បទ​សម្ភាសន៍​លោក ប៉ុន សៅរី មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ អំពី​លទ្ធផល​​​កៀរគរ​ការ​គាំទ្រ​ពី​អន្តរជាតិ

ដោយ ជុន ច័ន្ទបុត្រ
2019-03-14
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ប៉ុន សៅរី និង​អ្នកស្រី មូរ សុខហួរ ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ទទួល​បន្ទុក​គោលនយោបាយ​ការ​បរទេស និង​មន្ត្រី​ផ្នែក​ច្បាប់​របស់​ព្រឹទ្ធសមាជិក គ្រីស្តូហ្វ័រ អេ ឃូន (Christopher A. Coons) សមាជិក​ព្រឹទ្ធសភា រដ្ឋ ឌែលអាវែរ (Delaware) របស់​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Saory Pon
លោក ប៉ុន សៅរី និង​អ្នកស្រី មូរ សុខហួរ ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ទទួល​បន្ទុក​គោលនយោបាយ​ការ​បរទេស និង​មន្ត្រី​ផ្នែក​ច្បាប់​របស់​ព្រឹទ្ធសមាជិក គ្រីស្តូហ្វ័រ អេ ឃូន (Christopher A. Coons) សមាជិក​ព្រឹទ្ធសភា រដ្ឋ ឌែលអាវែរ (Delaware) របស់​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី១១ ខែ​មីនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក Saory Pon


លោក ប៉ុន សៅរី មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋ​អាមេរិក មួយ​រយៈ​ក្រោយ​នេះ កំពុង​ខិតខំ​ប្រឹងប្រែង​កៀរគរ​អន្តរជាតិ ជា​ពិសេស​ការ​ជួប​អ្នក​នយោបាយ​ធំៗ នៅ​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​មាន​ការ​គាំទ្រ​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ សកម្មភាព​វិល​ត្រឡប់​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ផង។

សូម​ស្ដាប់​បទ​សម្ភាសន៍​រវាង​លោក ជុន ច័ន្ទបុត្រ និង​លោក ប៉ុន សៅរី មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សហរដ្ឋ​អាមេរិក

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


What Next?

Recent Articles

2 Responses to "បទ​សម្ភាសន៍​លោក ប៉ុន សៅរី មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ អំពី​លទ្ធផល​​​កៀរគរ​ការ​គាំទ្រ​ពី​អន្តរជាតិ"

  1. so socheath says:

    Send to Faceb00k
    ភាពអស្តង្គត់នៃលោកប៉ាធានខ្ញុំ
    …………..
    ប៉ុន្មានថ្ងៃមកនេះ លោកប៉ាធានសមរង្ស៊ីខ្ញុំគួបផ្សំនឹងវ័យ
    ចំណាស់របស់គាត់ផងនោះ រាល់សតិបញ្ញារបស់គាត់
    ហាក់ធ្លាក់ចូលក្នុងផ្លូវបែកកម្មដ្ឋាន ឬភាសាសាមញ្ញហៅថា
    បែកព្រីយ៉ាងម៉េចមិនដឹងទេ ! ។
    ការបែកកម្មដ្ឋានរបស់លោកប៉ាធានខ្ញុំ ត្រូវបានកត់សម្គាល់
    តាមរយះការនិយាយប៉ប៉ោច ប៉ផ្លោចអត់បានការ និងការ
    ជេរប្រទេចផ្តាសារ បន់ស្រន់ដាក់ទំនាយ ដោយគ្មានគូរជម្លោះ។
    តាមការសង្កេត ពីអ្នកជំនឹតរបស់គាត់ ខ្លះថាគាត់ឆ្កួត ។
    ដល់ខ្ញុំសង្កេតមើលយូរដែរទៅ លោកប៉ាធានសមរង្ស៊ី
    ខ្ញុំហាក់ឆ្កួតដូចគេថាមែន។
    ជារឿយៗរាល់ថ្ងៃ គាត់តែងជេរមន្រ្តីជំនឹតរបស់គាត់ ដែលខ្លះ
    ឥឡូវនេះ ពួកគេហាកលែងរវីរវល់ទៅជិតក្បែរគាត់ដើម្បី ធ្វើ
    ខ្លួនរណេប រណបគាត់ដូចពីមុនទៀតហើយ។
    ពួកគេពេលខ្លះ ហ៊ាននិយាយដោយបើកចំហថា ពួកគេចង់
    បានសិទ្ធិក្នុងការធ្វើនយោបាយឡើងវិញ។ គេថាបើរង់ចាំ
    តាមសម្តីលោកប៉ាធានដែលនិយាយក្រឡិចក្រឡុច ម្តងថា
    ទៅ ធ្វើការតស៊ូដើម្បីដណ្តើមសិទ្ធិធ្វើនយោបាយមកវិញ
    ម្តងថាមិនទៅបែបនេះ តើពេលណាទៅទើបបានសម្រេច
    ក្នុងការចង់បានសិទ្ធិធ្វើនយោបាយឡើងវិញនោះ។
    ពួកគេថាលោកប៉ាធាន មិនដឹងគាត់គឹតយ៉ាងម៉េច ស្ថានភាព
    បានវិវត្តន៍មកដល់ដំណាក់កាល ដែលគាត់រួមជាមួយលោក
    កឹមសុខា ធ្វើឲ្យរលាយបក្ស ធ្វើឲ្យបែកបាក់ និងជាប់ឈ្មោះ
    ជាជនបំផ្លាញជាតិ ជាជនក្បត់ជាតិប៉ុណ្ណឹងហីយ គាត់នៅតែ
    ខំប្រឹងប្រើភាសាភូតភរបោកប្រាស ថានៅតែរឹងមាំ នៅតែមាន
    សាមគ្គីជាធ្លុងមួយកើតទៀត។
    ពួកគេថា ការពិតទៅរឿងរ៉ាវទាំងអម្បាលមាណដែលសមរង្ស៊ី
    ខិតខំបង្កើតឡើង វាគ្រាន់តែជាភ្លើងដែលគាត់ខ្លួនឯងបង្កាត់
    សម្រាប់ដុតកំឡោចខ្លួនគាត់តែប៉ុណ្ណោះ។ ភាពកំសោយ
    ខាងនយោបាយរបស់គាត់ មិនអាចជួយអ្វីគាត់បានទេ។
    នោះវាគ្រាន់តែជាពេលវេលានៃនយោបាយអស្តង្គត់របស់
    គាត់តែប៉ុណ្ណោះ។ ពួកគេថាពេលវេលា មិនតម្រូវឲ្យពួក
    គេរង់ចាំ តាមការចាត់ចែងរបស់លោកប៉ាធានសមរង្ស៊ី
    ទៀតទេ ។ពួកគេក៏មានសិទ្ធិសម្រេចជោគវាសនាពួកគេ
    ដោយខ្លួនឯងដែរ ។មានន័យថា នោះគឹសក់អ្នកណា
    ក្បាលអ្នកហ្នឹង ! អត់មានអ្នកណាជំពាក់អ្នកណាទេ
    ពេលនេះ ៕

  2. so socheath says:

    Send to facebook
    រង់ចាំការសម្រេចពីលោកប៉ាធាន គឺជារឿងឆោតល្ងង់
    ……………….
    រយពាន់បញ្ហារដែលលោកប៉ាធានសមរង្ស៊ីបង្កើតមុននិង
    ក្រោយក្នុងពេលនេះ វាបានធ្លាក់ចូលក្នុងអន្លុងនៃសុភាសឹត
    ខ្មែរ ដែលថា បាក់កំពង់ លង់ទ្រនេស ដែលនេះគឺជាពាក្យ
    អះអាង របស់អតីតអ្នកតំណាងរាស្ត្រអតីតគណៈបក្សសង្គ្រោះ
    ជាតិដែលបានលើកឡើង ។
    ពួកគាត់ថា ការឃោសនាសម្រាប់ដង្ហើមចុងក្រោយរបស់
    លោកប៉ាធានសមរង្ស៊ីនាពេលនេះ គឺសុំកុំឲ្យពួកអ្នកជាប់
    បំរាមនយោបាយ ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
    តាមផ្លូវច្បាប់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា។
    សមរង្ស៊ីបានលើកឡើងនូវហេតុផលថា ប្រសិនបើមានការសុំសិទ្ធិធ្វើ
    នយោបាយឡើងវិញពីសំណាក់អ្នកជាប់បំរាម នោះគឺជា
    ការរួមដៃកំទេចបក្សសង្គ្រោះជាតិ ដែលបក្សនេះបានស្លាប់
    បាត់តាមផ្លូវច្បាប់ពាក់ព័ន្ធនិងទង្វើក្បត់ជាតិរួចទៅហើយនោះ
    និងថា ក៏ជាទង្វើដែលគ្រប់គ្នាព្រមទទួលស្គាល់កំហុស
    ផងដែរ ។ តែពួកគាត់មិនយល់ដូច្នេះទេ ។
    អតីតអ្នកតំណាងរាស្ត្រជាប់បំរាមនយោបាយទាំងនោះ បាន
    លើកឡើងបន្តទៀតថា ការពិតទៅរឿងក្បត់ជាតិឬមិនក្បត់
    ជាតិវាជារឿងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងបក្សប៉ុន្មាននាក់
    មិនជាប់ពាក់ព័ន្ធនិងពួកគាត់ទេ ។ ពួកគាត់ទទួល
    រងនូវបំរាមនយោបាយអាស្រ័យពួកគាត់នៅក្នុងតំណែងតំណាង
    រាស្ត្រក្នុងបក្សដែលត្រូវបានរំលាយចោលប៉ុណ្ណោះ ។ ដូច្នេះ
    ការរំលាយបក្សគឺផ្លូវច្បាប់ មិនមែនពួកគាត់កំទេចទេ ឯការ
    ដែលថា ពួកគាត់ហាក់ព្រមទទួលស្គាល់កំហុស ពួកគាត់
    មិនអាចទទួលយកបានទេ ពួកគាត់គ្មានកំហុស និងពួក
    គាត់មិនមែនជាអ្នកដឹកនាំជាន់ខ្ពស់ក្នុងបក្សឯណា ( ?) ។
    ពួកអតីតអ្នកតំណាងរាស្ត្រទាំងនោះ បានបញ្ជាក់ជាចុងក្រោយ
    យ៉ាងច្បាស់ថា មកដល់ពេលនេះ វាគឺជាពេលវេលា ដែល
    ពួកគាត់ត្រូវធ្វើការសម្រេចចិត្ត ក្នុងការស្នើសុំសិទ្ធិដើម្បី
    ធ្វើនយោបាយឡើងវិញហើយ ។ ពួកគាត់មិនអាចរង់ចាំ
    បក្សដែលងាប់បាត់ទៅហើយៗរស់ឡើងវិញកើតនោះទេ។
    ព្រោះថា តាមផ្លូវច្បាប់ក៏គ្មានករណីដូចនេះ កើតឡើងនោះ
    ដែរ ។
    គាត់ថាការរង់ចាំការសម្រេចចិត្តណាមួយពីលោកប៉ាធាន
    សមរង្ស៊ី គឺជារឿងឆោតល្ងង់បំផុត ។
    មនុស្សគ្រប់រូប សុទ្ធតែមានមនសិការនិងការសំរេចចិត្ត
    រៀងខ្លួន ។ តែថារស់នៅក្នុងបក្ស គឺបក្សជាអ្នកធ្វើសេចក្តី
    សម្រេច ឯយើងជាអ្នកអនុវត្តន៍។ តែបក្សសង្គ្រោះជាតិ
    ងាប់ហើយ ។ ទាំងមេទាំងកូនសុទ្ធតែជាប់បម្រាមធ្វើ
    នយោបាយ ដូចនេះគ្មានសេចក្តីសម្រេចចិត្តខាង
    នយោបាយស្អីទៀតទេ ។ការសម្រេចគឺអាស្រ័យលើម្នាក់ៗប៉ុណ្ណោះ ៕