លោក​ ហ៊ុន សែន ​ព្រមាន​តុលាការ​កុំ​ឲ្យ​ធ្វេស​ប្រហែស​ករណី​ទោស​ទណ្ឌ​របស់​លោក ​គិត ធាង

លោក​ ហ៊ុន សែន​ ព្រមាន​តុលាការ​កុំ​ឲ្យ​ធ្វេស​ប្រហែស​ករណី​ទោស​ទណ្ឌ​របស់​លោក​ គិត ធាង


By

ឌឹ ខេមបូឌា ដេលី

លោក ​ហ៊ុន សែន ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ព្រមាន​ថា ​ទោះបី​មាន​មេទ័ព ​និង​តុលាការ​ចេញ​ការពារ​លោក​ឧកញ៉ា ​គិត ធាង​ ក៏ដោយ​ក៏​លោក​មិន​លើក​លែង​ឲ្យ​ជា​ដាច់ខាត។​

ការ​គំរាម​របស់​លោក​ ហ៊ុន សែន ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​អង្គារ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ។​

លោក​ ហ៊ុន សែន ​គំរាម​ថា ​តុលាការ​ក៏​មិន​រួច​ខ្លួន​ដែរ​ បើ​កាត់ក្តី​សំណុំ​រឿង​នេះ​មិន​បាន​ហ្មត់ចត់។​

លោក​អះអាង​ថា ​លោក​មិន​មែ​នព្រមាន​តុលាការ​ទេ​ ប៉ុន្តែ​លោក​មិន​សុខ​ចិត្ត​ ប្រសិន​បើ​តុលាការ​ហ៊ាន​ធ្វេស​ប្រហែស​លើ​រឿង​នេះ។​

លោក​បន្ត​ថា ​ទោះ​កងទ័ព​មួយ​កងពល​ ឬ​ពីរ​កងពល​ក៏​លោក​វ៉ៃ​ក្រវាត់​ចោល​ទាំងអស់​ ប្រសិន​បើ​ពួក​គេហ៊ាន​កាង​ពី​ក្រោយ​ករណី​គ្រឿង​ញៀន​នេះ។ ​

លោក ​ហ៊ុន សែន ​គំរាម​ថា ​ក្រុម​គ្រឿង​ញៀន​ត្រូវ​តែ​មើល​ឲ្យ​ច្បាប់​អំពី​ចំណុច​នេះ។ ​ក្រុម​សង្គម​ស៊ីវិល​បាន​សាទរ​ចំពោះ​វិធាន​ការ​របស់​លោក​ ហ៊ុន​ សែន ​នៅពេល​នេះ ​ហើយ​ពួកគេ​បាន​សំណូម​ពរ​ឲ្យ​លោក ​ហ៊ុន សែន​ បន្ត​ធ្វើ​កិច្ចការ​នេះ​ឲ្យមាន​និរន្តរ​ភាព​យូរ​អង្វែង៕


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "លោក​ ហ៊ុន សែន ​ព្រមាន​តុលាការ​កុំ​ឲ្យ​ធ្វេស​ប្រហែស​ករណី​ទោស​ទណ្ឌ​របស់​លោក ​គិត ធាង"

  1. so chết says:

    The term corruption the psychopath hun sen never used
    ppenh is for a very long time
    a sexodrome
    opium bar
    the 2 biggest traffickers that everyone knows about
    hun to
    moung rithi
    At the moment this psychopath targets the whites in particular French Why now is because the negotiations are secret with the French authorities EBA have failed
    we know that the two leading countries in the EU are FRANCE and GERMANY? the latter country can no longer stand the nausea smell of hun sen