លោក ហ៊ុន សែន ព្រមានថា តុលាការក៏មិនរួចខ្លួនដែរបើកាត់ក្តីរឿងគ្រឿងញៀនមិនហ្មត់ចត់


|
https://www.vodhotnews.com

លោក ហ៊ុន សែន ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនីប្រមាណ ១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។ រូបភាព៖ FN

ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសថានឹងទប់ស្កាត់ឧក្រិដ្ឋកម្មគ្រឿងញៀនឲ្យខាងតែបានដោយចាប់ផ្តើម​ចេ​​ញ​​ពីសំ​​ណុំ​រឿង​គ្រឿងញៀនដែលបានរកឃើញនៅក្លឹបកំសាន្តរ៉ក់ទៅដោយថាទោះបីមេទ័ព និងតុលាកា​រចេ​ញ​កា​​រ​ពារក៏មិនលើកលែងដែរ។

ម្ចាស់ក្លឹបកំសាន្តរ៉ក់ លោក ឧកញ៉ា គិត ធាង ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំ​ខ្លួនបណ្តោះអា​សន្ត​នៅថ្ងៃ​អង្គា​រនេះទាន់ទិនការរកឃើញគ្រឿងញៀនប្រហែល៥០គីឡូក្រាម ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទបិទសន្និបាតបូកសរុបការងាររ​បស់ក្រសួងសុខាភិ​បាលនៅ​​ថ្ងៃ​អង្គា​រ​នេះ ​ថ្លែងថា លោកសម្រេចលូកដៃចូលក្នុងសំណុំរឿងនេះដើម្បីរកឧក្រិដ្ឋជនឲ្យឃើញ។លោកព្រមានថា តុលា​កា​រក៏​មិនរួចខ្លួនដែរបើកាត់ក្តីសំណុំរឿងនេះមិនបានហ្មត់ចត់។

លោកថា៖ «ខ្ញុំជូនសារជាថ្មីម្តងទៀត ប៉ុន្តែមិនមែនជាសារជះឥទ្ធិពលទៅលើតុលាការទេ។ ប៉ុន្តែត្រូវតែធ្វើឲ្យហ្មត់ចត់ បើមិនហ្មត់​ចត់ទេ តុលាការឯងក៏មិនរួចខ្លួនដែរ។ ខ្ញុំ​សូមជំរាប ខ្ញុំ មិនព្រមានតុលាការទេ។ក៏ប៉ុន្តែខ្ញុំមិនសុខចិត្ត!»។

លោក ហ៊ុន សែន បង្ហើបផងដែរថានៅមានក្លឹបកំសាន្តមួយទៀត ជាប់ពាក់ព័ន្ធនឹងការ​ធ្វើការចែក​ចា​យគ្រឿង​​ដូចក្លឹបកំសាន្តរ៉ក់នេះដែរប៉ុន្តែលោកថាពេលនេះបានរក្សាភាពស្ងៀមស្តាត់។

មេដឹកនាំរូបនេះព្រមានទៀតថាកងទ័ពក៏ត្រូវកម្ទេចផងដែរបើហ៊ានលូកដៃកាងមេខ្លោងជួញដូរគ្រឿងញៀន។

លោកថា៖ «ខ្ញុំហ៊ាននិយាយថា កងទ័ពទោះមួយកងពល ឬពីរកងពលក៏ខ្ញុំវៃក្រវាត់ចោលទាំងអស់។​ដូច្នេះក្រុ​ម​គ្រឿង​ញៀន​ត្រូវតែមើលឲ្យច្បាប់អំពីចំណុចនេះ។យើងត្រូវចាប់ផ្តើមសកម្មភាពពីរ៉កនេះមួយ ដើម្បីបង្ហាញ​ថា មិនមែ​នប​​ញ្ហា​​គ្រាន់តែចាប់អាតូចតាចទេ»។

បើតាមលោក ហ៊ុន សែន អ្នករងគ្រោះដោយសារគ្រឿងញៀនបានកើនឡើងទ្វេដងគិតត្រឹមឆ្នាំ២០១៨ ដោយថា​នៅ​​ឆ្នាំ២​​០១៧អ្នករងគ្រោះដោយសារគ្រឿងញៀនមកព្យាបាន៤ពាន់នាក់ ប៉ុន្តែឆ្នាំ២០១​៨ឡើងដល់៨ពាន់នាក់៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន ព្រមានថា តុលាការក៏មិនរួចខ្លួនដែរបើកាត់ក្តីរឿងគ្រឿងញៀនមិនហ្មត់ចត់"

  1. so chết says:

    again a campaign of diversion the word that the psychopath hun sen has never pronounced it’s
    CORRUPTION

  2. Anonymous says:

    Really?? mr mafia dictator? This song about your groups playing under your control so it just a joke ‘

  3. ពុទ្ធោ! ពុទ្ធោ! says:

    មើល ហ៊ុនសែន យ៉ូៗទៅដូចតួឯកល្ខោនបាសាក់ កុំភ្ញាក់ផ្អើលបងប្អួនមិនមែនទើបតែស្រែកលើកទីមួួយទេស្រែកច្រើនដងហើយបានផលអ្វីខ្លះដូចជា ព្រៃឈើ នេសាទត្រី (លៈនិងលៈ)ផេះកណ្ដាលចង្គ្រានទេ សម្ដីផេះ វាមិនផេះទេលោកផេះ។នយោបាយគៀងគោចូលក្រោល។