លោក​ សម រង្ស៊ី ​ប្រាប់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​​កុំ​ឱ្យ​ចាញ់​ល្បិច​លោក ​ហ៊ុន សែន

នយោបាយ


រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​បារាំង អង្គុយ​នៅ​រានហាល​នៃ​គេហដ្ឋាន​របស់​លោក​ក្នុង​ប្រទេស​បារាំង​នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៨។ (REUTERS/Philippe Wojazer)


14 មិនា 2019
ហ៊ុល រស្មី
វីអូអេខ្មែរ

ទំព័រ​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី​ បាន​សរសេរ​ក្នុង​ន័យ​ដើមថា៖ «សូម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ កុំ​ចាញ់​បោក​ កុំ​ចាញ់​ការ​សម្លុត​ និង​កុំចាញ់​ការប៉ុនប៉ង​ទិញ​ទឹក​ចិត្ត​ ពី​សំណាក់​ជន​ពាល​ ហ៊ុន សែន​ ដែល​ចង់​ឲ្យ​ពួក​យើង​ទៅ​សុំសិទ្ធិ​ធ្វើ​នយោបាយ​ពីគាត់»។

ជាង​មួយ​សប្តាហ៍​ក្រោយ​ការ​ប្រកាស​របស់នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក ​ហ៊ុន សែន​ ដែល​បាន​ដាក់​ឱសានវាទ​ឲ្យ​ក្រុមមន្ត្រី​ជាប់​បម្រាម​ធ្វើ​នយោបាយ​របស់​គណបក្ស​ប្រឆាំងសុំសិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​មិន​ឲ្យ​ហួស​ចូល​ឆ្នាំខ្មែរ​នោះ​ លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​សារ​នយោបាយ​មួយ​នៅ​សប្តាហ៍​នេះ​ អំពាវនាវ​មិន​ឲ្យ​ក្រុមមន្ត្រី​ជាប់​បម្រាម​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ ដើម្បី​បញ្ចៀស​ការ​ចាញ់​ល្បិចកល​របស់​លោក​ ហ៊ុន សែន។

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ការពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​ក្របខណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ ធ្វើឡើង​កាលពី​ថ្ងៃ​ទី៤ ​ខែ​មីនា​ លោក​ ហ៊ុន សែន​ ប្រធាន​គណបក្ស​កាន់​អំណាច​ បាន​គំរាម​ក្រុម​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវបាន​ហាម​មិន​ឲ្យធ្វើ​នយោបាយ​ ត្រូវ​រួស​រាន់​មក​សុំ​សិទ្ធិធ្វើ​នយោបាយ​ឡើងវិញ​ មិន​ឲ្យ​ហួស​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ។

លោក​អះអាង​ថា​ បើ​ហួស​រយៈពេល​នោះ​ លោក​នឹង​ធ្វើ​មិន​ដឹង​មិន​ឮ​រាល់​សំណើ​នានា​ ដែល​បញ្ជូន​មក​រដ្ឋាភិបាល​ ដើម្បី​ស្នើសុំ​សិទ្ធិ​នយោបាយ​ឡើងវិញ​ទេ។

ក៏ប៉ុន្តែ​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាលពីឆ្នាំ​២០១៧​នោះ​ បាន​បង្ហោះ​សារ​ព្រមាន​នយោបាយ​ខ្លី​មួយ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ កាលពី​ថ្ងៃទី​១៣​ ខែមីនា​ ដោយ​ប្រាប់​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង​ថា​ ពួក​គេ​នឹង​ចាញ់​ឧបាយកល​របស់​លោក ​ហ៊ុន​ សែន​ ប្រសិន​បើ​ពួក​គេ​ហ៊ានតែ​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ ពី​រដ្ឋាភិបាល​ខ្មែរ​របស់​លោកហ៊ុន សែន។

ទំព័រ​ហ្វេសប៊ុក​របស់​លោក ​សម រង្ស៊ី​ បាន​សរសេរ​ក្នុង​ន័យ​ដើមថា៖ «សូម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ កុំ​ចាញ់​បោក​ កុំ​ចាញ់​ការ​សម្លុត​ និង​កុំចាញ់​ការប៉ុនប៉ង​ទិញ​ទឹក​ចិត្ត​ ពី​សំណាក់​ជន​ពាល​ ហ៊ុន សែន​ ដែល​ចង់​ឲ្យ​ពួក​យើង​ទៅ​សុំសិទ្ធិ​ធ្វើ​នយោបាយ​ពីគាត់»។

ទំព័រ​ហ្វេសប៊ុក​របស់​លោក ​សម រង្ស៊ី​ ​បាន​បន្ថែម​ក្នុង​ន័យ​ដើម​ថា​៖ «សិទ្ធិ​នេះ​ ជា​សិទ្ធិ​របស់​យើង​ ដែល​ត្រូវ​ប្រគល់​សង​ឲ្យ​យើង​វិញ​ជា​ស្វ័យ​ប្រវត្តិ​ ​ទន្ទឹម​នឹង​ការ​បើក​ផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើង​វិញ​ តាម​ការ​ទាមទារ​របស់​ប្រជារាស្ត្រ​ខ្មែរ​ និង​សហគមន៍​អន្តរជាតិ​»។

កាល​ពីថ្ងៃទី​៤ ​ខែមីនា​ ឆ្នាំ​២០១៩​ លោក ​ហ៊ុន សែន​ ក្រៅតែ​ពី​ព្រមាន​ថា​ ក្រុម​មន្ត្រី​គណបក្ស​នយោបាយ​ប្រឆាំង​ដែល​ជាប់​បម្រាម​នឹង​បាត់​សិទ្ធិ​ធ្វើ​នយោបាយ​នៅក្រោយ​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នោះ​ មេដឹកនាំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​រូប​នេះ​ ក៏​បាន​ព្រមាន​មួយ​ដង​ជាពីរ​ដង​ទៀត​ថា​ គ្មាន​ការ​ចរចា​នយោបាយ​ណា​មួយ​ ដែល​អាច​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដោះ​លែង​លោក​ កឹម សុខា ​ប្រធាន​អតីត​គណបក្ស​ជំទាស់​នោះ​ទេ។

លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំពាក្យ​នៃ​រាជរដ្ឋាភិ​បាល​កម្ពុជា​ ​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​សុំ​សិទ្ធិ​នយោបាយ​ឡើងវិញ​នេះ​ គឺ​ជា​រឿង​បុគ្គល​របស់​អ្នក​នយោបាយ​ដែល​ត្រូវ​បាន​តុលាការ​ហាមឃាត់។

លោក​ថា ​ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី​ បាន​បញ្ជាក់​ពី​ការ​ភ័យ​ខ្លាច​របស់​អ្នក​នយោបាយ​ប្រឆាំង​រូប​នេះ​ ចំពោះ​ការ​ដើរ​ចេញ​របស់​សមាជិក​ខ្លួន​ ហើយ​ថា​ ការ​ស្នើសុំ​សិទ្ធិ​នយោបាយ​ឡើងវិញ​គឺ​ជា​ការ​អនុវត្ត​ច្បាប់​ ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ និង​គ្មាន​ជាប់​ទំនាក់​ទំនង​ណាមួយ​ជាមួយ​សម្ពាធ​ពី​រដ្ឋាភិបាល​បរទេស​ តួយ៉ាង​ដូច​ជា​សហភាព​អឺរ៉ុប​នោះ​ទេ។

«សម រង្ស៊ី ​អ្នកភ័យ​ខ្លាច​ ភ័យ​ខ្លាច​ចំពោះ​ការ​ចាកចេញ ពីការ​គ្រប់​គ្រង​របស់​ សម រង្ស៊ី ​នេះ​ឯង។ ដូច្នេះ​ ការណ៍​លើក​ឡើង​ហ្នឹង​ គឺ​ការ​បង្ហាញ​នូវ​ភាពផ្តាច់​ការ​របស់​ សម រង្ស៊ី តែប៉ុណ្ណោះបាទ​»។

ពាក់​ព័ន្ធនឹង​ការ​ស្នើ​សុំ​សិទ្ធិធ្វើ​នយោបាយ​ឡើងវិញ​នេះ​ លោក​ប្រាក់​ សុខុន​ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ ធ្លាប់​បាន​និយាយ​រិះគន់​ អ្នកស្រី​ ​Cecilia Malmstrom ស្នង​ការ​ពាណិជ្ជកម្ម​នៃ​សហភាព​អឺរ៉ុប​ថា មិន​ស្តាប់​ការ​អធិប្បាយ​របស់​រដ្ឋាភិបាល​ខ្មែរ​ ដែល​បាន​ផ្តល់​ការ​ពន្យល់​ថា​ ការ​ស្នើសុំ​សិទ្ធិ​នយោបាយ​ឡើងវិញ​ នេះ​គឺ​ផ្អែក​នៅ​លើ​ច្បាប់​ ដែល​តម្រូវ​ឲ្យ​អ្នក​នយោបាយ​ជាប់​បម្រាម​ទាំងនោះ​ ត្រូវ​ដាក់​សំណើ​ទៅលោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​នឹង​ស្នើ​បន្ត​ទៅ​ព្រះមហាក្ស​ត្រ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​ជាប់​បម្រាម​ទាំង​នោះ​ បាន​វិល​មក​កសាង​ជីវិត​ជា​អ្នក​នយោបាយ​ឡើងវិញ។

សហភាព​អឺរ៉ុប​ បាន​ដាក់​ឱសានវាទ​ ឲ្យ​កម្ពុជា​ រយៈពេល​១៨ ខែ​ ដើម្បី​ស្តារ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​ នៅ​មុនពេល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ បាត់​បង់​ការ​គាំទ្រ​ជា​បណ្តោះ​នូវ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​ ក្រោម​កម្មវិធី​ពាណិជ្ជកម្ម​ «គ្រប់​មុខទំនិញ​ទាំង​អស់​លើក​លែង​តែអាវុធ»​ ឬ​ហៅថា​ EBA ដែល​អាច​ឲ្យកម្ពុជា​ចំណេញ​ប្រាក់​បានជិត​៧០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​ ពីការ​នាំចូល​ទំនិញ​ចូល​ទីផ្សារ​សហគមន៍​អឺរ៉ុប ​ដោយ​មិន​បង់​ពន្ធ។

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត​ មាស នី​ ​បាន​បង្ហាញ​ការ​យល់​ឃើញថា​ ការ​ចាក​ចេញ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​គេ​ហាម​ឃាត់នោះ បាន​ក្លាយ​ជា​បញ្ហា​រសើប​មួយ​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ។

លោក​ថា​ ប្រសិន​បើ​មានការ​ចាក​ចេញ​ជា​បណ្តើរ​ៗ​ទៅមុខ​ទៀត​របស់​ក្រុម​មន្ត្រី​ជាប់​បម្រាមទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ពី​រដ្ឋាភិបាល​នោះ​ ការ​បែកបាក់​របស់​គណបក្ស​ប្រឆាំង​នេះ​នឹង​កើត​មាន​កាន់​តែ​ខ្លាំង។

លោក ​មាស នី​ បន្ថែម​ថា​ ទោះបី​ក្រុម​អ្នក​នយោបាយ​ទាំងនោះ​ បាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ក៏ដោយ​ក្តី​ ក៏​ពួកគេ​នឹង​ប្រឈម​ជាមួយ​នឹង​ផលវិបាក​ជាច្រើន​ក្នុង​ការ​ទាញ​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រឆាំង​ក្នុង​ករណី​ដែល​ពួក​គេ​បង្កើត​គណបក្ស​ថ្មី​ ខណៈ​ដែល​លោក​ កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​បន្ត​ជាប់ឃុំ​នៅឡើយ​នោះ។

«បើសិន​ជា​មាន​ធ្លោយ​ថា​ ចេញ​មក​ដើម្បី​ទៅ​បង្កើត​គណបក្ស​ណាមួយ​ក្រៅពីគណបក្ស​ប្រឆាំង​ដែល​មាន​អតីត​សង្គ្រោះ​ជាតិ​នោះ​ អាហ្នឹងគឺខ្ញុំគិត​ថា អាច​មាន​ការ​ពិបាក​ ក្នុង​ការ​ទិញ​យក​បេះដូង​របស់​អ្នកគាំទ្រ​សង្គ្រោះ​ជាតិ មក​ឲ្យ​គាំទ្រ​ខ្លួន​ គឺ​ថា​ មិន​អាច​ទៅ​រួច​ទេ​ យើង​ឃើញ​ឧទាហរណ៍​ដូច​ជា​គណបក្ស​របស់​កូន​លោក ​គង់​ គាំ​ ហ្នឹង​គឺថា​ បាន​ទទួល​បរាជ័យ​ នៅ​ក្នុង​ការ​ យក​ប្រជាប្រិយភាព​លើ​អតីតអ្នកគាំទ្រ​សង្គ្រោះ​ជាតិ​បាទ»។

បន្ទាប់ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​កាល​ពីឆ្នាំ​២០១៨​រួច​មក​នោះ​ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ​មាន​មន្ត្រី​មក​ពី​គណ​បក្ស​ប្រឆាំង​បួន​រូប​ក្នុង​ចំណោម​មន្ត្រី​១១៨​រូប​ ​ដែល​ត្រូវបាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​ប្រាំឆ្នាំ​នោះ​ ​បាន​ដាក់​ពាក្យ​ទៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​សុំសិទ្ធិ​ធ្វើ​នយោ​បាយ​ឡើង​វិញ។​

ក្នុងចំណោម​មន្ត្រី​ទាំងបួន​នាក់​នោះ ​មាន​លោក​ គង់ គាំ​ អតីត​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​សម រង្ស៊ី​ និង​កូនប្រុស​របស់​លោក​ម្នាក់​ គឺ​លោក​ គង់ បូរ៉ា​ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ៕

What Next?

Recent Articles

5 Responses to "លោក​ សម រង្ស៊ី ​ប្រាប់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​​កុំ​ឱ្យ​ចាញ់​ល្បិច​លោក ​ហ៊ុន សែន"

  1. so socheath says:

    Send to Faceb00k
    ភាពអស្តង្គត់នៃលោកប៉ាធានខ្ញុំ
    …………..
    ប៉ុន្មានថ្ងៃមកនេះ លោកប៉ាធានសមរង្ស៊ីខ្ញុំគួបផ្សំនឹងវ័យ
    ចំណាស់របស់គាត់ផងនោះ រាល់សតិបញ្ញារបស់គាត់
    ហាក់ធ្លាក់ចូលក្នុងផ្លូវបែកកម្មដ្ឋាន ឬភាសាសាមញ្ញហៅថា
    បែកព្រីយ៉ាងម៉េចមិនដឹងទេ ! ។
    ការបែកកម្មដ្ឋានរបស់លោកប៉ាធានខ្ញុំ ត្រូវបានកត់សម្គាល់
    តាមរយះការនិយាយប៉ប៉ោច ប៉ផ្លោចអតបានការ និងការ
    ជេរប្រទេចផ្តាសារ បន់ស្រន់ដាក់ទំនាយ ដោយគ្មានគូរជម្លោះ។
    តាមការសង្កេត ពីអ្នកជំនឹតរបស់គាត់ ខ្លះថាគាត់ឆ្កួត ។
    ដល់ខ្ញុំសង្កេតមើលយូរដែរទៅ លោកប៉ាធានសមរង្ស៊ី
    ខ្ញុំហាក់ឆ្កួតដូចគេថាមែន។
    ជារឿយៗរាល់ថ្ងៃ គាត់តែងជេរមន្រ្តីជំនឹតរបស់គាត់ ដែលខ្លះ
    ឥឡូវនេះ ពួកគេហាកលែងរវីរវល់ទៅជិតក្បែរគាត់ដើម្បី ធ្វើ
    ខ្លួនរណេប រណបគាត់ដូចពីមុនទៀតហើយ។
    ពួកគេពេលខ្លះ ហ៊ាននិយាយដោយបើកចំហថា ពួកគេចង់
    បានសិទ្ធិក្នុងការធ្វេីនយោបាយឡើងវិញ។ គេថាបើរង់ចាំ
    តាមសម្តីលោកប៉ាធានដែលនិយាយក្រឡិចក្រឡុច ម្តងថា
    ទៅ ធ្វើការតស៊ូដើម្បីដណ្តើមសិទ្ធិធ្វើនយោបាយមកវិញ
    ម្តងថាមិនទៅបែបនេះ តើពេលណាទៅទើបបានសម្រេច
    ក្នុងការចង់បានសិទ្ធិធ្វើនយោបាយឡើងវិញនោះ។
    ពួកគេថាលោកប៉ាធាន មិនដឹងគាត់គឹតយ៉ាងម៉េច ស្ថានភាព
    បានវិវត្តន៍មកដល់ដំណាក់កាល ដែលគាត់រួមជាមួយលោក
    កឹមសុខា ធ្វើឲ្យរលាយបក្ស ធ្វើឲ្យបែកបាក់ និងជាប់ឈ្មោះ
    ជាជនបំផ្លាញជាតិ ជាជនក្បត់ជាតិប៉ុណ្ណឹងហីយ គាត់នៅតែ
    ខំប្រឹងប្រើភាសាភូតភរបោកប្រាស ថានៅតែរឹងមាំ នៅតែមាន
    សាមគ្គីជាធ្លុងមួយកើតទៀត។
    ពួកគេថា ការពិតទៅរឿងរ៉ាវទាំងអម្បាលមាណដែលសមរង្ស៊ី
    ខិតខំបង្កើតឡើង វាគ្រាន់តែជាភ្លើងដែលគាត់ខ្លួនឯងបង្កាត់
    សម្រាប់ដុតកំឡោចខ្លួនគាត់តែប៉ុណ្ណោះ។ ភាពកំសោយ
    ខាងនយោបាយរបស់គាត់ មិនអាចជួយអ្វីគាត់បានទេ។
    នោះវាគ្រាន់តែជាពេលវេលានៃនយោបាយអស្តង្គត់របស់
    គាត់តែប៉ុណ្ណោះ។ ពួកគេថាពេលវេលា មិនតម្រូវឲ្យពួក
    គេរង់ចាំ តាមការចាត់ចែងរបស់លោកប៉ាធានសមរង្ស៊ី
    ទៀតទេ ។ពួកគេក៏មានសិទ្ធិសម្រេចជោគវាសនាពួកគេ
    ដោយខ្លួនឯងដែរ ។មានន័យថា នោះគឹសក់អ្នកណា
    ក្បាលអ្នកហ្នឹង ! អត់មានអ្នកណាជំពាក់អ្នកណាទេ
    ពេលនេះ ៕

  2. so socheath says:

    Send to facebook
    រង់ចាំការសម្រេចពីលោកប៉ាធាន គឺជារឿងឆោតល្ងង់
    ……………….
    រយពាន់បញ្ហារដែលលោកប៉ាធានសមរង្ស៊ីបង្កើតមុននិង
    ក្រោយក្នុងពេលនេះ វាបានធ្លាក់ចូលក្នុងអន្លុងនៃសុភាសឹត
    ខ្មែរ ដែលថា បាក់កំពង់ លង់ទ្រនេស ដែលនេះគឺជាពាក្យ
    អះអាង របស់អតីតអ្នកតំណាងរាស្ត្រអតីតគណៈបក្សសង្គ្រោះ
    ជាតិដែលបានលើកឡើង ។
    ពួកគាត់ថា ការឃោសនាសម្រាប់ដង្ហើមចុងក្រោយរបស់
    លោកប៉ាធានសមរង្ស៊ីនាពេលនេះ គឺសុំកុំឲ្យពួកអ្នកជាប់
    បំរាមនយោបាយ ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
    តាមផ្លូវច្បាប់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា។
    សមរង្ស៊ីបានលើកឡើងនូវហេតុផលថា ប្រសិនបើមានការសុំសិទ្ធិធ្វើ
    នយោបាយឡើងវិញពីសំណាក់អ្នកជាប់បំរាម នោះគឺជា
    ការរួមដៃកំទេចបក្សសង្គ្រោះជាតិ ដែលបក្សនេះបានស្លាប់
    បាត់តាមផ្លូវច្បាប់ពាក់ព័ន្ធនិងទង្វើក្បត់ជាតិរួចទៅហើយនោះ
    និងថា ក៏ជាទង្វើដែលគ្រប់គ្នាព្រមទទួលស្គាល់កំហុស
    ផងដែរ ។ តែពួកគាត់មិនយល់ដូច្នេះទេ ។
    អតីតអ្នកតំណាងរាស្ត្រជាប់បំរាមនយោបាយទាំងនោះ បាន
    លើកឡើងបន្តទៀតថា ការពិតទៅរឿងក្បត់ជាតិឬមិនក្បត់
    ជាតិវាជារឿងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងបក្សប៉ុន្មាននាក់
    មិនជាប់ពាក់ព័ន្ធនិងពួកគាត់ទេ ។ ពួកគាត់ទទួល
    រងនូវបំរាមនយោបាយអាស្រ័យពួកគាត់នៅក្នុងតំណែងតំណាង
    រាស្ត្រក្នុងបក្សដែលត្រូវបានរំលាយចោលប៉ុណ្ណោះ ។ ដូច្នេះ
    ការរំលាយបក្សគឺផ្លូវច្បាប់ មិនមែនពួកគាត់កំទេចទេ ឯការ
    ដែលថា ពួកគាត់ហាក់ព្រមទទួលស្គាល់កំហុស ពួកគាត់
    មិនអាចទទួលយកបានទេ ពួកគាត់គ្មានកំហុស និងពួក
    គាត់មិនមែនជាអ្នកដឹកនាំជាន់ខ្ពស់ក្នុងបក្សឯណា ( ?) ។
    ពួកអតីតអ្នកតំណាងរាស្ត្រទាំងនោះ បានបញ្ជាក់ជាចុងក្រោយ
    យ៉ាងច្បាស់ថា មកដល់ពេលនេះ វាគឺជាពេលវេលា ដែល
    ពួកគាត់ត្រូវធ្វើការសម្រេចចិត្ត ក្នុងការស្នើសុំសិទ្ធិដើម្បី
    ធ្វើនយោបាយឡើងវិញហើយ ។ ពួកគាត់មិនអាចរង់ចាំ
    បក្សដែលងាប់បាត់ទៅហើយៗរស់ឡើងវិញកើតនោះទេ។
    ព្រោះថា តាមផ្លូវច្បាប់ក៏គ្មានករណីដូចនេះ កើតឡើងនោះ
    ដែរ ។
    គាត់ថាការរង់ចាំការសម្រេចចិត្តណាមួយពីលោកប៉ាធាន
    សមរង្ស៊ី គឺជារឿងឆោតល្ងង់បំផុត ។
    មនុស្សគ្រប់រូប សុទ្ធតែមានមនសិការនិងការសំរេចចិត្ត
    រៀងខ្លួន ។ តែថារស់នៅក្នុងបក្ស គឺបក្សជាអ្នកធ្វើសេចក្តី
    សម្រេច ឯយើងជាអ្នកអនុវត្តន៍។ តែបក្សសង្គ្រោះជាតិ
    ងាប់ហើយ ។ ទាំងមេទាំងកូនសុទ្ធតែជាប់បម្រាមធ្វើ
    នយោបាយ ដូចនេះគ្មានសេចក្តីសម្រេចចិត្តខាង
    នយោបាយស្អីទៀតទេ ។ការសម្រេចគឺអាស្រ័យលើម្នាក់ៗប៉ុណ្ណោះ ៕

  3. Anonymous says:

    again LOK PATHEAN yes I knew Cambodia now day is under those what we call AH CHESS that graduated from jungle. in this new high tech century those kind of animal can not hiding their un humanly act . do not be so proud of your un educated word we are so sick and tied to hear and see what you writing in media . I knew this kind of animal will never appreciated any one that can be knowing better then him. let say some one in the world can make an airplane for people travelling around the world but so sad this kind of animal can not even steep on an a plane door. so sad I’m travel around the world I really appreciated on what some country have done for themselves . I’m also sad when I looking back to the country that started my life is so deference . it is not deference from the frog living in a small well . when they seeing something new they said they living in a best place of all. brand name vehicle ,tall building, road, and every thing are high tech they had it for one hundred years ago. it is not deference then what I have known and see some thing so straight in Cambodia . some time I’m laughing my ass off some of those animal they wanted to learn from western people. for example in western they are wearing short showing up some part of their body but when it come to Cambodia they just want to be naked to show they are better. again in western they celebrated valentine’s day that was the day they are remembers all their love one but in Cambodia they do better then that they turn it to the day that they give up every thing for their men . at last I just warning to those who think they are better in the world.

  4. so chết says:

    រូបភាពផ្ទុយគ្នាខ្លាំងណាស់ដែលយើងឃើញលោកសមស្មីតចំណាយពេលសប្បាយរីករាយរបស់គាត់ទៅលើការអានរឿងប្រលោមលោកបន្ទាប់មកជាមួយនឹងហុនសែនដែលគាត់ចំណាយពេលរបស់គាត់លើពណ៌បៃតងហ្គូលហ្គោល
    វាធ្វើអោយខ្ញុំគិតថាសំនៀងសាំងគឺជាអាហារបញ្ញាដែលបើកទូលាយស្មារតីចេះអត់ធ្មត់ដើម្បីមើលពិភពលោកខុសៗគ្នាខណៈដែលហុនសីនភ្ជាប់ខ្លួនវាទៅនឹងទ្រព្យសម្បត្តិសម្ភារៈក្នុងបន្ទប់ក្រោមដីគាត់ជា AVIJJA
    AVIJJA ថានួនជាអ្វីដែលវានៅតែបន្ត
    អ្នកអាចមើលឃើញនៅឯកិច្ចប្រជុំរបស់ asean hun sen គឺដូចជាសត្វស្វាដែលបានរកឃើញស៊ីវិល័យvery contrasted picture we see sam rainsy spend his pleasure on the novel reading then with the cretin hun sen him spending his time on the golf green
    it makes me think that sam rainsy is the intellectual food which opens the spirit of tolerance, to see the world differently, while hun sen attaches itself to the basement material wealth, he is an AVIJJA
    AVIJJA THAT HUN SEN IS AVIJJA THAT IT REMAINS
    you can see at the meeting of asean hun sen is like a monkey who discovered the CIVILIZATION

  5. so socheath says:

    Send to facebook
    ឱ ! មាត់យាយហួរ
    …….
    យាយហួរខ្ញុំ (មួរ សុខហួរ ) ប៉ុន្មានថ្ងៃនេះ
    មាត់គាត់ដូចបៀមដុំអាចម៌យ៉ាងម៉េចទេ គឹហានិយាយមក
    ស្អុយរហ៊ុំតែម្តង ។
    មាត់គាត់ស្អុយព្រោះថាថវិកា សម្រាប់កសាងទូរទស្សន៍
    ព្រះអាទឹត្យ ហើយបែជាឃើញតែទូរទស្សន៍ព្រះច័ន្ទនោះ
    គឺគាត់ថាបានដម្កល់ទុកនៅធនាគារមួយ ។
    មានមនុស្សជាច្រើន អាចជាអតីតសមាជិកសមាជិកាអតីត
    បក្សសង្គ្រោះជាតិ បានចោទសួរយាយហួរថា តើទុកនៅ
    ធនាគារណាមួយ? ឈ្មោះអ្វី នៅទីណា ប្រទេសណា ?
    ចម្លើយគឺស្ញេញ ! សូន្យទទេឈឹងតែម្តង ។
    ការពិតទៅថវិកា កសាងទូរទស្សន៍ព្រះអាទឹត្យ វាបែរជាឃើញ
    តែទូរទស្សន៍ព្រះច័ន្ទនេះ ត្រូវបានចាយខ្ទេចម៉ត់ដូចអាចម៌ភេ
    ហើយ ។ វាគ្រាន់តែយាយហួរ ដែលស្មានថាមាត់ខ្លួនឯង
    ក្រអូបមកព្រុសយកអឿ លាក់បាំងការពឹតដើម្បីបញ្ជៀស
    ការសង្ស័យនិងកំហឹង លើហេតុផលនៃការបាត់ដំណឹង
    ថវិកាសម្រាប់កសាងទូរទស្សន៍ព្រះអាទឹត្យនេះតែប៉ុណ្ណោះ។
    ឥឡូវនេះហេតុផលសម្រាប់ក្រអូបមាត់ស្អុយ ដូចបៀមដុំ
    អាចម៌របស់យាយហួរបានបង្ហាញនូវក្រឡាសារពិតហើយ។
    វាគ្មានឡើយថវិកាដម្កល់ គឹវាមានតែសំនៀងដ៏ស្អុយគគ្រុក
    តាមខ្សែវាយោតែប៉ុណ្ណោះ ហើយដែលវាមិនខុសអីពីមូលនិធិ
    ៣០ម៉ឺនដុល្លារ ជាមួយនិងការផ្តូរ ជាមួយការវិលត្រឡប់វិញ
    របស់លោកប៉ាធាន សម រង្ស៊ីនោះទេ ។
    ជាមួយលោកប៉ាធានខ្ញុំ កុំឆ្ងល់ ភូតឲ្យតែបានលុយក្តាប់ជាប់
    ថាជាអាឡេប្រុច អញ្ចឹងហ្ម៎ង ! ។
    គាត់ថា វាមិនដែលអាណាភ្លើកាន់លុយទាំងក្តាប់ ហើយ
    មកដេកច្រាសបាយគុកទេវ៉ើយ ! កុំភ្លើពេក ៕

Leave a Reply

Submit Comment