លោក ហ៊ុន សែន បង្គាប់​ឲ្យ​មេធាវី​ប្ដឹង​រឹបអូស​ទ្រព្យ​សម្បត្តិ​អ្នក​ជេរ​ប្រមាថ​អាយុ​ជីវិត​លោក​តាម​ហ្វេសប៊ុក​ពី​ក្រៅ​ប្រទេស

2019-03-13
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​ពិធី​ជួប​អ្នក​សារ​ព័ត៌មាន​មក​ពី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​បោះពុម្ព​ផ្សាយ និង​ក្រុម​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម ចំនួន ៤.៥០០នាក់ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister
លោក ហ៊ុន សែន ថ្លែងការណ៍​ក្នុង​ពិធី​ជួប​អ្នក​សារ​ព័ត៌មាន​មក​ពី​ក្រសួង​ព័ត៌មាន ស្ថានីយ​វិទ្យុ ទូរទស្សន៍ សារព័ត៌មាន​បោះពុម្ព​ផ្សាយ និង​ក្រុម​សារព័ត៌មាន​តាម​បណ្ដាញ​សង្គម ចំនួន ៤.៥០០នាក់ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ២០១៩។ រូបថត៖ ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister


មេ​ដឹក​នាំ​របប​ឯក​បក្ស​ លោក ហ៊ុន សែន ប្រកាស​ថា ​​បាន​បង្គាប់​ឲ្យ​មេធាវី​​ សិក្សា​ផ្លូវ​ច្បាប់ ដើម្បី​ប្ដឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​ អ្នក​ជេរ​ប្រមាថ​អាយុ​ជីវិត​លោក តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (facebook) ពី​ក្រៅ​ប្រទេស​ ដើម្បី​ឲ្យ​​តុលាការ​​ចេញ​ដីកា​រឹប​អូស​ទ្រព្យ​សម្បត្តិ​ ដែល​មាន​នៅ​ក្នុង​ប្រទេស​។ អ្នក​ច្បាប់​ថា យុត្តាធិការ​ ឬ​អំណាច​តុលាការ​កម្ពុជា មិន​អាច​គ្រប់​ដណ្ដប់​ចំពោះ​បទ​ល្មើស​កើត​ឡើង​នៅ​ក្រៅ​ដែនដី​កម្ពុជា​បាន​ទេ។ អ្នក​វិភាគ​​ថា បើ​​លោក ហ៊ុន សែន ចង់​ធ្វើ​​ទៅ​ហើយ ទោះ​អ្វី​​ក៏​​​​មិន​អាច​ឃាត់​លោក បាន​ដែរ។

លោក ហ៊ុន សែន ថ្លែង​ថា លោក​ជូន​សារ​ឲ្យ​ អ្នក​ជេរ​ប្រមាថ​​អាយុ​ជីវិត​លោក ឲ្យ​បាន​ដឹង​ថា ក្រុម​​មេធាវី​កំពុង​សិក្សា​ប្ដឹង​អ្នក​ប្រមាថ​​ ជា​សារ​តាម​ហ្វេសប៊ុក (Facebook)មិនតិចជាង ៣០ទេ។ លោក ថា បើ​ទោះ​សាមី​ខ្លួន នៅ​ក្រៅ​ប្រទេស​ តែ​លោក នឹង​ប្ដឹង​រឹប​អូស​ទ្រព្យ​សម្បត្តិ​ អ្នក​ទាំង​ឡាយ​​នោះ មក​​ចែក​ឲ្យ​កុមារ​កំព្រា។

បើ​ទោះ​ មិន​បង្ហាញ​ឈ្មោះ​អ្នក​ណា​ខ្លះ ដែល​មេធាវី​របស់​លោក​ ហ៊ុន សែន កំពុង​ប្ដឹង តែ​យ៉ាង​ហោច​ណាស់ ក៏​ទំនង​មាន​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ ​ម្នាក់​ដែរ ព្រោះ​លោក ហ៊ុន សែន​ ប្រើ​ពាក្យ​ឌឺដង ដាក់​ផ្លែផ្កា​ច្រើន ចំពោះ​លោក សម រង្ស៊ី រួម​ទាំង​បណ្ដឹង​កន្លង​មក និង​ករណី​​ធ្លាប់​បបួល​ក្រុម​បក្ស​ប្រឆាំង​ស្បថ​ដាក់​ជីវិត៖ «»

ការ​ថ្លែង​របស់ លោក ហ៊ុន សែន ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី១៣ មីនា ក្នុង​ឱកាស​​​ចុះ​រក​សំឡេង​ឆ្នោត ពី​​កម្មករ​ កម្មការិនី មក​ពី​រោងចក្រ​ សហគ្រាស​ចំនួន៧ នៅ​ខេត្ត​កោះកុង ដោយ​ប្រើ​ប្រាស់​ថវិកា​ជាតិ។

សមាជិក​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក សំ សុគង់ ពន្យល់​ថា ប្រសិន​បើ​ការ​ប្រើប្រាស់​សារ​រិះគន់​ តាម​បណ្ដាញ​សង្គម ជា​ការ​បញ្ចេញ​មតិ មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​កតិកា​សញ្ញា​អន្តរ​ជាតិ ស្ដីពី​សិទ្ធិ​នយោបាយ​ ដែល​កម្ពុជា​​ទទួល​ស្គាល់។ ចំណែក ​ការ​ប្ដឹង​ទៅ​តុលាការ លោក​មេធាវី​ ពន្យល់​ថា ពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ប្ដឹង​គ្រប់​រឿង ប៉ុន្តែ​យុត្តាធិការ ឬ​អំណាច​តុលាការ​មិន​អាច​លាត​សន្ធឹង​លើ​រឿង​ក្ដី នៅ​ក្រៅ​ប្រទេស​បាន​ទេ ហើយ​ប្រសិន​បើ​អាច​ប្ដឹង​បាន​មែន ចុង​ចោទ ក៏​មិន​អាច​ទទួល​បាន​គោលការណ៍​ស្មើភាព​គ្នា​ដែរ ព្រោះ​ដើម​ចោទ នៅ​ក្នុង​ប្រទេស​ចុង​ចោទ​នៅ​ក្រៅ​ប្រទេស។ លោក មេធាវី​ បន្ត​ថា ប្រសិន​បើ​តុលាការ​កម្ពុជា ​សម្រេច​ក្ដី​ឲ្យ​ដើម​ចោទ​ឈ្នះ​ទៀត ក៏​ពិបាក ​ក្នុង​ការ​អនុវត្ត​ដីកា​​សំណង​ លើ​ទ្រព្យ​សម្បត្តិ​របស់​ចុង​ចោទ​ដែរ ព្រោះ​ត្រូវ​មាន​នីតិវិធី ​អនុវត្ត​សំណង​មួយ​ទៀត៖ «»

កាល​ពី​ថ្ងៃ​ទី២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ បាន​ចេញ​ដីកា​រក្សា​ការពារ​​ទ្រព្យ​សម្បត្តិ (រឹបអូស)​ លោក សម រង្ស៊ី​ ម្ដង​ហើយ​ ដោយ​សំអាង​ថា​ចាញ់​ក្ដី​លោក ហ៊ុន សែន និង​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ឯក​បក្ស ព្រោះ​ ​លោក គី តិច ជា​មេធាវី​ដើម​បណ្ដឹង បាន​ប្ដឹង​មក​តុលាការ​ទាមទារ​ជំងឺ​ចិត្ត​ ពី​លោក សម រង្ស៊ី ករណី​បរិហារ​កេរ្តិ៍​មេដឹកនាំ​របប​ឯក​បក្ស​ទាំង​ពីរ ជា​សាធារណៈ។

ដីកា​រក្សា​ការពារ​កាល​ណោះ​ សម្រេច​រឹបអូស​ទ្រព្យសម្បត្តិ​របស់​លោក សម រង្ស៊ី ជា​ដី និង​អគារ​នៃ​ទី​ស្នាក់​ការ​កណ្ដាល​គណបក្ស​ សង្គ្រោះ​ជាតិ មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ លោក​មេធាវី​ គី តិច លើក​ឡើង​ក្នុង​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ថា ការ​សុំ​ប្ដឹង​រឹបអូស​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​ ដើម្បី​ជំរុញ​ឲ្យ​លោក សម រង្ស៊ី សង​បំណុល​ជាង ៤ពាន់ ២រយ​លាន​រៀល ឬ​ជាង ១លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ឲ្យ​កូនក្ដី​របស់​លោក គឺ​លោក ហ៊ុន សែន និង​លោក ហេង សំរិន ក្រោយ​ពី​តុលាការ​គ្រប់​ជាន់​ថ្នាក់​ បាន​សម្រេច​ឲ្យ លោក សម រង្ស៊ី​ ចាញ់​ក្ដី។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ យល់​ថា ជា​រឿង​ពិបាក ​ក្នុង​ការ​អនុវត្ត​​នីតិវិធី ​ក្នុង​ការ​​ប្ដឹង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​​អ្នកវិភាគ​រូប​នេះ ថា ចេតនា​ពិត​ប្រាកដ​​នៃ​ការ​គំរាម​នេះ​ គឺ លោក ហ៊ុន សែន ​ចង់​​បន្លាច​ ពលរដ្ឋ​ក្នុង​ស្រុក​កុំ​ឲ្យ​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​រិះ​គន់​រដ្ឋាភិបាល​របស់​លោក៖ «»

បំណង​​​រឹបអូស​​​ទ្រព្យសម្បត្តិ​​របស់​ពលរដ្ឋ និង​ក្រុម​គណបក្ស​ប្រឆាំង មិន​មែន​ជា​រឿង​ថ្មី​ទេ។ កន្លង​មក​ ​តុលាការ​​នៃ​របប​ឯក​បក្ស​ ធ្លាប់​​ចេញ​ដីកា​រក្សា​ការពារ រឹប​អូស​ទ្រព្យសម្បត្តិ​ពលរដ្ឋ ពលរដ្ឋ​នៅ​តំបន់​ក្រីក្រ ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ច្រើន​កន្លែង មក​ហើយ ដូចជា នៅ​តំបន់​បឹង​កក់ បុរីកីឡា តំបន់​វត្ត​អូរត្រេះ ខេត្ត​ព្រះសីហនុ ឃុំ​ ២​ធ្នូ ខេត្ត​ក្រចេះ​ជាដើម។ នេះ​មិន​ទាន់​រាប់​បញ្ចូល​ ករណី​អាជ្ញាធរ​​​ធ្លាប់​អនុវត្ត​​ច្បាប់​​ស្ដីពី​ អស្សាមិករណ៍​ (ច្បាប់​ដោះ​ដូរ​ដី​ឲ្យ​រដ្ឋ) ​ដើម្បី​​កាត់​យក​ដី​ពី​ពលរដ្ឋ​ មក​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ និង ​ការ​​ដោះ​ដូរ​ដី​ ឲ្យ​ពលរដ្ឋ​ ក្នុង​តម្លៃ​ទាប

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

One Response to "លោក ហ៊ុន សែន បង្គាប់​ឲ្យ​មេធាវី​ប្ដឹង​រឹបអូស​ទ្រព្យ​សម្បត្តិ​អ្នក​ជេរ​ប្រមាថ​អាយុ​ជីវិត​លោក​តាម​ហ្វេសប៊ុក​ពី​ក្រៅ​ប្រទេស"

  1. Anonymous says:

    be careful every one this sick animal is getting worse . we hard what he said from his stinky mouth not to talk whit SAM RANSY. so sad this sick animal have nothing to do but just looking for the problem whit some one. there are a lot of problem in the country that this animal have to solve but he will never care about it, he only care if some one not agree whit him on his leadership. for example the reason drug war at ROCK that this animal wanted to eliminate KITH MENG families . there are a lot of his internal problem that Cambodian should know by now. I understood that by have been born as human being some of those Cambodian in his high ranging officers still thinking about their nation . I knew no one Cambodian nationalist wanted HUN SEN take this country as his belonging . my massage to this uneducated dictator is >>> according to your knowledge you are nothing you just scar every one that you are a dangerous animal. in time that they can see the danger they will not care and they will fight back to get this dangerous animal out. sorry every one at last of every comment I always said GOD bless Cambodia but now I will not saying that any more. I understand that there will be no GOD that can help Cambodia only Cambodian itself