អ្នកវិភាគ​ថា​លោក ហ៊ុន សែន កំពុង​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក ​ទើប​ព្រមាន​រាល់​សកម្មភាព​មន្ត្រី​គណបក្ស​ប្រឆាំង​ក្នុង​ស្រុក

ដោយ សុ ជីវី
2019-03-05
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក គឹម សុខ អ្នកវិភាគ​នយោបាយ ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី រាត្រី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។ RFA
លោក គឹម សុខ អ្នកវិភាគ​នយោបាយ ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី រាត្រី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។ RFA


អ្នកវិភាគ​នយោបាយ​មើល​ឃើញ​ថា លោក ហ៊ុន សែន ដែល​ភិតភ័យ​ពី​ការបាត់បង់​អំណាច កំពុង​តែ​ទាល់ច្រក​កាន់​តែ​ខ្លាំង ទើប​ត្រូវ​ក្ដោបក្ដាប់​គ្រប់​ព័ត៌មាន​ទាំង​អស់​ទាក់ទង​នឹង​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ទាំងអស់។ កាល​ពី​ព្រឹក​ថ្ងៃ​ទី៤ ខែ​កុម្ភៈ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាង​ថា​លោក​បាន​ដឹង​គ្រប់​រឿង​ទាំងអស់​ពី​សកម្មភាព​ជា​រៀង​រាល់​ថ្ងៃ ដែល​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​នាំគ្នា​ធ្វើ​នៅ​ក្នុង​​ស្រុក។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ មើល​ឃើញ​ថា លោក ហ៊ុន សែន​កំពុង​ភ័យ​ខ្លាច​ការ​បាត់បង់​អំណាច​របស់​លោក ដែល​អាច​នឹង​កាន់តែ​ខិត​ជិត​មក​ដល់​ ប្រសិន​បើ​មាន​ការ​តវ៉ា​ណាមួយ​លេច​ចេញ​ជារូបរាង​ក្នុង​ចំណោម​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​នៅ​ក្នុងស្រុក ហើយ​ធ្វើ​អោយ​ពលរដ្ឋ ដែល​កំពុង​ឈឺ​ចាប់​នឹង​របប​ដឹក​នាំ​បច្ចុប្បន្ន​នេះ​នាំគ្នា​ចូលរួម​ការ​តវ៉ា​នោះ​ដែរ។ លើស​ពី​នេះ​លោក គឹម សុខ ថា​ លោក ហ៊ុន សែន កំពុង​ធ្វើ​នយោបាយ​ទាល់ច្រក៖ «ប្រសិន​បើ​សកម្មជន​គណបក្ស​ប្រឆាំង​ងើបឡើង ក្នុង​ស្ថានភាព​ដែល​ពួក​គាត់​ទ្រាំ​លែង​បាន​នោះ​គឺ​លោក ហ៊ុន សែន ពិបាក​នឹង​ទប់​ព្រោះ​ក្នុង​ពេល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ទូទៅ​ក៏​មិន​គាំទ្រ ​លោក ​ហ៊ុន សែន ឯ​សហគមន៍​អន្តរជាតិ​ក៏​ដាក់​សម្ពាធ ម្ល៉ោះហើយ ​លោក ​ហ៊ុន សែន ត្រូវ​ដឹង​ជានិច្ច​សកម្មភាព​របស់​សកម្មជន​គណបក្សប្រឆាំង។ ចំណុច​ដែល​ធំ​បំផុត​នោះ​គឺ​លោក​​ ហ៊ុន សែន​ ព្យាយាម​ចង់​តែ​ដឹង​អំពី​សកម្មជន​គណបក្ស​ប្រឆាំង ហើយ​រឿង​ផ្សេងៗ​ទៀត គាត់​មិន​សូវ​ខ្វល់ខ្វាយ ដូច​ជា បញ្ហា​ដីធ្លី បញ្ហា​ពុករលួយ​ ការ​លក់​ទ្រព្យ​ជាតិ​អី​ផ្សេងៗ​នោះ រឿង​រ៉ាវ​ដែល​គាត់​ត្រូវ​ផ្ដោត គឺ​អំណាច​ផ្ទាល់ខ្លួន​របស់​គាត់»

លោក គឹម សុខ ក៏​មើល​ឃើញ​ដែរ​ថា លោក ហ៊ុន សែន មិន​ត្រឹម​តែ​ក្ដោបក្ដាប់​ព័ត៌មាន​ក្នុង​ស្រុក​លោក ក៏​តាមដាន​ជាប់​ជា​និច្ច​នូវ​រាល់​សកម្មភាព​របស់​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ នៅ​ក្រៅ​ប្រទេស។

ការ​លើក​ឡើង​នេះ​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ថ្លែង​ថា ការ​ជួប​ជុំ ឬ​ផែនការ​នានា​របស់​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក​គឺ​លោក ក្ដោបក្ដាប់​បាន​ទាំងអស់៖ «ឥឡូវ​ខ្ញុំ​ដឹង អ្នក​ឯង​ប្រជុំ​ពី​ទីក្រុង​ភ្នំពេញ​តាម​ឡាន​បឹស (ឡាន​ទេសចរណ៍) ទៅ​ភ្នំ​តា​ម៉ៅ តើ​ខ្ញុំ​ដឹង​ទេ? បើ​ខ្ញុំ​ចង់​ធ្វើ​ខ្ញុំ​ចាប់​លើ​ឡាន​ហ្នឹង​ទាំង​អស់។ អ្នក​នៅ​ភ្នំពេញ​ លោកស្រី​ប្រធាន​ចលនា​ស្ត្រី លោក​ស្រី​ត្រូវ​ដឹង​ថា​ គេ​មិន លោក​ស្រី​មិន​អាច​លាក់​បាំង​ពី​អ្វី​របស់​យើង​បាន​ទេ ដូច​ជា នៅ​កំពង់ចាម​គេ​ប្រជុំ​លើ​ឡាន​ទៅ​កំពង់ធំ។ ដូច​ជា​ថ្ងៃ​ស្អែក ដូច​ជា គេ​ត្រូវ​ប្រជុំ​នៅ​បឹង​ត្រកួន​ ស្មាន​តែ​គេ​មិន​ដឹង​គ្រាន់តែ​គេ​មិន​ធ្វើ​ទេ»

នេះ​ជា​ការ​ព្រមាន​ថ្មី​មួយ​ទៀត​របស់​លោក ហ៊ុន សែន បន្ទាប់​ពី​មាន​សារ​បែក​ធ្លាយ​សំឡេង របស់​លោក ដែល​ថា​ត្រូវ​តាម​កម្ទេច​ចោល​ក្រុម​បក្ស​ប្រឆាំង៖ «ដូច្នេះ​គឺ​ជា​ឱកាស​ដើម្បី​យើង​លត់​ពួក​អា​នៅ​ខាង​ក្នុង​ ផ្ដាច់​ខ្សែ​សង្វាក់​របស់​វា​ឲ្យ​អស់ ឥឡូវ​វា​កំពុង​ដើរ​ទៅ​ប្រជុំ​ទៅ​តាម​ហាង​តាម​ស្អី​នានា ដែល​ខ្ញុំ​សុំ​យក​ឱកាស​នេះ​សម្រាប់​អភិបាល​ខេត្ត សម្រាប់​ការ​ណែនាំ​នានា ទៅ​តាម​គ្រប់​កន្លែង​ផង​ដែរ ព្រោះ​យើង​មិន​អាច​ឲ្យ​ពួក​អា​ក្រុម​នេះ​រស់​ឡើង​វិញ​បាន។ បើ​បាន​ជា​ជ្រុល​អ៊ីចឹង​ទៅ​ហើយ គឺ​ថា​លេង​ម៉ា​អស់​ដៃ ដើម្បី​ផ្ដាច់​បណ្ដាញ​របស់​វា​កុំ​ឲ្យ​វា​មាន​ឈ្នាន់​ឲ្យ​សោះ ហើយ​គោល​ដៅ​របស់​យើង​សម្រាប់​ការ​លើកលែង​ឲ្យ​ជាមួយ​នរណា​ក៏​ដោយ​ដែល​មាន​ការប៉ុនប៉ង​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ការ​ចូល​មក​របស់​ សម រង្ស៊ី ដើម្បី​ចូល​ស្រុក»

អ្នក​ការពារ​សិទ្ធិមនុស្ស​ចាត់​ទុក​ការព្រមាន​ទាំង​នេះ​ថា ជា​ការ​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់​អន្តរជាតិ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

ចាប់តាំង​ពី​ចុង​ឆ្នាំ​២០១៨​ មក​មាន​អតីត​មន្ត្រី​ជាប់​ឆ្នោត និង​សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ជា​ច្រើន​នាក់ ត្រូវ​សមត្ថកិច្ច​ហៅ​ទៅ​សាក​សួរ​ទៅ​សាកសួរ ជុំវិញ​ការ​បង្ហាញ​ជំហរ​របស់​ពួកគេ​​គាំទ្រ​គណបក្ស​ និង​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ជា​ប្រធាន​ស្ដីទី​គណបក្ស សង្គ្រោះ​ជាតិ។

ក្នុង​នោះ​ករណី​អតីត​សកម្ម​ជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ ជា​សំណុំ​រឿង​ថ្មី​ជាង​គេ ដោយ​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ហាង​កាហ្វេ​មួយ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ខែ​មករា ជុំវិញ​ការ​បង្ហោះ​សារ​រិះគន់​របប​ក្រុង​ភ្នំពេញ​នៅ​លើ​ហ្វេសប៊ុក Facebook

បើ​ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​គ្រប់​រូបភាព​បែបនេះ​ក្ដី​ក៏​អ្នកវិភាគ​លោក គឹម សុខ មើល​ឃើញ​ថា លោក ហ៊ុន សែន មិន​អាច​ធ្វើ​ឲ្យ​ការព្រមាន​នោះ​មាន​ឥទ្ធិពល ទៅ​លើ​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ពួកគេ​បោះ​បង់​សកម្មភាព​តទៅមុខ​ទៀត​ទេ។ លោក គឹម សុខ ក៏​បាន​ផ្ដល់​ទស្សនៈ​ដែរ​ថា​គណបក្ស​ប្រឆាំង​ក៏​ពុំ​មាន​ជម្រើស​ណា​ផ្សេង​ក្រៅ​តែ​ពី​ត្រូវ​ប្រមូល​ផ្ដុំ​កម្លាំង​គ្នា ធ្វើ​ការ​រួម​គ្នា ដើម្បី​អោយ​មាន​ការ​ផ្លាស់​តាម​បែប​ប្រជាធិបតេយ្យ​ក្នុង​ពេល​ខាងមុខ​ដ៏​ខ្លី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "អ្នកវិភាគ​ថា​លោក ហ៊ុន សែន កំពុង​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក ​ទើប​ព្រមាន​រាល់​សកម្មភាព​មន្ត្រី​គណបក្ស​ប្រឆាំង​ក្នុង​ស្រុក"

  1. so socheath says:

    Send to facebook
    ឱ !លោកប៉ាធាន ដ៏មហិមា
    ………….
    ដូចជាស្ងប់ស្ងាត់ខុសសព្វមួយដង លោកប៉ាធានខ្ញុំ
    ថ្ងៃនេះ គាត់អង្គុយមើលហ្វេសប៊ុកយ៉ាងជក់ចិត្ត។
    គាត់អង្គុយសុខៗ មិនដឹងជាខ្យល់ចង្រៃស្អី ហក់មកធាក់គាត់
    ធ្វើឲ្យគាត់ស្ទុះក្រញ៉ាង ស្រែកគំហកចង្អុលមុខហ្វេសប៊ុក
    ស្លេវៗ ជាមួយសម្តីថា -អ្ហែងនិយាយភ្លើ អាពភ្លើ !
    -អ្ហែងភ្លើណាស់ អាភ្លើ !
    គាត់និយាយផង ចង្អុលផង បែបនេះជាច្រើនដង។ បើតាម
    អារម្មណ៍ខឹងរបស់គាត់ ហាក់បីដូចជាគាត់ចង់ទំពារទូរស័ព្ទ
    ដែលគាត់កំពុងមើលហ្វេសប៊ុកនេះ ឲ្យម៉ត់ដូចអាចម៌ភេ
    តែម្តង ។
    អេង ឆៃអ៊ាង អ្នកតាមស៊ីតាមផឹកជាមួយលោកប៉ាធាន កាល
    បើឃើញសភាវៈលោកប៉ានបែបនេះ បានស្ទុះវឹង រួចដើរត្រុនៗ
    ចូលមកក្បែរជាមួយសម្តីថា (សម្តេច ?) ប៉ាធាន តើមានរឿងអី!
    -វាឲ្យខ្ញុំទៅចូលគុក (សមរង្សីនិយាយ)
    -អ្នកណាឲ្យសម្តេចប៉ាធានទៅចូលគុក ? (អេងឆៃអ៊ាងបញ្ជាក់)
    -គឺវា ! (សមរង្ស៊ីនិយាយផង ចង្អុលទៅទូរស័ព្ទដែលខ្លួនកំពុងកាន់ផង)
    ឃើញបែបនេះ អេងឆៃអ៊ាង លួចសើច ដោយងាកមុខចេញ។
    អ៊ាងនិយាយថា
    -សម្តេចប៉ាធាន ទៅចាប់អារម្មណ៍ស្អីជាមួយសម្តី ពួកអាយើង
    បោកបានហ្នឹងនោះ! ។ ពួកអាអស់ហ្នឹង! ល្ងង់ដូចគោ ពួកវាមិនយល់សាច់ការស្អីទេ !
    -តែវាដេញខ្ញុំឲ្យចូលខ្លួនឲ្យហ៊ុនសែនចាប់ ។ វាថាអាហ្នឹង
    បានហៅថាតស៊ូ។ ចាប់ខ្លួនខ្ញុំដាក់គុក ណា! មិនមែនវា
    ជាប់គុកឯណា ។ រឿងអីថាតស៊ូនោះ ខ្ញុំមិនមែនកឹមសុខាទេ។
    យាយចាស់ខ្ញុំមិនឲ្យទៅទេ ហើយពួកនាងៗក៏មិនឲ្យខ្ញុំទៅដែរ ។
    រឿងថាទៅវិញហ្នឹង ខ្ញុំចេះតែថាកុំឲ្យសមាជិកវារលាយ
    លឿនពេកអីតើ ! ។ ដល់គេជឿ បានលុយចាយដែរហ្នឹង។
    តែអារឿងទៅ ទោះយកច្រវ៉ាក់មកទាក់ ក ក៏ខ្ញុំមិនទៅដែរ
    ចាំតែភ្លើដេកស៊ីបាយគុកអីតើ។
    ស្តាប់ចប់អ៊ាងនិយាយតប
    -សម្តេចប៉ាធាន កុំខ្វល់ ! កុំខឹង នាំបែករឿងខ្ចរខ្ចាយ ។ យើង
    គ្រាន់តែថា ទៅ ! ចាំទៅ ! បង្កើតចលនាតស៊ូ មាត់យើង វាមានទៅទាក់
    ព្រៃឯណា ! ។ ការទន្ទេញពាក្យនេះ ទុកឲ្យខ្ញុំនិងយាយហួរ ។
    ឯសម្តេចប៉ាធានចាំតែបន្ទរតាមក្រោយទៅ នោះវាមិន
    ចំណេញទាំងសងខាង។ ធ្វើបែបនេះយើងបានលុយចាយ
    រហូត ។ សំខាន់យើងបង្កើតរឿងថ្មីៗ ឲ្យបានច្រើន ដើម្បី
    បង្វែងការចាប់អារម្មណ៍ លើរឿងវិលត្រឡប់ជាការស្រេច។
    -អើ ! អ៊ាងអែងនិយាយត្រូវ ខ្ញុំខំតែច្រឡោត ប៊ិះបែកការណ៍។
    មានអ្នកណានៅក្បែរលួចស្តាប់យើងទេ (សមរង្ស៊ីនិយាយ)
    -អត់មានទេ ! សម្តេចប៉ាធាន (អ៊ាងនិយាយ)
    លបរំសៀកខ្លួនចេញពីទីនោះផុតឆ្ងាយ ខ្ញុំឈររឹតទ្រូង
    ព្រមជាមួយការ ធ្លោយសម្តីថា ឱ! លោកប៉ាធានខ្ញុំអ៊ើយ
    អញ្ចឹងអីតើទើបលោកប៉ាធាន ចាត់ទុកអ្នកជឿគាត់
    ថាសុទ្ធតែពួកល្ងង់ដូចគោ ៕

  2. so socheath says:

    send tofacebook
    ផោមមិនស្អុយ គឺមកពីអ្នកមិនចេះ
    ហិតក្លិនផោមដឹង !
    ………
    មូលនិធិ៣០ម៉ឺនដុល្លារ ប្តូរនឹងការវិលត្រឡប់មកជាប់គុក
    របស់សមរង្ស៊ី ពេលនេះវាបានក្លាយទៅជាពេលវេលានៃ
    ការផោមសម្អុយចោលរបស់លោកប្រធាន ដើម្បីចែកចាយ
    ក្រុមជនអគតិ ដែលចេះត្រឹមស្រេកឃ្លានអំណាច មុខតំណែង
    ស្រូបស្រង់ក្លិន សំរាប់ការពិចារណា ថាតើវាមានក្លិនស្អុយ
    ឬមិនស្អុយហើយ។
    ក្រុមសហសេវិកដែលល្ងឹតល្ងង់ មួយចំនួនក្រោយបានហឹត
    ក្លិនផោមលោកប្រធានដ៍មហិមារួចហើយ ពួកគេនៅតែស្រែក
    អះអាងថា ផោមលោកប្រធានមិនស្អុយទេ ។ ពួកគេនៅបាន
    ស្រែកបន្ទរទៀតថា អ្នកដែលថាផោមលោកប្រធានស្អុយ
    គឺមកពីពួកគេមិនចេះហឹតតែប៉ុណ្ណោះ។
    សម្រាប់អ្នកដែលដឹងថាផោមលោកប្រធានស្អុយណាស់
    ពេលនេះពួកគេបានសម្រេចចិត្តដើរចេញ លែងទ្រាំ ដោយការ
    ដេកចាំហឹតក្លិនផោមបែបនេះទៀតហើយ។
    ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ពួកអ្នកជាប់
    បំរាមធ្វេីនយោបាយនៃអតីតបក្សសង្គ្រោះជាតិ បានបោះ
    ជំហានតាមតិថីនយោបាយថ្មីក្នុងក្តីប្រាថ្នារបស់ខ្លួន មាន
    ជាបណ្តើរៗហើយ។ ពួកគេមិនដេកហើយដេកទៀត រង់ចាំ
    ពេលយប់ដ៏យូរ ក្នុងសុបិន្តដ៏ច្រើនស្អេកស្កះហើយផ្តេសផ្តាស
    នោះទេ។
    ជាមួយមូលនិធិ៣០ម៉ឺនដុល្លារ ជាថ្នូរនឹងការចូលមកជាប់គុក
    របស់លោកប្រធានសមរង្ស៊ី ពេលនេះបានរសាត់ទៅឆ្ងាយ
    ជាមួយពាក្យថាបាយ! បាយ ដោយគ្រាន់តែទុកអនុស្សាវរីយ៍
    ក្លិនផោមរបស់លោកប៉ាធាន អប់ទុកដល់ អស់លោក-អ្នក
    ដែលហឹតក្លិនផោមលោកប៉ាធានអត់ដឹងថាស្អុយតែប៉ុណ្ណោះ។
    លោកប៉ាធានសន្យាថាមិនមានមុខមកជាប់គុកច្រវ៉ាក់ទេ ។
    តែលោកប៉ាធានមិនចោលទេលុយមូលនិធិ គឺសុំទទួល
    យកទាំងអស់ហើយទាន! ។
    រាត្រីសមោ-ស ហាំបាហ្គើរ៍ ហតដក ស្រីក្មេងសម្រាប់
    កៀកកើយប្រឡែង ក្រេបក្លិនលំអងនាពេលរាត្រី វាជា
    ចំណូលចិត្តរបស់លោកប៉ាធាន រឿងអីត្រូវឲ្យលោក
    ប៉ាធានមកជាប់គុកនោះ ! ។ ភ្លើមែនវ៉ី !
    ដូច្នេះក្តីសង្ឃឹមចាំលោកប៉ាធានមក សូមរង់ចាំជាតិក្រោយ
    ទៀតចុះ៕

  3. David says:

    Kim Sok super Bias cheap Analysis. Want Cambodia to be democratic heaven which stupid Sok never experienced . Talked like Pro.Dr. Nobel Prix Scientish but is stupid .