​ថា កម្ពុជា​មិន​មែន​ជា​ប្រទេស​ប្រកាន់​នីតិរដ្ឋ ឬ​យក​ច្បាប់​ជា​ធំ​នោះ​ទេ ព្រោះ​អ្វីៗ អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន។ កញ្ញា​បន្ត​ថា​តាម​ច្បាប់ គឺ​មិន​បាន កំណត់​កាល​បរិច្ឆេទ​ថា ត្រូវ​បិទ​ទ្វា ឬ​បើក​ទ្វា​ពេល​ណា​សម្រាប់​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ចូល​ធ្វើ​នយោបាយ​ឡើយ៖ «អ៊ីចឹង​ការ​លើក​ឡើង​បែប​នេះ បើ​យើង​មើល​ទៅ ​វា​ហាក់​ដូច​ជា​បង្ហាញ​ថា បុគ្គល​ម្នាក់ ដែល​ជា​មេ​ដឹក​នាំ គាត់​មាន​អំណាច​ដឹក​មុខ​ច្បាប់​ដែល​បាន​ចែង​ហើយ»

អ្នក​វិភាគ​វ័យ​ក្មេង​រូប​នេះ​យល់​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន ខំ​ប្រឹង​លួង​លោម​ផង ណែនាំ​ផង និង​ព្រមាន​ផង​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ប្រញាប់​ដាក់ លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​វិញ​នោះ គឺ​ព្រោះ​លោក ហ៊ុន សែន ចង់ យក​ករណី​ទាំង​នេះ​ទៅ​ប្រាប់​សហគមន៍​អន្តរជាតិ ជា​ពិសេស​សហភាព​អឺរ៉ុប ថា ស្ថានភាព​នយោបាយ​បាន​ធូរ​ស្រាល​ឡើង​វិញ មិន​ចាំ​បាច់​ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ រស់​ឡើង​វិញ​នោះ​ទេ។

ក្រោយ​មាន​សម្ពាធ​ពី​អន្តរជាតិ ជា​ពិសេស​សហភាព​អឺរ៉ុប ឲ្យ​របប​លោក ហ៊ុន សែន ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ របប​ក្រុង​ភ្នំពេញ ​​បាន​ប្រញាប់ប្រញាល់​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ត្រង់​មាត្រា ៤៥ ថ្មី (ស្ទួន​មួយ) កាល​ពី​ចុង​ឆ្នាំ២០១៨ ដើម្បី​បើក​ផ្លូវ​ឲ្យ​មានការ​លើក​លែង​ទោស​មន្ត្រី​បក្ស​ប្រឆាំង ដែល​រង​ការ​ហាមឃាត់​សិទ្ធិ​នយោបាយ។ ប៉ុន្តែ​ក្នុង​ចំណោម​មន្ត្រី​បក្ស​ប្រឆាំង​ទាំង ១១៨រួប គឺ​មាន ៣នាក់ បាន​យល់​ព្រម​សុំ​សិទ្ធិ​នយោបាយ​ពី​របប​ក្រុង​ភ្នំពេញ​វិញ។ អ្នក​​ទាំង​​នោះ គឺ​លោក គង់ គាំ លោក គង់ បូរ៉ា និង​លោក ស៊ឹម សុវណ្ណឌី។

សហភាព​អឺរ៉ុប កំពុង​ដាក់​សម្ពាធ​លើ​របប​លោក ហ៊ុន សែន ឲ្យ​ស្ដារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ដែល​ទាមទារ​ឲ្យ​ដោះ​លែង​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក កឹម សុខា ផ្ដល់​នីតិសម្បទា​ដល់​មន្ត្រី​ជាប់​ឆ្នោត​របស់​គណបក្សប្រឆាំង​ទាំង​​​អស់​ឡើងវិញ និង​រៀបចំ​ឲ្យ​មានការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បើ​មិន​ដូច្នេះ​ទេ ប្រទេស​ទាំង​នេះ នឹង​ដក​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ពី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

5 Responses to "លោក ហ៊ុន សែន ខឹង​មន្ត្រី​បក្ស​ប្រឆាំង​មិន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​តាម​ការ​ណែនាំ​របស់​លោក"

  1. so chết says:

    behavioral study of the psychopath hun sen
    some time ago he said he was no longer responding to the CNRP and in the meantime he engaged a certain jerk JameSOK, kind of Cuckoo or parasite pique assistants in Khmer called BAGNOEU KA EK
    This paranoiac hun sen behaved like a kid that everyone gives in to his four will
    International pressure begins to weigh on the brains of the cretin hun sen. We ask the Western countries free European Union and the United States to keep the head of this psychopath under water and then eradicate this cancer and its band of Khmer soil forever
    It is clear that this psychopath begins to convulse
    We Khmer free from everywhere that time works for us Time must be allowed to time

  2. ពុទ្ធោ! ពុទ្ធោ! says:

    ញោម ហ៊ុនសែន មើលយ៉ូៗទៅដូចចង់ឆ្កួតអាត្មាអញសង្ស័យតែឆ្កែខាំភ្លេចចាក់ថ្នាំទេមើល៎ទៅ។

  3. Anonymous says:

    Cambodian right now is under a new dictator that the whole world trying to eliminate the genocide leader HUN SEN. as Cambodian believe we always saying sin pay back by sin right at this moment HUN SEN the genocidal of this sad nation is coming close to conclusion . we can see HUN SEN ‘s true color is coming to hunt him every day. as I remember our old said his day is coming( KAM PEIR ) I’m felling so sad to this poor nation by having this uneducated animal being an evil in this sad land. how any one can judge that this animal is smart and their GOD that saving them . every day all this animal do is trying to eliminate some one or take more human life in sacrificing for his own powers. it is time for Cambodian nationalist to get this evil out of their home town . as I used to say Cambodian have to help themselves first be for international community can help them . it is very true without some one again whit HUN SEN until this day this guy must be wars then what Cambodian though . please remembers Cambodia is not belonging to this HUN families .

  4. Sam says:

    If I were him, I would sell at steep discount price, buy one seat, get 2nd seat free and the 3rd one at 50 % off from marked price.
    Buy a bunch of seats, get gift reward certificate and it is good for the next government high positions in 2023.

  5. Anonymous says:

    After bane opposition politicians for 5 years and including threaten and jail the P-M (hun sen ) said we are peaceful ‘haha now ask for opposition politicians come to joint ‘ What wrong with the P M ?? is he psychopath?? or maybe we have to ask mr So socheat’ he know everything haha

Leave a Reply

Submit Comment