អ្នកនាំពាក្យ​ គ.ជ.ប​៖​ លទ្ធផល​បណ្ដោះអាសន្ន​​មាន​គណបក្ស​ចំនួន៧ ចូលរួម​ប្រកួតប្រជែង​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ស្រុក​ខណ្ឌ​អាណត្តិ​ទី៣​

2019-03-11
RFA

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA
អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧។ Photo: RFA


អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​លោក ហង្ស ពុទ្ធា ប្រាប់​អាស៊ី​សេរី​នៅ​មុន​ម៉ោង​ផ្សាយ​បន្តិច​ថា លទ្ធផល​បណ្ដោះអាសន្ន​មាន​គណបក្ស​ចំនួន៧ ចុះ​ឈ្មោះ​ចូលរួម​ប្រកួតប្រជែង​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​អាណត្តិ​ទី៣ ដែល​នឹង​ប្រព្រឹត្តិ​នៅ​ខែ​ឧសភា​ខាង​មុខ៖ «កំពុង​តែ​ស្រង់​ព័ត៌មាន​ពី​ខេត្ត​មក​ណា។ តែ​តាម​មើល​ទៅ​ប្រហែល ៧គណបក្ស​ដដែល​ណា​បាទ

សេចក្ដីប្រកាស​ព័ត៌មាន​បណ្ដោះអាសន្ន​របស់ គ..ប ផ្សាយ​ថា រយៈ​ពេល ៤ថ្ងៃ​នៃ​យុទ្ធនាការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី៣ ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី១០ មីនា មាន​គណបក្ស​ចំនួន៧ ចុះ​ឈ្មោះ​ឈរ​ឈ្មោះ​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ គឺ​គណបក្ស ប្រជាជន​កម្ពុជា ​ឈរ​ឈ្មោះ ២៥មណ្ឌល​ គណបក្ស ហ៊្វុនស៊ិនប៉ិច ឈរ​ឈ្មោះ ៧មណ្ឌល​ គណបក្ស ខ្មែរ​រួបរួម​ជាតិ ឈរ ៦មណ្ឌល គណបក្ស ខ្មែរ​សាធារណៈ​រដ្ឋ ឈរ ២មណ្ឌល គណបក្ស យុវជន​កម្ពុជា ឈរ ៨មណ្ឌល គណបក្ស ឆន្ទៈ​ខ្មែរ ឈរ ៤មណ្ឌល និង​គណបក្ស សញ្ជាតិ​កម្ពុជា ឈរ ៨មណ្ឌល។

ឯ​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ មាន​គណបក្ស​ឈរ​ឈ្មោះ​ចំនួន ៥គណបក្ស។ ក្នុង​នោះ​មាន គណបក្ស ប្រជាជន​កម្ពុជា ឈរ​ចំនួន ២០៣ក្រុង​ស្រុក​ខណ្ឌ គណបក្ស ហ៊្វុនស៊ិនប៉ិច ៤៧ក្រុង​ស្រុក​ខណ្ឌ គណបក្ស ខ្មែរ​រួបរួម​ជាតិ ៣២ក្រុង​ស្រុក​ខណ្ឌ គណបក្ស យុវជន​កម្ពុជា ២០ក្រុង​ស្រុក​ខណ្ឌ និង​គណបក្ស សញ្ជាតិ​កម្ពុជា ឈរ ៥២ក្រុង​ស្រុក​ខណ្ឌ។

..ប ប្រើប្រាស់​រយៈ​ពេល ៥ថ្ងៃ ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី១១ មីនា ដើម្បី​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ។ អ្នក​នាំ​ពាក្យ​ស្ថាប័ន​នេះ​ឱ្យ​ដឹង​ថា ក្រោយ​មន្ត្រី​ស្រង់​ទិន្នន័យ​ទូទាំង​ប្រទេស​រួច​លទ្ធផល​ផ្លូវការ​នៃ​បញ្ជី​គណបក្ស​នយោបាយ​ចុះ​ឈ្មោះ​ចូល​រួម​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា អាច​នឹង​បង្ហាញ​នៅ​ ថ្ងៃ​ទី១២ មីនា។

ការបោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ គឺ​ជា​ការ​បោះ​ឆ្នោត​អសកល ហើយ​អង្គ​បោះ​ឆ្នោត គឺ​សមាជិក​ក្រុង​ប្រឹក្សា​ឃុំ​សង្កាត់។ សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ព្យាករណ៍​ថា គណបក្ស​កាន់​អំណាច​នឹង​ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ទាំង​អស់។ ឯ​អ្នក​វិភាគ​ថា នេះ​ជា​ការ​បោះ​ឆ្នោត​លម្អ​លទ្ធិ​ប្រជាធិបតេយ្យ​ក្លែង​ក្លាយ ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​របប​ដឹក​នាំ​ដោយ​បក្ស​តែ​មួយ គឺ​គណបក្ស ប្រជាជន​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "អ្នកនាំពាក្យ​ គ.ជ.ប​៖​ លទ្ធផល​បណ្ដោះអាសន្ន​​មាន​គណបក្ស​ចំនួន៧ ចូលរួម​ប្រកួតប្រជែង​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ស្រុក​ខណ្ឌ​អាណត្តិ​ទី៣​"

  1. Anonymous says:

    This fake government is doing anything to please U N and people’ haha ‘ The fact is everything are fake under control of Veitcong mafia dictator’and his groups’

Leave a Reply

Submit Comment