សកម្មជន​ប្រឆាំង​៥​នាក់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ក្រោយ​ពី​មាន​ដីកា​កោះ​របស់​តុលាការ

ដោយ ហេង រស្មី
2019-03-06
RFA

លោក ឡុង រី តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០១៤។ RFA
លោក ឡុង រី តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០១៤។ RFA


សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន ៥​នាក់​ភៀសខ្លួន​ពី​កម្ពុជា បន្ទាប់ពី​តុលាការ​ខេត្ត​កំពង់ស្ពឺ​​របស់​របប​ក្រុងភ្នំពេញ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​ជា​លើក​ទីពីរ​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​ផ្តុំ​គាំទ្រ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី វិល​មកកាន់​មាតុប្រទេស​វិញ។ ការ​ចាកចេញ​ទៅ​ក្រៅ​ប្រទេស​របស់​សកម្មជន​គណបក្សប្រឆាំង​នេះ បាន​កើតមានឡើង​ក្រោយ​ពី​លោក ហ៊ុន សែន ព្រមាន​សាជាថ្មី​ថា អ្នក​ដែល​មិន​ដើរ​តាម​បន្ទាត់​នយោបាយ​តាម​លោក គូសវាស​ឱ្យ​ដើរ​នឹង​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ។

មេធាវី​ការពារ​ក្តី​សកម្មជន​គណបក្ស​សង្គ្រោះជាតិ លោក សំ សុគង់ បញ្ជាក់​ថា កូន​ក្តី​របស់​លោក​មួយ​ចំនួន​ធំ​បាន​ទៅដល់​កន្លែង​ទីតាំង​មាន​សុវត្ថិភាព​ហើយ ក្រោយពី​បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅ​ដើម​សប្ដាហ៍​នេះ។ លោក​និយាយ​ថា ដោយសារតែ​ពួកគេ​មិន​មាន​ជំនឿ​ទៅលើ​តុលាការ​របស់​របប​លោក ហ៊ុន សែន ទើប​ពួកគេ​សម្រេចចិត្ត​ចាកចេញ​ពី​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់​ក្រោយពី​មាន​ដីកា​បង្គាប់​ឱ្យ​ចូល​បំភ្លឺ​រឿង​ករណី​ព្រហ្មទណ្ឌ​របស់​តុលាការ​ខេត្ត​កំពង់ស្ពឺ។ លោក​មានប្រសាសន៍​ទៀត​ថា ដីកា​របស់​តុលាការ​ជា​រឿង​មិន​ត្រឹមត្រូវ៖ «ខ្ញុំ​គិត​ថា ជា​រឿង​មួយ​មិនទាន់​មាន​លក្ខណៈ​ត្រឹមត្រូវ​ទេ​ដោយសារ​ការ​ជួប​ប្រជុំ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ក៏​ដូចជា​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ក៏ដូចជា​ច្បាប់​ផ្សេងៗ​ដែល​ធានា​ថា ប្រជាពលរដ្ឋ​ទាំងអស់​មាន​សិទ្ធិ​ក្នុង​ការ​ជួប​ប្រជុំ​ក៏ដូចជា​មាន​សិទ្ធិ​ចូលរួម​ក្នុង​សកម្មភាព​សិទ្ធិ​ធ្វើ​នយោបាយ»

សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​បាន​ចេញ​ដីកាកោះ​ជា​លើក​ទី​២ ចំពោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​នាក់​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៩ ខែ​មិនា ខាងមុខនេះ ពី​បទ​សង្ស័យ​ថា «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍​» ទាក់ទិន​ទៅ​នឹង​ក្រុម​សកម្មជន​ទាំង​នោះ​បាន​ប្រមូល​ផ្ដុំ​គ្នា​ថ្លែង​សារ​កាលពី​ខែ​ធ្នូ​ឆ្នាំ ២០១៨ និង​ពាក់​កណ្តាល​ខែ​មករា ឆ្នាំ​​២០១៩ ដើម្បី​គាំទ្រ​លោក សម រង្ស៊ី វិល​ចូល​មក​កាន់​មាតុប្រទេស​កម្ពុជា​វិញ។

អតីត​មេឃុំ​ជាប់ឆ្នោត​ខាង​គណបក្ស​សង្គ្រោះជាតិ ឃុំ​ត្រែងត្រយឹង កញ្ញា កឹម តុលា ប្រាប់​អាស៊ីសេរី​ពី​កន្លែង​លាក់ខ្លួន​មក​ថា អ្នកស្រី​គ្មាន​ជំនឿ​ទៅលើ​តុលាការ​ក្រោម​ការដឹកនាំ​របស់​របប​លោក ហ៊ុន សែន អាច​នឹង​រក​យុត្តិធម៌​ជូន​អ្នកស្រី​បានទេ។

អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​គ្រាន់តែ​ជួបជុំ​សកម្មជន​គាំទ្រ និង​រៀបចំ​ទទួលទាន​អារ​ហារ​ពេល​ល្ងាច​ជាមួយគ្នា​ពី​គម្រោង ស្វាគមន៍​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី តែប៉ុណ្ណោះ​មិនបាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​លក់​ទឹកដី បំផ្លាញ​ធនធានធម្មជាតិ​ដូច​លោក ហ៊ុន សែន ទេ៖ «រឿង​ហ្នឹង​វា​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​សុទ្ធសាធ វា​មិនមែន​ចោទប្រកាន់​ក្នុង​ករណី​ពួក​ខ្មុំ​ធ្វើ​ពាក់ព័ន្ធ​ក្នុង​រឿង​បង្ហាញ​ជំហរ​ស្មារតី​ថា ទទួលស្គាល់​ប្រធាន​ស្ដីទី​របស់​លោក​ប្រធាន សម រង្ស៊ី អ៊ីចឹង គ្រាន់តែ​រឿង​ប៉ុណ្ណឹង​ជា​សិទ្ធិ​នៃ​ការ​បង្ហាញ​គាំទ្រ​អតីត​មេដឹកនាំ​របស់​យើង​សោះ​វា​ខុស​ដែរ។ ដល់​បទឧក្រិដ្ឋ បទ​ស្អី វា​មិន​ខុស​ធ្ងន់ធ្ងរ»

អតីត​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ខេត្ត លោក ហុង ថេង បញ្ជាក់​ថា បើ​លោក​ចូលខ្លួន​ទៅ​បំភ្លឺ​ក្នុង​តុលាការ​ច្បាស់​ជា​លោក​នឹង​ត្រូវ​តុលាការ​ចេញ​ដីកា​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ក្នុង​ពន្ធនាគារ​ជាមិនខាន។ លោក​បញ្ជាក់​ថា ជម្រើស​ដែល​ល្អ​បំផុត​គឺ​ត្រូវ​ចាក​ចេញពី​ប្រទេស​កម្ពុជា​មួយរយៈ​ដើម្បី​រង់ចាំ​មើល​ស្ថានភាព​នយោបាយ​ជា​បន្ត​ទៀត៖ «វា​អត់​មានអី​ទៅ​ខុសឆ្គង​ធ្ងន់ធ្ងរ​ទេ។ គេ​ចោទ​ខ្ញុំ​ហ្នឹង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ ពាក្យ​ថា​បទឧក្រិដ្ឋ​នេះ​បើ​និយាយ​ទៅដល់​ករណី​សម្លាប់​មនុស្ស​ឯណោះ។ ចុះបើ​គ្រាន់តែ​គាំទ្រ​មេ​គណបក្ស​ប៉ុណ្ណឹង​ចោទ​ដល់​ថ្នាក់​ហ្នឹង ហើយ​ខ្ញុំ​ដល់​ឃើញ​ចោទ​អ៊ីចឹង​ខ្ញុំ​ខ្លាច​អាច​នឹង​គេចវេះ​ហើយ»

កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៨ និង ថ្ងៃ​ទី​១៦ មករា ឆ្នាំ ២០១៩ ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពិធី​ជួបជុំគ្នា​មួយ ដោយមាន​ការ​ទទួល​ទាន​នំ​បញ្ចុក​ដើម្បី​សំដែង​ការ​គាំទ្រ​របស់​ពួកគេ នឹង​ត្រៀមខ្លួន​ដើម្បី​ដង្ហែ​លោក សម រង្ស៊ី វិល​ចូល​មាតុប្រទេស​វិញ។ ក្រោយពី​ឱសានវាទ​នៃ​ការ​ភ្នាល់​គ្នា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​៣ មិនា​កន្លងទៅ។

មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃ​ច័ន្ទ ដើម​សប្តាហ៍ នេះ​លោក សម រង្ស៊ី បញ្ចាក់​ថា គម្រោង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​ដើម្បី​ចាប់​លោក ហ៊ុន សែន មិន​ផ្លាស់ប្ដូរ​ទេ រហូត​ទាល់តែ​អន្តរជាតិ​សំពង​លោក ហ៊ុន សែន ឱ្យ​ទ្រម​ខ្លួន​សិន។ លោក​បញ្ជាក់​ថា លោក​នឹង​វិល​មក​មាតុប្រទេស​វិញ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៩​ខាងមុខនេះ៖ «ខ្ញុំ​នឹង​ទៅ​ស្រុក​ខ្មែរ​បំផុស​បំផុល​ឱ្យ​ប្រជារាស្ត្រ​ងើបឈរ​ពេលនោះ​កងកម្លាំងប្រដាប់អាវុធ​គឺ​ឈរ​ខាង​ប្រជារាស្ត្រ​អត់​ការពារ​ហ៊ុន សែន ក្រុម​គ្រួសារ​លោក ហ៊ុន សែន ទេ គឺ​ការពារ​ប្រជារាស្ត្រ»

កាលពី​ថ្ងៃ​ចន្ទ​លោក ហ៊ុន សែន និយាយ​ថា អ្នក​ដែល​ត្រៀមខ្លួន​ទទួល​មេដឹកនាំ​គណបក្ស​ប្រឆាំង​នឹង​ប្រឈមមុខ​ចាប់ខ្លួន៖ «លោក​ធ្វើ​ថែម​តិច​ទៀត​ទៅ បន្តិចទៀត​បាន​ជាប់​ខ្នោះ​ហើយ​ដើម្បី​ត្រៀម​ទទួល​ស្អី​ណា​មក​ចូល​ចាប់ ហ៊ុន សែន នោះ»

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៨​មក​មាន​អតីតមន្ត្រី​ជាប់ឆ្នោត និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ត្រូវ​សមត្ថកិច្ច​ហៅ​ទៅ​សាកសួរ ជុំវិញ​ការ​បង្ហាញ​ជំហរ​របស់​ពួកគេ​គាំទ្រ និង​ការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី មក​កម្ពុជា​វិញ ហើយ​មាន​សកម្មជន​គណបក្ស​មួយ​ចំនួន​បាន​ភៀសខ្លួន​ចេញ​ក្រៅ​ប្រទេស៕

រដ្ឋធម្មនុញ្ញ​មាត្រា​ទី​៣៥ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​មាន​សិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ៕

អ្នកតំណាងរាស្ត្រ និង​ជា​ប្រធាន​គណៈកម្មការ​សម្របសម្រួល ជនភៀសខ្លួន​ប្រចាំ​ប្រទេស​ថៃ​ខាង​គណបក្ស​សង្គ្រោះជាតិ លោក ឡុង រី ប្រាប់​អាស៊ីសេរី​ថា ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​របប​ក្រុងភ្នំពេញ​រំលាយ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មក។ មាន​សមាជិក​ក្រុមប្រឹក្សា ឃុំ និង មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ចំនួន ជិត​៨០ នាក់​បាន​ភៀសខ្លួន​ចេញទៅ​ក្រៅ​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "សកម្មជន​ប្រឆាំង​៥​នាក់​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ក្រោយ​ពី​មាន​ដីកា​កោះ​របស់​តុលាការ"

  1. so socheath says:

    អតីត​មេឃុំ​ជាប់ឆ្នោត​ខាង​គណបក្ស​សង្គ្រោះជាតិ ឃុំ​ត្រែងត្រយឹង កញ្ញា កឹម តុលា ប្រាប់​អាស៊ីសេរី​ពី​កន្លែង​លាក់ខ្លួន​មក​ថា អ្នកស្រី​គ្មាន​ជំនឿ​ទៅលើ​តុលាការ​ក្រោម​ការដឹកនាំ​របស់​របប​លោក ហ៊ុន សែន អាច​នឹង​រក​យុត្តិធម៌​ជូន​អ្នកស្រី​បានទេ។

    អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​គ្រាន់តែ​ជួបជុំ​សកម្មជន​គាំទ្រ និង​រៀបចំ​ទទួលទាន​អារ​ហារ​ពេល​ល្ងាច​ជាមួយគ្នា​ពី​គម្រោង ស្វាគមន៍​ការ​វិល​ត្រឡប់​មក​វិញ​របស់​លោក សម រង្ស៊ី តែប៉ុណ្ណោះ​មិនបាន​ប្រព្រឹត្ត ​( អំពើ​ក្បត់ជាតិ​លក់​ទឹកដី បំផ្លាញ​ធនធានធម្មជាតិ​ដូច​លោក ហ៊ុន សែន ទេ )

    ហាស ! ហាស
    បើវាគ្មានកំហុសវាមិនរត់ទេ
    សម្តីវា និយាយប្រាប់វិទ្យុអាសីសេរី ដែលខ្ញុំបានដាក់ក្នុងរង្វង់ក្រចកខាងលើ វាគ្រប់គ្រាប់
    សម្រាប់វាជាប់គុកបានហើយ ។
    ជនរួមគំនឹតប្រព្រឹត្តអំពើក្បត់ជាតិ ចោទប្រកាន់ដោយគ្មានភ័ស្តុតាង គ្មានវាសនាល្អទេ !

  2. so socheaths says:

    Send to facebook
    ឱ !លោកប៉ាធាន ដ៏មហិមា
    ………….
    ដូចជាស្ងប់ស្ងាត់ខុសសព្វមួយដង លោកប៉ាធានខ្ញុំ
    ថ្ងៃនេះ គាត់អង្គុយមើលហ្វេសប៊ុកយ៉ាងជក់ចិត្ត។
    គាត់អង្គុយសុខៗ មិនដឹងជាខ្យល់ចង្រៃស្អី ហក់មកធាក់គាត់
    ធ្វើឲ្យគាត់ស្ទុះក្រញ៉ាង ស្រែកគំហកចង្អុលមុខហ្វេសប៊ុក
    ស្លេវៗ ជាមួយសម្តីថា -អ្ហែងនិយាយភ្លើ អាពភ្លើ !
    -អ្ហែងភ្លើណាស់ អាភ្លើ !
    គាត់និយាយផង ចង្អុលផង បែបនេះជាច្រើនដង។ បើតាម
    អារម្មណ៍ខឹងរបស់គាត់ ហាក់បីដូចជាគាត់ចង់ទំពារទូរស័ព្ទ
    ដែលគាត់កំពុងមើលហ្វេសប៊ុកនេះ ឲ្យម៉ត់ដូចអាចម៌ភេ
    តែម្តង ។
    អេង ឆៃអ៊ាង អ្នកតាមស៊ីតាមផឹកជាមួយលោកប៉ាធាន កាល
    បើឃើញសភាវៈលោកប៉ានបែបនេះ បានស្ទុះវឹង រួចដើរត្រុនៗ
    ចូលមកក្បែរជាមួយសម្តីថា (សម្តេច ?) ប៉ាធាន តើមានរឿងអី!
    -វាឲ្យខ្ញុំទៅចូលគុក (សមរង្សីនិយាយ)
    -អ្នកណាឲ្យសម្តេចប៉ាធានទៅចូលគុក ? (អេងឆៃអ៊ាងបញ្ជាក់)
    -គឺវា ! (សមរង្ស៊ីនិយាយផង ចង្អុលទៅទូរស័ព្ទដែលខ្លួនកំពុងកាន់ផង)
    ឃើញបែបនេះ អេងឆៃអ៊ាង លួចសើច ដោយងាកមុខចេញ។
    អ៊ាងនិយាយថា
    -សម្តេចប៉ាធាន ទៅចាប់អារម្មណ៍ស្អីជាមួយសម្តី ពួកអាយើង
    បោកបានហ្នឹងនោះ! ។ ពួកអាអស់ហ្នឹង! ល្ងង់ដូចគោ ពួកវាមិនយល់សាច់ការស្អីទេ !
    -តែវាដេញខ្ញុំឲ្យចូលខ្លួនឲ្យហ៊ុនសែនចាប់ ។ វាថាអាហ្នឹង
    បានហៅថាតស៊ូ។ ចាប់ខ្លួនខ្ញុំដាក់គុក ណា! មិនមែនវា
    ជាប់គុកឯណា ។ រឿងអីថាតស៊ូនោះ ខ្ញុំមិនមែនកឹមសុខាទេ។
    យាយចាស់ខ្ញុំមិនឲ្យទៅទេ ហើយពួកនាងៗក៏មិនឲ្យខ្ញុំទៅដែរ ។
    រឿងថាទៅវិញហ្នឹង ខ្ញុំចេះតែថាកុំឲ្យសមាជិកវារលាយ
    លឿនពេកអីតើ ! ។ ដល់គេជឿ បានលុយចាយដែរហ្នឹង។
    តែអារឿងទៅ ទោះយកច្រវ៉ាក់មកទាក់ ក ក៏ខ្ញុំមិនទៅដែរ
    ចាំតែភ្លើដេកស៊ីបាយគុកអីតើ។
    ស្តាប់ចប់អ៊ាងនិយាយតប
    -សម្តេចប៉ាធាន កុំខ្វល់ ! កុំខឹង នាំបែករឿងខ្ចរខ្ចាយ ។ យើង
    គ្រាន់តែថា ទៅ ! ចាំទៅ ! បង្កើតចលនាតស៊ូ មាត់យើង វាមានទៅទាក់
    ព្រៃឯណា ! ។ ការទន្ទេញពាក្យនេះ ទុកឲ្យខ្ញុំនិងយាយហួរ ។
    ឯសម្តេចប៉ាធានចាំតែបន្ទរតាមក្រោយទៅ នោះវាមិន
    ចំណេញទាំងសងខាង។ ធ្វើបែបនេះយើងបានលុយចាយ
    រហូត ។ សំខាន់យើងបង្កើតរឿងថ្មីៗ ឲ្យបានច្រើន ដើម្បី
    បង្វែងការចាប់អារម្មណ៍ លើរឿងវិលត្រឡប់ជាការស្រេច។
    -អើ ! អ៊ាងអែងនិយាយត្រូវ ខ្ញុំខំតែច្រឡោត ប៊ិះបែកការណ៍។
    មានអ្នកណានៅក្បែរលួចស្តាប់យើងទេ (សមរង្ស៊ីនិយាយ)
    -អត់មានទេ ! សម្តេចប៉ាធាន (អ៊ាងនិយាយ)
    លបរំសៀកខ្លួនចេញពីទីនោះផុតឆ្ងាយ ខ្ញុំឈររឹតទ្រូង
    ព្រមជាមួយការ ធ្លោយសម្តីថា ឱ! លោកប៉ាធានខ្ញុំអ៊ើយ
    អញ្ចឹងអីតើទើបលោកប៉ាធាន ចាត់ទុកអ្នកជឿគាត់
    ថាសុទ្ធតែពួកល្ងង់ដូចគោ ៕

  3. so socheath says:

    send tofacebook
    ផោមមិនស្អុយ គឺមកពីអ្នកមិនចេះ
    ហិតក្លិនផោមដឹង !
    ………
    មូលនិធិ៣០ម៉ឺនដុល្លារ ប្តូរនឹងការវិលត្រឡប់មកជាប់គុក
    របស់សមរង្ស៊ី ពេលនេះវាបានក្លាយទៅជាពេលវេលានៃ
    ការផោមសម្អុយចោលរបស់លោកប្រធាន ដើម្បីចែកចាយ
    ក្រុមជនអគតិ ដែលចេះត្រឹមស្រេកឃ្លានអំណាច មុខតំណែង
    ស្រូបស្រង់ក្លិន សំរាប់ការពិចារណា ថាតើវាមានក្លិនស្អុយ
    ឬមិនស្អុយហើយ។
    ក្រុមសហសេវិកដែលល្ងឹតល្ងង់ មួយចំនួនក្រោយបានហឹត
    ក្លិនផោមលោកប្រធានដ៍មហិមារួចហើយ ពួកគេនៅតែស្រែក
    អះអាងថា ផោមលោកប្រធានមិនស្អុយទេ ។ ពួកគេនៅបាន
    ស្រែកបន្ទរទៀតថា អ្នកដែលថាផោមលោកប្រធានស្អុយ
    គឺមកពីពួកគេមិនចេះហឹតតែប៉ុណ្ណោះ។
    សម្រាប់អ្នកដែលដឹងថាផោមលោកប្រធានស្អុយណាស់
    ពេលនេះពួកគេបានសម្រេចចិត្តដើរចេញ លែងទ្រាំ ដោយការ
    ដេកចាំហឹតក្លិនផោមបែបនេះទៀតហើយ។
    ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ពួកអ្នកជាប់
    បំរាមធ្វេីនយោបាយនៃអតីតបក្សសង្គ្រោះជាតិ បានបោះ
    ជំហានតាមតិថីនយោបាយថ្មីក្នុងក្តីប្រាថ្នារបស់ខ្លួន មាន
    ជាបណ្តើរៗហើយ។ ពួកគេមិនដេកហើយដេកទៀត រង់ចាំ
    ពេលយប់ដ៏យូរ ក្នុងសុបិន្តដ៏ច្រើនស្អេកស្កះហើយផ្តេសផ្តាស
    នោះទេ។
    ជាមួយមូលនិធិ៣០ម៉ឺនដុល្លារ ជាថ្នូរនឹងការចូលមកជាប់គុក
    របស់លោកប្រធានសមរង្ស៊ី ពេលនេះបានរសាត់ទៅឆ្ងាយ
    ជាមួយពាក្យថាបាយ! បាយ ដោយគ្រាន់តែទុកអនុស្សាវរីយ៍
    ក្លិនផោមរបស់លោកប៉ាធាន អប់ទុកដល់ អស់លោក-អ្នក
    ដែលហឹតក្លិនផោមលោកប៉ាធានអត់ដឹងថាស្អុយតែប៉ុណ្ណោះ។
    លោកប៉ាធានសន្យាថាមិនមានមុខមកជាប់គុកច្រវ៉ាក់ទេ ។
    តែលោកប៉ាធានមិនចោលទេលុយមូលនិធិ គឺសុំទទួល
    យកទាំងអស់ហើយទាន! ។
    រាត្រីសមោ-ស ហាំបាហ្គើរ៍ ហតដក ស្រីក្មេងសម្រាប់
    កៀកកើយប្រឡែង ក្រេបក្លិនលំអងនាពេលរាត្រី វាជា
    ចំណូលចិត្តរបស់លោកប៉ាធាន រឿងអីត្រូវឲ្យលោក
    ប៉ាធានមកជាប់គុកនោះ ! ។ ភ្លើមែនវ៉ី !
    ដូច្នេះក្តីសង្ឃឹមចាំលោកប៉ាធានមក សូមរង់ចាំជាតិក្រោយ
    ទៀតចុះ៕

Leave a Reply

Submit Comment