កូរ៉េ​ខាងត្បូង​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ប្រមាណ​៧​លាន​ដុល្លារ​


|
https://www.vodhotnews.com

ថ្ងៃទី 14 ខែមីនាឆ្នាំ 2019: ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាជាមួយក្រសួងអប់រំ យុវជននិងកីឡា នៅរាជធានីភ្នំពេញ ដើម្បីសម្ពោធជាផ្លូវការនូវគម្រោង “ការបង្កើត ប្រព័ន្ធផ្សែងពាណិជ្ជកម្មរវាងសាកលវិទ្យាល័យនិងឧស្សាហកម្មនៅកម្ពុជា “។ រូបភាព៖ ហ្វេសប៊ុក KOICA 캄보디아사무소 (KOICA Cambodia Office)

កូរ៉េខាងត្បូងតាមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្ដល់ជំនួយប្រមាណ៧លានដុល្លារ សម្រាប់កសាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា។

គេហទំព័រហ្វេសប៊ុករបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) ឲ្យដឹងថា កូរ៉េបានផ្ដល់ជំនួយប្រមាណ៧លានដុល្លារសម្រាប់គម្រោងបង្កើតប្រព័ន្ធបណ្តុះធុរកិច្ចថ្មីរវាងសាលា និងវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជា។

ប្រភពដដែលឲ្យដឹងថា គម្រោងនេះត្រូវបានបង្កើតឡើង ដើម្បីបង្កើតការចាប់ផ្តើមប្រព័ន្ធអេកូ និង បណ្តាញទីផ្សារនៅកម្ពុជា តាមរយៈការបង្កើតប្រព័ន្ធមួយដើម្បីជំរុញការបង្កើតក្រុមហ៊ុនថ្មីៗ នៅតាមបណ្តាសាកលវិទ្យាល័យនានាដែលឈានមុខគេនៅកម្ពុជា។

កាលពីឆ្នាំ២០១៨កន្លងទៅ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក៏បានផ្ដល់ជំនួយប្រមាណ៧លានដុល្លារទៅអាជ្ញាធរជាតិអប្សរាសម្រាប់គម្រោងជួសជុល និងអភិរក្ស ប្រាសាទព្រះពិធូរ ស្ថិតនៅក្រុងអង្គរធំ ខេត្ដសៀមរាប៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles