ក្រុម​សហជីព​ជំរុញ​ឲ្យ​ស៊ើប​អង្កេត​ករណី​ស្លាប់​សកម្ម​ជន​ការងារ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍

ក្រុម​សហជីព​ជំរុញ​ឲ្យ​ស៊ើប​អង្កេត​ករណី​ស្លាប់​សកម្ម​ជន​ការងារ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍


By

ឌឹ ខេមបូឌា ដេលី

សហព័ន្ធ​សហជីព​កម្ពុជា​ស្នើឱ្យ​សមត្ថ​កិច្ច​ធ្វើការ​ស៊ើប​អង្កេត​ឱ្យ​បាន​ត្រឹម​ត្រូវ​និង​ហ្មត់ចត់​បំផុត​លើ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទៅ​លើ​លោក ​រ៉ុង បញ្ហា ​ដែល​ជា​ក្មួយ​លោក ​រ៉ុង ឈុន​។ ការ​ស្នើ​នេះ​ធ្វើ​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​សហ​ព័ន្ធ​សហជីព​កម្ពុជា​នៅ​ថ្ងៃនេះ​ដោយ​ថា​ករណី​ស្លាប់​របស់​លោក ​រ៉ុង បញ្ញា ​គឺអាច​មិនមែន​ជា​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​ធម្មតា​ឡើយ។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​លើក​ឡើង​ថា​ ករណី​ស្លាប់​លោក ​រ៉ុង បញ្ញា ​ដែល​ជា​មន្ត្រី​របស់​សហព័ន្ធ​សហជីព​កម្ពុជា​គឺ​មាន​ការ​សង្ស័យ​ជា​ច្រើន។​ ចំណុច​សង្ស័យ​ទាំង​នោះ​ ខាង​សហព័ន្ធ​សហជីព​កម្ពុជា​មិន​បាន​បញ្ជាក់​លម្អិត​ទេ​ ដោយ​គ្រាន់តែ​អះអាងថា​ ក្រុម​សហជីព​មួយ​នេះ​បាន​ចុះ​ស៊ើប​អង្កេត​ដល់​កន្លែង​កើត​ហេតុ​ផ្ទាល់​និង​សិក្សា​លើ​រូបថត​ដែល​ទទួល​បាន​ដោយ​រក​ឃើញ​ថា ​មាន​ចំណុច​គួរ​ឱ្យ​សង្ស័យ​ជា​ច្រើន។​

លោក ​រ៉ុង បញ្ញា​ បាន​ស្លាប់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ កាល​ពី​ថ្ងៃ​ទី​ ៩​ខែ​មីនា ​នៅ​ចំណុច​ភូមិ​ត្រពាំង​ស្តុក​គ្រូ ​ឃុំអូរ​ ស្រុក​ភ្នំ​ស្រួច​ ខេត្ត​កំពង់​ស្ពឺ។​ សព​ក៏​ត្រូវ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ហើយ​នឹង​គ្រោង​ធ្វើ​បុណ្យ​គម្រប់​៧​ថ្ងៃ​នៅ​ថ្ងៃ​ទី​១៤​មីនា ​នា​គេហដ្ឋាន​អ្នក​ស្រី​ រ៉ុង ប៉ោ​ ក្នុង​ភូមិ​កោះ​តូច​ ឃុំ​តាលន់​ ស្រុកស្អាង​ ខេត្ត​កណ្តាល។​

លោក​ រ៉ុង បញ្ញា​ មិន​ត្រឹម​តែ​ជា​មន្ត្រី​សហព័ន្ធ​សជីព​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​លោក​ក៏​ជា​សកម្មជន​សិទ្ធិ​ការងារ​និង​សិទ្ធិ​មនុស្ស​សកម្ម​មួយ​រូប​ផង​ដែរ​ ដោយ​លោក​បាន​ចូល​រួម​ការងារ​សង្គម​ជា​ច្រើន​ដូចជា​ការ​ចូលរួម​ទាមទារ​ដំឡើង​ប្រាក់​បៀវត្សរ៍​ជូន​កម្មករ ​និង​គ្រូ​បង្រៀន។​ លើស​ពី​នេះ​ លោក​ក៏​បាន​ចូល​រួម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស​ ហើយ​ពេល​ខ្លះ​សកម្មជន​សិទ្ធិ​ការងារ​និង​សិទ្ធិ​មនុស្ស​រូប​នេះ​ក៏ត្រូវ​បាន​គេ​វាយ​ឱ្យ​រង​របួស​ក្នុង​ពេល​ចេញ​មុខ​តវ៉ា​ទាមទារ​នូវ​សិទ្ធិ​សេរីភាព​ទាំង​នោះ​ទៀត​ផង៕​


© 2019, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

What Next?

Recent Articles

One Response to "ក្រុម​សហជីព​ជំរុញ​ឲ្យ​ស៊ើប​អង្កេត​ករណី​ស្លាប់​សកម្ម​ជន​ការងារ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍"

  1. Target says:

    យើងទាំងអស់គ្នាដឹងហើយថានេះជាស្នាដៃក្រុមឃាតករសម្ងាត់របស់ពួកអាតិរច្ឆានផ្ដាច់ការ សម្លាប់បែបនេះមានច្រើនណាស់នៅស្រុកយើងសព្វថ្ងៃ សូម្បីតែពូលីសនៅខេត្តកោះកុងកាលពីប៉ុន្មានឆ្នាំមុនក៏ស្លាប់របៀបនេះដែរដោយសារគាត់មានគំនិតផ្សេងពីពួកអាតិរច្ឆាន។មហាជនខ្មែរលោកសុំសួរទៅរបបនេះថាតើមានអាចុយម្រាយណាខ្លះដែលវាអាចសុើបអង្កេតរឿងនេះបាន?បើវាចេញមកតែពីក្រុមតែមួយ។យើងមិនដែលចង់មើលមនុស្សក្នុងផ្លូវអាក្រក់គ្រប់ពេលទេតែពេលខ្លះវាលើគោកពេក។

Leave a Reply

Submit Comment