“លោក ហ៊ុន សែន ប្រើ​ល្បិច​បំបែក​បក្ស​ប្រឆាំង ទើប​ផ្ដល់​សិទ្ធិ​នយោបាយ​ដល់​មន្ត្រី​បក្ស​នេះ”

ដោយ មួង ណារ៉េត
2019-03-09
RFA

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ Photo: RFA
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។ Photo: RFA


នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​ល្បិច​នយោបាយ​របស់​លោក ហ៊ុន សែន ដែល​ខំ​កែ​ច្បាប់​គណបក្ស​នយោបាយ ដើម្បី​ជា​លេស​ថា​ផ្ដល់​សម្បទា​ឱ្យ​មន្ត្រី​បក្ស​ប្រឆាំង​នោះ ថា​ជា​រឿង​គួរ​ឱ្យ​អស់សំណើច និង​មាន​ចេតនា​គ្រាន់តែ​ដើម្បី​បំបែក​បំបាក់ មន្ត្រី​បក្ស​ប្រឆាំង​នេះ​តែប៉ុណ្ណោះ។

លោក Brad Adams ថ្លែងប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី៨ ខែ​មីនា ថា នរណា​ក៏​ដឹង​ដែរ​ថា អ្នក​ធ្វើ​ច្បាប់​រម្លាយ​គណ​បក្ស​សង្គ្រោះជាតិ និង​ហាមឃាត់​សិទ្ធិ​នយោបាយ​មន្ត្រី​ទាំង ១១៨​រូប ក៏​លោក ហ៊ុន សែន អ្នក​ធ្វើ។ ដូច្នេះ​លោក​ថា មានរឿង​អី​ដែល​មន្ត្រី​បក្ស​ប្រឆាំង ត្រូវ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក ហ៊ុន សែន។

លោក​បន្ត​ថា លោក ហ៊ុន សែន ទៅវិញ​ទេ ដែល​ជា​អ្នកបង្កើត​បញ្ហា​ទាំងអស់​នេះ​ឡើង ដូច្នេះ​លោក ហ៊ុន សែន ត្រូវតែ​ផ្ដល់​សិទ្ធិ​នយោបាយ​នេះ​មក​ឱ្យ​មន្ត្រី​ទាំងនោះ​វិញ ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់។

ទោះជា​យ៉ាង​នេះ​ក្តី លោក​បញ្ជាក់​ថា លោក ហ៊ុន សែន កំពុងតែ​ចាញ់​ល្បែង​នយោបាយ​នេះ ដោយ​ខ្លួនឯង ព្រោះ​រហូត​មក​ដល់​ពេល​នេះ មាន​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ តែ​បី​រូប​ប៉ុណ្ណោះ ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នេះ។ លោក Brad Adams កោតសរសើរ​អំពី​គុណ​តម្លៃ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ឯទៀត ដែល​ក្លាហាន និង​អត់ធ្មត់ មិន​លុះ​តាម​ល្បិច​នយោបាយ​របស់​លោក ហ៊ុន សែន៖ «បំណង​ធំ​របស់​លោក ហ៊ុន សែន គឺ​បំបែកបំបាក់​គណបក្សប្រឆាំង​។ លោក ហ៊ុន សែន ប្រហែល​យល់ថា ខ្លួនឯង​ឆ្លាត​វៃ​ក្នុង​រឿង​នេះ។ គាត់​ចាប់​លោក កឹម សុខា ដាក់គុក​។ គាត់​ព្យាយាម​បំបែកបំបាក់​ក្រុម​អ្នកគាំទ្រ​បក្ស​ប្រឆាំង ដែល​និយម​លោក កឹម សុខា និង ក្រុម​អ្នក​និយម​លោក សម រង្ស៊ី។ គាត់​ដាក់​សម្ពាធ ឱ្យ​ក្រុម​លោក កឹម សុខា ធ្វើ​សម្បទាន​ដើម្បី​ឱ្យ​បាន​ដោះលែង​លោក កឹម សុខា។ គាត់​បញ្ចុះបញ្ចូល​ក្រុម​លោក កឹម សុខា ឱ្យ​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​។ បន្ទាប់​មក​ទៀត គាត់​នឹង​បំបែក​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ជា​កូន​បក្ស​តូច​មួយ ក្រោម​ការដឹកនាំ​របស់​លោក កឹម សុខា និង ស្រប​ពេល​លោក សម រង្ស៊ី មិន​នៅ​ក្នុង​ប្រទេស។ ប៉ុន្តែ អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល គឺ​យូរ​ណាស់​ហើយ មាន​មនុស្ស​តែ​បី​នាក់​ប៉ុណ្ណោះ ក្នុងចំណោម ១១៨ នាក់ ដែល​ចាញ់ល្បិច​នយោបាយ​របស់​លោក ហ៊ុន សែន។ ចំនួន​មន្ត្រី​បក្ស​ប្រឆាំង​ដ៏​ច្រើន​លើសលន់ មិន​ចុះចូល​បែបនេះ គឺជា​រឿង​មួយ​អស្ចារ្យ​ណាស់ ព្រោះ​អី​លោក ហ៊ុន សែន ខំប្រឹង​ដាក់​សម្ពាធ​ខ្លាំង​ប៉ុនណា ក៏​អ្នក​ទាំងនោះ នៅតែ​រឹងមាំ។ នេះ​ជា​សញ្ញា​បញ្ជាក់​ថា លោក ហ៊ុន សែន កំពុងតែ​បរាជ័យ​ហើយ»

ទោះបីជា​លោក ហ៊ុន សែន អាច​ស្មានថា ការ​ផ្តល់​សិទ្ធិ​នយោបាយ​ឱ្យ​មន្ត្រី​បក្សប្រឆាំង​ទាំងនេះ​ឡើងវិញ ប្រហែល​លួង​ចិត្ត​សហគមន៍​អន្តរជាតិ​បាន​ក្តី ក៏​លោក ប្រែដ អាដាម ថា​លោក ហ៊ុន សែន យល់​ខុស​ធំ​ណាស់ ព្រោះ​សហភាព​អឺរ៉ុប​ជាពិសេស មិន​ចាញ់​ការ​បញ្ឆោត​របស់​លោក ហ៊ុន សែន នោះ​ទេ។ អ្វី​ដែល​សហគមន៍​អន្តរជាតិ​ចង់បាន គឺ​ការ​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ដែល​មាន​គណបក្សប្រឆាំង​ចូលរួម ក្នុង​ការ​បោះឆ្នោត​មួយ ដែល​សេរី ត្រឹមត្រូវ និង យុត្តិធម៌៖ «សហភាព​អឺរ៉ុប​នឹង​មិន​ចាញ់​បញ្ឆោត​ដ៏​លីលា​របស់​លោក ហ៊ុន សែន ដូច្នេះ​នោះ​ទេ។ ពួកគេ​នឹង​មិន​ចាញ់បោក​លោក ហ៊ុន សែន ដែល​ប្រើ​ល្បិច ដោយ​យក​ច្បាប់ និង​តុលាការ​បែប​ឡប់ឡែ មក​ធ្វើជា​ឧបករណ៍​ដាក់​សម្ពាធ មន្ត្រី​បក្ស​ប្រឆាំង​ឱ្យ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​នោះ​ទេ​។ អ្វី​ដែល​សហភាព​អឺរ៉ុប​ចង់បាន គឺ​ភាព​ពហុ​និយម​ពិតប្រាកដ គឺ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពិតប្រាកដ​។ អ្វី​ដែល​ជា​គោលការណ៍​ប្រជាធិបតេយ្យ​ពិតប្រាកដ គឺ​ភាព​មាន​សេរីភាព​ពេញលេញ និង ពិតប្រាកដ ដើម្បី​បេក្ខជន​គណបក្ស​នយោបាយ និង​ពលរដ្ឋ​ខ្មែរ​ទៅ​ទៅ អាច​ចូលរួម ក្នុង​ជីវភាព​នយោបាយ ដោយ​មិន​ភ័យខ្លាច​ការ​ធ្វើ​បាប គំរាមកំហែង និង អំពើ​ហិង្សា ទៅលើ​អ្នក​ទាំងនោះ​។ បើ​ចំណុច​ទាំងអស់​នេះ នៅតែ​លោក ហ៊ុន សែន ស្ដារ​មិន​បានទេ គឺ​កុំ​សង្ឃឹមថា សហភាព​អឺរ៉ុប នឹង​បន្ធូរបន្ថយ​ឱ្យ​លោក ហ៊ុន សែន ឱ្យ​សោះ»

លោក Brad Adams មាន​សុទិដ្ឋិនិយម​ថា លោក ហ៊ុន សែន ចៀស​មិន​ផុត​ពី​ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ឡើងវិញ ឆាប់ៗ ព្រោះ​សម្ពាធ​អន្តរជាតិ​កាន់តែ​ខ្លាំង​ណាស់​ហើយ​។ ម្យ៉ាងទៀត បើ​លោក ហ៊ុន សែន មិន​ដោះលែង​លោក កឹម សុខា ឆាប់ៗ និង​ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ​ទេ លោក​ថា កម្ពុជា​ចៀស​មិន​ផុត ពី​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង​អាច GSP របស់​អាមេរិក ជាក់​ជាមិនខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

5 Responses to "“លោក ហ៊ុន សែន ប្រើ​ល្បិច​បំបែក​បក្ស​ប្រឆាំង ទើប​ផ្ដល់​សិទ្ធិ​នយោបាយ​ដល់​មន្ត្រី​បក្ស​នេះ”"

  1. Anonymous says:

    some time I’m laughing my ash off when HUN SEN talking to media. every action that this unbelievable KHMER RUE dictator doing is naked . every one can see his ash in an open field sorry to this KHMER RUE .PHD. every bodies in the world are not that dumb instated they are look down even more to HUN SEN and followers . sorry AH CHESS you and your boss are the same please look at your writing in your own language >> LOK PA THEAN <>> OH …I know why because Cambodian is having a lot of AH CHESS like you .

  2. Anonymous says:

    Khmer people knew that this country is in the hand of veitcong mafia dictator ‘ he can do anything he wanted so even against the constitution and international ‘ he does’t care as long as he stay in power ‘

  3. so socheath says:

    ឱ !លោកប៉ាធាន ដ៏មហិមា
    ………….
    ដូចជាស្ងប់ស្ងាត់ខុសសព្វមួយដង លោកប៉ាធានខ្ញុំ
    ថ្ងៃនេះ គាត់អង្គុយមើលហ្វេសប៊ុកយ៉ាងជក់ចិត្ត។
    គាត់អង្គុយសុខៗ មិនដឹងជាខ្យល់ចង្រៃស្អី ហក់មកធាក់គាត់
    ធ្វើឲ្យគាត់ស្ទុះក្រញ៉ាង ស្រែកគំហកចង្អុលមុខហ្វេសប៊ុក
    ស្លេវៗ ជាមួយសម្តីថា -អ្ហែងនិយាយភ្លើ អាពភ្លើ !
    -អ្ហែងភ្លើណាស់ អាភ្លើ !
    គាត់និយាយផង ចង្អុលផង បែបនេះជាច្រើនដង។ បើតាម
    អារម្មណ៍ខឹងរបស់គាត់ ហាក់បីដូចជាគាត់ចង់ទំពារទូរស័ព្ទ
    ដែលគាត់កំពុងមើលហ្វេសប៊ុកនេះ ឲ្យម៉ត់ដូចអាចម៌ភេ
    តែម្តង ។
    អេង ឆៃអ៊ាង អ្នកតាមស៊ីតាមផឹកជាមួយលោកប៉ាធាន កាល
    បើឃើញសភាវៈលោកប៉ាធានបែបនេះ បានស្ទុះវឹង រួចដើរត្រុនៗ
    ចូលមកក្បែរជាមួយសម្តីថា (សម្តេច ?) ប៉ាធាន តើមានរឿងអី!
    -វាឲ្យខ្ញុំទៅចូលគុក (សមរង្សីនិយាយ)
    -អ្នកណាឲ្យសម្តេចប៉ាធានទៅចូលគុក ? (អេងឆៃអ៊ាងបញ្ជាក់)
    -គឺវា ! (សមរង្ស៊ីនិយាយផង ចង្អុលទៅទូរស័ព្ទដែលខ្លួនកំពុងកាន់ផង)
    ឃើញបែបនេះ អេងឆៃអ៊ាង លួចសើច ដោយងាកមុខចេញ។
    អ៊ាងនិយាយថា
    -សម្តេចប៉ាធាន ទៅចាប់អារម្មណ៍ស្អីជាមួយសម្តី ពួកអាយើង
    បោកបានហ្នឹងនោះ! ។ ពួកអាអស់ហ្នឹង! ល្ងង់ដូចគោ ពួកវាមិនយល់សាច់ការស្អីទេ !
    -តែវាដេញខ្ញុំឲ្យចូលខ្លួនឲ្យហ៊ុនសែនចាប់ ។ វាថាអាហ្នឹង
    បានហៅថាតស៊ូ។ ចាប់ខ្លួនខ្ញុំដាក់គុក ណា! មិនមែនវា
    ជាប់គុកឯណា ។ រឿងអីថាតស៊ូនោះ ខ្ញុំមិនមែនកឹមសុខាទេ។
    យាយចាស់ខ្ញុំមិនឲ្យទៅទេ ហើយពួកនាងៗក៏មិនឲ្យខ្ញុំទៅដែរ ។
    រឿងថាទៅវិញហ្នឹង ខ្ញុំចេះតែថាកុំឲ្យសមាជិកវារលាយ
    លឿនពេកអីតើ ! ។ ដល់គេជឿ បានលុយចាយដែរហ្នឹង។
    តែអារឿងទៅ ទោះយកច្រវ៉ាក់មកទាក់ ក ក៏ខ្ញុំមិនទៅដែរ
    ចាំតែភ្លើដេកស៊ីបាយគុកអីតើ។
    ស្តាប់ចប់អ៊ាងនិយាយតប
    -សម្តេចប៉ាធាន កុំខ្វល់ ! កុំខឹង នាំបែករឿងខ្ចរខ្ចាយ ។ យើង
    គ្រាន់តែថា ទៅ ! ចាំទៅ ! បង្កើតចលនាតស៊ូ មាត់យើង អីតើ
    វាមានទៅទាក់ព្រៃឯណា ! ។ ការទន្ទេញពាក្យនេះ ទុកឲ្យខ្ញុំនិងយាយហួរ ។
    ឯសម្តេចប៉ាធានចាំតែបន្ទរតាមក្រោយទៅ នោះវាមិន
    ចំណេញទាំងសងខាង។ ធ្វើបែបនេះយើងបានលុយចាយ
    រហូត ។ សំខាន់យើងបង្កើតរឿងថ្មីៗ ឲ្យបានច្រើន ដើម្បី
    បង្វែងការចាប់អារម្មណ៍ លើរឿងវិលត្រឡប់ជាការស្រេច។
    -អើ ! អ៊ាងអែងនិយាយត្រូវ ខ្ញុំខំតែច្រឡោត ប៊ិះបែកការណ៍។
    មានអ្នកណានៅក្បែរលួចស្តាប់យើងទេ (សមរង្ស៊ីនិយាយ)
    -អត់មានទេ ! សម្តេចប៉ាធាន (អ៊ាងនិយាយ)
    លបរំសៀកខ្លួនចេញពីទីនោះផុតឆ្ងាយ ខ្ញុំឈររឹតទ្រូង
    ព្រមជាមួយការ ធ្លោយសម្តីថា ឱ! លោកប៉ាធានខ្ញុំអ៊ើយ
    អញ្ចឹងអីតើទើបលោកប៉ាធាន ចាត់ទុកអ្នកជឿគាត់
    ថាសុទ្ធតែពួកល្ងង់ដូចគោ ។
    មូលនិធិ៣០ម៉ឺនដុល្លារ ប្តូរនឹងការវិលត្រឡប់មកជាប់គុក
    របស់សមរង្ស៊ី ពេលនេះវាបានក្លាយទៅជាពេលវេលានៃ
    ការផោមសម្អុយចោលរបស់លោកប្រធាន ដើម្បីចែកចាយ
    ក្រុមជនអគតិ ដែលចេះត្រឹមស្រេកឃ្លានអំណាច មុខតំណែង
    ស្រូបស្រង់ក្លិន សំរាប់ការពិចារណា ថាតើវាមានក្លិនស្អុយ
    ឬមិនស្អុយហើយ។
    ក្រុមសហសេវិកដែលល្ងឹតល្ងង់ មួយចំនួនក្រោយបានហឹត
    ក្លិនផោមលោកប្រធានដ៍មហិមារួចហើយ ពួកគេនៅតែស្រែក
    អះអាងថា ផោមលោកប្រធានមិនស្អុយទេ ។ ពួកគេនៅបាន
    ស្រែកបន្ទរទៀតថា អ្នកដែលថាផោមលោកប្រធានស្អុយ
    គឺមកពីពួកគេមិនចេះហឹតតែប៉ុណ្ណោះ។
    សម្រាប់អ្នកដែលដឹងថាផោមលោកប្រធានស្អុយណាស់
    ពេលនេះពួកគេបានសម្រេចចិត្តដើរចេញ លែងទ្រាំ ដោយការ
    ដេកចាំហឹតក្លិនផោមបែបនេះទៀតហើយ។
    ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ពួកអ្នកជាប់
    បំរាមធ្វើនយោបាយនៃអតីតបក្សសង្គ្រោះជាតិ បានបោះ
    ជំហានតាមតិថីនយោបាយថ្មីក្នុងក្តីប្រាថ្នារបស់ខ្លួន មាន
    ជាបណ្តើរៗហើយ។ ពួកគេមិនដេកហើយដេកទៀត រង់ចាំ
    ពេលយប់ដ៏យូរ ក្នុងសុបិន្តដ៏ច្រើនស្អេកស្កះហើយផ្តេសផ្តាស
    នោះទេ។
    ជាមួយមូលនិធិ៣០ម៉ឺនដុល្លារ ជាថ្នូរនឹងការចូលមកជាប់គុក
    របស់លោកប្រធានសមរង្ស៊ី ពេលនេះបានរសាត់ទៅឆ្ងាយ
    ជាមួយពាក្យថាបាយ! បាយ ដោយគ្រាន់តែទុកអនុស្សាវរីយ៍
    ក្លិនផោមរបស់លោកប៉ាធាន អប់ទុកដល់ អស់លោក-អ្នក
    ដែលហឹតក្លិនផោមលោកប៉ាធានអត់ដឹងថាស្អុយតែប៉ុណ្ណោះ។
    លោកប៉ាធានសន្យាថាមិនមានមុខមកជាប់គុកច្រវ៉ាក់ទេ ។
    តែលោកប៉ាធានមិនចោលទេលុយមូលនិធិ គឺសុំទទួល
    យកទាំងអស់ហើយទាន! ។
    រាត្រីសមោ-ស ហាំបាហ្គើរ៍ ហតដក ស្រីក្មេងសម្រាប់
    កៀកកើយប្រឡែង ក្រេបក្លិនលំអងនាពេលរាត្រី វាជា
    ចំណូលចិត្តរបស់លោកប៉ាធាន រឿងអីត្រូវឲ្យលោក
    ប៉ាធានមកជាប់គុកនោះ ! ។ ភ្លើមែនវ៉ី !
    ដូច្នេះក្តីសង្ឃឹមចាំលោកប៉ាធានមក សូមរង់ចាំជាតិក្រោយ
    ទៀតចុះ៕

  4. so socheath says:

    ហាស ! ហាស
    អាមូស !
    អញហៅអាក្បត់ជាតិសមរង្សី ថាលោកប៉ាធាន វាគួរសមពេកហើយអាល្ងង់ !
    សុំអ្ហែងនៅដេកហឹតផោម អាក្បត់ជាតិសមរង្ស៊ីទៀតចុះ បើអ្ហែង មិនចេះភ្ញាក់រលឹកទេនោះ !

  5. so socheath says:

    អញ្ចឹងអីតើ បានជាអាក្បត់ជាតិសម រង្ស៊ី ហៅពួកក្រុមអាល្ងង់ ដូចអាមូសជាដើម
    ថា ពួកអាល្ងង់ដូចគោ វ៉ី !