អ្នកវិភាគ​ថា​លោក​ ហ៊ុន​ សែន​ និយាយ​មិន​ពិត​ទេ រឿង​ថា​លោក​ខំ​ព្យាយាម​ស្វែងយល់​ពី​សុខ​ទុក្ខ​ពលរដ្ឋ​គ្រប់​ទីកន្លែង​នោះ

ដោយ ថន ថារ៉ូ
2019-03-09
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី "ទិវា​ជាតិ​ទីក្រុង​ស្អាត" នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី “ទិវា​ជាតិ​ទីក្រុង​ស្អាត” នៅ​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី២៥ កុម្ភៈ។ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister


អ្នកវិភាគ​ថា ​មេដឹកនាំ​របប​ក្រុងភ្នំពេញ​គ្មាន​ឆន្ទៈ​ស្វែងយល់​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ដោយពិត​ប្រាកដ​និង​ផ្ដល់​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ដែល​មាន​បញ្ហា​គ្រប់​ទីកន្លែង​នោះ​ទេ​។ ការ​លើកឡើង​នេះ​ បន្ទាប់​ពី​លោក​ហ៊ុន​ សែន​ ប្រកាស​ថា​ លោក​នឹង​បន្ត​ស្វែងយល់​ពី​សុខទុក្ខ​ពលរដ្ឋ​ដោយ​ផ្ទាល់​គ្រប់​ទីកន្លែង។

អ្នកវិភាគ​ និង​សង្គម​ស៊ីវិល​យល់​ថា ការ​ចុះ​ជួប​ប្រជាពលរដ្ឋ​ ជាពិសេស​កម្មករ កម្មការិនី​នៅ​តាម​រោងចក្រ​កន្លង​មក​របស់​លោក ហ៊ុន សែន គឺ​មិន​បាន​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ និង​សង្គម​ជាតិ​នោះ​ទេ ប៉ុន្តែ​លោក ហ៊ុន សែន បាន​ចំណាយ​ពេល​វេលា​ឥត​ប្រយោជន៍​យ៉ាង​ច្រើន ដើម្បី​និយាយ​រឿង​ដដែល ពាក់ព័ន្ធ​នឹង​អតីតកាល និង​និយាយ​វាយ​ប្រហារ​គណបក្ស សង្គ្រោះ​ជាតិ។

មន្ត្រី​គម្រោង​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP Center) លោក ហេង គឹមហុង យល់​ថា​ លោក​ ហ៊ុន​សែន​ គួរ​តែ​ចំណាយ​ពេល​ខំ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ធំៗ របស់​ប្រជា​ពលរដ្ឋ និង​ប្រទេស​ជាតិ ដូច​ជា ដោះ​ស្រាយ​បញ្ហា​កុំ​ឱ្យ​សហភាព​អឺរ៉ុប​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA​និង​ដោះ​ស្រាយ​បញ្ហា​តម្លៃ​កសិផល រួម​ទាំង​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ជា​ដើម៖ «បញ្ហា​ចាស់ៗ ដែល​មិន​ទាន់​ដោះ​ស្រាយ​បាន ដូច​ជា បញ្ហា​ពុក​រលួយ​នៅ​តែ​មាន​តួលេខ​ខ្ពស់​សម្រាប់​កម្ពុជា។ កម្ពុជា ក៏​នៅ​តែ​ជា​ប្រទេស ដែល​មិន​មាន​សេរីភាព​សារព័ត៌មាន​ពិត​ប្រាកដ។ ខ្ញុំ​គិត​ថា លោក ហ៊ុន សែន គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​នីតិរដ្ឋ ឬ​ក៏​អនុវត្ត​ច្បាប់ ដែល​មាន​ស្រាប់ ប្រសើរ​ជា​ជាង​បង្កើត​យន្តការ​ផ្សេងៗ ហើយ​យន្តការ​ខ្លះ​មាន​ហើយ​មិន​ដើរ និង​យន្តការ​ខ្លះ​ទៀត បង្កើត​ឡើង​នាំ​ឲ្យ​មាន​វិវាទ​ជាមួយ​យន្តការ​ផ្សេងៗ»

ការ​លើក​ឡើង​នេះ​ បន្ទាប់​ពី​លោក​ ហ៊ុន​ សែន​ សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា​ ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ លោក​ត្រូវ​បន្ត​ពិនិត្យ​តាមដាន ​និង​ស្វែង​យល់​ពី​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ដើម្បី​ឱ្យ​បាន​ដឹង​ពី​សុខ​ទុក្ខ​ដោយ​ផ្ទាល់​ ជាពិសេស​ដើម្បី​ធានា​បាន​ថា ពលរដ្ឋ​ទទួល​បាន​សេវា​សង្គម​ពិត​ប្រាកដ​ពី​រាជរដ្ឋាភិបាល​របស់​លោក។ អ្នក​តាម​ដាន​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​មិន​ជឿ​ការ​អះអាង​របស់​លោក​ ហ៊ុន​ សែន​ នោះ​ទេ។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​លោក​ បុង​ ដែត​ លើក​ឡើង​ថា​ លោក​ ហ៊ុន សែន គ្មាន​ឆន្ទៈ​ស្វែង​យល់​ពី​សុខទុក្ខ និង​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ប្រជា​ ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក​ ហ៊ុន​សែន​ កំពុង​ធ្វើ​យុទ្ធនាការ​កេង​ចំណេញ​នយោបាយ​ពី​ប្រជាពលរដ្ឋ​ និង​កំពុង​បន្លប់​ស្ថានការណ៍​នយោបាយ​អាក្រក់​នៅ​ក្នុង​ប្រទេស៖ «ប្រសិន​បើ​គាត់​ពិត​ជា​ស្វែង​យល់​ពី​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​ពិត​ប្រាកដ​មែន គឺ​នៅ​ពេល​ដែល​ពលរដ្ឋ​មាន​បញ្ហា​ទាំង​អស់​ឡើង​មក​ភ្នំពេញ មិន​ចាំបាច់​ប្រើ​អាជ្ញាធរ​អី​ទៅ​ចាត់ការ​ពួក​គាត់​ទេ គឺ​ត្រូវ​ទទួល​ពួក​គាត់ និង​ដោះ​ស្រាយ​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់។ លោក ហ៊ុន សែន គួរ​តែ​លុប​ចោល​ប្រពន្ធ​យុត្តិធម៌ ដែល​មាន​ស្តង់ដារ​ពីរ លុប​ចោល​ប្រព័ន្ធ​នយោបាយ ដែល​គាត់​បង្កើត​ឡើង​ជា​ប្រជាភិថុតិ ដូច​ជា បង្កើត​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត បង្កើត​មូលនិធិ​ស៊ីក្លូ​ណា ដែល​នៅ​ក្រោម​ស្លាក​របស់​គណបក្ស ប្រជាជន ទាំង​អស់។ មួយ​ទៀត លុប​ចោល​ទៅ​នូវ​គោល​នយោបាយ​សម្លុត​គំរាមកំហែង និង​ការ​ញុះញង់​ផ្សេងៗ លើ​គណបក្ស​ប្រឆាំង។ពួក​គណបក្ស​ប្រឆាំង​ក៏​ជា​ប្រជាពលរដ្ឋ​ដែរ»

លោក​ បុង​ ដែត​ សង្កេត​ឃើញ​ថា​ លោក​ ហ៊ុន ​សែន​ ហាក់​មិន​ខ្វល់​ពី​សុខ​ទុក្ខ​ពលរដ្ឋ​នោះ​ទេ គឺ​ខ្វល់​តែ​ពី​អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ ព្រោះ​កន្លង​មក​ មាន​ព្រឹត្តិ​ការណ៍​សោក​សៅ​ធំៗ ជា​ច្រើន ប៉ុន្តែ​លោក​ ហ៊ុន សែន មិន​ដែល​នឹក​ដើម​ដង្ហើម​ដល់​នោះ​ទេ ដូច​ជា ករណី​ពលរដ្ឋ ១៤នាក់​ពុល​ទឹក​ស្លាប់ និង​ជាង ៣០០នាក់​ធ្លាក់​ខ្លួន​ឈឺ​នៅ​ខេត្ត​ក្រចេះ កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ២០១៨ និង​ករណី​អាជ្ញាធរ​បាញ់​បង្ក្រាប​លើ​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ជា​ច្រើន​ករណី​ទៀត​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

5 Responses to "អ្នកវិភាគ​ថា​លោក​ ហ៊ុន​ សែន​ និយាយ​មិន​ពិត​ទេ រឿង​ថា​លោក​ខំ​ព្យាយាម​ស្វែងយល់​ពី​សុខ​ទុក្ខ​ពលរដ្ឋ​គ្រប់​ទីកន្លែង​នោះ"

  1. Target says:

    មិនថាតែអ្នកវិភាគទេដែលយល់ដូច្នោះប្រជាពលរដ្ធខ្មែរ១១០%គាត់យល់ថា ហ៊ុនសែន កំពុងតែស្វែងយល់ចង់ដឹងចង់ឮពីប្រជាពលរដ្ធណាដែលមានមតិឬគំនិតផ្ទុយពីគាត់ គាត់និងបក្សពួករបស់គាត់នឹងតាមធ្វើបាបធ្វើកម្មជាក់ជាមិនខាន។ហើយនេះក៏មិនមានអ្វីដែលប្រជាពលរដ្ធខ្មែរយើងចំឡែកដែរព្រោះជាចរិកតិរច្ឆានរបស់គាត់តាំងពីកំណើត។ជនផ្ដាច់ការគេតែងតែអោយសិទ្ធិយើងក្នុងការរស់នៅតែមួយគត់ គ្មានទេសិទ្ធិក្នុងការនិយាយស្ដីផ្ទុយពីគំនឹតរបស់ក្រុមគេ នេះហើយជារបបផ្ដាច់ការ។

  2. so socheath says:

    ឱ !លោកប៉ាធាន ដ៏មហិមា
    ………….
    ដូចជាស្ងប់ស្ងាត់ខុសសព្វមួយដង លោកប៉ាធានខ្ញុំ
    ថ្ងៃនេះ គាត់អង្គុយមើលហ្វេសប៊ុកយ៉ាងជក់ចិត្ត។
    គាត់អង្គុយសុខៗ មិនដឹងជាខ្យល់ចង្រៃស្អី ហក់មកធាក់គាត់
    ធ្វើឲ្យគាត់ស្ទុះក្រញ៉ាង ស្រែកគំហកចង្អុលមុខហ្វេសប៊ុក
    ស្លេវៗ ជាមួយសម្តីថា -អ្ហែងនិយាយភ្លើ អាពភ្លើ !
    -អ្ហែងភ្លើណាស់ អាភ្លើ !
    គាត់និយាយផង ចង្អុលផង បែបនេះជាច្រើនដង។ បើតាម
    អារម្មណ៍ខឹងរបស់គាត់ ហាក់បីដូចជាគាត់ចង់ទំពារទូរស័ព្ទ
    ដែលគាត់កំពុងមើលហ្វេសប៊ុកនេះ ឲ្យម៉ត់ដូចអាចម៌ភេ
    តែម្តង ។
    អេង ឆៃអ៊ាង អ្នកតាមស៊ីតាមផឹកជាមួយលោកប៉ាធាន កាល
    បើឃើញសភាវៈលោកប៉ានបែបនេះ បានស្ទុះវឹង រួចដើរត្រុនៗ
    ចូលមកក្បែរជាមួយសម្តីថា (សម្តេច ?) ប៉ាធាន តើមានរឿងអី!
    -វាឲ្យខ្ញុំទៅចូលគុក (សមរង្សីនិយាយ)
    -អ្នកណាឲ្យសម្តេចប៉ាធានទៅចូលគុក ? (អេងឆៃអ៊ាងបញ្ជាក់)
    -គឺវា ! (សមរង្ស៊ីនិយាយផង ចង្អុលទៅទូរស័ព្ទដែលខ្លួនកំពុងកាន់ផង)
    ឃើញបែបនេះ អេងឆៃអ៊ាង លួចសើច ដោយងាកមុខចេញ។
    អ៊ាងនិយាយថា
    -សម្តេចប៉ាធាន ទៅចាប់អារម្មណ៍ស្អីជាមួយសម្តី ពួកអាយើង
    បោកបានហ្នឹងនោះ! ។ ពួកអាអស់ហ្នឹង! ល្ងង់ដូចគោ ពួកវាមិនយល់សាច់ការស្អីទេ !
    -តែវាដេញខ្ញុំឲ្យចូលខ្លួនឲ្យហ៊ុនសែនចាប់ ។ វាថាអាហ្នឹង
    បានហៅថាតស៊ូ។ ចាប់ខ្លួនខ្ញុំដាក់គុក ណា! មិនមែនវា
    ជាប់គុកឯណា ។ រឿងអីថាតស៊ូនោះ ខ្ញុំមិនមែនកឹមសុខាទេ។
    យាយចាស់ខ្ញុំមិនឲ្យទៅទេ ហើយពួកនាងៗក៏មិនឲ្យខ្ញុំទៅដែរ ។
    រឿងថាទៅវិញហ្នឹង ខ្ញុំចេះតែថាកុំឲ្យសមាជិកវារលាយ
    លឿនពេកអីតើ ! ។ ដល់គេជឿ បានលុយចាយដែរហ្នឹង។
    តែអារឿងទៅ ទោះយកច្រវ៉ាក់មកទាក់ ក ក៏ខ្ញុំមិនទៅដែរ
    ចាំតែភ្លើដេកស៊ីបាយគុកអីតើ។
    ស្តាប់ចប់អ៊ាងនិយាយតប
    -សម្តេចប៉ាធាន កុំខ្វល់ ! កុំខឹង នាំបែករឿងខ្ចរខ្ចាយ ។ យើង
    គ្រាន់តែថា ទៅ ! ចាំទៅ ! បង្កើតចលនាតស៊ូ មាត់យើង អីតើ
    វាមានទៅទាក់ព្រៃឯណា ! ។ ការទន្ទេញពាក្យនេះ ទុកឲ្យខ្ញុំនិងយាយហួរ ។
    ឯសម្តេចប៉ាធានចាំតែបន្ទរតាមក្រោយទៅ នោះវាមិន
    ចំណេញទាំងសងខាង។ ធ្វើបែបនេះយើងបានលុយចាយ
    រហូត ។ សំខាន់យើងបង្កើតរឿងថ្មីៗ ឲ្យបានច្រើន ដើម្បី
    បង្វែងការចាប់អារម្មណ៍ លើរឿងវិលត្រឡប់ជាការស្រេច។
    -អើ ! អ៊ាងអែងនិយាយត្រូវ ខ្ញុំខំតែច្រឡោត ប៊ិះបែកការណ៍។
    មានអ្នកណានៅក្បែរលួចស្តាប់យើងទេ (សមរង្ស៊ីនិយាយ)
    -អត់មានទេ ! សម្តេចប៉ាធាន (អ៊ាងនិយាយ)
    លបរំសៀកខ្លួនចេញពីទីនោះផុតឆ្ងាយ ខ្ញុំឈររឹតទ្រូង
    ព្រមជាមួយការ ធ្លោយសម្តីថា ឱ! លោកប៉ាធានខ្ញុំអ៊ើយ
    អញ្ចឹងអីតើទើបលោកប៉ាធាន ចាត់ទុកអ្នកជឿគាត់
    ថាសុទ្ធតែពួកល្ងង់ដូចគោ ៕

  3. CHẾT SO says:

    he he the bad smell in decomposition of sokun chok sokun through the comments copy paste of so socheath
    note opinion a Khmer patriot of mondulkiri
    He he mùi hôi trong sự phân hủy của sokun chok sokun thông qua các ý kiến sao chép dán của sochunk
    lưu ý ý kiến một người yêu nước Khmer của mondulkiri

  4. Anonymous says:

    Veitcong mafia dictator can say or do anything he wanted ‘ no body can oppose him otherwise jail or killed. Dictators in the world at the end will go to hell ‘

  5. so socheath says:

    ហាស ! អាមូស
    Send to facebook
    ឱ !លោកប៉ាធាន ដ៏មហិមា
    ………….
    ដូចជាស្ងប់ស្ងាត់ខុសសព្វមួយដង លោកប៉ាធានខ្ញុំ
    ថ្ងៃនេះ គាត់អង្គុយមើលហ្វេសប៊ុកយ៉ាងជក់ចិត្ត។
    គាត់អង្គុយសុខៗ មិនដឹងជាខ្យល់ចង្រៃស្អី ហក់មកធាក់គាត់
    ធ្វើឲ្យគាត់ស្ទុះក្រញ៉ាង ស្រែកគំហកចង្អុលមុខហ្វេសប៊ុក
    ស្លេវៗ ជាមួយសម្តីថា -អ្ហែងនិយាយភ្លើ អាពភ្លើ !
    -អ្ហែងភ្លើណាស់ អាភ្លើ !
    គាត់និយាយផង ចង្អុលផង បែបនេះជាច្រើនដង។ បើតាម
    អារម្មណ៍ខឹងរបស់គាត់ ហាក់បីដូចជាគាត់ចង់ទំពារទូរស័ព្ទ
    ដែលគាត់កំពុងមើលហ្វេសប៊ុកនេះ ឲ្យម៉ត់ដូចអាចម៌ភេ
    តែម្តង ។
    អេង ឆៃអ៊ាង អ្នកតាមស៊ីតាមផឹកជាមួយលោកប៉ាធាន កាល
    បើឃើញសភាវៈលោកប៉ាធានបែបនេះ បានស្ទុះវឹង រួចដើរត្រុនៗ
    ចូលមកក្បែរជាមួយសម្តីថា (សម្តេច ?) ប៉ាធាន តើមានរឿងអី!
    -វាឲ្យខ្ញុំទៅចូលគុក (សមរង្សីនិយាយ)
    -អ្នកណាឲ្យសម្តេចប៉ាធានទៅចូលគុក ? (អេងឆៃអ៊ាងបញ្ជាក់)
    -គឺវា ! (សមរង្ស៊ីនិយាយផង ចង្អុលទៅទូរស័ព្ទដែលខ្លួនកំពុងកាន់ផង)
    ឃើញបែបនេះ អេងឆៃអ៊ាង លួចសើច ដោយងាកមុខចេញ។
    អ៊ាងនិយាយថា
    -សម្តេចប៉ាធាន ទៅចាប់អារម្មណ៍ស្អីជាមួយសម្តី ពួកអាយើង
    បោកបានហ្នឹងនោះ! ។ ពួកអាអស់ហ្នឹង! ល្ងង់ដូចគោ ពួកវាមិនយល់សាច់ការស្អីទេ !
    -តែវាដេញខ្ញុំឲ្យចូលខ្លួនឲ្យហ៊ុនសែនចាប់ ។ វាថាអាហ្នឹង
    បានហៅថាតស៊ូ។ ចាប់ខ្លួនខ្ញុំដាក់គុក ណា! មិនមែនវា
    ជាប់គុកឯណា ។ រឿងអីថាតស៊ូនោះ ខ្ញុំមិនមែនកឹមសុខាទេ។
    យាយចាស់ខ្ញុំមិនឲ្យទៅទេ ហើយពួកនាងៗក៏មិនឲ្យខ្ញុំទៅដែរ ។
    រឿងថាទៅវិញហ្នឹង ខ្ញុំចេះតែថាកុំឲ្យសមាជិកវារលាយ
    លឿនពេកអីតើ ! ។ ដល់គេជឿ បានលុយចាយដែរហ្នឹង។
    តែអារឿងទៅ ទោះយកច្រវ៉ាក់មកទាក់ ក ក៏ខ្ញុំមិនទៅដែរ
    ចាំតែភ្លើដេកស៊ីបាយគុកអីតើ។
    ស្តាប់ចប់អ៊ាងនិយាយតប
    -សម្តេចប៉ាធាន កុំខ្វល់ ! កុំខឹង នាំបែករឿងខ្ចរខ្ចាយ ។ យើង
    គ្រាន់តែថា ទៅ ! ចាំទៅ ! បង្កើតចលនាតស៊ូ មាត់យើង អីតើ
    វាមានទៅទាក់ព្រៃឯណា ! ។ ការទន្ទេញពាក្យនេះ ទុកឲ្យខ្ញុំនិងយាយហួរ ។
    ឯសម្តេចប៉ាធានចាំតែបន្ទរតាមក្រោយទៅ នោះវាមិន
    ចំណេញទាំងសងខាង។ ធ្វើបែបនេះយើងបានលុយចាយ
    រហូត ។ សំខាន់យើងបង្កើតរឿងថ្មីៗ ឲ្យបានច្រើន ដើម្បី
    បង្វែងការចាប់អារម្មណ៍ លើរឿងវិលត្រឡប់ជាការស្រេច។
    -អើ ! អ៊ាងអែងនិយាយត្រូវ ខ្ញុំខំតែច្រឡោត ប៊ិះបែកការណ៍។
    មានអ្នកណានៅក្បែរលួចស្តាប់យើងទេ (សមរង្ស៊ីនិយាយ)
    -អត់មានទេ ! សម្តេចប៉ាធាន (អ៊ាងនិយាយ)
    លបរំសៀកខ្លួនចេញពីទីនោះផុតឆ្ងាយ ខ្ញុំឈររឹតទ្រូង
    ព្រមជាមួយការ ធ្លោយសម្តីថា ឱ! លោកប៉ាធានខ្ញុំអ៊ើយ
    អញ្ចឹងអីតើទើបលោកប៉ាធាន ចាត់ទុកអ្នកជឿគាត់
    ថាសុទ្ធតែពួកល្ងង់ដូចគោ ។
    មូលនិធិ៣០ម៉ឺនដុល្លារ ប្តូរនឹងការវិលត្រឡប់មកជាប់គុក
    របស់សមរង្ស៊ី ពេលនេះវាបានក្លាយទៅជាពេលវេលានៃ
    ការផោមសម្អុយចោលរបស់លោកប្រធាន ដើម្បីចែកចាយ
    ក្រុមជនអគតិ ដែលចេះត្រឹមស្រេកឃ្លានអំណាច មុខតំណែង
    ស្រូបស្រង់ក្លិន សំរាប់ការពិចារណា ថាតើវាមានក្លិនស្អុយ
    ឬមិនស្អុយហើយ។
    ក្រុមសហសេវិកដែលល្ងឹតល្ងង់ មួយចំនួនក្រោយបានហឹត
    ក្លិនផោមលោកប្រធានដ៍មហិមារួចហើយ ពួកគេនៅតែស្រែក
    អះអាងថា ផោមលោកប្រធានមិនស្អុយទេ ។ ពួកគេនៅបាន
    ស្រែកបន្ទរទៀតថា អ្នកដែលថាផោមលោកប្រធានស្អុយ
    គឺមកពីពួកគេមិនចេះហឹតតែប៉ុណ្ណោះ។
    សម្រាប់អ្នកដែលដឹងថាផោមលោកប្រធានស្អុយណាស់
    ពេលនេះពួកគេបានសម្រេចចិត្តដើរចេញ លែងទ្រាំ ដោយការ
    ដេកចាំហឹតក្លិនផោមបែបនេះទៀតហើយ។
    ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ពួកអ្នកជាប់
    បំរាមធ្វើនយោបាយនៃអតីតបក្សសង្គ្រោះជាតិ បានបោះ
    ជំហានតាមតិថីនយោបាយថ្មីក្នុងក្តីប្រាថ្នារបស់ខ្លួន មាន
    ជាបណ្តើរៗហើយ។ ពួកគេមិនដេកហើយដេកទៀត រង់ចាំ
    ពេលយប់ដ៏យូរ ក្នុងសុបិន្តដ៏ច្រើនស្អេកស្កះហើយផ្តេសផ្តាស
    នោះទេ។
    ជាមួយមូលនិធិ៣០ម៉ឺនដុល្លារ ជាថ្នូរនឹងការចូលមកជាប់គុក
    របស់លោកប្រធានសមរង្ស៊ី ពេលនេះបានរសាត់ទៅឆ្ងាយ
    ជាមួយពាក្យថាបាយ! បាយ ដោយគ្រាន់តែទុកអនុស្សាវរីយ៍
    ក្លិនផោមរបស់លោកប៉ាធាន អប់ទុកដល់ អស់លោក-អ្នក
    ដែលហឹតក្លិនផោមលោកប៉ាធានអត់ដឹងថាស្អុយតែប៉ុណ្ណោះ។
    លោកប៉ាធានសន្យាថាមិនមានមុខមកជាប់គុកច្រវ៉ាក់ទេ ។
    តែលោកប៉ាធានមិនចោលទេលុយមូលនិធិ គឺសុំទទួល
    យកទាំងអស់ហើយទាន! ។
    រាត្រីសមោ-ស ហាំបាហ្គើរ៍ ហតដក ស្រីក្មេងសម្រាប់
    កៀកកើយប្រឡែង ក្រេបក្លិនលំអងនាពេលរាត្រី វាជា
    ចំណូលចិត្តរបស់លោកប៉ាធាន រឿងអីត្រូវឲ្យលោក
    ប៉ាធានមកជាប់គុកនោះ ! ។ ភ្លើមែនវ៉ី !
    ដូច្នេះក្តីសង្ឃឹមចាំលោកប៉ាធានមក សូមរង់ចាំជាតិក្រោយ
    ទៀតចុះ៕

Leave a Reply

Submit Comment