លោក ហ៊ុន សែន បញ្ជា​ឲ្យ​ស្វែង​រក​ចាប់​ខ្លួន​មេ​ខ្លោង​​នៅ​ពី​ក្រោយ​គ្រឿង​ញៀន​នៅ​ក្លឹប​កម្សាន្ត​រ៉ក់


|
https://www.vodhotnews.com

ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ជាង៣ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។ រូបភាព៖ FN

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​នៅ​ព្រឹក​ថ្ងៃ​នេះ​ឲ្យ​ស្វែង​រក​មេ​ខ្លោង​នៃ​បទ​ល្មើស​គ្រឿង​ញៀន​​ដែល​ត្រូវ​បាន​បង្ក្រាប និង​រឹប​អូស​បាន​នៅ​ក្លឹប​កម្សាន្ត​ដ៏​ធំ​មួយ​នៅ​ក្បែរ​មណ្ឌល​សិក្សា​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ​កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​ទើប​បញ្ចប់​ការ​សិក្សា​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល បន្ទាប់​ពី​អាជ្ញាធរ​បាន​បង្ក្រាប​ទៅ​លើ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់​​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ហើយ​បាន​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ​ជាង ៣០០​នាក់ និង​រឹប​អូស​គ្រឿង​ញៀន​បាន​ដល់​ទៅ ៥០​គីឡូក្រាម។

លោក ហ៊ុន សែន ថ្លែង​ថា​៖ «ដូច្នេះ សង្ឃឹម​ថា ក្រសួង​មហាផ្ទៃ​នឹង​បន្ត​ចាត់​វិធានការ​​លើ​បញ្ហា​នេះ បូក​ជាមួយ​នឹង​ការ​ដំណើរការ​ក្ដី​របស់​តុលាការ​ ត្រូវ​តែ​ម៉ឺង​ម៉ាត់ជាមួយ​នឹង​ការ​មិន​វិល​ត្រឡប់​នៃ​អំពើ​ពារលា​អាវ៉ាសែ​សម្រាប់​កន្លែង​មួយ​នេះ ដែល​ត្រូវដាក់​ទោស​ទណ្ឌ​ឲ្យ​បាន​ធ្ងន់​ធ្ងរ ហើយ​ស្វែង​រក​ឲ្យ​ដល់​ទីជម្រៅ​នៃ​មេ​ខ្លោង​របស់​វា។ នៅ​កន្លែង​ណា?»

មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់ ដែល​មាន​ទីតាំង​ជាប់​នឹង​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​សេដ្ឋកិច្ច ត្រូវ​បាន​បើក​ឲ្យ​ដំណើរការ​ដោយ​លោក​ឧកញ៉ា គិត ធាង ដែល​ជា​បង​ប្រុស​របស់​លោក​ឧកញ៉ា គិត ម៉េង ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន Royal Group ដែល​កាន់​កាប់​លើ​ជំនួញ​ធំៗ​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ទោះជាយ៉ាងណា នគរបាល​​រាជ​ធានី​ភ្នំពេញ​​អះអាងថា ក្រៅ​ពី​មជ្ឈ​មណ្ឌល​កម្សាន្ត​ដ៏​ធំ​មួយ​នេះ សមត្ថកិច្ច​រាជ​ធានី​ភ្នំពេញ ក៏​បាន​បាន​រកឃើញ​ក្លឹបកម្សាន្ត​និងបារបារាំងជិត ១៣០០​កន្លែង​ផ្សេង​ទៀត មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ផង​ដែរ ហើយ​ក្លឹប​កម្សាន្ត​ជាង ១​ពាន់​កន្លែង បានត្រឹម​តម្រូវ​ឲ្យ​ធ្វើកិច្ចសន្យា​បញ្ឈប់ការប្រើប្រាស់​ និង​ចែក​ចាយ​គ្រឿង​ញៀន​ប៉ុណ្ណោះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន បញ្ជា​ឲ្យ​ស្វែង​រក​ចាប់​ខ្លួន​មេ​ខ្លោង​​នៅ​ពី​ក្រោយ​គ្រឿង​ញៀន​នៅ​ក្លឹប​កម្សាន្ត​រ៉ក់"

  1. so chết says:

    this imbecile hun sen asked an inquiry
    we ask hun sen to inquire everything phom penh knows except this imbecile hun sen
    1 his son hun to that he refused to recognize the parternity for fear of the bun rany fishmonger
    2 kith meng himself a great opium trafficker