សារ​ព័ត៌មាន​បរទេស​លើក​ឡើង​ថា​ ខេត្ត​កោះកុង​ជា​គោល​ដៅ​ និង​ជា​មូលដ្ឋាន​កងទ័ព​ចិន​

សារ​ព័ត៌មាន​បរទេស​លើក​ឡើង​ថា​ ខេត្ត​កោះកុង​ជា​គោល​ដៅ​ និង​ជា​មូលដ្ឋាន​កងទ័ព​ចិន


By

ឌឹ ខេមបូឌា ដេលី

សារ​ព័ត៌មាន​អន្តរជាតិ​មួយ​បាន​លើក​ឡើង​ថា​ លទ្ធភាព​កសាង​មូលដ្ឋាន​កងទ័ព​ចិន​នៅ​តែ​អាច​កើត​ឡើង​ ដោយ​មិនមែន​ជា​តំបន់​គោលដៅ​ទេសចរ​ចិន​នោះ​ឡើយ។​ សារ​ព័ត៌មាន​ THIS WEEK IN ASIA ​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ ដោយ​ដាក់​ចំណង​ជើង​ចោទ​ជា​សំណួរ​ថា ​តើ​គម្រោង​អភិវឌ្ឍន៍​របស់​ចិន​នៅ​ក្នុង​ខេត្ត​កោះកុង​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​ឬ​មួយ​ជា​មូលដ្ឋាន​យោធា​របស់​ចិន?​

សារ​ព័ត៌មាន​នេះ​លើក​ឡើង​ថា​ វាជា​រឿង​ធម្មតា​ទេ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​បង្ហាញ​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដែល​មាន​បំណង​ទាក់ទាញ​អ្នក​ទេសចរ​ចិន​ដែល​ចំណាយ​ប្រាក់​ច្រើន​ទៅ​កាន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ដោយ​ការ​សន្យា​កសាង​តំបន់​កាស៊ីណូ​ កន្លែង​វាយ​កូន​ហ្គោល​និង​តំបន់​រមណីយ​ដ្ឋាន​ប្រណីត​ជាដើម។​

កម្ពុជា​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​៤​ម៉ឺន​៥​ពាន់​ហិកតា ​ក្នុង​ខេត្ត​កោះកុង​ស្មើ​នឹង​ប្រមាណ​២០%​នៃ​តំបន់​ឆ្នេរ​សមុទ្រ​របស់​ខ្លួន​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​របស់​ចិន​ឈ្មោះ ​Union Development Group ​(UDG) ​រយៈ​ពេល​៩៩​ឆ្នាំ​ ដើម្បីអ​ភិវឌ្ឍន៍​ទៅជា​តំបន់​ទេសចរណ៍​និង​តំបន់​ពាណិជ្ជ​កម្ម។​

យ៉ាងណាក៏ដោយ​ អ្នក​ឃ្លាំ​មើល ​និយាយ​ថា ​លក្ខខណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​នេះ​គឺ​ល្អ ​ប៉ុន្តែ​ពួកគេ​សង្ស័យ​ថា​ នឹង​មាន​រឿង​នៅ​ពី​ក្រោយ​ដែល​ផ្តល់​ប្រយោជន៍​មួយ​ទៀត​ដ៏​ធំ​សម្រាប់​ចិន​ជាពិសេស​ទាក់​ទង​នឹង​ផល​ប្រយោជន៍​មូល​ដ្ឋាន​យោធា​ចិន​តែ​ម្តង។​

ការ​សង្ស័យ​បែប​នេះ​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ​ក្រោយ​ពី​មាន​ការ​បញ្ចេញ​រូបភាព​តាម​ផ្កាយ​រណប​តាម​រយៈ​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប​ដែល​បង្ហាញ​ថា ​ផ្លូវ​សម្រាប់​ព្រលាន​យន្តហោះ​នៅ​តំបន់​នេះ​មាន​ប្រវែង​វែង​ជាង​ផ្លូវ​នៅ​ព្រលាន​យន្តហោះ​ស៊ីវិល​ពិសេស​ធំ​ជាង​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ទៅ​ទៀត។​

អ្នក​វិភាគ​និង​អ្នក​ជំនាញ​ផ្នែក​គោល​នយោបាយ ​និង​យុទ្ធ​សាស្ត្រ​អន្តរជាតិ​មួយ​ចំនួន​ដែល​សារ​ព័ត៌មាន​នេះ​បាន​ដក​ស្រង់​សម្តី​សុទ្ធ​តែ​បង្ហាញ​មតិ​ស្រដៀង​គ្នា​ថា ​លទ្ធភាព​បង្កើត​មូលដ្ឋាន​យោធា​ចិន​ក្នុង​ទឹក​ដី​ខេត្ត​កោះកុង​ពិតជា​អាច​កើត​មាន​ឡើង ​ដ្បិត​មាន​រូបភាព​មួយ​ចំនួន​បាន​លេច​ឡើង​ដូច​ជា​ការ​កសាង​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ ​ដែល​អាច​ឱ្យ​នាវា​ធំៗ ​ឬ​នាវា​យោធា​ចិន​ចុះ​ចត​បាន។​ ពួកគេ​និយាយ​ថា​ ការ​សាង​សង់​ព្រលាន​យន្តហោះ​ធំ​នេះ​អាច​បម្រើ​ផល​ប្រយោជន៍​យោធា​ច្រើន​ជាង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​របស់​ប្រទេស។​

ប្រភព​ដដែល​លើក​ឡើង​ថា​ រយៈ​ពេល​៩៩​ឆ្នាំ​ជា​ពេលដ៏​យូរ​នៃ​ការ​ផ្តល់​ដី​សម្បទាន​នេះ​ដោយ​អាច​ផ្តល់​លទ្ធភាព​ដល់​ចិន​តាំង​មូលដ្ឋាន​គ្រឹះ​របស់​ខ្លួន​ជា​អចិន្ត្រៃយ៍​ទៀត​ផង។​

ក្រុម​អ្នក​វិភាគ​ក៏​បាន​ប្រៀប​ធៀប​ថា ​ការ​បើក​ដៃ​ឱ្យ​ចិន​វិនិយោគ​នៅ​ខេត្ត​កោះកុង​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ការ​វិនិយោគ​របស់​ចិន​នៅ​ប្រទេស​មួយ​ចំនួន​ ដូច​ជា​ស្រីសង្កា​​​ភូមា ​និង​ប៉ាគីស្ថាន​ជាដើម​ ហើយ​នៅ​ពេល​ដែល​ប្រទេស​ទាំង​នោះ​គ្មាន​លទ្ធភាព​ក្នុង​ការ​ដោះ​ស្រាយ​បំណុល​ ចិន​ ​ប្រទេស​នោះ​ ក៏​បាន​កាត់​កំពង់​ផែ​របស់​ខ្លួន​ប្រគល់​ទៅឱ្យ​ចិន​គ្រប់​គ្រង​តែ​ម្តង។​

ពួក​គេបាន​លើក​ឡើង​ថា ​ប្រសិន​បើ​មូលដ្ឋាន​យោធា​ចិន​មាន​វត្តមាន​នៅ​កម្ពុជា​នោះ​វា​នឹង​ធ្វើ​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស​ដល់​ប្រទេស​ក្នុង​តំបន់​ពិសេស​បញ្ហា​ចម្រូង​ចម្រាស​ដែល​កំពុង​កើត​មាន ​ដូចជា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ជាដើម។​ មិន​តែ​ប៉ុណ្ណោះ ​បញ្ហា​នេះ​នឹង​កាន់​តែ​ធ្វើ​ឱ្យ​ចិន​ និង​អាមេរិក​មានការ​រង្គោះ​រង្គើ​ក្នុង​ជម្លោះ​ភូមិ​សាស្ត្រ​នយោបាយ​ផង​ដែរ។​

ទោះជាយ៉ាង​ណា​ក៏​ដោយ ​កាលពី​ចុង​ឆ្នាំ​២០១៨​ និង​ដើម​ឆ្នាំ​នេះ ​លោក​ ហ៊ុន សែន​ ព្រម​ទាំង​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុង​ភ្នំពេញ​បាន​ច្រាន​ចោល​ព័ត៌មាន​នៃ​លទ្ធភាព​កសាង​មូល​ដ្ឋាន​ទ័ព​ចិន​នៅក​ម្ពុជា ​ដោយ​ថា ​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​វត្តមាន​កងទ័ព​ ឬ​មូលដ្ឋាន​យោធា​បរទេស​ណា​មួយ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ឡើយ។ ​

កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ សារ​ព័ត៌មាន​បរទេស​ The Asian Times ​បាន​ចុះ​ផ្សាយថា​ ចិន​កំពុង​ប្រើ​ប្រាស់​ទឹក​ដី​កម្ពុជា​ធ្វើ​ជាមូលដ្ឋាន​យោធា​ដើម្បី​ការពារ​ផល​ប្រយោជន៍​យុទ្ធ​សាស្ដ្រ​នយោបាយ ​ពាណិជ្ជ​កម្ម ​និង​យោធា​ក្នុង​តំបន់​ ដែល​ អាច​ឈាន​ទៅ​បង្កើត​ជា​សង្គ្រាម​ត្រជាក់​រវាង​ចិន ​និង​សហ​រដ្ឋ​អាមេរិក​ក្នុង​ទឹកដី​មួយ​នេះ​ផង​ដែរ។​

មន្ត្រី​ជាន់ខ្ពស់ ​និង​ឯក​អគ្គ​រដ្ឋទូត​របស់​សហ​រដ្ឋ​អាមេរិក​ចប់​អាណត្តិ​លើក​ឡើង​អំពី​ក្តី​បារម្ភ​ចំពោះ​លទ្ធភាព​មូលដ្ឋាន​យោធា​បរទេស​ ដោយ​សំដៅ​ទៅ​លើ​ប្រទេស​ចិន​ ក្នុង​ទឹកដី​កម្ពុជា​ផង​ដែរ៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "សារ​ព័ត៌មាន​បរទេស​លើក​ឡើង​ថា​ ខេត្ត​កោះកុង​ជា​គោល​ដៅ​ និង​ជា​មូលដ្ឋាន​កងទ័ព​ចិន​"

  1. Anonymous says:

    in time that supper powers nation raising to be a No 1 to polishing the world. there are three nation are in the raise UNITED STATE that was a No1 super powers nation after world war three until this day, CHINA a rising star is preparing to be a No1 super powers to lead the world and also the SOVEIT also wanted to be in charge of the world . every one knew this is the problem that the whole world are facing this day. we knew there was two policy that the whole world have to choose from ( communist and democracy) please look at and comparing how many country are holding communist policy and how many country are holding democracy???? this is the main problem that the whole world is facing world war 3 that can lead to the end of the world. in Cambodian word said ( PLEING CHHESS KAL ) my warning to HUN SEN the childish leader of KAMPOUCHEA do not involve in this raise you are too small. the US and EU is the largess democracy in the world are watching to see which country support the communist CHINA. I knew HUN SEN and his followers said KAMPOUCHEA is not in CHINA policy but sorry the pitcher is not showing that. my warning to HUN SEN and his followers you all are waiting for the last judgement from the US and EU. I personally want to ask HUN SEN can he swear to GOD if all Cambodian wanted to support him from the bottom of their hard . my advice to HUN SEN is do not trying to be the enemy of GOD and Cambodian also the whole world

Leave a Reply

Submit Comment