លោក​ សម​ រង្ស៊ី​ បញ្ជាក់​ជាថ្មី​ថា ​លោក​ ហ៊ុន​ សែន​ មិន​អាច​បំបែក​លោ​ក កឹម សុខា​ ពី​លោក​នឹង​ពី​គណបក្ស​ សង្គ្រោះ​ជាតិ ​បាន​ឡើយ

2019-03-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៣។ AFP PHOTO/Brendan SMIALOWSKI
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៣។ AFP PHOTO/Brendan SMIALOWSKI


មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី បញ្ជាក់​ជាថ្មី​ថា ​លោក​ ហ៊ុន​ សែន​ មិន​អាច​បំបែក​លោក កឹម សុខា​ ប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ​ និង​លោក​បាន​នោះ​ទេ។ ការ​បញ្ជាក់​បែបនេះ​ដោយសារ​មន្ត្រី​គណបក្សប្រជាជន​កម្ពុជា​ប្រាប់​ទៅ​ក្រុម កឹម សុខា និយម និង​កូន​ស្រី​លោក កឹម សុខា​ ឱ្យ​ឆាប់​ដាក់​ពាក្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។

លោក សម​ រង្ស៊ី​ លើក​ឡើង​ថា​ ទោះ​ជា​លោក កឹម​ សុខា​ ត្រូវ​បាន​លោក​ ហ៊ុន​ សែន​ ចាប់​យក​ធ្វើជា​ចំណាប់​ខ្មាំង​នយោបាយ​ និង​ឃុំខ្លួន​ក្នុង​ផ្ទះ​យ៉ាង​ណា​ក៏​ដោយ​ក៏​លោក​ កឹម​ សុខា​ នៅ​តែ​ស្មោះត្រង់​ចំពោះ​គណបក្ស​ សង្គ្រោះ​ជាតិ​ ដដែល។

លោក​បន្ត​ថា​ ក្រោម​សម្ពាធ​អន្តរជាតិ​ ដែល​ជា​ការ​ដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​ដ៏​ធ្ងន់ធ្ងរ​ពី​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​នឹង​ធ្វើ​ឱ្យ​របប​ទីក្រុង​ភ្នំពេញ​ដោះ​លែង កឹម សុខា ក្នុង​ពេល​ឆាប់ៗ នេះ​ហើយ​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ។ នេះ​បើ​ការ​សរសេរ​របស់​លោក​ សម រង្ស៊ី នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថ្ងៃ​ទី៩ ខែ​មីនា។

លោក​ប្រាប់​ទៅ​មន្ត្រី​គណបក្ស​ សង្គ្រោះ​ជាតិ​ ដែល​ជាប់​បម្រាម​ទាំង​អស់​មិន​ចាំបាច់​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​ក្រុង​ភ្នំពេញ​ទេ ព្រោះ​ពួក​នឹង​ទទួល​បាន​សិទ្ធិ​នេះ​ជា​ស្វ័យប្រវត្តិ​ក្នុង​ពេល​ឆាប់ៗ នេះ។

លោក​ចោទប្រកាន់​ថា​ព្រមាន​ថា​ ការ​ទៅ​សុំ​សិទ្ធិ​ពី​លោក​ ហ៊ុន​ សែន​ ដើម្បី​ធ្វើ​នយោបាយ​ឡើង​វិញ​ក្នុង​កាលៈទេសៈ​ ដែល​លោក កឹម សុខា នៅ​ជាប់ឃុំឃាំង​ និង​គណបក្ស​ សង្គ្រោះ​ជាតិ ​មិន​ទាន់​បាន​ដំណើរ​ការ​ឡើង​វិញ​បែបនេះ​ គឺ​ជា​ការ​ចុះ​ចូល​ជាមួយ​លោក ហ៊ុន សែន។ ការ​លើកឡើង​របស់​លោក​សម​ រង្ស៊ី​ ជា​ការ​ឆ្លើយតបទៅនឹង​មន្រ្តី​គណបក្ស​កាន់អំណាច។

អ្នក​នាំ​ពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក សុខ ឥសាន សរសេរ​នៅ​លើ​ប្រពន្ធ​តេឡេក្រាម​ថា នៅ​ពេល​នេះ​ជា​ឱកាស​សម្រាប់​ក្រុម កឹម​ សុខា​និយម​ ជា​ពិសេស​កូន​ស្រី​ កឹម សុខា​ ដើម្បី​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ លោក​បន្ត​ថា​ លោក​ កឹម​ សុខា ​និង​លោក​ សម​ រង្ស៊ី​ មិនមែន​ជា​មនុស្ស​តែ​មួយ​ទៀត​ទេ​ ព្រោះ​លោក​ សម​ រង្ស៊ី​ តែង​ជាន់​ពន្លិច​លោក​លោក​ កឹម​ សុខា។

សកម្មជន​គណបក្ស សង្គ្រោះ​ជាតិ ម្នាក់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស​លោក​ ស្រី មាស លក្ខិណា មាន​ប្រសាសន៍​ថា​ ប្រសិន​បើ​គណបក្ស​ សង្គ្រោះ​ជាតិ ​រូប​ណា​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក ហ៊ុន សែន គឺ​មានន័យ​ថា គេ​ទទួល​ស្គាល់​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស សង្គ្រោះ​ជាតិ ថា​ ស្រប​ច្បាប់៖ «អ្នកចូលរួម​សុំ​សិទ្ធិ​ដោយ​យក​លេស​ថា ដើម្បី​បង្រួបបង្រួម​ជាតិ​ខ្ញុំ​គិត​ថា នេះ​លេស​ដោះ​សារ​ប៉ុណ្ណោះ​ អ្នក​នោះ​ គឺ​ជា​មនុស្ស​គ្មាន​តម្លៃ​ទេ​អន់​ជាង​សកម្មជន​ជាន់​ក្រោម​ទៀត»

មកទល់​ពេល​នេះ​មាន​អតីត​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ ៣រូប បាន​ចុះ​ធ្វើ​នយោបាយ​ឡើង​វិញ។ ពីរ​នាក់​ក្នុង​ចំណោម ៣នាក់​នោះ​ធ្លាប់​រិះគន់​គណបក្ស សង្គ្រោះ​ជាតិ។ អ្នក​ស្គាល់​មនុស្ស​ពីរ​នាក់​នោះ​ច្បាស់​អះអាង​ថា​ ពួក​គេ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ដើម្បី​ការពារ​ផល​ប្រយោជន៍​ផ្ទាល់​ ដើម្បី​អាច​លក់​ដី។

អ្នកវិភាគ​នយោបាយ​លោក​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លោក​ គឹម​ សុខ​ យល់​ថា​គណបក្ស​ប្រឆាំង​ត្រូវ​ពង្រឹង​វិន័យ​ផ្ទៃក្នុង​របស់​គណបក្ស​ ហើយ​ធានា​ថា​ បក្ស​នេះ​ដើរ​លើ​បន្ទាត់​តែ​មួយ​ គឺ​រួម​គ្នា​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​បន្ត​ថា ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​មន្ត្រី​គណបក្ស សង្គ្រោះ​ជាតិ រត់​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​ក្រុង​ភ្នំពេញ​លុះ​ត្រា​ណា​មេ​ដឹក​នាំ​កំពូល​នៃ​គណបក្ស​នេះ​ចេះ​ធ្វើ​ការ​ជា​មួយ​គ្នា​ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ៖ «ប្រជាធិបតេយ្យ​ណា​ក៏​ដោយ​ ត្រូវ​មាន​វិន័យ​បើ​អត់​វិន័យ​ទៅ​ជា​អនាធិបតេយ្យ​ទៅ​ជា​ការ​បង្ហាញ​ទៅ​ជា​ជម្លោះ​បែកបាក់​ហើយ​ម៉្លោះ​ហើយ ​ត្រូវ​មាន​វិន័យ​ផ្ទៃក្នុង​ឱ្យ​ច្បាស់​ហើយ​វិន័យ​ផ្ទៃក្នុង​ហ្នឹង​ គឺ​ផ្ដើម​ចេញពី​ការ​ជជែក​គ្នា​ក្នុង​ផ្ទៃ​ក្នុង​កំណត់​ផ្ទៃក្នុង​ឱ្យ​ច្បាស់»

ក្រោយ​ការ​យុទ្ធនាការ​របស់​របប​លោក​ហ៊ុន​ សែន​រំលាយ​បក្ស​ សង្គ្រោះ​ជាតិ​ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧​ មក​ យ៉ាង​ហោច​ណាស់​ក៏​មាន​មន្ត្រី​បក្ស​ប្រឆាំង​ប្រមាណ​ជិត ៨០នាក់​ បាន​ភៀស​ខ្លួន​ទៅ​លាក់​ខ្លួន​នៅ​ទី​សុ​វត្ថ​ភាព ​ដើម្បី​ជៀស​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​របស់​គណបក្ស​កាន់​អំណាច​ និង​របប​លោក​ ហ៊ុន​ សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

3 Responses to "លោក​ សម​ រង្ស៊ី​ បញ្ជាក់​ជាថ្មី​ថា ​លោក​ ហ៊ុន​ សែន​ មិន​អាច​បំបែក​លោ​ក កឹម សុខា​ ពី​លោក​នឹង​ពី​គណបក្ស​ សង្គ្រោះ​ជាតិ ​បាន​ឡើយ"

  1. so socheath says:

    Send to facebook
    ផលវិជ្ជមាន នៃ ឧបាយកល ល្បិចកលពិសពុលរបស់ក្រុមប្រឆាំងក្រៅច្បាប់
    បានត្រឹមតែធ្វើឲ្យមហាជន ប្រជាជនឱ្យស្អប់ខ្ពើមតែប៉ុណ្ណោះ !
    —————-
    ឧបាយកល ល្បិចកលពិសពុលរបស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលបាននិងកំពុងបំផ្លើស
    ស្ថានការណ៍ពិត របស់កម្ពុជា ក្នុងគ្រាបច្ចុប្បន្ន គឺពួកគេ កំពុងផ្តោតការនិយាយ ពីសិទ្ធិ សេរីភាព ប្រជាធិបតេយ្យរបស់ពលរដ្ឋ និងយកភាពអសកម្មខ្លះរបស់ក្រុមមន្ត្រីជើងល្មៀតមួយចំនួននៅ
    ក្នុងសង្គមជាតិ សំដៅបំផុសញុះញង់បោកបញ្ឆោត មហាជន ប្រជាជនឱ្យស្អប់ខ្ពើមនិងលែងមាន
    ជំនឿទុកចិត្តលើរដ្ឋអំណាចសព្វថ្ងៃ សំដៅប៉ុនប៉ងផ្លាស់ប្តូររបបនយោបាយ តាមរយៈបដិវត្តន៍ពណ៌ដោយយកលំនាំតាមចលនា បះបោរគ្មានលក្ខណៈប្រជាធិបតេយ្យ ដែលបានកើតឡើងកន្លងទៅ ក្នុងប្រទេសខ្លះនៅមជ្ឈឹមបូព៌ា នៅអឺរ៉ុបខាងកើត ដូចជាអ៊ុយក្រែនជាដើម។
    ទោះបីក្រុមប្រឆាំងក្រៅច្បាប់កំពុងប្រើប្រាស់មហិច្ឆតានយោបាយបែបនេះរបស់ពួកគេក្តី ពួកគេតែងតែជួបនូវភាពបរាជ័យ តាមរយះចលនាប្រជាធិបតេយ្យ ក្លែងក្លាយរបស់ពួកគេជានិច្ច
    បើទោះបីជាពួកគេ ខិតខំប្រើលេសដដែលនៃរបស់ដែលហៅថា ការផ្លាស់ប្តូរជាវិជ្ជមានក្នុងឆ្នាំ២០១៩
    ដោយអំពាវនាវយ៉ាងងងើល អត់អៀនខ្មាសឱ្យកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្រោកឈរ
    ឡើងប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត
    របស់ប្រជាពលរដ្ឋដ៏ច្រើនលើសលប់នៅទូទាំងប្រទេសក្តី ។
    សម្រាប់រឿងរ៉ាវរបស់កឹមសុខា ដែលសមរង្ស៊ីអះអាងថា កឹម សុខា ត្រូវបានលោក ហ៊ុន សែន
    ចាប់យកធ្វើជាចំណាប់ខ្មាំងនយោបាយ និងឃុំខ្លួនក្នុងផ្ទះយ៉ាងណាក៏ដោយក៏លោក កឹម សុខា នៅតែស្មោះត្រង់ចំពោះគណបក្ស សង្គ្រោះជាតិ ដដែលនោះ ឯ/ឧ គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៍ បានបញ្ជាក់ហើយថា កឹម សុខា មិនស្ថិតក្រោមរបបនៃការឃុំខ្លួនបណ្តោះអាសន្នទេ គឺដាក់ឲ្យស្ថិតក្នុងរបបនៃការដាក់
    ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតែប៉ុណ្ណោះ ។ ពីព្រោះថា កឹម សុខា ត្រូវបានចៅក្រម
    ស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧។ ប៉ុន្តែនៅថ្ងៃទី០៩
    ខែកញ្ញា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរក៏បាន សម្រេចដោះលែងលោក កឹម សុខា ឱ្យនៅក្រៅឃុំវិញ ដោយជំនួសមកវិញនូវវិធានការនៃការសម្រេចដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ
    តាមផ្លូវតុលាការ ដោយភ្ជាប់នូវកាតព្វកិច្ចមួយចំនួន សម្រាប់ កឹម សុខា នោះគឺការអនុវត្តដោយអនុលោម
    តាមបទប្បញ្ញត្តិ នៃក្រមនីតិវិធីព្រហ្មទណ្ឌជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីមាត្រា២២៣ ដល់មាត្រា២៣០។
    ការសម្រេចរបស់ចៅក្រមស៊ើបសួរដែសម្រេចដាក់ឲ្យ កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ បានចង្អុលបង្ហាញនូវការតព្វកិច្ចមួយចំនួន ឲ្យ កឹម សុខា អនុវត្ត ក្នុងនោះចៅក្រមស៊ើបសួរបានកំណត់បរិវេណ
    ព្រំប្រទល់ដែនដីមួយដែលអនុញ្ញាតឲ្យ កឹម សុខា ធ្វើដំណើរបាន ដែលបរិវេណនេះ ពុំមែនមាន
    ទំហំត្រឹមតែគេហដ្ឋាន កឹម សុខា នោះទេ ។ ហេតុនេះ កឹម សុខា អាចធ្វើដំណើរចេញពីគេហដ្ឋានរបស់លោកបាន។
    ត្រង់ថា កឹម សុខា ចេញ ឬមិនចេញពីគេហដ្ឋានរបស់គាត់ គឺជាសិទ្ធិរបស់គាត់ ហើយតាមច្បាប់កម្ពុជា ការឃុំខ្លួនត្រូវធ្វើនៅពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែតែប៉ុណ្ណោះ ។
    វិញ្ញាសាសាកល្បងដើម្បីការពារខ្លួន របស់សមរង្ស៊ីនៅពេលនេះ បានបង្ហាញឱ្យឃើញច្បាស់ថា បានទទួលនូវភាពបរាជ័យដោយសារប្រជាពលរដ្ឋ មិនជឿមិនស្តាប់តាមការបំផុសបំផុលអុចអាល
    របស់មេឧទ្ទាមប្រឆាំងក្រៅច្បាប់សមរង្ស៊ីនេះទេ។
    ការការពារ ការកសាងអភិវឌ្ឍន៍ប្រទេសជាតិ បានចម្រើនរុងរឿងបាន វាអាស្រ័យលើកត្តាស្លាប់រស់
    ដែលមិនអាចខ្វះបានគឺសុខសន្តិភាព និងស្ថេរភាពក្នុងសង្គម។ គ្មានសុខសន្តិភាព និងស្ថេរភាពក្នុងសង្គម ដំណើរការពង្រឹងស្ថាប័នប្រជាធិបតេយ្យ នឹងការពង្រឹងនីតិរដ្ឋមិនអាចមានដំណើរការទៅមុខ
    ដោយល្អនោះឡើយ ។
    ហេតុនេះទោះបីសមរង្ស៊ី និងបក្សពួក ខិតខំប្រឹងប្រែងដើម្បីបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជាយ៉ាងណាក្តី ក៍មិនអាចទៅរួចនោះទេ ព្រោះថាប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់ក្នុងការថែរក្សាសុខសន្តិភាព និងស្ថេរភាពក្នុងសង្គមដែលមិនអាចខ្វះបាននេះ ៕

  2. so socheath says:

    Send to facebook
    ឱ !លោកប៉ាធាន ដ៏មហិមា
    ………….
    ដូចជាស្ងប់ស្ងាត់ខុសសព្វមួយដង លោកប៉ាធានខ្ញុំ
    ថ្ងៃនេះ គាត់អង្គុយមើលហ្វេសប៊ុកយ៉ាងជក់ចិត្ត។
    គាត់អង្គុយសុខៗ មិនដឹងជាខ្យល់ចង្រៃស្អី ហក់មកធាក់គាត់
    ធ្វើឲ្យគាត់ស្ទុះក្រញ៉ាង ស្រែកគំហកចង្អុលមុខហ្វេសប៊ុក
    ស្លេវៗ ជាមួយសម្តីថា -អ្ហែងនិយាយភ្លើ អាពភ្លើ !
    -អ្ហែងភ្លើណាស់ អាភ្លើ !
    គាត់និយាយផង ចង្អុលផង បែបនេះជាច្រើនដង។ បើតាម
    អារម្មណ៍ខឹងរបស់គាត់ ហាក់បីដូចជាគាត់ចង់ទំពារទូរស័ព្ទ
    ដែលគាត់កំពុងមើលហ្វេសប៊ុកនេះ ឲ្យម៉ត់ដូចអាចម៌ភេ
    តែម្តង ។
    អេង ឆៃអ៊ាង អ្នកតាមស៊ីតាមផឹកជាមួយលោកប៉ាធាន កាល
    បើឃើញសភាវៈលោកប៉ានបែបនេះ បានស្ទុះវឹង រួចដើរត្រុនៗ
    ចូលមកក្បែរជាមួយសម្តីថា (សម្តេច ?) ប៉ាធាន តើមានរឿងអី!
    -វាឲ្យខ្ញុំទៅចូលគុក (សមរង្សីនិយាយ)
    -អ្នកណាឲ្យសម្តេចប៉ាធានទៅចូលគុក ? (អេងឆៃអ៊ាងបញ្ជាក់)
    -គឺវា ! (សមរង្ស៊ីនិយាយផង ចង្អុលទៅទូរស័ព្ទដែលខ្លួនកំពុងកាន់ផង)
    ឃើញបែបនេះ អេងឆៃអ៊ាង លួចសើច ដោយងាកមុខចេញ។
    អ៊ាងនិយាយថា
    -សម្តេចប៉ាធាន ទៅចាប់អារម្មណ៍ស្អីជាមួយសម្តី ពួកអាយើង
    បោកបានហ្នឹងនោះ! ។ ពួកអាអស់ហ្នឹង! ល្ងង់ដូចគោ ពួកវាមិនយល់សាច់ការស្អីទេ !
    -តែវាដេញខ្ញុំឲ្យចូលខ្លួនឲ្យហ៊ុនសែនចាប់ ។ វាថាអាហ្នឹង
    បានហៅថាតស៊ូ។ ចាប់ខ្លួនខ្ញុំដាក់គុក ណា! មិនមែនវា
    ជាប់គុកឯណា ។ រឿងអីថាតស៊ូនោះ ខ្ញុំមិនមែនកឹមសុខាទេ។
    យាយចាស់ខ្ញុំមិនឲ្យទៅទេ ហើយពួកនាងៗក៏មិនឲ្យខ្ញុំទៅដែរ ។
    រឿងថាទៅវិញហ្នឹង ខ្ញុំចេះតែថាកុំឲ្យសមាជិកវារលាយ
    លឿនពេកអីតើ ! ។ ដល់គេជឿ បានលុយចាយដែរហ្នឹង។
    តែអារឿងទៅ ទោះយកច្រវ៉ាក់មកទាក់ ក ក៏ខ្ញុំមិនទៅដែរ
    ចាំតែភ្លើដេកស៊ីបាយគុកអីតើ។
    ស្តាប់ចប់អ៊ាងនិយាយតប
    -សម្តេចប៉ាធាន កុំខ្វល់ ! កុំខឹង នាំបែករឿងខ្ចរខ្ចាយ ។ យើង
    គ្រាន់តែថា ទៅ ! ចាំទៅ ! បង្កើតចលនាតស៊ូ មាត់យើង វាមានទៅទាក់
    ព្រៃឯណា ! ។ ការទន្ទេញពាក្យនេះ ទុកឲ្យខ្ញុំនិងយាយហួរ
    ឯសម្តេចប៉ាធានចាំតែបន្ទរតាមក្រោយទៅ នោះវាមិន
    ចំណេញទាំងសងខាង។ ធ្វើបែបនេះយើងបានលុយចាយ
    រហូត ។ សំខាន់យើងបង្កើតរឿងថ្មីៗ ឲ្យបានច្រើន ដើម្បី
    បង្វែងការចាប់អារម្មណ៍ លើរឿងវិលត្រឡប់ជាការស្រេច។
    -អើ ! អ៊ាងអែងនិយាយត្រូវ ខ្ញុំតែច្រឡោត ប៊ិះបែកការណ៍។
    មានអ្នកណានៅក្បែរលួចស្តាប់យើងទេ (សមរង្ស៊ីនិយាយ)
    -អត់មានទេ ! សម្តេចប៉ាធាន (អ៊ាងនិយាយ)
    លបរំសៀកខ្លួនចេញពីទីនោះផុតឆ្ងាយ ខ្ញុំឈររឹតទ្រូង
    ព្រមជាមួយការ ធ្លោយសម្តីថា ឱ! លោកប៉ាធានខ្ញុំអ៊ើយ
    អញ្ចឹងអីតើទើបលោកប៉ាធាន ចាត់ទុកអ្នកជឿគាត់
    ថាសុទ្ធតែពួកល្ងង់ដូចគោ ៕

  3. so socheath says:

    Send to facebook
    រង់ចាំការសម្រេចពីលោកប៉ាធាន គឺជារឿងឆោតល្ងង់
    ……………….
    រយពាន់បញ្ហារដែលលោកប៉ាធានសមរង្ស៊ីបង្កើតមុននិង
    ក្រោយក្នុងពេលនេះ វាបានធ្លាក់ចូលក្នុងអន្លុងនៃសុភាសឹត
    ខ្មែរ ដែលថា បាក់កំពង់ លង់ទ្រនេស ដែលនេះគឺជាពាក្យ
    អះអាង របស់អតីតអ្នកតំណាងរាស្ត្រអតីតគណៈបក្សសង្គ្រោះ
    ជាតិដែលបានលើកឡើង ។
    ពួកគាត់ថា ការឃោសនាសម្រាប់ដង្ហើមចុងក្រោយរបស់
    លោកប៉ាធានសមរង្ស៊ីនាពេលនេះ គឺសុំកុំឲ្យពួកអ្នកជាប់
    បំរាមនយោបាយ ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
    តាមផ្លូវច្បាប់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា។
    សមរង្ស៊ីបានលើកឡើងនូវហេតុផលថា ប្រសិនបើមានការសុំសិទ្ធិធ្វើ
    នយោបាយឡើងវិញពីសំណាក់អ្នកជាប់បំរាម នោះគឺជា
    ការរួមដៃកំទេចបក្សសង្គ្រោះជាតិ ដែលបក្សនេះបានស្លាប់
    បាត់តាមផ្លូវច្បាប់ពាក់ព័ន្ធនិងទង្វើក្បត់ជាតិរួចទៅហើយនោះ
    និងថា ក៏ជាទង្វើដែលគ្រប់គ្នាព្រមទទួលស្គាល់កំហុស
    ផងដែរ ។ តែពួកគាត់មិនយល់ដូច្នេះទេ ។
    អតីតអ្នកតំណាងរាស្ត្រជាប់បំរាមនយោបាយទាំងនោះ បាន
    លើកឡើងបន្តទៀតថា ការពិតទៅរឿងក្បត់ជាតិឬមិនក្បត់
    ជាតិវាជារឿងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងបក្សប៉ុន្មាននាក់
    មិនជាប់ពាក់ព័ន្ធនិងពួកគាត់ទេ ។ ពួកគាត់ទទួល
    រងនូវបំរាមនយោបាយអាស្រ័យពួកគាត់នៅក្នុងតំណែងតំណាង
    រាស្ត្រក្នុងបក្សដែលត្រូវបានរំលាយចោលប៉ុណ្ណោះ ។ ដូច្នេះ
    ការរំលាយបក្សគឺផ្លូវច្បាប់ មិនមែនពួកគាត់កំទេចទេ ឯការ
    ដែលថា ពួកគាត់ហាក់ព្រមទទួលស្គាល់កំហុស ពួកគាត់
    មិនអាចទទួលយកបានទេ ពួកគាត់គ្មានកំហុស និងពួក
    គាត់មិនមែនជាអ្នកដឹកនាំជាន់ខ្ពស់ក្នុងបក្សឯណា ( ?) ។
    ពួកអតីតអ្នកតំណាងរាស្ត្រទាំងនោះ បានបញ្ជាក់ជាចុងក្រោយ
    យ៉ាងច្បាស់ថា មកដល់ពេលនេះ វាគឺជាពេលវេលា ដែល
    ពួកគាត់ត្រូវធ្វើការសម្រេចចិត្ត ក្នុងការស្នើសុំសិទ្ធិដើម្បី
    ធ្វើនយោបាយឡើងវិញហើយ ។ ពួកគាត់មិនអាចរង់ចាំ
    បក្សដែលងាប់បាត់ទៅហើយៗរស់ឡើងវិញកើតនោះទេ។
    ព្រោះថា តាមផ្លូវច្បាប់ក៏គ្មានករណីដូចនេះ កើតឡើងនោះ
    ដែរ ។
    គាត់ថាការរង់ចាំការសម្រេចចិត្តណាមួយពីលោកប៉ាធាន
    សមរង្ស៊ី គឺជារឿងឆោតល្ងង់បំផុត ។
    មនុស្សគ្រប់រូប សុទ្ធតែមានមនសិការនិងការសំរេចចិត្ត
    រៀងខ្លួន ។ តែថារស់នៅក្នុងបក្ស គឺបក្សជាអ្នកធ្វើសេចក្តី
    សម្រេច ឯយើងជាអ្នកអនុវត្តន៍។ តែបក្សសង្គ្រោះជាតិ
    ងាប់ហើយ ។ ទាំងមេទាំងកូនសុទ្ធតែជាប់បម្រាមធ្វើ
    នយោបាយ ដូចនេះគ្មានសេចក្តីសម្រេចចិត្តខាង
    នយោបាយស្អីទៀតទេ ។ការសម្រេចគឺអាស្រ័យលើម្នាក់ៗប៉ុណ្ណោះ ៕