កូរ៉េខាងត្បូងផ្តល់កម្ចីឲ្យកម្ពុជា៧០០ លានដុល្លារ


|
https://www.vodhotnews.com

មេដឹកនាំកូរ៉េខាងត្បូង លោក ម៉ូន ចែអ៊ីន ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជាថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៩។រូប ដោយ​ជន ចាន់រ៉ែន

នាយករដ្ឋមន្ត្រីកម្ពុជាអះអាងថា សាធារណរដ្ឋកូរ៉េ បានផ្តល់កម្ចីសរុប ៧០០លានដុល្លារ ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងសុខមាលភាពសាធារណៈជាដើម សម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅលើហ្វេសប៊ុករបស់លោកថា ទឹកប្រាក់៧០០លានដុល្លារនេះ «ផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធវិស័យធនធានទឹក និងសុខមាលភាពសាធារណៈ វិស័យអប់រំ​និងបណ្ដុះ​បណ្ដា​លធនធានមនុស្ស និងវិស័យអភិវឌ្ឍន៍ជនបទមានជាអាទិ៍ គម្រោងបង្កើតមជ្ឈម​ណ្ឌលបណ្តុះបណ្តាលអាកា​សច​រស៊ីវិល ​គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២»។

លោក ហ៊ុន សែន ឲ្យដឹងទៀតថា គិតពីឆ្នាំ១៩៩៦មកដល់ឆ្នាំ២០១៨ រដ្ឋាភិបាលប្រ​ទេសកូរ៉េ​បានផ្ដល់​ហិរញ្ញ​ប្ប​ទាន​ប្រមាណ ៦៣២លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះហិ​រញ្ញប្បទានឥតសំ​ណងមានប្រមាណជា៣០០ លាន​ដុ​​ល្លា​រ​អាមេរិក។

កិច្ចព្រមព្រៀងផ្តល់ឥណទានសប្បទានដែលមានទឹកប្រាក់៧០០លានដុល្លារ បានធ្វើឡើងនៅថ្ងៃម្សិលមិញ ធ្វើ​​ឡើ​ង​​ក្នុ​ង​ដំ​​​ណើរទស្សនកិច្ចរបស់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ​ លោក មូន ចេអ៊ីន (Moon Jae-in) មក​កាន់ក​ម្ពុជា។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles